Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៨ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរនាំយកដង្វាយ១ភាគ ក្នុង១០ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃអញ ហើយល្បងលអញឥឡូវ បើអញមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេនេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ម៉ាឡាគី ៣:១០..PPKh3 8.3

    ឆ្នាំឈប់សម្រាកនេះផ្តល់ប្រយោជន៍ដល់ទាំងដីនិងទាំងមនុស្ស។ ដីបានសម្រាកឥតមានភ្ជួររាស់កាប់គាស់មួយរដូវ ក្រោយនោះមកនឹងបង្កើតផលច្រើនជាងមុនជាបរិបូរ។ មនុស្សបានធូរស្បើយពីសម្ពាធការងារនៅស្រែចម្ការ។ ទាំងអស់គ្នារីករាយជាមួយនឹងពេលសម្រាកលម្ហែដ៏ប្រពៃនេះ ជាឱកាសសម្រាប់ការស្ដារកម្លាំងកាយឡើងវិញ មានពេលវេលាច្រើនសម្រាប់ពិចារណានិងការសិក្សាពីការបង្រៀនរបស់ព្រះជាម្ចាស់ និងសម្រាប់បង្រៀនអប់រំណែនាំដល់គ្រួសាររបស់ពួកគេផងដែរ។ PPKh3 8.4

    នៅក្នុងឆ្នាំឈប់សម្រាកនេះ សាសន៍ហេព្រើរដែលបានជាប់ជាទាសករត្រូវបានដោះលែងឱ្យមានសេរីភាព។ “ហើយកាលណាលែងឱ្យទៅ នោះមិនត្រូវឱ្យគេទៅដោយដៃទទេឡើយ គឺត្រូវផ្គត់ផ្គង់ឱ្យគេពីហ្វូងចៀម ពីទីលាន ហើយពីធុងឃ្នាបរបស់ឯងដោយសទ្ធាវិញ ត្រូវឱ្យដល់គេតាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រទានពរដល់ឯង”។ (ចោទិយកថា ១៥:១៣, ១៤) ។PPKh3 9.1

    ប្រាក់ឈ្នួលនៃកម្មករក៏ត្រូវបង់ឱ្យបានទាន់ពេលវេលាដែរ។ “គឺត្រូវបើកប្រាក់ឈ្នួលឱ្យគេ ក្នុងពេលកំណត់កុំខាន កុំឱ្យប្រាក់នោះនៅនឹងឯងដរាបដល់ថ្ងៃលិចឡើយ ដ្បិតគេទ័លក្រហើយមានចិត្តសង្ឃឹមចង់បានប្រាក់នោះ” (ចោទិយកថា ២៤:១៥) ។ PPKh3 9.2

    ព្រះក៏បានប្រទានការណែនាំពិសេស ស្តីអំពីការប្រព្រឹត្តិទៅលើអ្នកបម្រើដែលបានរត់ចេញផងដែរ: “ឯបាវបម្រើណាដែលបានរត់រួចពីចៅហ្វាយខ្លួន មកពឹងជ្រកនឹងឯង នោះមិនត្រូវប្រគល់ទៅចៅហ្វាយវិញឡើយ ត្រូវបើកឱ្យនៅជាមួយនឹងឯង នៅកណ្តាលពួកឯង ក្នុងទីក្រុងណាមួយ ដែលអ្នកនោះជ្រើសរើសតាមបំណងចិត្តចុះ មិនត្រូវឱ្យសង្កត់សង្កិនគេឡើយ”។ (ចោទិយកថា ២៣:១៥, ១៦) ។ PPKh3 9.3

    សម្រាប់អ្នកក្រីក្រ ឆ្នាំទីប្រាំពីរគឺជាឆ្នាំនៃការដោះលែងពីបំណុល។ សាសន៍ហេព្រើរត្រូវឱ្យលុយទៅបងប្អូនខ្លួនដែលមានការខ្វះខាតខ្ចី ដោយមិនយកការប្រាក់ឡើយ។ ការចងការប្រាក់ឱ្យអ្នកក្រត្រូវបានហាមឃាត់ជាដាច់ខាត “បើបងឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ មានកម្លាំងដៃខ្សោយ នោះត្រូវឱ្យឯងទប់ទល់ផង ហើយឱ្យនៅជាមួយនឹងឯងដូចជាអ្នកប្រទេសក្រៅ ឬជាអ្នកស្នាក់ដែរ មិនត្រូវយកការប្រាក់ ឬគិត កម្រៃពីគេឡើយ គឺត្រូវកោតខ្លាចដល់ព្រះនៃឯងវិញ ដើម្បីឱ្យបងប្អូនបាននៅជាមួយនឹងឯងផង មិនត្រូវឱ្យគេខ្ចីប្រាក់ ដើម្បីនឹងយកការឡើយ ក៏មិនត្រូវឱ្យអាហារដល់គេ ដោយចង់បាន កម្រៃដែរ” (លេវីវិន័យ ២៥: ៣៥-៣៧)។ ប្រសិនបើបំណុលនៅតែមិនទាន់បានសង រហូតដល់ឆ្នាំរួចបំណុលនេះ នោះមិនអាចទារប្រាក់ដើមត្រឡប់មកវិញទេ។ “តែបើសិនជាមានអ្នកទ័លក្រណា នៅជាមួយនឹងឯងដែរ ជាបងប្អូនឯងដែលនៅទីក្រុងឯង ក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រទានមក នោះមិនត្រូវឱ្យឯងតាំងចិត្តបឹង ឬក្តាប់ដៃនឹងបងប្អូនជាអ្នកក្រនោះឡើយ គឺត្រូវឱ្យលាដៃដល់គេវិញជាកុំខាន ហើយឱ្យគេខ្ចីតាមចិត្ត ឱ្យល្មមដល់គ្រាទ័លក្រនោះចុះ ចូរប្រយ័ត្ន កុំឱ្យមានគំនិតអាក្រក់ក្នុងចិត្តឯង ដោយនឹកថា ឆ្នាំទី៧ជាឆ្នាំដែលត្រូវលើកលែង នោះជិតដល់ហើយ ហើយឯងគន់មើលបងប្អូនអ្នកក្រនោះដោយព្រងើយកន្តើយវិញ ឥតមានឱ្យអ្វីដល់គេសោះ ក្រែងគេប្តឹងដល់ព្រះយេហូវ៉ាពីឯង នោះនឹងបានរាប់ជាបាបដល់ឯង “ពីព្រោះពួកទ័លក្រមិនចេះដែលផុតពីក្នុងស្រុកឡើយ ហេតុនេះបានជាអញបង្គាប់ដល់ឯងថា ត្រូវឱ្យឯងលាដៃដល់បងប្អូន និងពួកអ្នកទ័លក្រ ហើយនិងពួកកម្សត់ទុរគត៌ នៅក្នុងស្រុកឯងជាកុំខានវិញ “គឺត្រូវឱ្យលាដៃដល់គេវិញ ជាកុំខានហើយឱ្យគេខ្ចីតាមចិត្តឱ្យល្មមដល់គ្រាទ័លក្រនោះចុះ”។ (ចោទិយកថា ១៥: ៧,៩, ១១, ៨)។ PPKh3 9.4

    មិនត្រូវឱ្យមានអ្នកណាភ័យខ្លាចក្រែងចិត្តសប្បុរស នឹងនាំឱ្យខ្លួនទៅជាក្រនោះឡើយ។ ព្រះមានបន្ទូលថា “នោះឯងនឹងឱ្យសាសន៍ជាច្រើនខ្ចីបាន ឥតមានខ្ចីពីគេវិញឡើយ ហើយឯងនឹងត្រួតត្រាលើសាសន៍ជាច្រើន តែគេមិនត្រូវត្រួតត្រាលើឯងទេ”។ (ចោទិយកថា ១៥:៦) ។ PPKh3 10.1

    Larger font
    Smaller font
    Copy
    Print
    Contents