Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៨ វិច្ឆិកា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ កិច្ចការដែលមនុស្សសុចរិតធ្វើ នោះគឺសំរាប់ចិញ្ចឹមជីវិត តែផលរបស់មនុស្សអាក្រក់ សំរាប់តែធ្វើបាបវិញ។ សុភាសិត ១០:១៦PPKh3 170.1

    ពេលដាវីឌបានចេញមកឆ្ងាយពីជំរំល្មមមានសុវត្ថិភាពហើយ លោកបានហៅទៅអ័ប៊ីនើរដោយសំឡេងខ្លាំងៗថា “តើឯងមិនមែនជាមនុស្សទេឬអី តើមានអ្នកឯណា ក្នុងបណ្តាសាសន៍អ៊ីស្រាអែល ឱ្យដូចជាឯងដូច្នេះ ហេតុអ្វីបានជាឯងមិនបានរក្សាស្តេច ជាចៅហ្វាយនៃឯង ដ្បិតមានមនុស្សម្នាក់បានចូលមក ចង់បំផ្លាញស្តេច ជាចៅហ្វាយនៃឯងចោល ឯងធ្វើយ៉ាងដូច្នេះ មិនល្អទេ អញស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ឯងគួរស្លាប់ហើយ ដោយព្រោះឯងរាល់គ្នាមិនបានរក្សាចៅហ្វាយរបស់ខ្លួន ដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឱ្យ ឥឡូវនេះ ចូរឯងមើលលំពែងរបស់ស្តេច និងក្អមទឹក ដែលបាននៅត្រង់ក្បាលដំណេកទ្រង់ នោះតើនៅឯណា’។ រីឯសូល ទ្រង់បានស្គាល់សំឡេងដាវីឌ ហើយក៏សួរថា ‘ឱដាវីឌកូនអើយ នេះជាសំឡេងឯងឬ? នោះដាវីឌទូលឆ្លើយថា ‘បពិត្រព្រះករុណាជាម្ចាស់នៃទូលបង្គំអើយ នេះជាសំឡេងទូលបង្គំមែនហើយ’ រួចទូលសួរថា ‘ហេតុអ្វីបានជាព្រះករុណា ជាម្ចាស់នៃទូលបង្គំ ដេញតាមទូលបង្គំជាបាវបម្រើទ្រង់ដូច្នេះ? តើទូលបង្គំបានធ្វើអ្វី ឬមានទោសយ៉ាងណា?’។ PPKh3 170.2

    ស្តេចសូលសារភាពជាថ្មីម្តងទៀត ថាទ្រង់មានកំហុស

    ស្តេចបានទទួលស្គាល់ជាថ្មីម្តងទៀតថា “អញបានធ្វើបាបហើយដាវីឌ កូនអើយ ចូរមកវិញចុះ អញលែងធ្វើបាបឯងហើយ ពីព្រោះនៅថ្ងៃនេះ ជីវិតអញបានថ្លៃវិសេស នៅភ្នែកឯង មើល អញបានប្រព្រឹត្តដោយសេចក្តីចម្កួត ហើយធ្វើខុសជាខ្លាំងណាស់”។ PPKh3 170.3

    ដាវីឌបានទូលឆ្លើយតបថា “មើលនែ នេះលំពែងរបស់ទ្រង់ សូមឱ្យពួកទ្រង់ម្នាក់មកយកទៅវិញចុះ”។ ទោះបីជាស្តេចសូលបានសន្យាថា “អញលែងធ្វើបាបឯងហើយ” ក៏ដោយ ក៏ដាវីឌមិនបានប្រគល់ខ្លួនទៅក្នុងកណ្តាប់ដៃរបស់សូលដែរ។PPKh3 170.4

    នៅពេលដែលសូលបានចាកចេញទៅ ទ្រង់បានមានបន្ទូលថា “ដាវីឌកូនអើយ សូមព្រះទ្រង់ប្រទានពរដល់ឯងចុះ ឯងនឹងបានធ្វើការយ៉ាងពូកែ ហើយមានជ័យជម្នះផង រួចដាវីឌក៏ចេញបាត់ទៅ ហើយសូលទ្រង់ត្រឡប់វិលទៅឯកន្លែងរបស់ទ្រង់វិញ”។ ប៉ុន្តែ កូនលោកអ៊ីសាយមិនសង្ឃឹមថាស្តេចអង្គនេះនឹងបន្តគិតរបៀបនេះ នៅក្នុងព្រះទ័យបានយូរប៉ុន្មានទេ។ PPKh3 171.1

    ដាវីឌអស់សង្ឃឹមក្នុងការផ្សះផ្សាជាមួយស្តេចសូលឡើងវិញ។ គាត់ហាក់ដូចជាបានក្លាយជាជនរងគ្រោះនៃសម្អប់របស់ស្ដេចសូលទៅហើយ។ គាត់បានធ្វើដំណើរទៅជួបអ័គីស ជាស្តេចក្រុងកាថ ជាមួយនឹងទាហានប្រាំមួយរយនាក់ ដែលនៅក្រោមបញ្ជារបស់គាត់។ PPKh3 171.2

    ដាវីឌបានសន្និដ្ឋានថាស្តេចសូលនឹងសម្រេចចេតនាសម្លាប់គាត់នេះ ដោយមិនបានសុំយោបល់ពីព្រះទេ។ សូម្បីតែនៅពេលស្តេចសូលមានផែនការបំផ្លាញគាត់ក៏ដោយ ក៏ព្រះជាម្ចាស់បានធ្វើការដើម្បីរក្សារាជបល្ល័ង្កទុកឱ្យដាវីឌដែរ។ ដោយសម្លឹងមើលអាការៈខាងក្រៅ ពួកបណ្តាជនបាន បកស្រាយបទពិសោធន៍និងការសាកល្បង ដែលព្រះអនុញ្ញាតឱ្យកើតឡើងនេះ ថាជារឿងដែលនាំមកនូវការវិនាសប៉ុណ្ណោះ។ ដាវីឌបានមើលទៅឯអាការៈខាងក្រៅ មិនមើលទៅឯសេចក្តីសន្យារបស់ព្រះឡើយ។ លោកសង្ស័យថា តើលោកនឹងបានឡើងគ្រងរាជបល្ល័ង្កឬយ៉ាងណា។ ការសាកល្បងយ៉ាងយូរបានបង្ខូចសេចក្ដីជំនឿ និងបានបន្ថយការអត់ធ្មត់របស់គាត់។ PPKh3 171.3

    ព្រះមិនបានចាត់ដាវីឌឱ្យមកការពារកងទ័ពភីលីស្ទីន ជាសត្រូវដ៏ជូរចត់បំផុតនៃសាសន៍អ៊ីស្រាអែលនេះទេ។ ប៉ុន្ដែ ការបាត់បង់ទំនុកចិត្តទាំងស្រុងទៅលើសូលនិងអ្នកបម្រើទាំងឡាយរបស់ទ្រង់ ដាវីឌបានប្រគល់ខ្លួនឱ្យនៅក្រោមសេចក្តីមេត្ដាករុណានៃខ្មាំងសត្រូវនៃប្រជារាស្រ្តរបស់ខ្លួន។ ព្រះជាម្ចាស់បានតែងតាំងលោកឱ្យដោតទង់ជាតិរបស់គាត់នៅស្រុកយូដា ហើយដោយការខ្វះជំនឿ គាត់គេចចេញពីភារកិច្ចរបស់ខ្លួននេះ។ PPKh3 171.4

    Larger font
    Smaller font
    Copy
    Print
    Contents