Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៨ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ពីព្រោះសម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណា នោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរ។ ម៉ាថាយ៦:២១PPKh3 258.1

    ស្តេចជ្រើសរើសយកការផ្តន្ទាទោសពីព្រះPPKh3 258.2

    ចម្លើយរបស់ស្តេចគឺ “យើងមានសេចក្តីចង្អៀតចិត្តជាខ្លាំង សូមឱ្យយើង ធ្លាក់ទៅក្នុងព្រះហស្ត នៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្តីមេត្តាករុណារបស់ទ្រង់ធំណាស់ កុំឱ្យយើងធ្លាក់ទៅក្នុងកណ្តាប់ដៃនៃមនុស្សឡើយ”។ PPKh3 258.3

    ជំងឺអាសន្នរោគបានវាយប្រហារទឹកដីអ៊ីស្រាអែល ហើយបានសម្លាប់មនុស្សអស់ប្រាំពីរម៉ឺននាក់ “ដាវីឌទ្រង់ងើបព្រះនេត្រឡើង ឃើញទេវតានៃព្រះយេហូវ៉ាកំពុងឈរនៅកណ្តាលមេឃ និងផែនដី មានដាវហូតជាស្រេចនៅដៃ លូកទៅលើក្រុងយេរូសាឡិម”។ ស្តេចបានទូលអង្វរដល់ព្រះជាម្ចាស់ជំនួសរាស្រ្តអ៊ីស្រាអែលថា “គឺទូលបង្គំទេតើ ដែលបង្គាប់ឱ្យរាប់ចំនួនជនទាំងឡាយ គឺទូលបង្គំដែលបានធ្វើបាប ហើយប្រព្រឹត្តដោយការល្មើស តែពួកចៀមទាំងនេះវិញ តើគេបានធ្វើខុសអ្វី ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមឱ្យព្រះហស្តទ្រង់បានទាស់នឹងទូលបង្គំ ហើយនឹងពួកវង្សរបស់ទូលបង្គំចុះ សូមកុំឱ្យទាស់នឹងរាស្ត្ររបស់ទ្រង់ ឱ្យគេត្រូវវេទនាឡើយ”។ ពួកប្រជារាស្រ្តបានទទួលអំពើបាបដូចគ្នានឹងដាវីឌដែលធ្វើសកម្មភាពអាក្រក់នោះដែរ។ នៅពេលដែលព្រះជាម្ចាស់បាននាំមកនូវការជំនុំជម្រះដល់ស្តេចដាវីឌដោយសារអំពើបាបរបស់អាប់សាឡំម តាមរយៈកំហុសរបស់ស្តេចដាវីឌនោះ ដូច្នេះព្រះអង្គក៏បានជំនុំជម្រះដល់ប្រជារាស្រ្តអ៊ីស្រាអែល ដោយសារ តែកំហុសរបស់ ស្តេចដាវីឌដែរ។ PPKh3 258.4

    ទេវតានៃការបំផ្លាញបានឈរនៅលើភ្នំម៉ូរីយ៉ា “ត្រង់លានស្រូវរបស់ អ័រ៉ៅណា ជាសាសន៍យេប៊ូស”។ ស្តេចដាវីឌបានយាងឡើងទៅលើភ្នំតាមការណែនាំរបស់ហោរា “ក៏ថ្វាយតង្វាយដុត និងតង្វាយមេត្រី ហើយអំពាវនាវដល់ព្រះយេហូវ៉ា ព្រះទ្រង់ក៏តបពីឋានសួគ៌មក ដោយភ្លើងនៅលើអាសនាតង្វាយដុត”។ “នោះព្រះយេហូវ៉ាទ្រង់ព្រះសណ្តាប់សេចក្តីទូលអង្វរឱ្យស្រុកនោះ ហើយសេចក្តីវេទនានោះ ក៏ថយពីពួកអ៊ីស្រាអែលទៅ”។PPKh3 259.1

    កន្លែងដែលទ្រង់បានស្អាងអាសនា នៅសម័យនោះគេចាត់ទុកថា ជាកន្លែងបរិសុទ្ធ គឺជាកន្លែងដែលលោកអ័ប្រាហាំបានសង់អាសនាសម្រាប់ថ្វាយ កូនប្រុសរបស់គាត់។ ហើយក្រោយមកគេបានជ្រើសរើសយកកន្លែងនេះសម្រាប់សាងសង់ព្រះវិហារ។ PPKh3 259.2

    ស្តេចដាវីឌមានព្រះជន្មចូលដល់ចិតសិបព្រះវស្សាហើយ។ ទុក្ខលំបាក និងការរស់នៅក្នុងព្រៃជាអ្នកគង្វាលចៀមកាលពីយុវវ័យ សង្គ្រាមជាច្រើន និងទុក្ខវេទនានៅពេលថ្មីៗនេះរបស់ទ្រង់ បានបំផ្លាញប្រភពនៃជីវិតរបស់ទ្រង់។ ការចុះទន់ខ្សោយនិងអាយុកាន់តែចាស់ និងចំណង់ចង់នៅតែម្នាក់ឯងរបស់ទ្រង់ រារាំងទ្រង់មិនឱ្យមើលឃើញភ្លាមៗនូវអ្វីដែលបានកើតឡើងនៅក្នុងនគរឡើយ ហើយការបះបោរក៏ផ្ទុះឡើងម្តងទៀត នៅក្នុងស្រមោលនៃបល្ល័ង្ករបស់ទ្រង់។ PPKh3 259.3

    Larger font
    Smaller font
    Copy
    Print
    Contents