Go to full page →

ជីវិតដែលផ្លាស់ប្រែ SCK 45

ទាល់តែអនុវត្តន៍ទើបបានសម្រេច SCK 45

នៅក្នុងការប្រកួតយកពានរង្វាន់នៃកីឡាវាយកូនបាល់“ថែនីស”ទោលប្រចាំឆ្នាំ១៩៩២នៅស្រុកបារាំងយុវជនជីមឃេរីយេដែលមានអាយុទើបតែ២១ឆ្នាំនោះបានទទួលជើងឯកពិភពលោកពីរឆ្នាំឌុប។កាលពី១៨ខែមុនពេលនោះជីមមិនទាំងបានរាប់ក្នុងចំណោមកីឡាករជម្រើសប្រចាំពិភពលោកទាំងដប់នាក់នោះផង។ទោះជាយ៉ាងណាក្ដីជីមមានជំនឿថាគេនឹងក្លាយទៅជាជើងឯកពិភពលោកនៅថ្ងៃណាមួយហើយគេក៏សម្រេចចិត្តប្រឹងប្រែងក្នុងការនោះ។ជីមបានប្ដូរគ្រូបង្ហាត់រូចបានហ្វឹកហាត់ដោយយកចិត្តទុកដាក់ក្នុងគ្រប់វិស័យ។ការជ្រើសរើសរបស់ជីមនោះគឺបានសម្រេចដូចបំណងមែន។គេទទួលបានជោគជ័យដ៏ត្រចះត្រចង់លើកទីមួយនៅឆ្នាំ១៩៩១នៅការបើកប្រកួតនៅស្រុកបារាំងបន្ទាប់មកក៏បានទទួលជោគជ័យម្ដងទៀតក្នុងការបើកប្រកួតក្នុងឆ្នាំ១៩៩២នៅប្រទេសអូស្ដ្រាលី។ SCK 45.1

ជីមបានទទួលជោគជ័យទាំងនេះក៏ដោយសារតែគាត់បានធ្វើការផ្លាស់ប្ដូរដ៏ចាំបាច់ដើម្បីសម្រេចគោលដៅដែលខ្លួនប៉ងជាស្រេច។ SCK 45.2

** តើការដែលជីមប្រឹងប្រែងធ្វើខ្លួនឲ្យក្លាយទៅជាជើងឯកពិភពលោកនោះវាដូចគ្នានឹងការដែលយើងជ្រើសរើសផ្លូវដែលយើងដើរតាមព្រះគ្រិស្ទដែរឬទេ? យើងត្រូវតែធ្វើការផ្លាស់ប្ដូរទើបបានប្រសើរឡើង។ SCK 45.3

** បើគ្រាន់តែនិយាយថា“ខ្ញុំជាអ្នកគ្រិស្ទាន” នោះវាគ្មានអ្វីកើតឡើងដល់យើងទេ។ SCK 45.4

— សូមអាននៅវគ្គដែលបានចង្អុលបង្ហាញក្នុងទំព័រ៤១នោះយើងនឹងគិតថាតើធ្វើយ៉ាងណាដើម្បីបង្ហាញបំណងដ៏ពិតនឹងដើរតាមព្រះគ្រិស្ទ។ SCK 45.5

** ដោយអនុលោមតាមសៀវភៅ“ជំហានទៅកាន់ព្រះគ្រិស្ទ”ហេតុដូចម្ដេចបានជាព្រះមិនទទួលយកការលន់តួបាបមួយដែលមិនបានផ្លាស់ប្រែចិត្ត? SCK 45.6

** តើអ្នកត្រូវផ្លាស់ប្រែចិត្តយ៉ាងណាដើម្បីបង្កើនទំនាក់ទំនងនឹងព្រះ?

SCK 46.1

សូមពិចារណាៈ SCK 46.2

ធ្វើបញ្ជីរាយនាមការផ្លាស់ប្រែដែលអ្នកចាំបាច់ដើម្បីបង្ហាញការលន់តួបាបដ៏ស្មោះត្រង់។ធ្វើការផ្លាស់មួយដ៏ប្រាកដក្នុងសប្ដាហ៍នេះរួចសូមព្រះជាម្ចាស់ប្រទានកម្លាំងដល់អ្នកសូមឲ្យមិត្តជិតស្និទ្ធម្នាក់ឬសមាជិកម្នាក់ក្នុងគ្រួសារជួយអធិស្ថានឲ្យអ្នក។

SCK 46.3

សូមអានបន្ថែមទៀតៈ SCK 46.4

— ទំនុកតំកើង៥១:១០.១៣ SCK 46.5

— អេសេគាល១៨:៣០.៣១ SCK 46.6

— ភីលីព៤:៨ SCK 46.7