Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៤ ធ្នូ

    ខចងចាំប្រចាំសប្តាហ៍ ៖ នាមឈ្មោះល្អ នោះគួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណនោះវិសេសជាងប្រាក់នឹងមាសផង។ សុភាសិត ២២:១PPKh3 251.1

    សមរភូមិដែលកំចាត់ការបះបោរ

    គេអាចមើលឃើញកងទ័ពរបស់អាប់សាឡំមដ៏វែងអន្លាយយ៉ាងច្បាស់ ពីកំផែងទីក្រុងម៉ាហាណែម ក្រុមឧទ្ទាមនេះមានគ្នាច្រើនសន្ធឹកសន្ធាប់ បើប្រៀបធៀបជាមួយនឹងកងទ័ពរបស់ស្តេចដាវីឌ ដែលមានតែមួយក្តាប់តូចប៉ុណ្ណោះ។ ខណៈដែលកងទ័ពបានធ្វើដំណើរទាំងហ្វូងចេញពីទ្វារក្រុងទៅ ស្តេចដាវីឌបានលើកទឹកចិត្តទាហានដ៏ស្មោះត្រង់របស់ទ្រង់ ដោយជំរុញឱ្យពួកគេចេញទៅទាំងទុកចិត្តថា ព្រះនៃសាសន៍អ៊ីស្រាអែលនឹងប្រទានជ័យជម្នះឱ្យពួកគេជាមិនខាន។ ប៉ុន្តែ ខណៈដែលលោកយ៉ូអាប់កំពុងនាំមុខជួរកងទ័ព ឆ្លងកាត់ស្តេចរបស់គាត់ មេទ័ពដែលធ្លាប់ទទួលជ័យជម្នះលើសមរភូមិរាប់រយនេះបានឱនក្បាលដ៏អំនួតរបស់គាត់ ដើម្បីស្ដាប់សារចុងក្រោយបង្អស់របស់ព្រះមហាក្សត្រថា “ចូរមេត្តាដល់អាប់សាឡំម ជាកូនប្រុសយើងផង ដោយយល់ដល់យើង”។ ហើយលោកអ័ប៊ីសាយនិង អ៊ីតតាយបានទទួលការណែនាំនេះដូចៗគ្នា។ ប៉ុន្តែ ការអង្វរកររបស់ស្ដេចនេះហាក់បីដូចជាការនិយាយថាអាប់សាឡំម គឺជាទីស្រឡាញ់របស់ទ្រង់ ខ្លាំងជាងប្រជារាស្រ្តដែលស្មោះត្រង់ជាមួយនឹងរាជបល្ល័ង្ករបស់ព្រះអង្គ ហើយរឹតតែធ្វើឱ្យកំហឹងរបស់ពួកទាហានចំពោះបុត្រាអកតញ្ញូនេះកាន់តែពុះពោរខ្លាំងឡើងថែមទៀតប៉ុណ្ណោះ។ PPKh3 251.2

    ទីកន្លែងនៃការប្រយុទ្ធគ្នានេះជាតំបន់ព្រៃនៅក្បែរទន្លេយ័រដាន់។ PPKh3 251.3

    កងទ័ពដែលគ្មានវិន័យជាច្រើនរបស់អាប់សាឡំម បានវង្វេងវង្វាន់ហើយលែងស្តាប់បង្គាប់មេ នៅក្នុងព្រៃដ៏ក្រាសនិងមានភក់ផងនេះ។ ហើយ “បណ្តាពួកទ័ពនៃសាសន៍អ៊ីស្រាអែលគេចាញ់ពួកពលខាងដាវីឌនៅទីនោះ ហើយនៅថ្ងៃនោះ មានមនុស្សស្លាប់យ៉ាងសន្ធឹកណាស់ អស់ចំនួន២ម៉ឺននាក់”។ PPKh3 251.4

    អាប់សាឡំមមើលឃើញថាការប្រយុទ្ធគ្នានេះត្រូវបរាជ័យហើយ ក៏បែរបម្រុងនឹងរត់គេចខ្លួន ហើយព្រះសិររបស់ទ្រង់បានទាក់ជាប់នឹងដើមឈើមួយដើមដែលមានមែកសាខា។ សត្វលាដែលជាជំនិះរបស់ទ្រង់បានដើរចេញពីក្រោមទ្រង់ទៅ ទុកទ្រង់ឱ្យព្យួរទៅនឹងដើមឈើដោយអស់សង្ឃឹម ឱ្យក្លាយជាចំណីនៃពួកសត្រូវរបស់ទ្រង់។ មានទាហានម្នាក់បានឃើញតែមិនបានសម្លាប់ទ្រង់ទេ ហើយបានរាយការណ៍ប្រាប់ដល់យ៉ូអាប់ពីការដែលគាត់បានឃើញនោះ។ PPKh3 252.1

    លោកយ៉ូអាប់បានវាយប្រហារដោយឥតកោតក្រែងដល់អ្នកណាឡើយ។ គាត់ធ្លាប់បានជួយដល់អាប់សាឡំម ដោយបានផ្សះផ្សាទ្រង់ជាមួយនឹងស្តេច ដាវីឌពីរដង ហើយការជឿទុកចិត្តនោះត្រូវបានអាប់សាឡំមក្បត់យ៉ាងអាម៉ាស់ទៅវិញ។ ប្រសិនបើលោកយ៉ូអាប់មិនបានជួយឱ្យដាវីឌទទួលPPKh3 252.2

    អាប់សាឡំម ត្រឡប់ទៅកាន់ព្រះរាជវាំងវិញទេ នោះការបះបោរនេះក៏មិនអាចកើតឡើងដែរ។ “រួចលោកចាប់យកដែកពួយ៣ កាន់នៅដៃទៅពួយទម្លុះត្រង់បេះដូងអាប់សាឡំម . . . គេយកសពរបស់អាប់សាឡំមទៅបោះចោលក្នុងរណ្តៅធំ នៅកណ្តាលព្រៃ រួចបង្គរថ្មពីលើជាគំនរយ៉ាងធំ”។ PPKh3 252.3

    Larger font
    Smaller font
    Copy
    Print
    Contents