Go to full page →

១៣ ឧសភា PPKh1 277

បន្ទាប់មកសេចក្តីសង្ឃឹមក៏វិលត្រឡប់មកដល់ចិត្តរបស់សាសន៍ អ៊ីស្រាអែលឡើងវិញ។ “រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ឯងអំពាវនាវរកអញធើ្វអ្វី ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ឱ្យដើរទៅមុខទៅ ឯងត្រូវលើកដំបង លូកដៃទៅលើសមុទ្រ ញែកទឹកចេញពីគ្នា ដើម្បីឱ្យកូនចៅអ៊ីស្រា អែលបានដើរតាមដីគោកនៅកណ្តាលសមុទ្រ”។ PPKh1 277.2

ខណៈដែលលោកម៉ូសេលើកដំបងរបស់គាត់ ទឹកក៏បានចែកជាពីរហើយពួកអ៊ីស្រាអែលបានធ្វើដំណើរចុះទៅកណ្តាលសមុទ្រ នៅលើដីគោក នោះគ្រាដែលទឹកបានឈរដូចជាជញ្ជាំងនៅសងខាង។ ពន្លឺពីបង្គោលភ្លើងរបស់ព្រះបំភ្លឺផ្លូវ ហាក់ដូចជាប្រឡាយភ្លើងនៅកណ្តាលទឹក។ PPKh1 277.3

ទីបញ្ចប់នៃកងទ័ពរបស់ស្តេចផារ៉ោន PPKh1 278

“ពួកសាសន៍អេស៊ីព្ទក៏ប្រឹងដេញតាម ចូលទៅត្រង់កណ្តាលសមុទ្រ ព្រមទាំងសេះផារ៉ោន និងរទេះចម្បាំង ហើយទាំងពលសេះទ្រង់ផង នៅវេលា យាមព្រឹកព្រះយេហូវ៉ាទ្រង់ក៏ទតពីបង្គោលភ្លើង ហើយនិងពពកទៅ ឃើញពួកកងពលសាសន៍អេស៊ីព្ទ រួចទ្រង់បណ្តាលឱ្យពួកពលទ័ពសាសន៍អេស៊ីព្ទកោលាហលឡើង”។ PPKh1 278.1

ផ្គរលាន់គ្រហឹម ផ្លេកបន្ទោរឆ្វែងឆ្វាត់ ពាសពេញផ្ទៃមេឃ។ កងទ័ពអេស៊ីព្ទច្របូកច្របល់ចែកផ្លូវគ្នា។ ពួកគេបានព្យាយាមត្រឡប់ក្រោយ ធ្វើដំណើរទៅច្រាំងវិញ ប៉ុន្តែ លោកម៉ូសេបានលើកដំបងរបស់គាត់ ហើយគំនរទឹកធ្លាក់មកជួបគ្នាវិញ ត្របាក់លេបកងទ័ពអេស៊ីព្ទចូលទៅក្នុងជម្រៅដ៏ខ្មៅងងឹតរបស់ខ្លួន។ ពេលព្រឹកព្រលឹមឡើង ពួកអ៊ីស្រាអែលអាចឃើញសំណល់នៃសត្រូវដ៏ខ្លាំងពូកែរបស់ពួកគេ គឺប្រដាប់បាំងដើមទ្រូង នៅចោលពាសពេញមាត់ច្រាំង។ ព្រះយេហូវ៉ាបានរំដោះពួកគេចេញពីគ្រោះថ្នាក់ដ៏រន្ធត់ ចិត្តរបស់ពួកគេបានបែរទៅរកទ្រង់ទាំងដឹងគុណនិងដោយជំនឿ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បានសណ្ឋិតនៅលើលោកម៉ូសេ ហើយលោកបានដឹកនាំពួកបណ្តាជននៅក្នុងបទចម្រៀងនៃជោគជ័យ និងអរព្រះគុណ។ គឺជាគ្រាដំបូងនិងអស្ចារ្យដែលមនុស្សលោកបានស្គាល់។ PPKh1 278.2

ចម្រៀងនោះបានដឹកនាំដោយស្ត្រីសាសន៍អ៊ីស្រាអែល។ នាង ម៉ារាមជាបងស្រីរបស់លោកម៉ូសេបាននាំមុខទៅទាំងវាយក្រាប់(ឈើ ឬឫស្សីពីរបន្ទះ)និងលោតកញ្ឆេង។ សំឡេងច្រៀងនិងបន្ទរ ដោយអំណរបានលាន់ឮកាត់វាលខ្សាច់ និងសមុទ្រ ទៅប៉ះនឹងភ្នំ ខ្ទ័រសំលេងត្រឡប់មកវិញនូវពាក្យពេចន៍សរសើរតម្កើងថា “ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់មានជ័យជម្នះយ៉ាងឧត្តម”។ PPKh1 278.3

បទចម្រៀងនេះមិនមែនជារបស់សាសន៍យូដាតែប៉ុណ្ណោះទេ។ តែចម្រៀងនេះបានចង្អុលទៅខាងមុខ ប្រាប់ពីការវិនាសនៃសត្រូវរបស់អ្នកសុចរិតទាំងអស់ និងជ័យជម្នះផ្តាច់ព្រ័ត្រនៃសាសន៍អ៊ីស្រាអែលរបស់ព្រះ។ នៅកោះប៉ាត់ម៉ូស ហោរាយ៉ូហានបានឃើញហ្វូងមនុស្សពាក់អាវផាយ ពណ៌សដែល “បានឈ្នះ” កំពុងឈរនៅលើ “សមុទ្រនោះ ទាំងកាន់ស៊ុងរបស់ព្រះគ្រប់គ្នា គេច្រៀងទំនុករបស់លោក ម៉ូសេ ជាបាវបម្រើនៃព្រះ និងទំនុករបស់កូនចៀម” វិវរណៈ ១៥:២, ៣។ PPKh1 279.1

ដើម្បីឱ្យយើងមានសេរីភាពពីចំណងនៃអំពើបាប ព្រះបានធ្វើការរំដោះពួកយើងធំធេង ជាងការរំដោះជនជាតិហេព្រើរនៅសមុទ្រក្រហមទៅទៀត។ ពួកយើងក៏ត្រូវតែសរសើរតម្កើងទ្រង់អស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីសំលេង ដោយសារ “ការអស្ចារ្យរបស់ទ្រង់ដល់កូនចៅរបស់មនុស្ស!” ដូចជាពួកគេដែរ។ នេះជាការអាណិតអាសូរ ជាសេចក្តីស្រឡាញ់គ្មាន គូប្រៀប ដែលព្រះបានបង្ហាញនៅក្នុងការភ្ជាប់ទំនាក់ទំនងរវាងពួកយើងជាមួយនឹងទ្រង់ ឱ្យយើងក្លាយទៅជាទ្រព្យសម្បត្តិដ៏ពិសេសរបស់ទ្រង់! នេះជាតង្វាយយញ្ញបូជាដ៏អស្ចារ្យដែលព្រះអង្គសង្គ្រោះរបស់យើងបានធ្វើ ដើម្បីឱ្យយើងអាចបានត្រឡប់ជាកូនព្រះ!។ PPKh1 279.2

អ្នកដែលព្រះបានប្រោសលោះនឹងច្រៀង PPKh1 279

ព្រះអាទិករមានបន្ទូលថា “អ្នកណាដែលថ្វាយតង្វាយជាសេចក្តីអរព្រះគុណនោះក៏លើកតម្កើងអញដែរ” ទំនុកតម្កើង ៥០:២៣។ អស់ពួកទេវតានៃឋានសួគ៌បានរួបរួម ក្នុងការច្រៀងសរសើរតម្កើងព្រះ។ ឥឡូវនេះ សូមឱ្យយើងបានរៀនចម្រៀងនៃពួកទេវតា ដើម្បីឱ្យយើងអាចច្រៀងបទនេះ នៅពេលយើងនឹងចូលរួមច្រៀងជាមួយនឹងលោក។ PPKh1 279.3

ព្រះជាម្ចាស់បាននាំសាសន៍ហេព្រើរតាមតំបន់ដែលមានភ្នំក្រាស់ ពីមុខសមុទ្រដែលទ្រង់អាចបង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់នូវព្រះចេស្តារបស់ ទ្រង់ និងការបន្ទាបអំណាចរបស់ពួកអ្នកជិះជាន់ដ៏អំណួត របស់គេ។ ទ្រង់បានជ្រើសរើសវិធីសាស្ត្របែបនេះដើម្បីសាកល្បងជំនឿនិងការទុកចិត្តរបស់ពួកគេ និងដើម្បីពង្រឹងទំនុកចិត្តរបស់ពួកគេ ទៅលើទ្រង់។ ប្រសិនបើមនុស្សបានបែរក្រោយ នៅពេលលោកម៉ូសេបានហៅ ឱ្យពួកគេឈានទៅមុខ ព្រះនឹងមិនបើកផ្លូវឱ្យគេដែរ។ “ដោយសារសេចក្តីជំនឿ នោះគេបានដើរកាត់សមុទ្រក្រហម ដូចជាដើរលើដីគោក” ហេព្រើរ ១១:២៩។ ដោយការដើរចុះទៅក្នុងទឹកយ៉ាងជ្រៅ ពួកគេបានបង្ហាញថា ពួកគេជឿព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលបានមានបន្ទូលតាមរយៈលោកម៉ូសេ។ បន្ទាប់មក ព្រះដ៏មានឫទ្ធានុភាពរបស់សាសន៍អ៊ីស្រាអែលបានញែកទឹកសមុទ្រធ្វើជាផ្លូវដល់ជើងគេ។ PPKh1 279.4

ជាញឹកញាប់ ជីវិតតែងតែមានការរំខានដោយគ្រោះថ្នាក់ផ្សេងៗ ហើយកិច្ចការទាំងឡាយហាក់ដូចជាពិបាកមិនអាចសម្រេចបាន។ យើងស្រមៃថាជិតយើងត្រូវវិនាសហើយ។ តែព្រះសូរសៀងរបស់ព្រះបានបន្លឺឡើងយ៉ាងខ្លាំងថា “ចូរទៅមុខ”។ យើងគួរស្តាប់តាមបន្ទូលត្រាស់បង្គាប់នេះ ទោះបីជាភ្នែករបស់យើងមិនអាចមើលឃើញ កាត់ភាពងងឹត ហើយជើងយើងប៉ះនឹងរលកយ៉ាងត្រជាក់ក៏ដោយ។ អស់អ្នកដែលរង់ចាំ រហូតដល់ ភាពមន្ទិលសង្ស័យនិងហានិភ័យទាំងឡាយរលាយបាត់អស់សិន អ្នកនោះនឹងមិនបានស្តាប់បង្គាប់ព្រះទាល់តែសោះ។ ប៉ុន្តែ ជំនឿជំរុញយើងឱ្យឈានទៅមុខដោយក្លាហាន។ ផ្លូវដែលព្រះដឹកនាំអាចលាតសន្ធឹងកាត់ទីរហោស្ថាន ឬសមុទ្រ ប៉ុន្តែជាផ្លូវដែលមានសុវត្ថិភាព។ PPKh1 280.1

*****