Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៩ តុលា

    ខចងចាំប្រចាំសបា្តហ៍ ៖ នែ ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមនៅកណ្តាលហ្វូងស្វាន ដូច្នេះ ចូរធ្វើជាអ្នកឆ្លាតដូចជាពស់ ហើយសុភាពដូចព្រាប។ ម៉ាថាយ ១០:១៦PPKh3 120.1

    កំហុសរបស់ស្តេចសូលមិនទាន់ហួសពេលនឹងកែលម្អនៅឡើយទេ។ ព្រះជាម្ចាស់បានប្រទានឱកាសឱ្យទ្រង់ម្តងទៀត ដើម្បីរៀនសូត្រពីមេរៀននៃជំនឿមិនច្បាស់លាស់ទៅលើព្រះបន្ទូលរបស់ទ្រង់ និងការគោរពដល់បញ្ញត្តិ របស់ព្រះអង្គនេះ។ PPKh3 120.2

    នៅពេលលោកសាំយូអែលបានស្ដីបន្ទោសដល់ទ្រង់នៅគីលកាល ស្តេចសូលបានគិតថាហោរានេះបានប្រព្រឹត្តមិនយុត្តិធម៌ទៅលើទ្រង់ ហើយបានរកលេសដោះសាកំហុសរបស់ទ្រង់។ លោកសាំយូអែលបានស្រឡាញ់សូលដូចជាកូនរបស់ខ្លួនបង្កើត ប៉ុន្តែ ស្តេចសូលមានការអាក់អន់ព្រះទ័យចំពោះការស្តីបន្ទោសរបស់សាំយូអែល ហើយចាប់តាំងពីពេលនោះមក ទ្រង់បានគេចចេញពីគាត់រហូត។ PPKh3 120.3

    ប៉ុន្ដែ ព្រះជាម្ចាស់បានចាត់អ្នកបម្រើរបស់ទ្រង់ឱ្យទៅជួបស្តេចសូលជាមួយនឹងព្រះរាជសារមួយទៀត “ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹកចាំពីការដែលពួកអាម៉ាលេក ធ្វើដល់ពួកអ៊ីស្រាអែល ហើយ គឺពីការដែលគេបានឈររាំងផ្លូវ ក្នុងកាលដែលអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក ដូច្នេះ ចូរទៅវាយពួកសាសន៍អាម៉ាលេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឱ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវឱ្យសម្លាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង និងកូនដែលនៅបៅផង ទាំងគោ ចៀម និងអូដ្ឋ ហើយនិងលាដែរ”។ តាមរយៈលោកម៉ូសេ ព្រះជាម្ចាស់បានប្រកាសផ្តន្ទាទោសសាសន៍អាម៉ាលេក។ ប្រវត្តិសាស្រ្តនៃភាព សាហាវឃោរឃៅរបស់ពួកគេទៅលើសាសន៍អ៊ីស្រាអែលត្រូវបានកត់ត្រាដោយការត្រាស់បង្គាប់ថា “នោះត្រូវឱ្យលុបសេចក្តីនឹកចាំចំពោះសាសន៍អាម៉ាលេក ពីក្រោមមេឃចេញ កុំឱ្យឯងភ្លេចនឹងធ្វើការនេះឡើយ”។ (ចោទិយកថា ២៥:១៩) PPKh3 120.4

    ព្រះបានពន្យារពេលការកាត់ទោសអស់រយៈពេលបួនរយឆ្នាំ ប៉ុន្តែសាសន៍អាម៉ាលេកនេះមិនបានបែរចេញពីអំពើបាបរបស់ពួកគេឡើយ។ ឥឡូវនេះ ពេលវេលានៃការកាត់ទោសដែលព្រះបានពន្យារនេះបានមកដល់ទីបញ្ចប់ហើយ។ PPKh3 121.1

    ចំពោះព្រះដ៏មានសេចក្តីមេត្តាករុណារបស់យើង ការដាក់ទណ្ឌកម្មគឺជាទង្វើដ៏ចម្លែក។ “ព្រះ អម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនរីករាយចំពោះសេចក្តីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឱ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់នៅវិញទេតើ”។ ព្រះអម្ចាស់ “ទ្រង់យាងកាត់នៅមុខលោកទាំងប្រកាសថា យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះ ទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរស និងសេចក្តីទៀងត្រង់ ជាបរិបូរ ទ្រង់មានសេចក្តីមេត្តាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្តីទុច្ចរិត សេចក្តីរំលង និងអំពើបាប ប៉ុន្តែ ទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ ទ្រង់ធ្វើទោសចំពោះ សេចក្តីទុច្ចរិតរបស់ឪពុក ទៅដល់កូនចៅដល់៣ហើយ៤ដំណផង” (អេសេគាល ៣៣:១១; និក្ខមនំ ៣៤:៦, ៧) ។ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងការសងសឹក ប៉ុន្តែ ទ្រង់នឹងជំនុំជម្រះទោស ដល់អ្នកដែលប្រព្រឹត្ដល្មើសនឹងក្រឹត្យវិន័យរបស់ទ្រង់វិញ។ ព្រះអង្គត្រូវបង្ខំចិត្តធ្វើដូច្នេះ ដើម្បីការពារមនុស្សនៅលើផែនដីនេះ ពីអំពើអាក្រក់ និងការវិនាសទាំងស្រុង។ ដើម្បីជួយសង្រ្គោះមនុស្សមួយចំនួន ព្រះអង្គត្រូវតែកាត់ផ្តាច់អ្នកដែលរឹងរូសនៅបន្តប្រព្រឹត្ដអំពើបាបចេញ។ PPKh3 121.2

    ប៉ុន្តែ នៅពេលដាក់ទោសនោះ ព្រះក៏នឹកចាំពីសេចក្ដីមេត្តាករុណាដែរ។ សាសន៍អាម៉ាលេកត្រូវបានបំផ្លាញ ប៉ុន្តែសាសន៍កែន ដែលរស់នៅក្នុងចំណោមពួកគេត្រូវបានសង្គ្រោះ។ បណ្តាជនទាំងនេះមិនមានសេរីភាពពីការថ្វាយបង្គំរូបព្រះទាំងស្រុងនោះទេ ប៉ុន្តែ ពួកគេជាអ្នកថ្វាយបង្គំព្រះនិងរាប់អានសាសន៍អ៊ីស្រាអែលជាមិត្ត។ PPKh3 122.1

    Larger font
    Smaller font
    Copy
    Print
    Contents