Go to full page →

ទេពកោសល្យ--TALENTS
សមត្ថភាពរបស់លោកអាល់ប៊ឺត SCK 96

យោងតាមរបាយការណ៍របស់លោកគ្រូ អាល់ប៊ឺតជាសិស្សម្នាក់ដែលរៀនខ្សោយ។ គេមានគំនិតយឺត មិនចុះចូលក្នុងសង្គម ដែលតែងតែមានការមមើរទាំងថ្ងៃ។ គេនាំឲ្យសិស្សដទៃទៀតខូចតាម។ ការដ៏ប្រពៃបំផុតក្នុងដំណោះស្រាយក្នុងរឿងនេះមានតែដក អាល់ប៊ឺតចេញពីសាលាភ្លាមឥតបង្អង់។ SCK 96.1

ថ្វីត្បិតតែមានរបាយការណ៏អាក្រក់ពីសាលាយ៉ាងនោះក៏ដោយ ក៏យុវជនអាល់ប៊ឺតយើងនៅតែបន្តការសិក្សានៅសាលានោះដដែល មិនតែប៉ុណ្ណោះសោយគេបានបញ្ចប់ការសិក្សា ហើយបន្តការសិក្សាបន្តនៅឯវិទ្យាល័យ ហើយថែមទាំងផ្ដើមការងារមួយដែលប្រកបដោយជោគជ័យក្នុងឋានៈជាអ្នកវិទ្យាសាស្ដ្រទៀតផង។ ជាច្រើនឆ្នាំក្រោយមក មន្ត្រីដំណឹងល្អម្នាក់បានសរសេរសំបុត្រមួយច្បាប់ទោកាន់ក្រុមអ្នកប្រាជ្ញកំពូលនៅក្នុងពិភពលោក ដោយលោកសុំឲ្យក្រុមនិមួយៗរាយបញ្ជីឈ្មោះអ្នកប្រាជ្ញកំពូលទាំង១៤នាក់។ នៅពេលដែលគេផ្ញើរបញ្ជីមកវិញគេមានការចម្លែកក្នុងចិត្តជាខ្លាំងដោយនឹកឆ្ងល់ថា តើអាល់ប៊ឺតមួយណា? គេឃើញមានឈ្មោះមួយដែលមាននៅលើបញ្ជីទាំង១៤នោះ គឺលោកអាល់ប៊ឺត..គឺលោកអាល់ប៊ឺតដដែលនោះដែលបានពិពណ៌នាខាងដើមថា ជាច្រើនឆ្នាំមុនជាសិស្សរៀនខ្សោយ ហើយច្រអូស។ SCK 96.2

ព្រះបានប្រទានឲ្យអាល់ប៊ឺតនូវទេពកោសល្យមួយដ៏អស្ចារ្យ។ ព្រះជាម្ចាស់ប្រទានសមត្ថភាពផ្សេងៗដល់មនុស្សរាល់រូប។ សូមអានទំព័រដែលចង្អុលបង្ហាញនៅទំព័រទី៩៤ ដើម្បីមើលឃើញថាតើព្រះឲ្យតម្លៃយ៉ាងណាចំពោះទេពកោសល្យពិសេសរបស់លោកអ្នក។ SCK 96.3

— តើលោកអ្នកបានដឹងឬទេអំពីទេពកោសល្យពិសេសរបស់លោកអ្នក? SCK 96.4

— ប្រសិនបើអ្នកប្រើប្រាស់ទេពកោសល្យរបស់អ្នកនោះតើអ្នកអាចញ៉ាំង ឲ្យពិភពលោកនេះខុសប្លែកយ៉ាងណា?

SCK 96.5

សូមពិចារណាៈ SCK 97.1

រាយបញ្ជីអ្វីដែលអ្នកចូលចិត្តធ្វើ រួចគូសចំណាំការដែលអ្នករំពឹងថានឹងធ្វើបានល្អបណ្ដាច់។

SCK 97.2

សូមអានបន្ថែមទៀតនៅៈ SCK 97.3

— ម៉ាថាយ ២៥:១៤.៣០ SCK 97.4

— រ៉ូម ១២:៦.៨ SCK 97.5

— កូរិនថូស១ ៣:៥.៩ SCK 97.6