Go to full page →

ការប្រែចិត្ត
ការសូមខមាទោសដ៏អន្ទះសា SCK 37

កាលពីបួនប្រាំឆ្នាំកន្លងមកនេះ មានស្ដ្រីម្នាក់ប៉ុនប៉ងសម្លាប់ប្ដីរបស់នាងចោល។ គាត់បានដាក់កំទេចកែវក្នុងទឹកឲ្យប្ដីនាងផឹក ដាក់ថ្នាំសម្លាប់សត្វកណ្ដុរក្នុងអាហារឲ្យគាត់ទទួលទាន នាងចាប់ពីងពាងខ្មៅមេម៉ាយដាក់ក្នុងគ្រែប្ដីនាងដេក។ នាងយកញញួរវាយសំពងយ៉ាងអស់ទំហឹងចំកំពូលក្បាលនៅពេលដែលប្ដីកំពុងសំរាន្តលក់ នាងបានជួលដៃជើងពាលខ្លះឲ្យលួចបាញ់ប្ដីនាងចោល ប៉ុន្តែក្នុងក្ដីប៉ុនប៉ងទុច្ចរិតទាំងប្រាំដងនោះពុំបានទទួលជោគជ័យឡើយ។ SCK 37.1

ចុងបញ្ចប់នាងជាភរិយាបានយំសោកហើយបានសូមអង្វរឲ្យបុរសជាប្ដីអត់ឱនទោសឲ្យនាង។បុរសជាប្ដីបានពោលតបថា៖“ ខ្ញុំនៅតែស្រលាញ់នាង ខ្ញុំចង់ឲ្យយើងទាំងពីរនៅជាស្វាមីភរិយាដ៏ល្អនឹងគ្នាតទៅ”។ SCK 37.2

ពេលណាយើងសូមការអត់ឧនទោសពីព្រះជាម្ចាស់ នោះទោះជាយើងបានប្រព្រឹត្តអ្វីពីមុនទាំងប៉ុន្មានក៏ដោយ ក៏ទ្រង់តែងតែឆ្លើយតបដល់យើងវិញដោយព្រះទ័យស្រលាញ់សន្ដោស៖“ខ្ញុំនៅតែស្រលាញ់អ្នករាល់គ្នាជានិច្ច”។ទ្រង់បានបន្ធូរបន្ថយយើងពីពិរុទ្ធភាពដ៏ធ្ងន់ និងមនសិការដែលជេរស្ដីយើងរាល់ថ្ងៃ។ ទ្រង់បាននាំយើងមកកាន់ទីស្ថានរបស់ទ្រង់វិញ មកកាន់មហាគ្រួសាររបស់ទ្រង់ និងមកក្នុងព្រះហឫទ័យរបស់ទ្រង់វិញ។ ទ្រង់បានចាត់ទុកយើងដូចជាមិនបានធ្វើអ្វីខុស ឬការអាក្រក់សោះចំពោះទ្រង់។ SCK 38.1

— សូមមើលត្រង់ទំព័រ២៣ដែលបង្ហាញពីហ្លួងដាវីដដែលយល់នូវបាបកម្មដ៏ធ្ងន់របស់ទ្រង់ហើយយើងនឹងឃើញថា តើទ្រង់ធ្វើយ៉ាងណាខ្លះពេលដែលទ្រង់មកសូមការអត់អោនទោសចំពោះព្រះជាម្ចាស់។ SCK 38.2

— តើលោកអ្នកគិតថាស្ដ្រីជាភរិយាប្រព្រឹត្តខុសច្រើន រហូតដល់បុរសជាប្ដីអត់ ឱនទោសឲ្យមិនកើតឬ? SCK 38.3

— តើយើងនៅតែបន្តមានអារម្មណ៍មិនល្អដដែលពេលដែលយើងបានសូមឲ្យព្រះអត់អោនទោសឲ្យហើយនៅឬ? SCK 38.4

សូមពិចារណាៈ SCK 38.5

រាយអំពីសកម្មភាពក្នុងជីវិតរបស់លោកអ្នកដែលលោកអ្នកយល់ថាបានធ្វើឲ្យព្រះគ្រិស្ទព្រួយព្រះហឫទ័យ ហើយដែលយើងត្រូវសុំការអត់ឱនទោសអំពីទ្រង់។ ការអត់ឱនទោសដល់អ្នកដទៃដែលធ្វើខុសនឹងអ្នក ទោះណាជាគេមិនបានមកសូមទោសពីយើងផ្ទាល់ក្ដី។ SCK 38.6

សូមអានថែមទៀតៈ SCK 38.7

— ម៉ាថាយ ១១:២៨ SCK 38.8

— រ៉ូម ២:៤ SCK 38.9

— រ៉ូម ៥:៦.៨ SCK 38.10