Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២២ តុលា

    ខចងចាំប្រចាំសបា្តហ៍ ៖ ឯពួកអ្នកដែលមានប្រាជ្ញា គេនឹងភ្លឺដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលទាញនាំមនុស្សជាច្រើនឲ្យវិលមកឯសេចក្តីសុចរិតនោះនឹងភ្លឺដូចជាអស់ទាំងផ្កាយនៅជាដរាបតទៅ។ ដានីយ៉ែល ១២:៣PPKh3 105.1

    ឥឡូវនេះ លោកសាំយូអែលបានស្នើឱ្យពួកគេប្រជុំថ្នាក់ជាតិមួយ នៅគីលកាល ដើម្បីប្រកាសតែងតាំងសូលឱ្យធ្វើស្តេច ជាសាធារណៈ។ ពិធីនេះបានចប់សព្វគ្រប់ “រួចគេថ្វាយយញ្ញបូជា ជាតង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ា ហើយនៅទីនោះ សូលនិងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏មានសេចក្តីអំណរអរសប្បាយឡើងជាខ្លាំង”។ PPKh3 105.2

    នៅលើទីវាលនេះ លោកសាំយូអែលនិងសូលបានឈរពីមុខមនុស្សជាច្រើនដែលបានមកជួបជុំគ្នា ដោយចិត្តរំភើប ហើយនៅពេលដែលសម្រែកស្វាគមន៍ស្តេចរសាត់បាត់សំឡេងទៅ ហោរាចំណាស់នេះផ្តែផ្តាំនូវពាក្យពេចន៍ចុងក្រោយ ក្នុងឋានៈជាអ្នកគ្រប់គ្រងនៃប្រទេសនេះ។ PPKh3 105.3

    កាលពីមុនលោកសាំយូអែលបានពន្យល់អំពីគោលការណ៍ដែលអាចគ្រប់គ្រងបាន ទាំងស្តេចនិងទាំងប្រជារាស្រ្ត ហើយគាត់ចង់បន្ថែមទម្ងន់នៃគំរូរបស់គាត់ផ្ទាល់ទៅលើពាក្យសំដីរបស់គាត់។ គាត់បានភ្ជាប់ទំនាក់ទំនងជាមួយនឹងការងាររបស់ព្រះតាំងពីកុមារមក ហើយនៅក្នុងអំឡុងពេលនៃអាយុយ៉ាងវែងរបស់គាត់ លោកមានគោលបំណងតែមួយគត់ គឺសិរីរុងរបស់ព្រះជាម្ចាស់និងសេចក្តីល្អដ៏ខ្ពស់បំផុតនៃសាសន៍អ៊ីស្រាអែល។ PPKh3 105.4

    ជាលទ្ធផលនៃអំពើបាប ជនជាតិអ៊ីស្រាអែលបានបាត់បង់ជំនឿរបស់គេទៅលើព្រះ ហើយជំនឿរបស់ពួកគេទៅលើអំណាចនិងប្រាជ្ញារបស់ទ្រង់ ក្នុងការគ្រប់គ្រងប្រទេសជាតិ ពួកគេបានបាត់បង់ទំនុកចិត្តទៅលើសមត្ថភាពរបស់ទ្រង់ ក្នុងការរក្សាបុព្វហេតុរបស់ព្រះអង្គ។ មុនពេលដែលពួកគេអាចរកឃើញសេចក្តីសុខសាន្តពិតប្រាកដ ពួកគេត្រូវតែមើលឱ្យឃើញនិងលន់តួអំពើបាបដែលពួកគេមាននោះ ជាមុនសិន។ PPKh3 105.5

    លោកសាំយូអែលបានរំឭកអំពីប្រវត្តិសាស្រ្តរបស់អ៊ីស្រាអែល តាំងពីថ្ងៃដែលព្រះបាននាំពួកគេចេញពីស្រុកអេស៊ីព្ទ។ ស្ដេចលើអស់ទាំងស្ដេចបានច្បាំងជំនួសគេនៅក្នុងសមរភូមិ។ ជាញឹកញាប់ អំពើបាបរបស់ពួកគេបាននាំឱ្យពួកគេស្ថិតនៅក្រោមអំណាចនៃសត្រូវរបស់ខ្លួន ប៉ុន្តែ មិនយូរប៉ុន្មាន បន្ទាប់ពីពួកគេបែរចេញពីផ្លូវអាក្រក់របស់គេមក សេចក្ដីមេត្ដាករុណារបស់ព្រះបានលើកអ្នករំដោះពួកគេម្នាក់ឡើង។ នោះព្រះយេហូវ៉ាទ្រង់ក៏ចាត់គេឌាន និងបារ៉ាក និង “យេរូបាល បេដា យ៉ែបថា និងសាំយូអែលមកប្រោសឱ្យអ្នករាល់គ្នារួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដែលនៅជុំវិញទៅ នោះអ្នករាល់គ្នាក៏បាននៅដោយសុខសាន្តត្រាណ”។ តែនៅពេលដែលមានការគំរាមកំហែងមកលើពួកគេ គេបានប្រកាសថា “សូមលោកតាំងឱ្យមានស្តេច១អង្គ សម្រាប់នឹងគ្រប់គ្រងលើយើងរាល់គ្នា”។PPKh3 106.1

    ឥឡូវនេះ ពួកបណ្តាជនបានលន់តួបាបរបស់ពួកគេដែលគេបានប្រព្រឹត្តខុស ដោយបន្ទាបខ្លួន។ “សូមឱ្យលោកមេត្តាអង្វរដល់ព្រះយេហូវ៉ា ជាព្រះនៃលោក ឱ្យយើងខ្ញុំផង ដើម្បីកុំឱ្យយើងខ្ញុំត្រូវស្លាប់ឡើយ ដ្បិតយើងខ្ញុំបានបន្ថែមការអាក្រក់នេះ ក្នុងអំពើបាបរបស់យើងខ្ញុំទាំងប៉ុន្មានហើយ ដោយបានសូមស្តេចសម្រាប់យើងខ្ញុំនេះ”។ PPKh3 106.2

    លោកសាំយូអែលមិនបានទុកឱ្យពួកបណ្តាជននៅបាក់ទឹកចិត្ដទេ ព្រោះការនេះនឹងរារាំងពួកគេពីការខំប្រឹងប្រែងឱ្យមានជីវិតល្អប្រសើរមួយ។ ការសម្លឹងមើលនៅឯព្រះថាជាព្រះដែលតឹងរ៉ឹង និងមិនអាចអត់ឱនទោស នឹងនាំឱ្យពួកគេជួបប្រទះនឹងការល្បួងជាច្រើន។ “កុំឱ្យខ្លាចឡើយ” គឺជាសារនៃព្រះដល់អ្នកបម្រើរបស់ទ្រង់ “អ្នករាល់គ្នាបានប្រព្រឹត្តការអាក្រក់ទាំងនេះមែន ប៉ុន្តែ កុំឱ្យតែបែរចេញពីព្រះយេហូវ៉ាទៀត . . . ដ្បិតព្រះយេហូវ៉ាទ្រង់មិនបោះបង់ចោលរាស្ត្រទ្រង់ឡើយ”។ PPKh3 106.3

    លោកសាំយូអែលមិនបានបន្ទោសដល់ការរមិលគុណរបស់សាសន៍អ៊ីស្រាអែល ដែលបានតបស្នងទៅនឹងការលះបង់អស់មួយជីវិតរបស់គាត់នេះមួយម៉ាត់ឡើយ ប៉ុន្តែ គាត់បានបញ្ជាក់ប្រាប់ដល់ពួកគេអំពីចំណាប់អារម្មណ៍ឥតឈប់ឈររបស់គាត់ជំនួសពួកគេ។ “ចំណែកឯខ្លួនខ្ញុំវិញ សូមកុំឱ្យខ្ញុំធ្វើបាបចំពោះព្រះយេហូវ៉ា ដោយលែងអធិស្ឋានឱ្យអ្នករាល់គ្នានោះឡើយ គឺខ្ញុំនឹងបង្ហាត់បង្រៀនដល់អ្នករាល់គ្នា ឱ្យបានចេះប្រព្រឹត្តតាមផ្លូវល្អ ហើយទៀងត្រង់វិញ សូមឱ្យតែអ្នករាល់គ្នាបានកោតខ្លាចដល់ព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ទ្រង់ ដោយស្មោះត្រង់ ហើយអស់អំពីចិត្តផងប៉ុណ្ណោះ ដ្បិតចូរពិចារណាមើលការដ៏ធំវិសេសទាំងម៉្លេះ ដែលទ្រង់បានប្រោសដល់អ្នករាល់គ្នាហើយ”៕ PPKh3 107.1

    *****

    Larger font
    Smaller font
    Copy
    Print
    Contents