Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២១ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ តែឥឡូវនេះ គេសង្វាតចង់បានស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ បានជាព្រះទ្រង់គ្មានសេចក្តីខ្មាស ដោយគេហៅទ្រង់ជាព្រះនៃគេនោះឡើយ ដ្បិតទ្រង់បានរៀបចំទីក្រុង១ឲ្យគេហើយ។ ហេព្រើរ ១១:១៦..PPKh3 15.1

    រាស្រ្តអ៊ីស្រាអែលបានរស់នៅកណ្តាលចំណោមអំបូរមនុស្សដែលកាចសាហវល្មោភសង្គ្រាម ចង់ដណ្តើមយកទឹកដីរបស់គេ តែទោះបីជាយ៉ាងនេះ ក៏ដោយ ក៏អ្នកដឹកនាំបានបង្គាប់ឱ្យមនុស្សដែលអាចធ្វើដំណើរបានចាកចេញពីផ្ទះ ហើយធ្វើដំណើរទៅជួបប្រជុំគ្នានៅកន្លែងមួយ ជិតចំណុចកណ្តាល នៃទឹកដីនេះមួយឆ្នាំបីដងដែរ។ តើអ្វីទៅដែលរារាំងសត្រូវរបស់ពួកគេ មិនឱ្យបោសសម្អាតគ្រួសារទាំងឡាយដែលមិនមានការការពារ ហើយបំផ្លាញពួកគេដោយភ្លើងនិងដាវដូច្នេះ? តើអ្វីទៅដែលទប់ស្កាត់ការឈ្លានពានដែលនឹងនាំសាសន៍អ៊ីស្រាអែលយកទៅជាឈ្លើយនេះ? PPKh3 15.2

    ព្រះបានសន្យាថានឹងធ្វើជាអ្នកការពារដល់រាស្ដ្ររបស់ទ្រង់។ “ដ្បិតអញនឹងបណ្តេញអស់ទាំងសាសន៍ដទៃពីមុខឯងចេញ ហើយនិងវាតព្រំស្រុករបស់ឯងឱ្យធំទូលាយឡើង កាលណាឯងឡើងមកនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង៣ដងក្នុង១ឆ្នាំ នោះនឹងគ្មានអ្នកណាលោភចង់បានស្រុករបស់ឯងឡើយ”។ (និក្ខមនំ ៣៤:២៤) PPKh3 15.3

    បុណ្យដំបូងនៃបុណ្យទាំងនេះគឺបុណ្យរំលង បានកើតឡើងនៅខែចេត្រ ជាខែដំបូងនៃឆ្នាំរបស់សាសន៍យូដា ដែលត្រូវនឹងចុងខែមីនា និងដើមខែមេសា។ អាកាសធាតុត្រជាក់នៃរដូវរងាបានកន្លងផុតទៅ ហើយភ្លៀងចុង PPKh3 16.1

    រដូវបានបញ្ចប់ ធម្មជាតិទាំងឡាយមានអំណរជាមួយនឹងសម្រស់និងភាពស្រស់ស្រាយនៃនិទាឃរដូវ។ ស្មៅពណ៌បៃតងខ្ចីក្រាលគ្របនៅលើភ្នំនិងជ្រលងទាំងឡាយ ផ្កាព្រៃរីកស្គុសស្គាយនៅគ្រប់ទីកន្លែង។ ឥឡូវនេះ ព្រះចន្ទ្រ ជិតពេញវង់ធ្វើឱ្យសាយណ្ហកាលមានភាពមនោរម្យយ៉ាងក្រៃលែង។ PPKh3 16.2

    នៅទូទាំងប្រទេស មនុស្សទាំងក្រុមៗ ធ្វើដំណើរធម្មយាត្រាឆ្ពោះទៅកាន់ទីក្រុងយេរូសាឡិម។ អ្នកគង្វាលចៀម អ្នកនេសាទត្រីមកពីសមុទ្រកាលីឡេ កសិករមកពីស្រែចម្ការរបស់ពួកគេ និងកូនប្រុសៗរបស់ពួកហោរា មកពីសាលាពិសេស ទាំងអស់គ្នាបានបោះជំហានឆ្ពោះទៅកាន់កន្លែងដែលមានវត្តមានរបស់ព្រះ។ មនុស្សជាច្រើនបានធ្វើដំណើរដោយជើង។ ក្រុមអ្នកដំណើរនេះតែងតែមានទំហំធំ (មានចំនួនមនុស្សច្រើន) មែនទែន មុននឹងមកដល់ទីក្រុងបរិសុទ្ធនេះ។ PPKh3 16.3

    ភាពរីករាយនៃធម្មជាតិបានដាស់សតិរាស្រ្តអ៊ីស្រាអែលឱ្យមានអំណរនៅក្នុងចិត្ត។ ពួកបណ្តាជនបានស្រែកច្រៀងបទទំនុកតម្កើងនៃសាសន៍ហេព្រើរ ដ៏ធំសរសើរតម្កើងសិរីល្អនិងភាពរុងរឿងរបស់ព្រះយេហូវ៉ា។ នៅក្នុងសំឡេងត្រែជាសញ្ញា ជាមួយនឹងសំឡេងឈឹងកំដរ ចម្រៀងថ្លែងអំណរគុណបាន អណ្តែតឡើង បំពងដោយសំឡេងមនុស្សរាប់ពាន់នាក់។PPKh3 16.4

    ខ្ញុំរីករាយណាស់ កាលគេនិយាយមកខ្ញុំថា “ចូរយើងចូលទៅក្នុងដំណាក់នៃព្រះយេហូវ៉ា” (ទំនុកតម្កើង ១២២:១។PPKh3 16.5

    ខណៈដែលពួកគេបានមើលឃើញភ្នំនៅជុំវិញខ្លួន ជាកន្លែងដែលសាសន៍ដទៃបានដុតអាសនារបស់គេដោយភ្លើង កាលពីយូរយារកន្លងមកហើយនោះ កូនចៅអ៊ីស្រាអែលបានច្រៀងថាៈ PPKh3 16.6

    ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំ តើសេចក្តីជំនួយជួយដល់ខ្ញុំមកពីណា? ” សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី”។ ទំនុកតម្កើង ១២១:១, ២។PPKh3 17.1

    កាលមកដល់លើភ្នំហើយមើលទៅឃើញទិដ្ឋភាពនៃទីក្រុងបរិសុទ្ធនោះ ពួកគេកោតស្ញប់ស្ញែងនិងគោរពដល់ក្រុមអ្នកថ្វាយបង្គំព្រះដ៏ធំ ដែលកំពុងធ្វើដំណើរសំដៅទៅព្រះវិហារ។ ខណៈដែលពួកគេបានឮសំឡេងត្រែរបស់ពួកលេវី ប្រកាសពីពិធីដ៏ពិសិដ្ឋនេះ ពួកគេបានផ្តោតអារម្មណ៍ទៅពេលនោះ ហើយបានច្រៀងថា: PPKh3 17.2

    “ព្រះយេហូវ៉ាទ្រង់ធំប្រសើរ ហើយគួរសរសើរណាស់ ក្នុងទីក្រុងរបស់ព្រះនៃយើងខ្ញុំ គឺនៅលើភ្នំបរិសុទ្ធនៃទ្រង់ ឯភ្នំស៊ីយ៉ូននៅទិសខាងជើង នោះមានលម្អ ដោយនៅលើទីខ្ពស់ ជាទីរីករាយចិត្តដល់ផែនដីទាំងមូល គឺជាទីក្រុងនៃមហាក្សត្រដ៏ធំ “។ ទំនុកតម្កើង ៤៨:១, ២។PPKh3 17.3

    សូមបើកទ្វារនៃសេចក្តីសុចរិតឱ្យខ្ញុំ នោះខ្ញុំនឹងចូលទៅ ហើយនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ។ ទំនុកតម្កើង ១១៨:១៩។PPKh3 17.4

    លំនៅស្ថានទាំងឡាយ នៅទីក្រុងយេរូសាឡិមត្រូវបានបើកចំហសម្រាប់ដំណើរធម្មយាត្រានេះ ហើយបន្ទប់ទាំងឡាយត្រូវបានគេអនុញ្ញាតឱ្យស្នាក់នៅដោយឥតគិតថ្លៃ។ ប៉ុន្តែ បន្ទប់ទាំងនោះមិនគ្រប់គ្រាន់ទេ គឺគេបានបោះតង់នៅតាមទីវាល នៅក្នុងទីក្រុងដ៏ធំនិងនៅលើភ្នំដែលនៅជុំវិញនោះ។ PPKh3 17.5

    ពួកគេបានប្រារព្ធពិធីបុណ្យរំលងនៅថ្ងៃទីដប់បួនក្នុងខែនោះនៅពេលល្ងាច។ ពិធីបុណ្យដ៏ឱឡារិកនេះបានរំឭកដល់ការរំដោះឱ្យរួចពីទាសភាពនៅស្រុកអេស៊ីព្ទ និងបានចង្អុលទៅមុខ បង្ហាញប្រាប់ពីតង្វាយយញ្ញបូជាដែលនឹងរំដោះមនុស្សឱ្យរួចពីទាសភាពនៃអំពើបាប។ នៅពេលដែលព្រះអង្គសង្គ្រោះបានប្រទានព្រះជន្មរបស់ទ្រង់នៅលើភ្នំកាល់វ៉ារី សារៈសំខាន់នៃពិធីបុណ្យរំលងត្រូវបានបញ្ចប់ ហើយពិធីលៀងព្រះអម្ចាស់ត្រូវបានចាប់ផ្តើម ជាការរំឭកអំពីព្រឹត្តិការណ៍ដូចគ្នា ដែលពិធីបុណ្យរំលងនេះបានតំណាងឱ្យពីខាងដើមនោះដែរ។ PPKh3 17.6

    Larger font
    Smaller font
    Copy
    Print
    Contents