Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    51 - ការថែរក្សារបស់ព្រះ ដល់អ្នកក្រីក្រ

    ១៧ កញ្ញា

    ខចងចាំប្រចាំសបា្តហ៍ ៖ មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចំរើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។ សុភាសិត ១១:២៤..PPKh3 6.1

    ក្នុងគោលបំណងប្រមូលមនុស្សមកជួបជុំគ្នា ដើម្បីបម្រើកិច្ចការខាងសាសនា ព្រមទាំងឧបត្ថម្ភដល់អ្នកក្រីក្រ ព្រះតម្រូវឱ្យថ្វាយតង្វាយដប់ហូតមួយ ពីកំណើនទាំងអស់។ ទាក់ទងនឹងតង្វាយដប់ហូតមួយទីមួយព្រះជាម្ចាស់បានប្រកាសថា “ឯពួកកូនចៅលេវី នោះអញបានឱ្យអស់ទាំងតង្វាយ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយ១ភាគក្នុង១០ ទុកជាមរតកដល់គេហើយ”។ (ជនគណនា ១៨:២១)។ រីឯតង្វាយ១ភាគក្នុង១០ ទីពីរវិញ ក្នុងរយៈពេលពីរឆ្នាំពួកគេត្រូវនាំយកតង្វាយ១ភាគក្នុងដប់ ទីពីរទៅកាន់រោងឧបោសថដែលបានសាងសង់រួច។ បន្ទាប់ពីបានថ្វាយតង្វាយអរព្រះគុណនិងចំណែកសម្រាប់សង្ឃមក អ្នកថ្វាយត្រូវប្រើចំណែកដែលនៅសល់សម្រាប់ធ្វើពិធីបុណ្យសាសនា ដែលពួកលេវី ជនបរទេស ក្មេងកំព្រានិងស្ត្រីមេម៉ាយអាចចូលរួមទាំងអស់គ្នា។ PPKh3 6.2

    នៅរៀងរាល់ឆ្នាំទីបី តង្វាយ១ភាគក្នុង១០ទីពីរនេះត្រូវប្រើនៅតាមផ្ទះ សម្រាប់ជាការកម្សាន្តដល់ពួកលេវីនិងជនក្រីក្រ។ តង្វាយមួយភាគក្នុងដប់នេះត្រូវបានផ្តល់ជាថវិកាសម្រាប់ជំនួយសប្បុរសធម៌និងអំណោយផ្សេងៗ។ PPKh3 6.3

    ហើយព្រះបានតាក់តែងវិធីផ្សេងៗទៀតសម្រាប់អ្នកក្រីក្រ។ បន្ទាប់ពីទទួលស្គាល់ការទាមទារ របស់ព្រះមក គ្មានអ្វីអាចសម្គាល់ច្បាប់ដែលលោកម៉ូសេបានផ្ដល់ឱ្យ បានច្បាស់ជាងចិត្ដទូលាយ ប្រកបដោយសេចក្តីសប្បុរស និងរួសរាយរាក់ទាក់ ដែលពួកគេមានចំពោះជនក្រីក្រឡើយ។ ទោះបីជាព្រះបានសន្យាថានឹងប្រទានពរដល់រាស្រ្តរបស់ទ្រង់ក៏ដោយ ក៏ទ្រង់បានប្រកាសថានឹងនៅតែងមានជនក្រីក្រ នៅក្នុងស្រុកនេះដដែលដែរ។ ហើយឥឡូវនេះ មនុស្សអាចជួបប្រទះនឹងបញ្ហា ការលំបាក ជំងឺតម្កាត់ និងការបាត់បង់ទ្រព្យសម្បត្ដិ តែដរាបណាពួកគេបានធ្វើតាមការណែនាំរបស់ព្រះ នោះនឹងគ្មានអ្នកសុំទាន ឬអ្នកខ្វះខាតចំណីអាហារក្នុងចំណោមពួកគេឡើយ។ PPKh3 7.1

    ច្បាប់របស់ព្រះបានប្រទានសិទ្ធិដល់អ្នកក្រីក្រនូវចំណែកណាមួយដែលកើតមកពីដី។ ពួកអ្នកអត់ឃ្លានមានសេរីភាពអាចចូលទៅក្នុងចម្ការដំណាំ ឬចម្ការទំពាំងបាយជូររបស់អ្នកជិតខាង ដើម្បីទទួលបានចំណីអាហារ។ PPKh3 7.2

    ភោគផលដែលនៅសល់ពីការប្រមូលផលនៅក្នុងវាលស្រែចម្ការ និងចម្ការទំពាំងបាយជូរ គឺជារបស់ជនក្រីក្រ។ លោកម៉ូសេបានមានប្រសាសន៍ថា “កាលណាច្រូតចម្រូតនៅស្រែរបស់ឯង បើភ្លេចស្រូវ១កណ្តាប់នៅឯស្រែ នោះមិនត្រូវត្រឡប់ទៅយកវិញទេ . . . កាលណាឯងវាយជម្រុះផលពីដើម អូលីវរបស់ឯងរួចម្តងហើយ នោះមិនត្រូវឡើងទៅធ្វើម្តងទៀតទេ . . . កាលណាបេះផ្លែទំពាំងបាយជូររបស់ឯងហើយនោះ មិនត្រូវទៅ១សាទៀត ដើម្បីនឹងបេះចង្កោមដែលនៅសល់ទេ ត្រូវទុកសម្រាប់ពួកអ្នកដទៃ និងពួកកូនកំព្រា ហើយនិងស្រីមេម៉ាយវិញ ត្រូវឱ្យនឹកចាំថា ពីដើមឯងជាបាវបម្រើ នៅស្រុកអេស៊ីព្ទដែរ” (ចោទិយកថា ២៤:១៩-២២។ សូមមើលលេវីវិន័យជំពូក ១៩:៩, ១០ ផងដែរ) ។PPKh3 7.3

    សេចក្ដីមេត្ដាករុណារបស់ព្រះ ចំពោះជនក្រីក្រ

    នៅរៀងរាល់ឆ្នាំទីប្រាំពីរ ព្រះបានរៀបចំកិច្ចការពិសេសមួយសម្រាប់អ្នកក្រីក្រ។ នៅរដូវសាបព្រោះ ដាំដុះ ដែលនឹងមានការច្រូតកាត់ ប្រមូលផលនៅពេលបន្ទាប់នោះ ពួកបណ្តាជនមិនបានសាបព្រោះទេ ពួកគេមិនបានថែចម្ការទំពាំងបាយជូរនៅក្នុងរដូវស្លឹកឈើលាស់ទេ ហើយពួកគេក៏មិនបានរំពឹងគិតពីការប្រមូលផលឬច្រូតកាត់អ្វីដែរ។ ទិន្នផលនៃឆ្នាំនេះគឺទុកសម្រាប់ផ្តល់ទៅឱ្យជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយដោយឥតគិតថ្លៃ ហើយរហូតដល់សម្រាប់សត្វតូចធំ នៅតាមទីវាលថែមទៀតផង។ (និក្ខមនំ ២៣:១០,១១; លេវីវិន័យ ២៥:៥)។PPKh3 7.4

    ប៉ុន្តែ ប្រសិនបើដីនោះឱ្យផលសម្រាប់តែល្មមគ្រប់គ្រាន់តាមសេចក្តីត្រូវការរបស់បណ្តាជនដូចធម្មតាប៉ុណ្ណោះទេ តើពួកគេអាចរស់បានយ៉ាងណាទៅ នៅឆ្នាំដែលមិនមានភោគផលអ្វីសោះនោះ? ព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ផ្តល់ទំនុកចិត្តយ៉ាងទូលំទូលាយ “នោះគឺអញនឹងផ្តល់ពររបស់អញដល់ឯងរាល់គ្នានៅឆ្នាំទី៦ នៅឆ្នាំនោះនឹងបង្កើតផលឱ្យល្មមគ្រប់៣ឆ្នាំវិញ PPKh3 8.1

    រួចដល់ឆ្នាំទី៨ ត្រូវឱ្យឯងរាល់គ្នាសាបព្រោះទៅចុះ តែនឹងបរិភោគផលចាស់ដរាបដល់ឆ្នាំទី៩ ឯងរាល់គ្នាត្រូវបរិភោគផលចាស់នោះរហូតដល់បានច្រូតផលថ្មីហើយ” (លេវីវិន័យ ២៥:២១, ២២)។ PPKh3 8.2

    Larger font
    Smaller font
    Copy
    Print
    Contents