Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ព្រះគម្ពីរត្រូវបានគេបង្ហាញថាជារឿងប្រឌិត

    ពួកវិញ្ញាណកុហកបានមួលបង្កាច់នូវអ្វីដែលពួកសាវកបានសរសេរ កាលគេរស់នៅលើផែនដីនេះ។ សាតាំងកំពុងធ្វើឲ្យពិភពលោកជឿថា ព្រះគម្ពីរគឺជារឿងប្រឌិត ដែលជាសៀវភៅ សម្រាប់ពូជមនុស្សកាលពីជំនាន់មុនតែប៉ុណ្ណោះ ប៉ុន្តែ ឥឡូវនេះ វាហួសសម័យហើយ។ សៀវភៅដែលនឹងកាត់ទោសដល់ពួកវា និងពួកអ្នកដើរតាមវា វាបានដាក់នៅក្នុងទីងងឹត រីឯព្រះអង្គសង្គ្រោះនៃពិភពលោកវិញ វាបានធ្វើឲ្យគេមើលទៅឃើញថាទ្រង់គ្មានអ្វីអស្ចារ្យជាងមនុស្សធម្មតាឡើយ។ ហើយអ្នកជឿទៅលើការសំដែងរបស់វិញ្ញាណទាំងនោះ ខំប្រឹងប្រែងធ្វើឲ្យមនុស្សមើលទៅឃើញថា ព្រះជន្មរបស់ព្រះអង្គសង្គ្រោះ គ្មានអ្វីអស្ចារ្យទាល់តែសោះ។ គេថ្លែងថា ការអស្ចារ្យរបស់គេខ្លាំងជាងកិច្ចការដែលព្រះគ្រីស្ទបានធ្វើទៅទៀត។ GrHKh 76.3

    ឥឡូវនេះវិញ្ញាណក្ខន្ធនិយមកំពុងបន្លំក្នុងវិស័យគ្រីស្ទាន ហាក់បីដូចជាគេលាក់មុខដោយពាក់ម៉ាស។ ប៉ុន្តែសេចក្តីបង្រៀន របស់វាមិនអាចប្រកែកឬលាក់បាំងថា មិនមែនជាវិញ្ញាណក្ខន្ធនិយមបានឡើយ។ ទម្រង់របស់វានាពេលបច្ចុប្បន្ននេះគឺជាការបញ្ឆោតដ៏គ្រោះថ្នាក់ហើយដែលប៉ិនប្រសប់ជាងមុនទៅទៀត។ ឥឡូវនេះវាអះអាងថាវាមិនត្រឹមតែជឿព្រះគ្រីស្ទទេតែថែមទាំង ជឿលើព្រះគម្ពីរទៀតផង។ ប៉ុន្តែគេបានបកស្រាយព្រះគម្ពីរក្នុងរបៀបដែលធ្វើឲ្យគាប់ចិត្ត ដល់អ្នកពុំទាន់ផ្លាស់ប្រែចិត្តវិញ។ សេចក្តីស្រឡាញ់ត្រូវបានចាត់ទុកថាជាសម្បត្តិដ៏សំខាន់បំផុតរបស់ព្រះ ប៉ុន្តែ ត្រូវបានបន្ទាបបន្ថោកទៅជាមនោសញ្ចេតនានិយមដ៏ខ្សោយទៅវិញ។ សេចក្តីប្រកាសរបស់ព្រះដើម្បីកាត់ទោសអំពើបាបនិងតម្រូវការនៃក្រឹត្យវិន័យបរិសុទ្ធរបស់ទ្រង់គឺត្រូវបានលាក់ទុកផុតពីភ្នែក។ ឯរឿងព្រេងទាំងឡាយបាននាំមនុស្សមិនឲ្យជឿថាព្រះគម្ពីរគឺជាគ្រឹះនៃជំនឿរបស់គេ។ គេបាន បដិសេធព្រះគ្រីស្ទដូចកាលពីមុនដូចោ្នះដែរ តែគេពុំបានយល់ដឹងពីសេចក្តីបោកបញ្ឆោតឡើយ។GrHKh 77.1

    មានមនុស្សតិចណាស់ ដែលយល់ច្បាស់អំពីអំណាចបញ្ឆោតនៃវិញ្ញាណក្ខន្ធនិយមនេះ។ ភាគច្រើនបានលលេងនឹងវា គ្រាន់តែដើម្បីបំបាត់សេចក្តីសង្ស័យប៉ុណ្ណោះ។ គេនឹងបានពេញទៅដោយសេចក្តីតក់ស្លុតជាខ្លាំង កាលបើដឹងថាគេកំពុងហុចខ្លួនឲ្យវិញ្ញាណទាំងនោះគ្រប់គ្រង។ ប៉ុន្តែគេបានឆ្លងកាត់ទីហាមឃាត់ ហើយមេបំផ្លាញក៏ប្រើអំណាចរបស់វាទាស់នឹងឆន្ទៈរបស់គេ។ ឲ្យតែល្បួងចិត្តគំនិតរបស់គេឲ្យចុះចូលតាមសេចក្តីបញ្ជារបស់វាបានម្តង នោះវានឹងចាប់ពួកគេជាឈើ្លយជាប្រាកដ។ គ្មានអំណាចអ្វីក្រៅពីអំណាចរបស់ព្រះ ដែលជាការឆ្លើយតបទៅនឹងការអធិស្ឋានដ៏ស្មោះអស់ពីចិត្តនោះទេ ដែល អាចរំដោះពួកគេទាំងនេះបាន។GrHKh 78.1

    អស់អ្នកដែលប្រព្រឹត្តអំពើបាបដោយចិត្តរីករាយនោះ គឺកំពុងអញ្ជើញសេចក្តីល្បួងរបស់សាតាំងហើយ។ គេញែកខ្លួនគេចេញពីព្រះ និងពីការគាំពារនៃពួកទេវតារបស់ទ្រង់ផង ម៉្លោះហើយគេគ្មានអ្វីការពារខ្លួនឡើយ។ «កាលបើអ្នកណាពោលដល់ឯងថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេង អ៊ិអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថាគួរគប្បីឲ្យបណា្តជនស្វែង រកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី? ចូរទៅបើកគម្ពីរបញ្ញត្តិ និងសេចក្តី បន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ» (អេសាយ ៨:១៩, ២០)។GrHKh 78.2

    ប្រសិនបើមនុស្សបាបមានចិត្តចង់ដឹងសេចក្តីពិតស្តីអំពីនិស្ស័យមនុស្ស និងស្ថានភាពនៃមនុស្សស្លាប់នោះ គេនឹងឃើញក្នុងវិញ្ញាណក្ខន្ធនិយមនូវអំណាចរបស់សាតាំង និងការអសា្ចរ្យក្លែងក្លាយទាំងអម្បាលម៉ានជាមិនខាន។ ប៉ុន្តែមនុស្សទាំងឡាយបិទភ្នែកមិនមើលពន្លឺឡើយ ហើយសាតាំងក៏ចាក់សំណាញ់របស់វារុំព័ទ្ធជុំវិញពួកគេ។ «ដោយព្រោះគេមិនព្រមស្រឡាញ់ដល់សេចក្តីពិតដើម្បីឲ្យគេបានសង្គ្រោះនោះ... ហេតុ នោះបានជាព្រះទ្រង់នឹងឲ្យសេចក្តីខុសឆ្គងមកបណា្តលឲ្យគេជឿតាមសេចក្តីភូតភរវិញ» (ថែស្សាឡូនីចទី២ ២:១០, ១១)។GrHKh 79.1

    អ្នកដែលប្រឆាំងនឹងវិញ្ញាណក្ខន្ធនិយម គឺកំពុងប្រយុទ្ធជាមួយនឹងសាតាំងនិងពួកទេវតារបស់វាហើយ។ សាតាំងនឹងមិនថយក្រោយមួយចំអាមឡើយ លើកលែងតែនៅពេលពួកអ្នកនាំសារនៃឋានសួគ៌ដេញវាចេញតែប៉ុណ្ណោះ។ វាអាចដកស្រង់បទគម្ពីរ ហើយនិងបង្វែរសេចក្តីបង្រៀននៅក្នុងបទគម្ពីរនោះទៀតផង។ អ្នកដែលនឹងត្រូវឈរនៅក្នុងសម័យដ៏គ្រោះថ្នាក់នេះត្រូវតែយល់អំពីទីបន្ទាល់នៃបទគម្ពីរ ដោយខ្លួនឯងផ្ទាល់។GrHKh 79.2

    វិញ្ញាណអារក្សដែលក្លែងធ្វើជាញាតិសន្តាន ឬមិត្តភក្តិនឹងលេចមកសូមឲ្យគេអាណិតហើយនឹងសំដែងការអស្ចារ្យ។ យើងត្រូវទប់ទល់ជាមួយពួកវាដោយសេចក្តីពិតក្នុងព្រះគម្ពីរ ដែលចែងថាមនុស្សស្លាប់ឥតដឹងអ្វីសោះ ហើយអ្នកដែលលេចមកនោះគឺជាវិញ្ញាណអារក្សទេ។GrHKh 79.3

    អស់អ្នកដែលមិនបានសា្ថបនាជំនឿលើព្រះបន្ទូលរបស់ព្រះ នឹងត្រូវបានគេបញ្ឆោត ហើយបរាជ័យទៅ។ សាតាំងវាប្រព្រឹត្តគ្រប់ទាំងអំពើឆបោកដោយសេចក្តីទុច្ចរិត ហើយអំពើបោកបញ្ឆោតរបស់វានឹងកើនឡើង។ ប៉ុន្តែ អ្នកដែលស្វែងរកតម្រិះប្រាជ្ញានៃសេចក្តីពិត ហើយធ្វើឲ្យព្រលឹងបានបរិសុទ្ធដោយការស្តាប់បង្គាប់ នោះនឹងរកឃើញការការពារខ្លួនដ៏ជាក់លាក់ក្នុងព្រះនៃសេចក្តីពិត។ព្រះអង្គសង្រ្គោះនឹងបញ្ជូនទាំងទេវតាពីសា្ថនសួគ៌យ៉ាងប្រញាប់ មកការពាររាស្រ្តរបស់ទ្រង់ ដោយមិនទុកឲ្យព្រលឹងណាមួយដែលទុកចិត្តនឹងទ្រង់ត្រូវចាញ់សាតាំងឡើយ។ អ្នកដែលកំសាន្តចិត្តខ្លួនដោយជឿជាក់ថាគ្មានទណ្ឌកម្មសម្រាប់អ្នកមានបាប ដែលលះបង់សេចក្តីពិតដែលព្រះនៃនគរស្ថានសួគ៌បានប្រទានមកជាទីពំនាក់ សម្រាប់ការពារថ្ងៃនៃសេចក្តីវឹកវរនោះនឹងទទួលជឿសេចក្តីកុហករបស់សាតាំង ដែលជាអំពើពុតត្បុតនៃវិញ្ញាណក្ខន្ធនិយមវិញ។GrHKh 80.1

    ពួកអ្នកសើចចំអកទាំងឡាយ គេចំអកមើលងាយដល់សេចក្តីអះអាងនៅក្នុងបទគម្ពីរ ស្តីពីផែនការនៃសេចក្តីសង្រ្គោះ និងទោសទណ្ឌ ដែលនឹងធ្លាក់មកលើពួកអ្នកដែលបដិសេធ សេចក្តីពិត។ គេបង្ហាញការអាណិតអាសូរយ៉ាងខ្លាំងដល់ពួកគ្រីស្ទានដែលគេគិតថាជាអ្នកមានគំនិតតូចទាបជាអ្នកទន់ខ្សោយ និងជាអ្នកដែលចេះតែជឿតាម ហើយគោរពតាមតម្រូវការនៃក្រឹត្យវិន័យរបស់ព្រះ។ មនុស្សចំអកទាំងនោះបានហុចខ្លួនគេឲ្យមេល្បួងទាំងស្រុង គេបានរួបរួមជាមួយវិញ្ញាណរបស់វាយ៉ាងជិតដិត ហើយត្រូវបានវិញ្ញាណទាំងនោះពួនស្ទាក់វាយប្រហារ រហូតដល់គ្មានកូនចិត្តចង់រើបម្រះចេញពីអន្ទាក់របស់វាសោះឡើយ។ GrHKh 80.2

    គ្រឹះនៃកិច្ចការរបស់សាតាំង ត្រូវបានចាក់ដោយការធានាអះអាងទៅកាន់នាងអេវ៉ា នៅក្នុងសួនច្បារអេដែនថា៖ «អ្នកពិតជាមិនស្លាប់ទេ»។ «នៅថ្ងៃណាដែលអ្នកបរិភោគនោះ ភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង» (លោកុប្បក្តិ ៣: ៤, ៥)។ ស្នាដៃនៃការបញ្ឆោតរបស់វានឹងបានប្រើក្នុងជំនាន់រាស្រ្តសំណល់របស់ព្រះនាសម័យចុងក្រោយទៀត។ ហោរាមានប្រសាសន៍ថា៖ «ខ្ញុំឃើញវិញ្ញាណអសោចិ៍បីដូចជាកង្កែប…ដ្បិតវិញ្ញាណទាំងនោះ ជាវិញ្ញាណនៃពួកអារក្ស ដែលចេញទៅអស់ទាំងស្តេចនៅផែនដីទាំងមូល ទាំងធ្វើទីសំគាល់ ដើម្បីនឹងប្រមូលស្តេចទាំងនោះមកក្នុងចម្បាំងនៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត» (វិវរណៈ ១៦: ១៣, ១៤)។GrHKh 81.1

    លោកិយទាំងមូលនឹងធ្លាក់ចូលនៅក្នុងក្រុមនៃសេចក្តីបំភាន់នេះ លើកលែងតែអស់អ្នកដែលបានថែរក្សាដោយព្រះចេស្តារបស់ព្រះ ដោយមានជំនឿក្នុងព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ។ ពួកមនុស្សត្រូវបានគេនាំឲ្យជឿដោយងាយ ទៅលើសុវត្ថិភាពដែលប្រកបដោយគ្រោះថ្នាក់នេះ ហើយមានតែការបង្អុរសេចក្តីក្រោធរបស់ព្រះប៉ុណ្ណោះទេ ទើបគេភ្ញាក់ខ្លួនឡើងវិញ៕GrHKh 81.2