Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៩ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ខ្ញុំបានបង្ហាញអ្នករាល់គ្នាដោយគ្រប់ការទាំងអស់ថា ដ៏គួរឲ្យខំធ្វើការដូច្នោះ ដើម្បីឲ្យបានជួយដល់ពួកអ្នកខ្សោយ ហើយនិងនឹកចាំពីព្រះបន្ទូលនៃ ព្រះអម្ចាស់យេស៊ូវដែលទ្រង់មានព្រះបន្ទូលថា ដែលឲ្យនោះបានពរជាជាង ទទួល។ កិច្ចការ ២០:៣៥PPKh3 10.2

    ការបង្ការកុំឱ្យមានពេក ឬក្រពេក

    បន្ទាប់ពី “ឆ្នាំឈប់សម្រាក៧ដង គឺជា៧ឆ្នាំ៧ដង” ដែលត្រូវនឹងថ្ងៃបុណ្យធួននឹងបាប ជាឆ្នាំទី៥០ “រួចត្រូវចាត់ចែងទៅផ្លុំត្រែ ឱ្យឮរំពង . . . នៅពេញក្នុងស្រុកឯង ត្រូវឱ្យឯងរាល់គ្នា ញែកឆ្នាំទី៥០នោះទុកជាបរិសុទ្ធ ព្រមទាំងប្រកាសប្រាប់សេចក្តីប្រោសលែងបាវបម្រើ ដល់មនុស្សទាំងអស់នៅពេញក្នុងស្រុកផង . . . ដល់ឯងរាល់គ្នាដែលឯងនឹងត្រឡប់ទៅនៅឯដីរបស់ឯងរាល់គ្នារៀងខ្លួនបាន ហើយនឹងត្រឡប់ទៅនៅនឹងញាតិសន្តានរបស់ខ្លួនវិញ” (លេវីវិន័យ ២៥:៩, ១០) ។ PPKh3 11.1

    “នៅថ្ងៃ១០ ក្នុងខែអស្សុជ ដែលត្រូវនឹងថ្ងៃបុណ្យធួននឹងបាប” ត្រូវឱ្យគេផ្លុំ នៅពេញក្នុងស្រុកឯង ដើម្បីអំពាវនាវហៅកូនចៅលោកយ៉ាកុបឱ្យមកស្វាគមន៍ឆ្នាំនៃការរួចទោស។ PPKh3 11.2

    ដូចជាដីដែលមិនត្រូវបានគេសាបព្រោះ ឬច្រូតកាត់ភោគផលទាំងឡាយ ត្រូវបានគេប្រគល់ទៅឱ្យអ្នកក្រីក្រនៅឆ្នាំឈប់សម្រាកដែរ។ ទាសករជាជនជាតិហេព្រើរ ក៏ត្រូវបានដោះលែងឱ្យមានសេរីភាព នៅក្នុងឆ្នាំឈប់សម្រាកនេះដែរ ។ PPKh3 11.3

    ប៉ុន្តែ អ្វីដែលដ៏គួរឱ្យកត់សម្គាល់ជាពិសេសនៃឆ្នាំទី៥០នេះគឺការប្រគល់ទឹកដីទាំងឡាយ ទៅឱ្យម្ចាស់ដើមវិញ។ គ្មាននរណាម្នាក់មានសិទ្ធិប្តូរឬលក់អចលនទ្រព្យរបស់ខ្លួនឡើយ លើកលែងតែភាពក្រីក្របានបង្ខំឱ្យធ្វើដូច្នោះ។ នៅពេលណាគាត់ឬសាច់ញាតិរបស់គាត់ចង់ទិញអចលនទ្រព្យនោះត្រឡប់មកវិញ អ្នកទិញមិនត្រូវបដិសេធមិនព្រមលក់ឡើយ។ ប្រសិនបើមិនទាន់បានលោះទេ អចលនទ្រព្យនោះត្រូវបានប្រគល់ត្រឡប់ទៅឱ្យម្ចាស់ដើមឬអ្នកស្នងមរតកវិញ នៅឆ្នាំទី៥០នោះ។ PPKh3 11.4

    ព្រះជាម្ចាស់បានប្រកាសប្រាប់សាសន៍អ៊ីស្រាអែលថា “មិនត្រូវលក់ដីណាឱ្យដាច់ទៅគេឡើយ ដ្បិតស្រុកនោះជារបស់ផងអញ ឯងរាល់គ្នាជាអ្នកប្រទេសក្រៅដែលគ្រាន់តែសំណាក់នៅជាមួយនឹងអញប៉ុណ្ណោះទេ”។ (លេវីវិន័យ ២៥:២៣)។ ព្រះជាម្ចាស់គឺជាម្ចាស់ដើមស្របច្បាប់។ មនុស្សគ្រប់គ្នាត្រូវតែដឹងថា អ្នកក្រីក្រនិងកម្សត់ទុគ៌តមានសិទ្ធិទទួលមរតកនៃពិភពលោករបស់ព្រះនេះធ្វើជាទ្រព្យសម្បត្តិដូចជាអ្នកមានដែរ។ PPKh3 11.5

    ព្រះអាទិករដ៏ពោរពេញទៅដោយសេចក្តីមេត្ដាករុណារបស់យើង បាន រៀបចំផែនការនេះដើម្បីកាត់បន្ថយទុក្ខវេទនា ដើម្បីនាំមកនូវកាំរស្មីនៃក្តីសង្ឃឹម ដើម្បីបញ្ចេញពន្លឺថ្ងៃ ចូលទៅក្នុងជីវិតអ្នកក្រីក្រនិងអ្នកមានទុក្ខព្រួយ។ PPKh3 12.1

    អំពើអាក្រក់ធ្ងន់ធ្ងរបណ្តាលមកពីការបន្តប្រមូលទ្រព្យសម្បត្តិ ដោយមនុស្សមួយក្រុម ហើយធ្វើឱ្យមនុស្សមួយក្រុមទៀតកាន់តែក្រទៅៗ។ វិសមភាពនេះនឹងបង្កឱ្យមានកំហឹងពុះពោរឡើង ចេញពីស្រទាប់អ្នកក្រ។ នឹងមានអារម្មណ៍អស់សង្ឃឹមនិងខូចចិត្ត ដែលនឹងនាំសង្គមឆ្ពោះទៅរកអំពីអសីលធម៌ ហើយបើកទ្វារឱ្យមានឧក្រិដ្ឋកម្មគ្រប់ប្រភេទ។ ច្បាប់ដែលព្រះបានបង្កើតគឺដើម្បីលើកកម្ពស់សមភាពសង្គម។ ឆ្នាំឈប់សម្រាកនិងឆ្នាំទី៥០ នឹងកំណត់សិទ្ធិយ៉ាងទូលំទូលាយ នូវរឿងរ៉ាវទាំងឡាយដែលបានមានដំណើរខុសឆ្គង នៅក្នុងរបៀបរៀបរយសង្គមនិងនយោបាយរបស់ប្រទេសជាតិ។ PPKh3 12.2

    ព្រះបានតាក់តែងច្បាប់នេះដើម្បីប្រទានពរដល់អ្នកមាននិងអ្នកក្រស្មើៗគ្នា ព្រមទាំងទប់ចិត្ដលោភលន់ និងបណ្ដុះគំនិតសប្បុរសដ៏ថ្លៃថ្នូរផង។ ដោយលើកទឹកចិត្ដឱ្យមានសេចក្ដីសប្បុរស រវាងមនុស្សគ្រប់ស្រទាប់ទាំងអស់ ពួកគេនឹងលើកកម្ពស់ស្ថិរភាពរបស់រដ្ឋាភិបាល។ PPKh3 12.3

    យើងកំពុងរួបរួមគ្នា នៅក្នុងបណ្តាញនៃមនុស្សជាតិដ៏ទូលំទូលាយ។ អ្វីៗដែលយើងអាចធ្វើបានដើម្បីជាប្រយោជន៍ដល់អ្នកដទៃនឹងឆ្លុះបញ្ចាំងនៅក្នុងព្រះពរដែលកើតមានដល់រូបយើងផ្ទាល់។ ច្បាប់ស្តីពីការពឹងពាក់គ្នាទៅវិញទៅមកនេះ ហូរកាត់សង្គមគ្រប់ស្រទាប់វណ្ណៈ។ អ្នកក្រមិនមែនទីពឹងលើអ្នកមាន ច្រើនជាងអ្នកមានទីពឹងអ្នកក្រនោះទេ។ នៅពេលដែលមនុស្សនៅក្នុងស្រទាប់វណ្ណៈមួយ សុំចំណែកនៃព្រះពរដែលព្រះបានប្រទានដល់អ្នកជិតខាងរបស់ខ្លួនដែលជាអ្នកមាន វណ្ណៈម្ខាងទៀតត្រូវការអ្នកបម្រើស្មោះត្រង់ កម្លាំងខាងគំនិត សាច់ដុំនិងឆ្អឹងដែលជាប្រភពមកពីអ្នកក្រដែរ ។ PPKh3 12.4

    Larger font
    Smaller font
    Copy
    Print
    Contents