ការពឹងអាងលើព្រះ Dependence on God
បានសង្គ្រោះជិវិតរួចរស់ពីក្រោមរូងដី
លោកហ្គារីលូតជាមួយនឹងកូនប្រុសរបស់លោកឌីនឹងទឹមបានចូលទៅក្នុងរូងមួយដែលមានឈ្មោះថា“គុហាញូត្រៅ”ឋិតនៅជិតហ្វ្រែងគ្លីនវៀហ្ស៊ីនីញ៉ាដើម្បីរុករកកន្លែងមួយថា“ម៉េស”។នៅពេលដែលគេចុះទៅក្នុងគង្ហុកបត់ខ្លាំងហើយចោតនោះលោកហ្គារីបានសម្រេចចិត្តទុកសំពាយរបស់ខ្លួនមានទាំងប្រដាប់ប្រ ដាសម្រាប់ប្រើបំភ្លឺពេលមានអាសន្នស្បៀងអាហារនិងទឹកនៅទីនោះទៅ។SCK 86.3
ប្រមាណជាង១០នាទីក្រោយមកគេបានចុះដល់ជំរៅប្រមាណ២០០ហ្វីតទៅក្នុងរូងគុហានោះស្រាប់តែពិលបំភ្លឺផ្លូវរបស់គេខ្សោយពន្លឺទៅ។គេបានខំស្រូតមកកន្លែងដាក់ទុកឥវ៉ាន់។ពេលនោះបិលរបស់ទឹមនិងពិលរបស់ឌីក៏អស់ពន្លឺដែរ។ទាំងអស់គ្នាអស់ពន្លឺសម្រាប់បំភ្លឺផ្លូវគេគ្មានអ្វីក្រៅអំពីការអស់សង្ឃឹមហេវហត់ស្រេកទឹកនិងវង្វេងនោះឡើយ។អស់រយៈពេលប្រាំថ្ងៃទំរាំតែក្រុមជួយសង្គ្រោះបានទៅដល់រកឃើញ។SCK 87.1
ដូចជាលោកហ្គារិឌីនិងទឹមយើងតែងទុកចិត្តលើសភាវគតិរបស់យើងក្នុងការធ្វើសេចក្ដីសម្រេចចិត្តជារៀងរាល់ថ្ងៃសូមមើលនៅវគ្គដែលបានចង្អុលបង្ហាញនៅត្រង់ទំព័រ —៧៩ហើយសូមពិចារណាមើលតើការដែលពឹងផ្អែកលើអំណាចរបស់ព្រះមានសារៈសំខាន់យ៉ាងណា។SCK 87.2
— ប្រសិនបើលោកអ្នកជាអ្នកដែលចូលទៅក្នុងរូងគុហានោះវិញតើសេចក្ដីពឹងផ្អែកលើព្រះរបស់អ្នកមានកំរិតយ៉ាងណាដែរ?SCK 87.3
— តើលោកអ្នកពឹងផ្អែកលើព្រះយ៉ាងណាដែរ? តើលោកអ្នកបានអធិស្ឋានទៅរកទ្រង់នៅពេលដែលបានសុខសាន្ដពេលដែលមានទុក្ខព្រួយនិងពេលផ្សេងៗទៀតដែរឬទេ?SCK 87.4
សូមពិចារណាៈSCK 87.5
អធិស្ឋានទៅព្រះសូមឲ្យទ្រង់ជួយដល់លោកអ្នកឲ្យសង្ឃឹមក្នុងចិត្តលើទ្រង់។SCK 87.6
សូមអានបន្ថែមទៀតនៅៈSCK 87.7
— យ៉ូស្វេ១:៩SCK 87.8
— ពង្សាវតាក្សត្រ១៣:៥.១៥SCK 87.9
— សុភាសិត៣:៥.៦SCK 87.10
— អេសាយ២៦:៣.៤SCK 87.11