Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៨ វិច្ឆិកា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ យ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុក ហើយចំអែតខ្លួនដោយសេចក្តីពិត។ ទំនុកដំកើង ៣៧:៣PPKh3 145.1

    បន្ទាប់ពីបានសម្លាប់កូលីយ៉ាតរួចមក សូលឃាត់ដាវីឌឱ្យនៅជាមួយទ្រង់ ហើយមិនអនុញ្ញាតឱ្យដាវីឌវិលត្រឡប់ទៅផ្ទះឪពុកគាត់វិញឡើយ។ ហើយ “នោះចិត្តយ៉ូណាថានក៏មូលជាប់នឹងចិត្តគាត់ ហើយយ៉ូណាថានបានស្រឡាញ់ដាវីឌទុកដូចជាខ្លួនលោកដែរ”។ យ៉ូណាថាននិងដាវីឌបានចុះកិច្ចព្រមព្រៀងជាមួយគ្នាថានឹងរួបរួមដូចជាបងប្អូន ហើយព្រះរាជបុត្រារបស់ ស្តេច “ក៏ដោះអាវដែលលោកពាក់ប្រគល់ឱ្យដល់ដាវីឌ ព្រមទាំងសម្លៀកបំពាក់របស់លោក ដាវនិង ហើយនិងខ្សែក្រវាត់ផង”។ ប៉ុន្តែ ដាវីឌបានរក្សាចិត្ដសុភាពរបស់គាត់ ហើយបានទាក់ទាញសេចក្តីស្រឡាញ់ពីបណ្តាជន ពួកមន្រ្តី ព្រមទាំងគ្រួសាររាជវង្សផង។ នេះគឺជាភស្តុតាងបញ្ជាក់ថាព្រះពររបស់ព្រះជាម្ចាស់គង់នៅជាមួយគាត់។PPKh3 145.2

    ស្តេចសូលបានដឹងថា នគរនេះនឹងនៅគង់វង្សតទៅទៀតបានប្រសិនបើមាននរណាម្នាក់ដែលបានទទួលការណែនាំពីព្រះ ភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះអង្គ។ វត្តមានរបស់ដាវីឌ អាចជាការការពារដល់សូល នៅពេលដែលគាត់បានចេញទៅជាមួយនឹងទ្រង់ដើម្បីធ្វើសង្គ្រាម។ PPKh3 145.3

    ព្រះហស្តនៃការដឹកនាំរបស់ព្រះបានភ្ជាប់ទំនាក់ទំនងរវាងដាវីឌជាមួយនឹងស្តេចសូល។ តំណែងរបស់ដាវីឌនៅក្នុងព្រះរាជវាំងនឹងផ្តល់ឱ្យគាត់នូវចំណេះដឹងខាងកិច្ចការរាជការ ហើយនឹងអនុញ្ញាតឱ្យគាត់ទទួលបាននូវទំនុកចិត្តពីប្រជារាស្រ្ត។ ការលំបាកដែលគាត់ជួបប្រទះតាមរយៈការប្រទូសរ៉ាយរបស់ស្តេចសូល នឹងនាំឱ្យគាត់បានដឹងពីការទីពឹងដល់ព្រះរបស់គាត់។ ហើយមិត្តភាពរបស់គាត់ជាមួយ យ៉ូណាថានក៏ជាផែនការរបស់ព្រះ ដើម្បីរក្សាជីវិតអនាគតអ្នកគ្រប់គ្រងប្រទេសអ៊ីស្រាអែលនេះផងដែរ។ PPKh3 146.1

    កាលស្តេចសូលនិងដាវីឌបានវិលត្រឡប់មកពីធ្វើសង្រ្គាម ជាមួយកងទ័ពភីលីស្ទីនវិញ “នោះពួកស្រីទាំងឡាយ ក៏នាំគ្នាចេញពីទីក្រុងរបស់សាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកទទួលស្តេចសូលដោយអំណរ ព្រមទាំងច្រៀង និងលោតកញ្ឆេង ហើយបន្ទរក្រាប់ និងប្រដាប់ភ្លេងផ្សេងៗ”។ ក្រុមមួយបានច្រៀងថា “សូលទ្រង់បានសម្លាប់ទាំងពាន់” ខណៈដែលក្រុមមួយផ្សេងទៀតបានបន្ទរតបថា “ហើយដាវីឌទាំងម៉ឺន”។ ស្ដេចខ្ញាល់ជាខ្លាំង ព្រោះគេបានតម្កើងដាវីឌខ្ពស់ជាងព្រះអង្គ។ ជាជាងការបង្ក្រាបអារម្មណ៍ច្រណែនរបស់ទ្រង់ ព្រះអង្គបែរជាមានបន្ទូលថា “គេបានរាប់ជា១ម៉ឺនដល់ដាវីឌ តែអញបានត្រឹមតែពាន់ទេ ដូច្នេះ វានៅខ្វះតែសោយរាជ្យប៉ុណ្ណោះទេ”។PPKh3 146.2

    ការស្រឡាញ់ការសរសើរតម្កើងរបស់ស្តេចសូល មានឥទ្ធិពលត្រួតត្រា ទៅលើសកម្មភាព និងគំនិតរបស់ទ្រង់។ ស្តង់ដារនៃការត្រូវនិងខុសរបស់ទ្រង់គឺការទះដៃអបអរសម្តែងការចូលចិត្តពីសំណាក់មហាជន សូលចង់ឱ្យប្រជារាស្រ្តលើកតម្កើងទ្រង់ឱ្យខ្ពស់បំផុត។ ស្ដេចបានគិតនៅក្នុងចិត្តថា ដាវីឌនឹងទទួលសេចក្តីស្រឡាញ់ពីប្រជារាស្រ្ត ហើយនិងដណ្តើមរាជបល្ល័ង្ករបស់ទ្រង់ជាមិនខាន។ PPKh3 146.3

    អារក្សនៃការច្រណែនបានចូលក្នុងចិត្តរបស់ស្តេចសូល

    ស្តេចសូលបានបើកចិត្តឱ្យវិញ្ញាណនៃការច្រណែនបំពុលព្រលឹងរបស់ ទ្រង់។ ស្តេចនៃសាសន៍អ៊ីស្រាអែលនេះបានប្រើគំនិតរបស់ខ្លួនប្រឆាំងទៅនឹងព្រះហឫទ័យរបស់ព្រះដ៏ធំ គ្មានដែនកំណត់។ ទ្រង់បានបណ្តោយឱ្យអារម្មណ៍របស់ទ្រង់ត្រួតត្រាការវិនិច្ឆ័យរហូតដល់ព្រះអង្គបានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងតណ្ហា។ ទ្រង់មានកំហឹងឆេះឆួល ហើយប្រុងនឹងសម្លាប់អស់អ្នកណាដែលហ៊ានប្រឆាំងទាស់នឹងទ្រង់ជាច្រើនដង។ ចាប់តាំងពីភាពវក់នេះមក ទ្រង់បានធ្លាក់ចូលទៅក្នុងការបាក់ទឹកចិត្ដ រួចឱ្យតម្លៃខ្លួនឯងយ៉ាងទាបបំផុត ហើយវិប្បដិសារីនឹងកើតឡើងនៅក្នុងគំនិតរបស់ទ្រង់។ PPKh3 147.1

    ទ្រង់សព្វព្រះហឫទ័យស្ដាប់ដាវីឌដេញពិណ ហើយការនេះហាក់ដូចជាបានបណ្តេញវិញ្ញាណអាក្រក់ចេញមួយរយៈ។ ប៉ុន្តែ នៅថ្ងៃមួយ ពេលដែលដាវីឌប្រគំឧបករណ៍តន្រ្តីដ៏ពីរោះ អមដោយចម្រៀងសរសើរតម្កើងព្រះ នោះស្រាប់តែសូលបានពួយលំពែងរបស់ទ្រង់ សំដៅទៅរកគាត់។ ព្រះជាម្ចាស់បានការពារអាយុជីវិតដាវីឌ ហើយគាត់បានរត់ចេញពីកំហឹងរបស់ស្តេចដែលកំពុងមួម៉ៅនេះទៅ។ PPKh3 147.2

    Larger font
    Smaller font
    Copy
    Print
    Contents