Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៨ តុលា

    ខចងចាំប្រចាំសបា្តហ៍ ៖ ដ្បិតពាក្យបណ្តាំនោះ ជាចង្កៀង ហើយដំបូន្មាននោះ ជាពន្លឺ ឯសេចក្តីបន្ទោសនៃពាក្យប្រៀនប្រដៅ នោះជាផ្លូវជីវិតហើយ។ សុភាសិត ៦:២៣PPKh3 64.1

    លោកអេលីមើលរំលងកំហុសនិងអំពើបាបនៃកូនៗរបស់គាត់ កាលពីពួកគេនៅក្មេង ដោយបញ្ឆោតខ្លួនឯងថា នៅពេលដែលពួកគេធំដឹងក្តី ទំនោរ ចិត្ដអាក្រក់របស់ពួកគេនឹងត្រូវបានកែប្រែហើយ។ មនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ មានកំហុសស្រដៀងគ្នានេះ។ ពួកគេបានលើកទឹកចិត្តឱ្យមានការប្រព្រឹត្តខុស នៅក្នុងចិត្តកូនៗរបស់ពួកគេ ដោយយកលេសថា “ពួកគេនៅក្មេងពេកមិនទាន់ល្មមដាក់ទោសទេ។ រង់ចាំឱ្យគេធំបន្តិចសិន នោះទើបយើងអាចវែកញែករកហេតុផលជាមួយពួកគេបាន”។ ដូច្នេះ កូនៗធំឡើងជាមួយនឹងលក្ខណៈនៃអត្តចរិតដែលគេបានទទួលពីក្មេងមកនេះអស់មួយជីវិត។ PPKh3 64.2

    គ្មានបណ្តាសាណាធំជាងបណ្តាសារបស់គ្រួសារដែលបណ្តោយឱ្យយុវជនធ្វើអ្វីៗតាមតែចិត្តខ្លួននោះឡើយ។ មិនយូរប៉ុន្មាន កុមារៗនឹងលែងគោរពឪពុកម្ដាយ គេទាំងអស់គ្នាលែងគោរពសិទ្ធិអំណាចរបស់គាត់ ហើយនឹងក្លាយទៅជាចំណាប់ខ្មាំងនៃគំនិតរបស់សាតាំង។ ឥទ្ធិពលនៃគ្រួសារដែលខ្វះការគ្រប់គ្រងគឺជាមហន្តរាយដ៏ធំដល់សង្គម។ ការនេះនឹងបង្កើតឱ្យមាន លំហូរនៃការអាក្រក់ ដែលប៉ះពាល់ដល់ក្រុមគ្រួសារ សហគមន៍ និងរដ្ឋាភិបាល។PPKh3 64.3

    គ្រួសារសាសន៍អ៊ីស្រាអែលរាប់ពាន់បានធ្វើតាមជីវិតក្រុមគ្រួសាររបស់ លោកអេលី។ សកម្មភាព និយាយឮខ្លាំងជាងការអះអាងដ៏មានឥទ្ធិពលបំផុតនៃការមិនជឿព្រះ។ ការអាក្រក់នៃភាពមិនស្មោះត្រង់ក្នុងការអប់រំកូនមានសភាពធ្ងន់ធ្ងរនៅគ្រប់កាលៈទេសៈ គឺធ្ងន់ធ្ងរជាងគ្រួសារដែលបានបង្រៀនដល់កូនចៅត្រឹមត្រូវរហូតដល់ទៅដប់ដង។ PPKh3 65.1

    ភ្នាក់ងារដ៏មានប្រសិទ្ធភាពរបស់សាតាំង

    ពេលមនុស្សប្រើការត្រាស់ហៅដ៏ពិសិដ្ឋរបស់ពួកគេ ធ្វើជាការបិទបាំងភាពអាត្មានិយម ឬការត្រេកត្រអាលសម្រាប់តែខ្លួនឯង នោះពួកគេជាភ្នាក់ងារ ដ៏មានប្រសិទ្ធភាពរបស់សាតាំងហើយ។ ពួកគេបានបណ្តាលឱ្យមនុស្សដទៃទៀត “មើលងាយដល់តង្វាយនៃព្រះយេហូវ៉ា” ដូចជាហូបនីនិងភីនេហាសដែរ។ ពួកគេអាចប្រព្រឹត្ដអំពើអាក្រក់របស់ពួកគេជាការសម្ងាត់មួយរយៈ ប៉ុន្តែ ពេលដែលអត្តចរិតពិតប្រាកដរបស់ពួកគេត្រូវបានលាត្រដាង នៅទីបំផុត ជំនឿរបស់ពួកបណ្តាជនទទួលបាននូវកំហុសជាច្រើន ដែលតែងតែហុចលទ្ធផលជាការមិនជឿទុកចិត្តដល់អ្នកដែលអះអាងថាខ្លួនអ្នកបង្រៀនព្រះបន្ទូលនៃព្រះ។ បណ្តាមនុស្សទទួលសារនៃអ្នកបម្រើដ៏ពិតរបស់ព្រះគ្រិស្ត ដោយការសង្ស័យ។ ហើយគេនឹងសួរសំណួរជាបន្តបន្ទាប់ថា “តើយើងមិនបានរកឃើញភាពពុករលួយនៅក្នុងមនុស្សដែលបានបង្ហាញឱ្យយើងគិតថាជាមនុស្សបរិសុទ្ធទេឬអី?”PPKh3 65.2

    ការស្តីបន្ទោសរបស់លោកអេលីដល់កូនៗរបស់គាត់មានពាក្យយ៉ាងឱឡារិក និងគួរឱ្យភ័យខ្លាច “បើមនុស្សម្នាក់ធ្វើបាបនឹងម្នាក់ទៀត នោះមានព្រះទ្រង់ជំនុំជម្រះដល់អ្នកនោះ តែបើមនុស្សធ្វើបាបនឹងព្រះយេហូវ៉ាវិញ នោះតើមានអ្នកណានឹងជួយអង្វរឱ្យអ្នកនោះបាន ប៉ុន្តែ គេមិនព្រមស្តាប់តាមឪពុកទេ ព្រោះព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងប្រហារជីវិតគេចោល”។ ប្រសិនបើអំពើឧក្រិដ្ឋរបស់ពួកគេបានធ្វើឱ្យមានរបួសដល់ត្រឹមតែមនុស្សដទៃប៉ុណ្ណោះ នោះចៅក្រមអាចធ្វើការផ្សះផ្សា ដោយកំណត់ការពិន័យនិងតម្រូវឱ្យសងប្រាក់ ហើយជនល្មើសនោះអាចត្រូវបានលើកលែងទោស។ ប៉ុន្តែ អំពើបាបរបស់ពួកគេត្រូវបានរួមបញ្ចូលជាមួយនឹងការបម្រើជាសង្ឃនៃព្រះដ៏ខ្ពស់បំផុត ការងាររបស់ព្រះជាម្ចាស់ត្រូវបានគេប្រមាថនិងមើលងាយ នៅចំពោះមុខពួកបណ្តាជន ដែលព្រះមិនអាចទទួលយកតង្វាយធួននឹងបាបណាសម្រាប់ពួកគេឡើយ។ ឪពុករបស់ពួកគេ ដែលបានគិតថាខ្លួនឯងជា សម្តេចសង្ឃ មិនហ៊ានទូលអង្វរដល់ព្រះជំនួសពួកគេទេ គាត់មិនអាចការពារពួកគេពីសេចក្តីក្រោធរបស់ព្រះដ៏បរិសុទ្ធបានឡើយ។ បាបជនទាំងអស់ដែលមានបាបធ្ងន់ធ្ងរ ដែលបានមើលងាយដល់មធ្យោបាយដែលព្រះនៃ ឋានសួគ៌បានប្រទានមក សម្រាប់ការប្រោសលោះរបស់យើង ជាអ្នកដែល “បានឆ្កាងព្រះរាជបុត្រានៃព្រះ ខាងឯខ្លួនគេរួចទៅហើយ ព្រមទាំងធ្វើឱ្យទ្រង់ហាលមុខនៅកណ្តាលជំនុំផង” ហេព្រើរ ៦:៦ ៕ PPKh3 65.3

    *****

    Larger font
    Smaller font
    Copy
    Print
    Contents