Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៦ វិច្ឆិកា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ ដ្បិតសេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់។ យ៉ាកុប ៥:១៦PPKh3 164.4

    លោកណាបាលជាកសិករដែលមានចិត្តរឹង

    ដាវីឌនិងពួកកំឡោះៗរបស់លោកបានឃ្វាលហ្វូងចៀម និងហ្វូងគោរបស់បុរសអ្នកមានម្នាក់ឈ្មោះណាបាល ជាអ្នកមានធនធានយ៉ាងច្រើននៅប៉ារ៉ាន។ ប៉ុន្តែ អត្តចរិតរបស់ណាបាលកាចអាក្រក់និងកំណាញ់ជាខ្លាំង។ PPKh3 165.1

    ពេលនោះគឺជាវេលានៃការកាត់រោមចៀម ជារដូវកាលនៃការដាក់ទាន ដល់អ្នកក្រីក្រ។ ដាវីឌនិងពួកលោកត្រូវការគ្រឿងឧបភោគបរិភោគ ហើយកូនរបស់លោកអ៊ីសាយបាចាត់ពួកកំឡោះៗរបស់គាត់ដប់នាក់ ឱ្យទៅឯណាបាល ដោយណែនាំពួកគេឱ្យនិយាយស្វាគមន៍ជាមួយគាត់ដោយនូវឈ្មោះចៅហ្វាយ របស់ខ្លួនយ៉ាងដូច្នេះថា “សូមឱ្យលោកបានប្រកបដោយសេចក្តីសុខព្រមទាំង ពួកគ្រួលោក និងរបស់ទ្រព្យលោកទាំងអស់ផង ចំណែកខ្ញុំបានឮថា លោកបានហៅជាងកាត់រោមចៀមមកហើយ ឯពួកអ្នកគង្វាលចៀមរបស់លោក គេបាននៅជាមួយនឹងយើងខ្ញុំ យើងខ្ញុំឥតមានធ្វើអ្វីដល់គេទេ គេក៏គ្មានបាត់អ្វី១នៅវេលាដែលគេនៅត្រង់កើមែលដែរ . . . ដូច្នេះ សូមលោកអាណិតមេត្តាដល់ពួកកំឡោះរបស់យើងខ្ញុំផង ដ្បិតយើងខ្ញុំបានមកឯលោកត្រូវពេលដ៏ស្រួលហើយ សូមលោកមេត្តាចែករំលែករបស់ខ្លះ ដែលនៅដៃលោក ឱ្យដល់ពួកខ្ញុំ ជាអ្នកបម្រើរបស់លោក និងដាវីឌ ជាកូនលោកផង”។ PPKh3 165.2

    ពួកគេបានសុំឱ្យបុរសអ្នកមាននេះបរិច្ចាគទ្រព្យសម្បត្ដិជាច្រើនរបស់ខ្លួន ដើម្បីជួយសម្រាលទុក្ខដល់អ្នកក្រីក្រ ដែលបានធ្វើការបម្រើដល់គាត់នូវកិច្ចការដ៏មានតម្លៃបែបនេះ។ ចម្លើយរបស់ណាបាលតបមកវិញបានបង្ហាញពីអត្តចរិតរបស់គាត់ “ដាវីឌជាអ្វី តើកូនអ៊ីសាយនេះជាអ្វី? សព្វថ្ងៃនេះមានបាវជាច្រើន ដែលរត់ចោលពីចៅហ្វាយរបស់ខ្លួនទៅ ដូច្នេះ តើត្រូវឱ្យអញយកនំបុ័ងរបស់អញ ព្រមទាំងទឹក និងសាច់ដែលអញបានសម្លាប់ សម្រាប់ពួកជាងកាត់រោមចៀម ទៅចែកដល់ពួកមនុស្ស ដែលអញមិនដឹងជាមកពីណាផងឬអី?”PPKh3 165.3

    ដាវីឌខឹងយ៉ាងខ្លាំង។ លោកបានប្ដេជ្ញាថានឹងដាក់ទោសដល់បុរសដែលបានបដិសេធមិនបានប្រគល់នូវអ្វីដែលជាចំណែករបស់គាត់ ហើយថែម ទាំងបានពោលពាក្យប្រមាថគួរឱ្យឈឺចាប់ទៀតផងនេះ។ សកម្មភាពខ្វះការគិតពិចារណារបស់ដាវីឌនេះធ្ងន់ធ្ងរជាងអត្តចរិតរបស់សូលទៅទៀត។ កូនលោកអ៊ីសាយនេះត្រូវការរៀនសូត្រពីការអត់ធ្មត់បន្ថែមទៀត។ PPKh3 166.1

    ប្រពន្ធដ៏ឆ្លាតវៃរបស់ណាបាលបានសង្រ្គោះគ្រួសារទាំងមូល

    ដោយគ្មានការពិគ្រោះយោបល់ជាមួយនឹងប្តីរបស់នាង អ័ប៊ីកែលបានរៀបចំម្ហូបអាហារល្អៗ ហើយបានចាត់អ្នកបម្រើឱ្យយកទៅមុននាង រួចនាងបានចាប់ផ្តើមចេញដំណើរទៅតាមក្រោយ ដើម្បីជួបនឹងដាវីឌ។ នៅពេលដែលអ័ប៊ីកែលឃើញដាវីឌ “នោះនាងក៏ចុះពីលើលាជាប្រញាប់ ទៅក្រាបផ្កាប់មុខចុះនឹងដី គោរពដល់ដាវីឌ នាងទម្លាក់ខ្លួននៅទៀបជើងលោក ជំរាបថា ឱលោកជាម្ចាស់ខ្ញុំអើយ សូមឱ្យទោសនោះធ្លាក់មកលើរូបខ្ញុំវិញចុះ សូមឱ្យខ្ញុំជាបាវស្រីរបស់លោក ជំរាបជូនលោកស្តាប់បន្តិច”។ នាងអ័ប៊ីកែលបាននិយាយជាមួយនឹងដាវីឌដោយការគោរព ហាក់បីដូចជានាងកំពុងនិយាយ ទៅកាន់ព្រះមហាក្សត្រដែលកំពុងគ្រងមកុដរាជ្យ។ នាងបានព្យាយាមបន្ធូរអារម្មណ៍ខឹងរបស់គាត់ ដោយពាក្យសំដីដ៏សប្បុរស។ ពោរពេញទៅដោយប្រាជ្ញានិងសេចក្ដីស្រឡាញ់របស់ព្រះ នាងបានសម្តែងដោយត្រង់ថា ការខ្វះចិត្តសប្បុរសនៃប្តីរបស់នាងមិនមែនជាការគិតទុកជាមុនទេ ប៉ុន្តែ គ្រាន់តែជាអាការៈខាងក្រៅនៃចិត្តមួម៉ៅ និងកំណាញ់ ពីកំណើតរបស់គាត់ប៉ុណ្ណោះ។ បន្ទាប់មក នាងបានប្រគល់ជូននូវអំណោយរបស់នាងជាច្រើន ដែលនាងបានរៀបចំ ជាអំណោយនៃសេចក្តីមេត្រីដល់ដាវីឌ។ PPKh3 166.2

    នាងបាននិយាយថា “ព្រះយេហូវ៉ាទ្រង់នឹងតាំងជំនួរវង្សរបស់លោកម្ចាស់នៃខ្ញុំ ឱ្យមាំមួនឡើងជាពិតប្រាកដ ពីព្រោះលោកម្ចាស់នៃខ្ញុំ តែងធ្វើ សង្គ្រាមនៃព្រះយេហូវ៉ា ហើយនឹងគ្មានឃើញសេចក្តីអាក្រក់ណា នៅក្នុងលោកម្ចាស់ឡើយ គ្រប់១ជីវិតរបស់លោក”។ អ័ប៊ីកែលបានបញ្ជាក់ថាលោកដាវីឌបានធ្វើសង្រ្គាមនៃព្រះយេហូវ៉ា។ គាត់មិនត្រូវស្វែងរកការសងសឹកចំពោះកំហុសផ្ទាល់ខ្លួនឡើយ ទោះបីជាត្រូវគេធ្វើទុក្ខបុកម្នេញជាអ្នកក្បត់ក៏ដោយ។ “រួចកាលណាព្រះយេហូវ៉ាបានប្រោសលោកម្ចាស់នៃខ្ញុំ តាមគ្រប់ទាំងសេចក្តីល្អដែលទ្រង់បានមានព្រះបន្ទូលពីដំណើរលោក ព្រមទាំងតាំងលោកឡើង ឱ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលហើយ នោះដំណើរនេះមិនបានជាហេតុឱ្យលោកតូចចិត្តស្តាយដោយលោកបានកំចាយឈាមគេឥតហេតុ ឬបានសងសឹកដល់គេដោយខ្លួនលោកឡើយ”។PPKh3 166.3

    ការស្រឡាញ់និងការគោរពរបស់នាងអ័ប៊ីកែល ហាក់បីដូចជាក្លិនបុប្ផាដ៏ក្រអូប ដែលផុសចេញទឹកមុខ ពាក្យសំដី និងសកម្មភាពរបស់នាងទាំងមិនដឹងខ្លួន។ ព្រះវិញ្ញាណនៃព្រះបានគង់នៅក្នុងចិត្តរបស់នាង។ សំដីនាងបានពោរពេញទៅដោយព្រះគុណ ពាំនាំមកនូវឥទ្ធិពលរបស់ព្រះ។ លោកដាវីឌភ័យខ្លាចជាខ្លាំង ខណៈដែលគាត់បានគិតអំពីការសម្រេចចិត្តយ៉ាងរហ័សរបស់គាត់នោះ។ “មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ”។ (ម៉ាថាយ ៥:៩)។ ប្រហែលមានមនុស្សជាច្រើនទៀតដែលដូចជាស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់នេះ ដែលនឹងបន្ធូរចិត្តខឹង ទប់ស្កាត់ការសម្រេចចិត្តលឿនពេក និងបញ្ឈប់អំពើអាក្រក់ ដោយពាក្យដំដីប្រកបដោយប្រាជ្ញាដ៏ស្ងៀមស្ងាត់យ៉ាងដូច្នេះ។ PPKh3 167.1

    Larger font
    Smaller font
    Copy
    Print
    Contents