Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១២ តុលា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ គ្រាណាដែលឥតមានការបើកសំដែង នោះបណ្តាជនរមែងលែងទប់ចិត្ត តែអ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់ នោះសប្បាយ ហើយ។ សុភាសិត ២៩:១៨PPKh3 75.2

    គេភ័យខ្លាចមិនហ៊ានរក្សាហិបនេះនៅក្នុងស្រុកគេតទៅទៀត បន្ទាប់មកពួកបណ្តាជនបានដាក់ហិបនោះនៅក្នុងវាលចំហមួយ។ ហើយក្រោយមកក៏មានសេចក្តីវេទនានៃសត្វកណ្តុរ ដែលយាយីដល់ទឹកដីនេះ បានបំផ្លាញផលដំណាំនៅក្នុងឃ្លាំង និងនៅតាមស្រែចម្ការអស់គ្មានសល់។ ឥឡូវនេះ ការបំផ្លាញទាំងស្រុងនេះបានគំរាមកំហែងដល់ប្រទេសនេះទាំងមូល។ PPKh3 75.3

    ហិបរបស់ព្រះបាននៅក្នុងទីក្រុងរបស់សាសន៍ភីលីស្ទីនអស់ប្រាំពីរខែ។ សាសន៍អ៊ីស្រាអែលមិនបានខំប្រឹងប្រែងស្តារស្ថានការណ៍នេះឡើងវិញទេ។ ប៉ុន្តែ សាសន៍ភីលីស្ទីនបានខ្នះខ្នែងដកខ្លួនចេញពីហិបនេះ។ ជំនួសឱ្យប្រភពនៃកម្លាំងដល់ពួកគេ ហិបនោះបានក្លាយជាបន្ទុកនិងបណ្ដាសាយ៉ាង ធ្ងន់ដល់គេទៅវិញ។ តែពួកគេមិនដឹងជាត្រូវធ្វើយ៉ាងណាឡើយ។ ពួកបណ្តាជន បានប្រមូលពួកមេដឹកនាំនៃប្រទេស ជាមួយនឹងសង្ឃ និងគ្រូទាយ ហើយបានសួរថា “តើត្រូវឱ្យយើងធ្វើដូចម្តេចចំពោះហិបនៃព្រះយេហូវ៉ានេះ ចូរបង្ហាញឱ្យយើងដឹងជាត្រូវធ្វើដូចម្តេចផង ដើម្បីនឹងផ្ញើទៅឯកន្លែងដើមវិញ”។ ពួកគេឱ្យយោបល់ថា បើអ្នករាល់គ្នាផ្ញើហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលត្រឡប់ទៅវិញ នោះកុំឱ្យផ្ញើទៅដោយទទេឡើយ គឺត្រូវផ្ញើតង្វាយដោយព្រោះ ការរំលង ដោយពួកសង្ឃនិយាយថា “នោះអ្នករាល់គ្នានឹងបានជាហើយ”។PPKh3 75.4

    គេបានបញ្ជូនហិបសញ្ញាទៅក្រុងបេតសេមែស

    ផ្អែកលើអបិយជំនឿដែលរីករាលដាលយ៉ាងទូលំទូលាយ ពួកគ្រូនៃសាសន៍ភីលីស្ទីនបានណែនាំឱ្យបណ្តាជនធ្វើរបស់ឱ្យដូចជាសេចក្តីវេទនាដែលបានយាយីដល់ពួកគេ ពោល “គឺរូបឫសដូងបាត៥ ធ្វើពីមាស និងកណ្តុរមាស៥ តាមចំនួនពួកមេនៃសាសន៍ភីលីស្ទីន ដ្បិតអ្នករាល់គ្នា និងពួកមេរបស់អ្នករាល់គ្នា ក៏កើតមានសេចក្តីវេទនាតែមួយ”។PPKh3 76.1

    ពួកអ្នកប្រាជ្ញទាំងនេះបានទទួលស្គាល់ថាអំណាចដ៏ចម្លែកគង់នៅក្នុងហិបនោះ។ ប៉ុន្តែ ពួកគេមិនបានទូន្មានដល់បណ្តាជនឱ្យងាកបែរចេញពីការថ្វាយបង្គំរូបព្រះរបស់គេ ហើយបែរមកបម្រើដល់ព្រះជាម្ចាស់វិញឡើយ។ ពួកគេនៅតែស្អប់ព្រះនៃសាសន៍អ៊ីស្រាអែល ទោះបីជាការជំនុំជម្រះរបស់ទ្រង់ បានបង្ខំឱ្យគេចុះចូលជាមួយនឹងអំណាចគ្រប់គ្រងរបស់ទ្រង់ក៏ដោយ។ ការចុះចូលបែបនេះមិនអាចសង្គ្រោះមនុស្សមានបាបទេ។ ពួកគេត្រូវតែមានចិត្តទោរទន់ទៅរកព្រះជាម្ចាស់ ត្រូវតែចុះចូលជាមួយនឹងព្រះគុណរបស់ព្រះ នោះទើបទ្រង់ទទួលយកការកែប្រែចិត្ដរបស់យើង។ PPKh3 76.2

    ការអត់ធ្មត់របស់ព្រះដែលមានចំពោះមនុស្សអាក្រក់ ធំធេងអស្ចារ្យ! សេចក្តីមេត្ដាករុណាដែលមនុស្សមើលមិនឃើញរាប់ម៉ឺន កំពុងធ្លាក់យ៉ាងស្ងៀមស្ងាត់មកលើផ្លូវរបស់មនុស្សរមិលគុណនិងបះបោរ ប៉ុន្តែ នៅពេលដែលពួកគេមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះជាម្ចាស់ នៅក្នុងការងារ នៃការបង្កបង្កើតលោករបស់ទ្រង់ និងនៅក្នុងការព្រមាននិងដំបូន្មាននៃព្រះបន្ទូលរបស់ទ្រង់ នោះទ្រង់ត្រូវតែបង្ខំចិត្តមានបន្ទូលទៅកាន់ពួកគេ តាមរយៈការជំនុំជម្រះ ។ PPKh3 76.3

    ពួកសង្ឃនិងពួកគ្រូទាយបានជំរុញ កុំឱ្យពួកបណ្តាជនយកតម្រាប់តាមភាពរឹងចចេសរបស់ស្តេចផារ៉ោននិងរាស្រ្តអេស៊ីព្ទ ដ្បិតធ្វើដូច្នេះនឹងនាំឱ្យមានទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរធ្លាក់មកលើពួកគេជាមិនខាន។ ឥឡូវនេះ មេដឹកនាំសាសនាទាំងនេះ បានស្នើផែនការមួយដែលបានទទួលការយល់ព្រមពីសំណាក់មនុស្សទាំងអស់។ ត្រូវដាក់ហិបសញ្ញាជាមួយតង្វាយដោយព្រោះការរំលង នៅលើរទេះថ្មីមួយ ដើម្បីជៀសវាងគ្រោះថ្នាក់នៃការសៅហ្មងទាំងអស់។ រួចយកគោញីពីរដែលបំបៅកូន ហើយមិនដែលស្គាល់នឹមនៅលើកសោះមកទឹមរទេះនោះ។ ត្រូវបង្ខាំងកូនរបស់វាទុកនៅក្នុងក្រោល ហើយត្រូវបណ្តោយឱ្យគោនោះទៅទីណាតាមតែចិត្តវា។ ប្រសិនបើហិបសញ្ញាបានវិលត្រឡប់ទៅកាន់ប្រទេសអ៊ីស្រាអែលវិញ ក្នុងលក្ខណៈបែបនេះ តាមផ្លូវទៅកាន់បេតសេមែស ជាទីក្រុងមួយនៅជិតបំផុតរបស់ពួកលេវី នោះសាសន៍ ភីលីស្ទីននឹងយករឿងនេះជាភស្តុតាងបញ្ជាក់ថា ព្រះរបស់សាសន៍អ៊ីស្រាអែលបានធ្វើអាក្រក់ដ៏ធំនេះដល់ពួកគេហើយ។ ពួកគេបាននិយាយថា “តែបើមិនដូច្នោះ នោះយើងនឹងដឹងថា មិនមែនព្រះហស្តនៃទ្រង់ដែលបានវាយយើងទេ គឺជាគ្រោះរបស់យើងវិញ”។ PPKh3 77.1

    នៅពេលពួកគេបានលែងគោញីទាំងពីរនោះឱ្យដើរចេញទៅ សត្វគោបានបែរចេញពីកូនរបស់វា ហើយដើរតម្រង់ទៅបេតសេមែស។ ដោយមិនមានដៃមនុស្សដឹកគោដ៏អត់ធ្មត់មួយនឹមនេះបានបន្តដំណើរទៅមុខរហូត។ ព្រះវត្តមានរបស់ព្រះដែលបានរួមដំណើរជាមួយហិបសញ្ញាបានធ្វើដំណើរដោយសុវត្ថិភាព មកដល់កន្លែងដែលគេបានកំណត់។ PPKh3 77.2

    ប្រជាជននៅបេតសេមែសកំពុងច្រូតនៅក្នុងជ្រលងភ្នំ “លុះងើបភ្នែកឡើងក៏អរសប្បាយ ដោយឃើញហិបនៃព្រះមកវិញ រទេះក៏មកដល់ក្នុងចំការរបស់យ៉ូស្វេ ជាអ្នកនៅបេតសេមែសនោះ ហើយក៏ឈប់នៅទីនោះ ជាកន្លែងដែលមានថ្មមួយធំ ដូច្នេះគេពុះបំបែករទេះ ហើយថ្វាយគោនោះជាតង្វាយដុតដល់ព្រះយេហូវ៉ា”។ ពួកភីលីស្ទីនបានដើរតាមហិបសញ្ញា “រហូតដល់ព្រំស្រុកបេតសេមែស PPKh3 77.3

    ហើយបានឃើញការទទួលស្វាគមន៍ដល់ហិបនោះ។ ជំងឺដ៏កាចសាហាវបានឈប់ ហើយពួកគេជឿជាក់ថាសេចក្តីទុក្ខលំបាករបស់ ពួកគេនេះគឺជាការជំនុំជម្រះរបស់ព្រះនៃសាសន៍អ៊ីស្រាអែលប្រាកដមែន។ PPKh3 78.1

    Larger font
    Smaller font
    Copy
    Print
    Contents