Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៥ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែត្រឹមត្រូវនៅភ្នែកខ្លួន តែព្រះយេហូវ៉ាទ្រង់ថ្លឹងចិត្តវិញ។ សុភាសិត ២១:២PPKh3 252.4

    ការជំនុំជម្រះរបស់ព្រះទៅលើការបះបោរ

    ដូច្នេះមេគំនិតនៃការបះបោរនៅអ៊ីស្រាអែលបានស្លាប់ទាំងអស់។ អ័ហ៊ីថូផែលបានស្លាប់ដោយដៃរបស់ខ្លួនឯង។ ព្រះអង្គម្ចាស់អាប់សាឡំមដែលសម្រស់របស់ទ្រង់ជាអំនួតនៃសាសន៍អ៊ីស្រាអែលនោះ ត្រូវបានសុគតទាំងនៅវ័យក្មេង ហើយសពរបស់ទ្រង់ត្រូវបានគេយកទៅបោះចោលក្នុង រណ្តៅមួយ និងគរដុំថ្មគ្របពីលើ ជាតំណាងឱ្យការរំឭកដ៏នៅអស់កល្បជានិច្ច។ PPKh3 252.5

    លោកយ៉ូអាប់បានចាត់អ្នកនាំសារពីរនាក់ ឱ្យនាំដំណឹងទៅទូលស្ដេច វិញជាបន្ទាន់ អំពីការស្លាប់របស់មេដឹកនាំនៃការបះបោរនេះ។ PPKh3 253.1

    អ្នកនាំសារទីពីរបានទូលថា “ទូលបង្គំមានដំណឹងមកថ្វាយព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ ដ្បិតនៅថ្ងៃនេះ ព្រះយេហូវ៉ាបានសងសឹកនឹងពួកក្បត់ ដែលបានលើកដៃទាស់នឹងព្រះករុណាហើយ” សំណួរបានចេញពីបបូរមាត់នៃស្តេចដែលជាបិតាថា “តើអាប់សាឡំមកូនប្រុសយើងសុខសប្បាយទេឬ?” ដោយមិនអាចលាក់បាំងដំណឹងអាក្រក់បាន អ្នកនាំសារទូលឆ្លើយថា “សូមឱ្យពួកខ្មាំងសត្រូវនៃព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ និងអស់អ្នកដែលលើកគ្នាក្បត់ចំពោះទ្រង់ បានដូចជាបុត្រាទ្រង់ចុះ”។ ស្តេច ដាវីឌ លែងសួរតទៅទៀត ប៉ុន្តែ ទ្រង់បានឱនព្រះសិរ រួច “យាងឡើងទៅក្នុងបន្ទប់ខាងលើខ្លោងទ្វារ ហើយទ្រង់ព្រះកន្សែង កំពុងដែលទ្រង់យាងទៅ ទ្រង់ក៏មានព្រះបន្ទូលដូច្នេះថា “ឱអាប់សាឡំម កូនអញ កូនអញអើយ ឱអាប់សាឡំម កូនអញអើយ ស៊ូឱ្យអញបានស្លាប់ជំនួសឯង ឱអាប់សាឡំម កូនអញ កូនអញអើយ!”PPKh3 253.2

    កងទ័ពដែលមានជ័យជម្នះបានត្រឡប់មកដល់ទីក្រុងវិញ សម្រែក នៃជ័យជម្នះរបស់ពួកគេបានឮរំពងព្រៃភ្នំ។ ប៉ុន្តែ ខណៈដែលពួកគេបានចូលដល់មាត់ទ្វារទីក្រុង សម្រែកនោះក៏បានស្ងាត់ទៅ ហើយផ្ទាំងបដារបស់ពួកគេក៏បានធ្លាក់ពីដៃរបស់ពួកគេ ព្រោះស្តេចមិនបានយាងមករង់ចាំស្វាគមន៍ពួកគេឡើយ។ គេបានឮសំឡេងទ្រហោយំរបស់ទ្រង់ចេញពីបន្ទប់ខាងលើខ្លោងទ្វារថា “ឱអាប់សាឡំម កូនអញ កូនអញអើយ ឱអាប់សាឡំម កូនអញអើយ ស៊ូឱ្យអញបានស្លាប់ជំនួសឯង ឱអាប់សាឡំម កូនអញ កូនអញអើយ!”។ PPKh3 253.3

    លោកយ៉ូអាប់បានឡើងកំហឹងជាខ្លាំង។ ព្រះបានប្រទានហេតុផលឱ្យពួកគេទទួលជ័យជម្នះ និងមានអំណរសប្បាយ។ ការបះបោរដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសអ៊ីស្រាអែលត្រូវបានកម្ទេច ប៉ុន្ដែ ជ័យជម្នះយ៉ាងធំនេះបានប្រែក្លាយទៅជាការកាន់ទុក្ខសម្រាប់អាប់សាឡំម ដែលអំពើឧក្រិដ្ឋរបស់វាបានធ្វើឱ្យមានការបង្ហូរឈាមដល់មនុស្សក្លាហាន រាប់ពាន់នាក់ ទៅវិញ។ មេបញ្ជាការដ៏ក្រេវក្រោធ ដែលមានចិត្តខ្ទេចខ្ទាំនេះ បានចូលទៅគាល់ស្ដេច ហើយបាននិយាយដោយចិត្តអង់អាចថា “នៅថ្ងៃនេះ ព្រះករុណាបានធ្វើឱ្យពួកប្រជាជនទាំងឡាយ ដែលជាពួកអ្នកបម្រើទ្រង់មានសេចក្តីខ្មាស គឺជាពួកអ្នកដែលបានជួយសង្គ្រោះដល់ព្រះជន្មព្រះករុណា និងព្រះរាជបុត្រា បុត្រី ពួកភរិយា ហើយនិងពួកអ្នកម្នាង របស់ព្រះករុណានៅថ្ងៃនេះផង ដោយស្រឡាញ់ដល់ពួកអ្នកដែលស្អប់ទ្រង់ ហើយក៏ស្អប់ដល់ពួកអ្នកដែលស្រឡាញ់ ទ្រង់វិញ ដ្បិតនៅថ្ងៃនេះ ព្រះករុណាបានសម្តែងថា ទ្រង់មិនរាប់អានដល់ទាំងពួកអ្នកធំតូចផង ហើយនៅថ្ងៃនេះ ទូលបង្គំក៏យល់ឃើញថា បើអាប់សាឡំម នៅរស់នៅឡើយ ហើយយើងខ្ញុំទាំងអស់គ្នាបានស្លាប់ទៅ នោះនឹងបានជាទីពេញចិត្តដល់ព្រះហឫទ័យទ្រង់ណាស់ ដូច្នេះ សូមព្រះករុណាក្រោកឡើង យាងចេញទៅមានព្រះបន្ទូលឱ្យពួកអ្នកបម្រើទ្រង់ក្សាន្តចិត្តឥឡូវចុះ ដ្បិតទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាថា បើសិនជាទ្រង់មិនធ្វើដូច្នោះទេ នោះនឹងគ្មានអ្នកណាមួយ នៅជាមួយនឹងទ្រង់ នៅយប់នេះឡើយ យ៉ាងនោះនឹងបានអាក្រក់ដល់ព្រះករុណា លើសជាងអស់ទាំងការអាក្រក់ដែលកើតដល់ទ្រង់ តាំងពីកុមារ ដរាបដល់សព្វថ្ងៃនេះទៅទៀត”។PPKh3 254.1

    បើទោះបីជាការស្ដីបន្ទោសនេះឃោរឃៅនិងកាចសាហាវយ៉ាងណាក៏ដោយ ក៏ស្តេចដាវីឌមិនបានតូចព្រះទ័យដែរ។ ដោយមើលឃើញថាលោកមេបញ្ជាការមានប្រសាសន៍នេះត្រឹមត្រូវស្តេចបានយាងចុះទៅច្រកទ្វារទីក្រុង ហើយមានបន្ទូលសរសើរនិងស្វាគមន៍ដល់ពួកទាហានដ៏ក្លាហានរបស់ទ្រង់ ខណៈដែលពួកគេបានដើរឆ្លងកាត់ទ្រង់។ PPKh3 254.2

    *****

    Larger font
    Smaller font
    Copy
    Print
    Contents