Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២០ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរយកព្រះយេហូវ៉ាជាសេចក្តីអំណររបស់អ្នកនោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត។ ទំនុកតំកើង ៣៧:៤PPKh3 241.2

    នៅពេលមើលឃើញការទាំងអស់សុទ្ធតែខ្មៅងងឹតនោះស្តេចដាវីឌក៏អធិស្ឋាន

    ខណៈដែលពួកសង្ឃបានវិលត្រឡប់ឆ្ពោះទៅកាន់ក្រុងយេរូសាឡិមវិញ ស្រមោលយ៉ាងក្រាស់បានធ្លាក់មកលើប្រជារាស្រ្តដែលនៅជាមួយនឹងស្តេចដាវីឌ។ ស្ដេចរបស់ពួកគេ ជាស្តេចដែលកំពុងតែរត់គេចខ្លួននេះ បានបំបរបង់ខ្លួនឯង លះបង់សូម្បីតែហិបរបស់ព្រះជាម្ចាស់ផងដែរ អនាគតគឺខ្មៅងងឹតមែនទែន! “ឯដាវីឌ ទ្រង់យាងឡើងទៅតាមផ្លូវភ្នំដើមអូលីវ ទាំងទ្រង់ព្រះកន្សែងបណ្តើរ ទ្រង់ទទូរព្រះសិរ ហើយយាងទៅដោយព្រះបាទទទេ ឯពួកអ្នកដែលនៅជាមួយនឹងទ្រង់ ក៏ឡើងទៅទាំងទទូរក្បាល ហើយយំបណ្តើរដែរ មានម្នាក់ទូលដាវីឌថា អ័ហ៊ីថូផែលក៏នៅក្នុងពួកក្បត់នោះ ជាមួយនឹងអាប់សាឡំមដែរ”។ ព្រះបានជំរុញទឹកចិត្តឱ្យស្តេចដាវីឌទទួលស្គាល់អំពើបាបរបស់ទ្រង់ជាថ្មីម្តងទៀត។ ការប្រឆាំងរបស់អ័ហ៊ីថូផែល ជាមេដឹកនាំនយោបាយដែលមានទេពកោសល្យបំផុត រួមជាមួយនឹងការសងសឹកចំពោះទង្វើខុសឆ្គងទៅលើចៅស្រីរបស់កាត់ គឺនាងបាតសេបា។ PPKh3 241.3

    “នោះដាវីឌអធិស្ឋានទូលថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់បំផ្លាស់ បំប្រែសេចក្តីទូន្មានរបស់អ័ហ៊ីថូផែល ឱ្យទៅជាផ្តេសផ្តាសវិញទៅ!” នៅលើកំពូលភ្នំ ស្តេចបានក្រាបចុះ ឱនអធិស្ឋាន ដោយបានផ្ទេរបន្ទុកនៃព្រលឹងរបស់ទ្រង់ទៅលើព្រះជាម្ចាស់ហើយទូលអង្វរសុំសេចក្ដីមេត្ដាករុណាអំពីទ្រង់។ PPKh3 242.1

    នោះឃើញហ៊ូសាយ ជាពួកអើគី ជាទីប្រឹក្សាដ៏មានប្រាជ្ញា និងជាមិត្តសំឡាញ់យ៉ាងជិតស្និទ្ធជាមួយនឹងស្តេចដាវីឌ ចូលមកនៅចំពោះទ្រង់ ដើម្បីប្តូរជោគវាសនារបស់លោកជាមួយនឹងស្តេចដែលធ្លាក់ពីតំណែងនិងកំពុងតែភៀសព្រះកាយនេះដែរ។ ដោយមានការបំភ្លឺមកអំពីព្រះ នោះស្តេចដាវីឌ បានឃើញថាបុរសម្នាក់នេះគឺជាមនុស្សដែលទ្រង់ត្រូវការដើម្បីបម្រើដល់ការចាំបាច់របស់ស្ដេច នៅក្នុងក្រុមប្រឹក្សារាជធានី។ តាមសំណើរបស់ស្តេចដាវីឌលោក ហ៊ូសាយ បានវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីបម្រើដល់អាប់សាឡំម និងកម្ចាត់ដំបូន្មានដ៏ឆ្លាតវាងវៃរបស់អ័ហ៊ីថូផែល។ PPKh3 242.2

    ជាមួយនឹងចំណាំងនៃពន្លឺនៅក្នុងភាពងងឹតនេះ ព្រះមហាក្សត្រ និងអ្នកដែលដើរតាមទ្រង់បានបន្តដំណើរ ចុះតាមជម្រាលភាគខាងកើតនៃភ្នំដើមអូលីវ កាត់តាមវាលថ្មដែលដាច់ស្រយាលដ៏ធំល្វឹងល្វើយ សំដៅឆ្ពោះទៅកាន់ទន្លេយ័រដាន់។ “រួចមក កាលស្តេចដាវីឌទ្រង់បានយាងទៅដល់ភូមិបាហ៊ូរីម នោះឃើញមានមនុស្សម្នាក់ជាញាតិវង្សរបស់សូល ឈ្មោះស៊ីម៉ាយ ជាកូន កេរ៉ា . . . ស៊ីម៉ាយវាជេរដូច្នេះថា អាខ្ចាយឈាម អាមនុស្សពាល ចូរទៅៗ ព្រះយេហូវ៉ាបានទម្លាក់ លោហិតទាំងប៉ុន្មាននៃវង្សរបស់សូលមកលើឯង ដែលឯងបានជែងយករាជ្យរបស់ទ្រង់នោះ ហើយព្រះយេហូវ៉ាបានប្រគល់រាជ្យ ទុកក្នុងអំណាចអាប់សាឡំម ជាកូនឯងវិញ មើលឥឡូវនេះ ឯងជាប់ក្នុងការអាក្រក់របស់ខ្លួនហើយ ពីព្រោះឯងជាមនុស្សខ្ចាយឈាម!”។ នៅពេលដែលស្តេចដាវីឌកំពុងចម្រើនរុងរឿង លោកស៊ីម៉ាយមិនបានបង្ហាញថាគាត់ មិនមានការស្មោះត្រង់នោះទេ។ លោកបានថ្វាយកិត្តិយសដល់ស្តេចនៅលើ បល្ល័ង្ក ប៉ុន្តែ ឥឡូវនេះគាត់បានដាក់បណ្តាសាដល់ទ្រង់ ដោយការប្រមាថទៅវិញ។ ដោយមានការបណ្តាលពីសាតាំង គាត់បានបញ្ចេញកំហឹងរបស់គាត់ទៅលើមនុស្សដែលព្រះបានផ្តន្ទាទោសរួចទៅហើយនោះ។ PPKh3 242.3

    ស្តេចដាវីឌមិនមានទោសពីការប្រព្រឹត្តិខុសចំពោះស្ដេចសូលឬទៅលើនរណាម្នាក់ក្នុងគ្រួសាររបស់ទ្រង់ឡើយ។ ទ្រង់បានចំណាយពេលភាគច្រើននៃព្រះជន្មរបស់ទ្រង់ នៅកណ្តាលឈុតឆាកនៃអំពើហិង្សា ប៉ុន្តែ មនុស្សទាំងឡាយដែលបានឆ្លងកាត់បទពិសោធន៍បែបនេះ មានតិចតួចណាស់ដែលទ្រាំទ្របាន ហើយនៅតែមានសីលធម៌ល្អដដែល ដូចដាស្តេចដាវីឌនេះ។ PPKh3 243.1

    លោកអ័ប៊ីសាយដែលជាក្មួយប្រុសរបស់ស្តេចដាវីឌ មិនអាចអត់ធ្មត់ទ្រាំស្ដាប់ពាក្យប្រមាថរបស់ស៊ីម៉ាយបានឡើយ។ លោកទូលថា “តើមានហេតុអ្វីឱ្យអាឆ្កែងាប់នេះ បានជេរប្រមាថដល់ទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំយ៉ាងនេះ សូមអនុញ្ញាតឱ្យទូលបង្គំទៅកាត់ក្បាលវាចេញ”។ ប៉ុន្តែស្ដេចមានបន្ទូលថាទេ “មើល អំបាលតែកូនដែលខ្លួនយើងបង្កើត ម៉េចវារកជីវិតយើងទៅហើយ ចំណង់បើពូជពួកបេនយ៉ាមីននេះ តើនឹងលើសជាងអម្បាលម៉ានទៅទៀត កុំធ្វើវា ឱ្យវាជេរចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្គាប់វាមកហើយ ប្រហែលជាព្រះយេហូវ៉ា ទ្រង់នឹងទតមើលសេចក្តីវេទនារបស់យើងទេដឹង រួចទ្រង់នឹងប្រោសសេចក្តីល្អមកយើង ជំនួសសេចក្តីដែលវាជេរប្រមាថនៅថ្ងៃនេះវិញ”។ PPKh3 243.2

    Larger font
    Smaller font
    Copy
    Print
    Contents