Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣ តុលា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ តែអរព្រះគុណដល់ព្រះអង្គ ដែលទ្រង់ចេះតែនាំយើងខ្ញុំ ឲ្យមានជ័យជំនះក្នុងព្រះគ្រិស្ត ហើយក៏ផ្សាយក្លិនពីដំណើរដែលយើងខ្ញុំស្គាល់ព្រះ ឲ្យបានសុសសាយទួទៅគ្រប់កន្លែងផង។ កូរិនថូសទី២ ២:១៤PPKh3 53.1

    អែលកាណាជាពួកលេវីនៃភ្នំអេប្រាអិម គឺជាមនុស្សដែលមាន ទ្រព្យសម្បត្តិនិងមានឥទ្ធិពល ដែលបានស្រឡាញ់និងគោរពព្រះជាម្ចាស់។ ប្រពន្ធរបស់គាត់ នាងហាណា ជាស្ត្រីដែលមានភក្ដីភាពដ៏ក្លៀវក្លា និងមានជំនឿរឹងមាំ។ PPKh3 53.2

    គ្រួសាររបស់ពួកគេមិនមានកូនទេ ដូច្នេះ ប្តីរបស់នាងបានយកប្រពន្ធទីពីរ។ ប៉ុន្តែ ជំហានដែលបានកើតឡើងដោយខ្វះជំនឿទៅលើព្រះនេះ មិនបាននាំមកនូវសុភមង្គលទេ។ កូនប្រុសស្រីត្រូវបានបន្ថែមនៅក្នុងគ្រួសារមែន ប៉ុន្តែ សេចក្ដីអំណរនិងភាពស្រស់បំព្រងនៃអាពាហ៍ពិពាហ៍ដ៏ពិសិដ្ឋត្រូវបានខូចបង់ ហើយសេចក្តីសុខសាន្តនៃគ្រួសារក៏បានបែកបាក់។ PPKh3 53.3

    នាងពេនីណា ភរិយាថ្មី (ប្រពន្ធចុង) នេះគឺជាស្ត្រីដែលមានចិត្តច្រណែននិងចង្អៀតចង្អល់ ហើយមានភាពអំនួតនិងមើលងាយផង។ ចំពោះនាងហាណា ក្តីសង្ឃឹមហាក់ដូចជារលាយបាត់បង់ ហើយជីវិតហាក់បីដូចជាផ្ទុកទៅដោយភាពនឿយហត់ ប៉ុន្តែ នាងបានប្រឈមនឹងការឈឺចាប់របស់នាងនេះដោយស្លូតបូតមិនត្អូញត្អែរឡើយ។ PPKh3 53.4

    នៅឯស៊ីឡូរ គេមិនបានអនុញ្ញាតឱ្យអែលកាណាបំពេញការងារជាសាសន៍លេវីទេ ប៉ុន្តែគាត់បាននាំគ្រួសាររបស់គាត់ទៅថ្វាយបង្គំព្រះនិងថ្វាយតង្វាយយញ្ញបូជា នៅក្នុងការប្រជុំ ដែលគេបានកំណត់ជារៀងរាល់ឆ្នាំ។ សូម្បី តែនៅក្នុងអំឡុងពេលនៃពិធីដ៏ពិសិដ្ឋដែលបានភ្ជាប់ជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់បែបនេះក៏ដោយ ក៏វិញ្ញាណអាក្រក់ដែលបានដាក់បណ្តាសាដល់ផ្ទះរបស់គាត់បានចូលមករំខាន។ បន្ទាប់ពីបានថ្វាយតង្វាយអំណរ ព្រះគុណរួចមក យោងតាមទំនៀមទម្លាប់ប្រពៃណីក្រុមគ្រួសារទាំងអស់បានរួបរួមគ្នានៅក្នុងពិធីជប់លៀងយ៉ាងសប្បាយរីករាយនិងជាឱឡារិក។ អែល កាណា បានចែកចំណែកដល់ពេនីណាជាប្រពន្ធ និងដល់កូនប្រុសកូនស្រីរបស់នាងទាំងអស់ស្មើៗគ្នា។ តែគាត់បានឱ្យដល់នាងហាណាទ្វេមួយជាពីរ ដើម្បីបង្ហាញថាការស្រឡាញ់របស់គាត់ចំពោះនាងមានខ្លាំងជាងគេ ហាក់ដូច ជានាងមានកូនប្រុសមួយដូច្នោះដែរ។ បន្ទាប់មក ប្រពន្ធទីពីរបានរុកកួននាងដោយការច្រណែន ដោយបានទាមទារតំណែងជាប្រពន្ធទីមួយ ជាអ្នកដែលព្រះសព្វព្រះហឫទ័យជាខ្លាំង ហើយនាងបានចំអកមើលងាយ នាង ហាណាដោយស្ថានភាពដែលមិនមានកូនរបស់នាង។ PPKh3 54.1

    ការនេះបានកើតឡើងមួយឆ្នាំហើយមួយឆ្នាំទៀតរហូតហាណាទ្រាំលែងបាន។ នាងហាណាយំមិនអាចទប់បាន ហើយបានចាកចេញពីពិធីជប់លៀងទៅ។ ប្តីរបស់នាងបានព្យាយាមលួងលោមនាង ប៉ុន្តែឥតបានផលអ្វីឡើយ។ “ហេតុអ្វីបានជានាងយំ ហើយមិនបរិភោគដូច្នេះ ម្តេចក៏នាងកើតទុក្ខ តើខ្ញុំមិនវិសេសដល់នាង ជាជាងមានកូនប្រុស១០នាក់ទេឬអី?”PPKh3 54.2

    នាងហាណាពុំបានចោទប្រកាន់នរណាម្នាក់ឡើយ។ នាងបានទៅឯព្រះដោយមានបន្ទុកធ្ងន់ នាងមិនអាចចែករំលែកបន្ទុកនេះជាមួយមិត្តភក្តិណា ម្នាក់នៅលើផែនដីនេះទេ។ នាងបានទទូចអង្វរដល់ព្រះអស់អំពីចិត្ត សូមឱ្យទ្រង់ប្រទានព្រះអំណោយទានជាកូនប្រុសមួយដល់នាង ដើម្បីបណ្តុះបណ្តាល ថ្វាយដល់ទ្រង់ហើយនាងបានស្បថថា ប្រសិនបើព្រះនឹងប្រទានតាមសំណូមពរ របស់នាងមែន នាងនឹងថ្វាយកូនរបស់នាងនោះដល់ព្រះជាម្ចាស់ចាប់តាំងពីវាកើតមក។ PPKh3 54.3

    នាងហាណាចូលទៅជិតទ្វារនៃព្រះវិហារ ហើយនៅក្នុងទុក្ខកង្វល់នៃវិញ្ញាណរបស់នាង នាង “ក៏អធិស្ឋាន . . . ទាំងយំអណ្តឺតអណ្តក”។ នៅក្នុងគ្រាដ៏អាក្រក់ទាំងនោះ រូបភាពនៃការថ្វាយបង្គំបែបនេះកម្រមានណាស់។ លោកអេលីជាសម្តេចសង្ឃបានឃើញនាងហាណាក៏បានសន្មតថានាងស្រវឹងស្រា។ ដោយគិតថាគាត់គួរតែស្ដីបន្ទោសដល់នាងឱ្យបានត្រឹមត្រូវ នោះគាត់បាននិយាយយ៉ាងម៉ឺងម៉ាត់ថា “តើនាងនៅតែស្រវឹងដល់កាលណាទៀត ចូរលះចោលស្រាពីខ្លួននាងចេញទៅ!”PPKh3 55.1

    ដោយភ្ញាក់ផ្អើលនិងឈឺចាប់ នាងហាណាបានឆ្លើយតបដោយស្រទន់ថា “ទេ ព្រះគុណម្ចាស់អើយ ខ្ញុំជាស្ត្រីមានចិត្តព្រួយជាខ្លាំងទេ ខ្ញុំមិនបាន ផឹកស្រាទំពាំងបាយជូរឬគ្រឿងស្រវឹងណាឡើយ គឺខ្ញុំបានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ សូមកុំរាប់ខ្ញុំជាអ្នកបម្រើលោក ទុកជាស្ត្រីអាក្រក់ឡើយ ដ្បិតដែលខ្ញុំបានចេញវាចាដរាបដល់ឥឡូវនេះ នោះកើតតែពីសេចក្តីទុក្ខព្រួយ របស់ខ្ញុំ និងការរុកកួនដ៏ហួសកំណត់ប៉ុណ្ណោះទេ”។PPKh3 55.2

    សម្តេចសង្ឃនោះមានការរំជួលចិត្តជាខ្លាំង ដ្បិតគាត់ជាមនុស្សរបស់ព្រះ។ ដូច្នេះ ជំនួសឱ្យការស្តីបន្ទោស គាត់បានឱ្យពរដល់នាងវិញ “ដូច្នេះ សូមអញ្ជើញទៅ ប្រកបដោយសេចក្តីសុខចុះ សូមឱ្យព្រះនៃសាសន៍អ៊ីស្រាអែល PPKh3 55.3

    ទ្រង់ប្រោសឱ្យបានសម្រេចដល់នាង តាមសេចក្តីដែលបានសូមពីទ្រង់ចុះ”។PPKh3 55.4

    Larger font
    Smaller font
    Copy
    Print
    Contents