Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    បុពវកថា

    50 - ព្រះពរនៃតង្វាយដប់ហូតមួយ និងតង្វាយសទ្ធា

    ១៥ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ នោះបណ្តាជនទាំងឡាយក៏ឆ្លើយទៅយ៉ូស្វេថា យើងខ្ញុំរាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំពិត ហើយនឹងស្តាប់តាមព្រះបន្ទូលទ្រង់ផង។ យ៉ូស្វេ២៤:២៤..PPKh3 1.1

    ក្នុងប្រព័ន្ធតង្វាយនៃសាសន៍ហេព្រើរ មួយភាគដប់នៃចំណូលទាំងអស់របស់បណ្តាជន ត្រូវញែកទុកដោយឡែក សម្រាប់គាំទ្រការថ្វាយបង្គំជា សាធារណៈ។ “ហើយផលពីដី១ភាគក្នុង១០ . . . នោះជារបស់ផងព្រះយេហូវ៉ា ហើយត្រូវតែបានទុកជាបរិសុទ្ធសម្រាប់ទ្រង់”។ (លេវីវិន័យ ២៧:៣០)។PPKh3 1.2

    ប៉ុន្តែ ប្រព័ន្ធតង្វាយដប់ហូតមួយនេះ មិនមែនមានដើមកំណើតដោយសារសាសន៍ហេព្រើរនេះទេ។ ព្រះជាម្ចាស់បានទាមទារតង្វាយដប់ហូតមួយនេះថាជារបស់ផងទ្រង់តាំងពីដើមដំបូងបំផុតមកម៉្លេះ។ លោក អ័ប្រាហាំបានថ្វាយតង្វាយដប់ហូតមួយនេះទៅមីលគីស្សាដែកជាសង្ឃនៃព្រះ (លោកុប្បត្តិ ១៤:២០) ។ លោកយ៉ាកុបបានសន្យាជាមួយព្រះថា “នឹងថ្វាយទ្រង់១ភាគក្នុង១០ ពីគ្រប់ទាំងរបស់ដែលទ្រង់ប្រទានមកទូលបង្គំដែរ”។ (លោកុប្បត្តិ ២៨:២២)។ ព្រះជាម្ចាស់ជាប្រភពនៃព្រះពរទាំងឡាយដែលទ្រង់បានប្រទានដល់សត្វលោកដែលទ្រង់បានបង្កើតទាំងអស់ ហើយការដឹងគុណរតបទៅទ្រង់វិញ គឺជាកាតព្វកិច្ចរបស់យើង។ PPKh3 1.3

    ព្រះជាម្ចាស់បានប្រកាសថា “អស់ទាំងប្រាក់ជារបស់ផងអញ ហើយមាសទាំងប៉ុន្មានក៏ជារបស់អញដែរ”។ (ហាកាយ ២:៨)។ គឺព្រះដែលប្រទានកម្លាំងឱ្យយើងមានទ្រព្យសម្បត្តិ។ ដើម្បីទទួលស្គាល់ថាអ្វីៗគ្រប់ទាំងអស់បានមកពីទ្រង់ ព្រះជាម្ចាស់បានណែនាំឱ្យយើងបង្វិលព្រះពរដ៏សម្បូរបែបរបស់ទ្រង់នេះ ថ្វាយត្រឡប់ទៅទ្រង់វិញ។ PPKh3 2.1

    “តង្វាយដប់ហូតមួយ … គឺជារបស់ព្រះយេហូវ៉ា”។ ទម្រង់នៃការបញ្ជាក់នេះដូចគ្នាទៅនឹងក្រឹត្យវិន័យនៃថ្ងៃសប្ប័ទដែរ “តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សម្រាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ” (និក្ខមនំ ២០:១០)។ ព្រះជាម្ចាស់បានបម្រុងទុកមួយផ្នែកជាក់លាក់ ពីពេលវេលានិងប្រាក់កាសរបស់យើង ហើយយើងមិនអាចប្រើចំណែកនោះ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង ដោយមិនមានទោសបានឡើយ។ PPKh3 2.2

    តង្វាយដប់ហូតមួយនេះត្រូវរក្សាទុកបម្រុងសម្រាប់ពួកលេវី ដែលត្រូវ បានគេញែកចេញជាបរិសុទ្ធ សម្រាប់បម្រើការនៅក្នុងរោងឧបោសថ។ ទោះជាយ៉ាងនេះក៏ដោយ ក៏គេមិនអាចប្រើចំណែកដែលមានកំណត់នេះសម្រាប់គោលបំណងខាងសាសនានេះនៅក្នុងវិធីផ្សេងៗទៀតដែរ។ ត្រសាលជំនុំ ដែលក្រោយមកក្លាយជាព្រះវិហារ ត្រូវបានសាងសង់ឡើងដោយតង្វាយសទ្ធាសុទ្ធសាធ ហើយតង្វាយនេះសម្រាប់ប្រើប្រាស់ក្នុងការជួសជុលចាំបាច់និងការចំណាយផ្សេងៗទៀត លោកម៉ូសេបានបង្គាប់ថា យូរៗម្តង មនុស្សម្នាក់ៗដ៏គួរតែបង់ប្រាក់ជាថ្លៃលោះខ្លួន ប្រើប្រាស់កាក់សម្រាប់ “ការងារក្នុង ត្រសាលជំនុំ”។ (សូមមើលនិក្ខមនំ ៣០:១២-១៦)។ ពីពេលមួយទៅពេលមួយ ពួកបណ្តាជនបាននាំយកតង្វាយលោះបាបនិងតង្វាយអរព្រះគុណមកថ្វាយព្រះ ហើយគេបានរៀបចំតង្វាយដោយសទ្ធាសម្រាប់ជួយដល់ជនក្រីក្រ។ PPKh3 2.3

    តង្វាយនេះបានរំឭកដាស់តឿនដល់ពួកបណ្តាជនជាប្រចាំថា ព្រះគឺជាម្ចាស់ពិតប្រាកដនៃវាលស្រែ ហ្វូងចៀមនិងហ្វូងគោរបស់ពួកគេ។ ទ្រង់បានប្រទានពន្លឺព្រះអាទិត្យនិងទឹកភ្លៀងសម្រាប់ពេលដាំដុះនិងពេលប្រមូលផលរបស់ពួកគេ ហើយទ្រង់បានតាំងគេជាអ្នកគ្រប់គ្រងរបស់ទាំងឡាយរបស់ទ្រង់នោះ។PPKh3 2.4

    នៅពេលដែលជនជាតិអ៊ីស្រាអែលបាននាំយកមកកាន់ត្រសាលជំនុំនូវផលដំបូង ពីស្រែចម្ការ ផ្លែឈើ និងចម្ការទំពាំងបាយជូរ ពួកគេបានទទួលស្គាល់ជាសាធារណៈអំពីសេចក្តីល្អរបស់ព្រះ។ នៅពេលដែលសង្ឃបានទទួលយកអំណោយទានទាំងនោះ អ្នកថ្វាយនិយាយថា “អយ្យកោទូលបង្គំលោកជាសាសន៍អើរ៉ាម ដែលដើរសាត់ព្រាត់”។ ហើយលោកបានរៀបរាប់អំពីការស្នាក់នៅក្នុងប្រទេសអេស៊ីព្ទ និងទុក្ខវេទនាដែលកើតឡើងពីការដែល ព្រះជាម្ចាស់បានរំដោះជនជាតិអ៊ីស្រាអែល។ “ទ្រង់ក៏បាននាំយើងខ្ញុំចូលមកដល់ទីនេះ ហើយបានប្រទានស្រុកនេះ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរដល់យើងខ្ញុំរាល់គ្នា ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ មើល ទូលបង្គំបាននាំយកផលដំបូងកើតពីដី ដែលទ្រង់បានប្រទានដល់ទូលបង្គំមកហើយ នោះត្រូវឱ្យឯងដាក់របស់ទាំងនោះ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង រួចក្រាបថ្វាយបង្គំដល់ទ្រង់” (ចោទិយកថា ២៦:៥, ៩, ១០) ។ PPKh3 3.1

    Larger font
    Smaller font
    Copy
    Print
    Contents