Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៣ ឧសភា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ កុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឲ្យសោះ ក៏កុំឲ្យលោភចង់បានប្រពន្ធគេ ឬបាវប្រុសបាវស្រីគេក្តី ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ។ និក្ខមនំ ២០ : ១៧PPKh2 21.3

    (៦) “កុំសម្លាប់មនុស្សឱ្យសោះ” ។PPKh2 21.4

    សកម្មភាពអយុត្ដិធម៌ទាំងឡាយ ដែលមានបំណងកាត់បន្ថយអាយុរបស់មនុស្ស វិញ្ញាណនៃសម្អប់ និងការសងសឹក ឬការបណ្ដោយខ្លួនទៅតាមចំណង់ណាមួយ ដែលនាំឱ្យមានការឈឺចាប់ដល់អ្នកដទៃ (សូម្បីតែមានបំណងចង់ឱ្យគេឈឺចាប់ក៏ដោយព្រោះ “អ្នកណាដែលស្អប់បងប្អូនរបស់ខ្លួននោះ ឈ្មោះថាបានសម្លាប់ហើយ”) ការធ្វេសប្រហែស មិនបានថែរក្សាអ្នកក្រីក្រដោយចិត្តកំណាញ់ ឬធ្វើការហួសកម្លាំងដែលនាំឱ្យខូចសុខភាព ទាំងអស់នេះសុទ្ធតែជាការបំពានទៅនឹងបញ្ញត្តិទីប្រាំមួយហើយទោះជាធ្ងន់ឬស្រាលក្តី ។PPKh2 22.1

    (៧) “កុំឱ្យផិតគ្នាឱ្យសោះ”។PPKh2 22.2

    ក្រឹត្យវិន័យរបស់ព្រះទាមទារភាពបរិសុទ្ធមិនត្រឹមតែជីវិតខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែតម្រូវឱ្យបរិសុទ្ធចេញពីគំនិតនិងអារម្មណ៍នៅខាងក្នុងផងដែរ។ ព្រះគ្រិស្តដែលបានបង្រៀនពីកាតព្វកិច្ចដ៏ទូលំទូលាយនៃក្រឹត្យវិន័យរបស់ព្រះបានប្រកាសថាគំនិតឬការមើលអាក្រក់ជាអំពើបាបយ៉ាងពិតប្រាកដដូចជាការប្រព្រឹត្តិរំលងនឹងបញ្ញត្តិដែរ។ PPKh2 22.3

    (៨) “កុំឱ្យលួចប្លន់ឱ្យសោះ”។ PPKh2 22.4

    ការហាមឃាត់នេះបានថ្កោលទោសចំពោះការចាប់ជំរិតនិងទាសករ សង្គ្រាមកាន់កាប់ទឹកដី លួច និងប្លន់។ បញ្ញត្តិនេះទាមទារភាពស្មោះត្រង់យ៉ាងតឹងរ៉ឹងនៅក្នុងទង្វើតូចបំផុតនៃជីវិត។ បញ្ញត្តិនេះហាមឃាត់ការធ្វើជំនួញមិនត្រឹមត្រូវ ហើយតម្រូវឱ្យមានការបង់ប្រាក់បំណុល ឬប្រាក់ឈ្នួលឱ្យបានទៀងទាត់។ ការប៉ុនប៉ងកេងយកចំណេញ ដោយមិនរវល់អើពើ ធ្វើឱ្យទន់ខ្សោយ ឬសង្កត់សង្កិនដល់អ្នកណាម្នាក់ នោះទេវតានឹងកត់ត្រានៅក្នុងបញ្ជីជីវិតនៅឋានសួគ៌ជាមិនខាន។ PPKh2 22.5

    (៩) “កុំឱ្យធ្វើជាទីបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងខ្លួនឱ្យសោះ “។PPKh2 22.6

    ការមានបំណងចង់បោកបញ្ឆោតនោះគឺជាកំហុសមួយ។ ដោយក្រសែភ្នែក ដោយចលនានៃដៃ ការបង្ហាញទឹកមុខ យើងអាចនិយាយកុហកយ៉ាងមានប្រសិទ្ធភាពដូចជាដោយពាក្យសម្តីដែរ។ ការនិយាយមួលបង្កាច់រឿងពិតក៏ជាការខុសឆ្គងដែរ។ ការខំប្រឹងប្រែងទាំងឡាយដើម្បីបង្អាប់កេរ្តិ៍ឈ្មោះរបស់អ្នកជិតខាងរបស់យើង ដោយនិយាយមួលបង្កាច់ ការបង្ខូចឬការនិយាយដើម សូម្បីតែលាក់បាំងការពិតក្នុងចិត្ត ធ្វើឱ្យអ្នកដទៃឈឺចាប់នោះ ក៏ជាការរំលោភបំពានទៅលើបញ្ញត្តិទីប្រាំបួនដែរ។ PPKh2 22.7

    (១០) “កុំឱ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឱ្យសោះ ក៏កុំឱ្យលោភចង់បានប្រពន្ធគេ ឬបាវប្រុសបាវស្រីគេក្តី ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឱ្យសោះ”។ PPKh2 23.1

    បញ្ញត្តិទីដប់វាយចំៗទៅលើឫសគល់នៃអំពើបាបទាំងអស់។ បញ្ញត្តិនេះ ហាមឃាត់បំណងប្រាថ្នាអាត្មានិយម ដែលបណ្តុះសកម្មភាពនៃអំពើបាប។ មនុស្សណាដែលមិនព្រមបណ្តោយខ្លួនឱ្យមានបំណងប្រាថ្នាដ៏មានបាប ក្នុងការចង់បានអ្វីមួយ ដែលជាកម្មសិទ្ធិរបស់អ្នកដទៃ នោះនឹងមិនមានទោស ដោយការប្រព្រឹត្តិខុស ទៅកាន់នរណាមួយឡើយ។ PPKh2 23.2

    ព្រះទ្រង់បានប្រកាសពីក្រឹត្យវិន័យរបស់ទ្រង់ ជាមួយនឹងការបង្ហាញព្រះចេស្តា និងសិរីល្អរបស់ទ្រង់ ដើម្បីឱ្យរាស្រ្តរបស់ទ្រង់នឹកចាំមិនភ្លេច។ ព្រះអង្គចង់បង្ហាញដល់មនុស្សគ្រប់គ្នាអំពីភាពពិសិដ្ឋនិងភាពជាអចិន្ត្រៃយ៍នៃក្រឹត្យវិន័យរបស់ទ្រង់។PPKh2 23.3

    ក្រឹត្យវិន័យ (ច្បាប់) របស់ព្រះគឺជាច្បាប់នៃសេចក្ដីស្រឡាញ់

    ខណៈដែលក្រឹត្យវិន័យនៃអំពើល្អដ៏អស្ចារ្យរបស់ព្រះ ត្រូវបានបង្ហាញនៅចំពោះមុខពួកគេ ពួកបណ្តាជនបានដឹងពីអំពើបាបដ៏ធ្ងន់ធ្ងរនៅចំពោះព្រះដ៏បរិសុទ្ធ ដែលគេមិនធ្លាប់ដឹងកាលពីមុន និងដឹងពីទោសកំហុសរបស់ពួកគេ នៅចំពោះព្រះនេត្ររបស់ទ្រង់។ ពួកគេបានស្រែកទៅកាន់លោក ម៉ូសេថា “សូមលោកមានប្រសាសន៍មកយើងខ្ញុំរាល់គ្នា តែខ្លួនលោកបានហើយ យើងខ្ញុំនឹងស្តាប់លោក សូមកុំឱ្យព្រះមានព្រះបន្ទូលនឹងយើងខ្ញុំឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់” មេដឹកនាំនេះឆ្លើយថា “កុំខ្លាចអី ដ្បិតព្រះទ្រង់បានយាងមកប្រយោជន៍តែនឹងល្បងអ្នករាល់គ្នាទេ ហើយឱ្យអ្នករាល់គ្នាបានកោតខ្លាចដល់ទ្រង់ ដើម្បីកុំឱ្យអ្នករាល់គ្នាធ្វើអំពើបាបឡើយ”។ PPKh2 23.4

    ដោយភាពងងឹតងងល់និងការខ្វះសតិបញ្ញា ដោយសារទាសភាពនិងឥទ្ធិពលនៃសាសន៍ដទៃ ពួកបណ្តាជនមិនបានត្រៀមលក្ខណៈឱ្យបានយល់ច្បាស់អំពីគោលការណ៍ដ៏ទូលំទូលាយនៃក្រឹត្យវិន័យដប់ប្រការរបស់ព្រះទេ។ ព្រះបានប្រទានការណែនាំបន្ថែមទៀត ដើម្បីបកស្រាយនិងអនុវត្ដគោលការណ៍នៃក្រឹត្យវិន័យដប់ប្រការនេះ។ បញ្ញត្តិទាំងនេះហៅថាជា “ការជំនុំជម្រះ” ពីព្រោះចៅក្រមនឹងវិនិច្ឆ័យពួកគេទៅតាមអំពើដែលគេបានប្រព្រឹត្ត។ មិនដូចជាក្រឹត្យវិន័យដប់ប្រការទេ គឺព្រះបានប្រទានដល់មនុស្សម្នាក់ៗ តាមរយៈលោកម៉ូសេ។PPKh2 24.1

    Larger font
    Smaller font
    Copy
    Print
    Contents