Loading...
Larger font
Smaller font
Copy
Print
Contents

ជំហានទៅកាន់ព្រះគ្រិស្ទ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ជីវិតដែលផ្លាស់ប្រែ

    ទាល់តែអនុវត្តន៍ទើបបានសម្រេច

    នៅក្នុងការប្រកួតយកពានរង្វាន់នៃកីឡាវាយកូនបាល់“ថែនីស”ទោលប្រចាំឆ្នាំ១៩៩២នៅស្រុកបារាំងយុវជនជីមឃេរីយេដែលមានអាយុទើបតែ២១ឆ្នាំនោះបានទទួលជើងឯកពិភពលោកពីរឆ្នាំឌុប។កាលពី១៨ខែមុនពេលនោះជីមមិនទាំងបានរាប់ក្នុងចំណោមកីឡាករជម្រើសប្រចាំពិភពលោកទាំងដប់នាក់នោះផង។ទោះជាយ៉ាងណាក្ដីជីមមានជំនឿថាគេនឹងក្លាយទៅជាជើងឯកពិភពលោកនៅថ្ងៃណាមួយហើយគេក៏សម្រេចចិត្តប្រឹងប្រែងក្នុងការនោះ។ជីមបានប្ដូរគ្រូបង្ហាត់រូចបានហ្វឹកហាត់ដោយយកចិត្តទុកដាក់ក្នុងគ្រប់វិស័យ។ការជ្រើសរើសរបស់ជីមនោះគឺបានសម្រេចដូចបំណងមែន។គេទទួលបានជោគជ័យដ៏ត្រចះត្រចង់លើកទីមួយនៅឆ្នាំ១៩៩១នៅការបើកប្រកួតនៅស្រុកបារាំងបន្ទាប់មកក៏បានទទួលជោគជ័យម្ដងទៀតក្នុងការបើកប្រកួតក្នុងឆ្នាំ១៩៩២នៅប្រទេសអូស្ដ្រាលី។SCK 45.1

    ជីមបានទទួលជោគជ័យទាំងនេះក៏ដោយសារតែគាត់បានធ្វើការផ្លាស់ប្ដូរដ៏ចាំបាច់ដើម្បីសម្រេចគោលដៅដែលខ្លួនប៉ងជាស្រេច។SCK 45.2

    ** តើការដែលជីមប្រឹងប្រែងធ្វើខ្លួនឲ្យក្លាយទៅជាជើងឯកពិភពលោកនោះវាដូចគ្នានឹងការដែលយើងជ្រើសរើសផ្លូវដែលយើងដើរតាមព្រះគ្រិស្ទដែរឬទេ? យើងត្រូវតែធ្វើការផ្លាស់ប្ដូរទើបបានប្រសើរឡើង។SCK 45.3

    ** បើគ្រាន់តែនិយាយថា“ខ្ញុំជាអ្នកគ្រិស្ទាន” នោះវាគ្មានអ្វីកើតឡើងដល់យើងទេ។SCK 45.4

    — សូមអាននៅវគ្គដែលបានចង្អុលបង្ហាញក្នុងទំព័រ៤១នោះយើងនឹងគិតថាតើធ្វើយ៉ាងណាដើម្បីបង្ហាញបំណងដ៏ពិតនឹងដើរតាមព្រះគ្រិស្ទ។SCK 45.5

    ** ដោយអនុលោមតាមសៀវភៅ“ជំហានទៅកាន់ព្រះគ្រិស្ទ”ហេតុដូចម្ដេចបានជាព្រះមិនទទួលយកការលន់តួបាបមួយដែលមិនបានផ្លាស់ប្រែចិត្ត?SCK 45.6

    ** តើអ្នកត្រូវផ្លាស់ប្រែចិត្តយ៉ាងណាដើម្បីបង្កើនទំនាក់ទំនងនឹងព្រះ?

    SCK 46.1

    សូមពិចារណាៈSCK 46.2

    ធ្វើបញ្ជីរាយនាមការផ្លាស់ប្រែដែលអ្នកចាំបាច់ដើម្បីបង្ហាញការលន់តួបាបដ៏ស្មោះត្រង់។ធ្វើការផ្លាស់មួយដ៏ប្រាកដក្នុងសប្ដាហ៍នេះរួចសូមព្រះជាម្ចាស់ប្រទានកម្លាំងដល់អ្នកសូមឲ្យមិត្តជិតស្និទ្ធម្នាក់ឬសមាជិកម្នាក់ក្នុងគ្រួសារជួយអធិស្ថានឲ្យអ្នក។

    SCK 46.3

    សូមអានបន្ថែមទៀតៈSCK 46.4

    — ទំនុកតំកើង៥១:១០.១៣SCK 46.5

    — អេសេគាល១៨:៣០.៣១SCK 46.6

    — ភីលីព៤:៨SCK 46.7

    Larger font
    Smaller font
    Copy
    Print
    Contents