Loading...
Larger font
Smaller font
Copy
Print
Contents

Great Controversy 1858

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ជំពូកទី១ - ការធ្លាក់ចុះរបស់សាតាំង

    ទេវតាបានបង្ហាញខ្ញុំថាពីមុនសាតាំង គឺជាទេវតាដែលមានកិត្តិយសបន្ទាប់ពីព្រះយេស៊ូវគ្រីស្ទនៅឯស្ថានសួគ៌។ ទឹកមុខរបស់វាស្លូតបូតពោរពេញដោយសេចក្ដីសប្បាយជាខ្លាំង ដូចជាទេវតាដទៃទៀតដែរ។ ថ្ងាសរបស់វាខ្ពស់ ហើយទូលាយ និងបង្ហាញពីការឆ្លាតវាងវៃដ៏ឧត្តម។ រូបរាងរបស់វាល្អគ្រប់លក្ខណ៍។ វាមានភាពថ្លៃថ្នូរ ភាពធំសំបើម និងកិរិយាល្អ។ ហើយខ្ញុំបានឃើញថា នៅពេលដែលព្រះអម្ចាស់បានមានបន្ទូលទៅកាន់ ព្រះបុត្រារបស់ព្រះអង្គថា ចូរយើងបង្កើតមនុស្សអោយដូចជារូបយើង សាតាំងមានការ ច្រណែននឹងព្រះយេស៊ូវ។ វាប្រាថ្នាចង់អោយព្រះពិភាក្សាជាមួយវា អំពីរូបរាងរបស់មនុស្ស វាបានកើតសេចក្ដីច្រណែន ការប្រច័ណ្ឌ និងសម្អប់ឡើង វាចង់អោយបានខ្ពស់ជាងគេបំផុតនៅស្ថានសួគ៌បន្ទាប់ពីព្រះ ហើយអ្វីៗទាំងអស់នៅស្ថានសួគ៌ មានរបៀបរៀបរយ ស៊ីសង្វាក់គ្នា និងមានជំនឿទាំងស្រុងទៅលើការគ្រប់គ្រង (រដ្ឋាភិបាល) របស់ព្រះ។GCKh 1.1

    គឺជាអំពើបាបដ៏ខ្ពស់បំផុត ដែលបះបោរប្រឆាំងនឹងបញ្ជា និងព្រះហឫទ័យរបស់ព្រះ។ ស្ថានសួគ៌ទាំងមូលហាក់មានការរំជើបរំជួល។ ទេវតាជាច្រើនត្រូវបានប្រមែប្រមូលជាក្រុម ជាមួយនឹងទេវតាមួយដែលជាមេលើពួកគេ។ ទេវតាទាំងអស់បានជ្រួលជ្រើម។ សាតាំងបានពោលបញ្ឆិតបញ្ឆៀង ចំពោះរដ្ឋាភិបាលរបស់ព្រះ វាមានសេចក្ដីប្រាថ្នាដ៏លើសលប់ ដើម្បីលើកដំកើងខ្លួនឯង ហើយមិនចង់ចុះចូលជាមួយនឹងអំណាចរបស់ព្រះយេស៊ូវ។ ទេវតាខ្លះបានរួមចំណែកជាមួយសាតាំង នៅក្នុងការបះបោរ របស់វា។ ហើយទេវតាមួយចំនួនទៀត ប្រជែងចង់បានយ៉ាងខ្លាំងនូវគតិបណ្ឌិត និងកិត្តិយស ដែលព្រះបានថ្វាយអំណាចទៅលើព្រះរាជបុត្រា។ ហើយក៏មានការមិនចុះសំរុងគ្នារវាងទេវតា។ សាតាំងនិងទេវតាដែលទទួលឥទ្ធិពល ពីវាដែលកំពុងខំប្រឹងប្រែងកែទម្រង់រដ្ឋាភិបាលរបស់ព្រះ ចង់សំឡឹងមើលទៅប្រាជ្ញា ដែលមិនអាចស្វែងរកបានរបស់វា ដើម្បីនឹងធ្វើអោយគោលបំណងរបស់វាបានសំរេច ក្នុងការប្រឆាំងនឹងការលើក ដំកើងព្រះយេស៊ូវ និងការថ្វាយដល់ទ្រង់នូវអំណាច និងបញ្ញត្តិដ៏ធំបំផុត។ ពួកទេវតាបានបះបោរប្រឆាំង នឹងអំណាចរបស់ព្រះរាជបុត្រានៃព្រះ ហើយទេវតាទាំងអស់ត្រូវបានកោះអោយមកប្រជុំនៅចំពោះព្រះវរបិតា ដើម្បីវិនិច្ឆ័យរឿងរបស់គេ។ ហើយព្រះបានវិនិច្ឆ័យថា សាតាំងត្រូវតែបណ្តេញចេញពីស្ថានសួគ៌ និងទេវតាទាំងឡាយដែលបានចូលរួមក្នុងការបះបោរជាមួយសាតាំង ក៏ត្រូវតែទៅជាមួយវាដែរ។ ពេលនោះក៏មានជាចម្បាំងនៅស្ថានសួគ៌។ ទេវតាត្រូវបានបញ្ចូលទៅក្នុងសមរភូមិ។ សាតាំងប្រាថ្នា គ្រប់គ្រងលើព្រះរាជបុត្រារបស់ព្រះ និងអ្នកដែលចុះចូលនឹងព្រះហឫទ័យរបស់ទ្រង់។ ប៉ុន្តែទេវតាល្អ និងស្មោះត្រង់បានទទួលជ័យជំនះ ហើយ សាតាំង និងទេវតារបស់វាត្រូវបានកំចាត់ចេញពីស្ថានសួគ៌។GCKh 1.2

    នៅពេលដែលសាតាំងត្រូវបានបណ្តេញចេញពីស្ថានសួគ៌ ជាមួយនឹងទេវតាដែលធ្លាក់ចុះនោះមក វាបានដឹងថា វាបានបាត់បង់ភាពបរិសុទ្ធ និងសិរីល្អនៅស្ថានសួគ៌ទាំងអស់ជារៀងរហូត។ រួចវាក៏បានស្តាយក្រោយ និងមានបំណងចង់ឡើងទៅកាន់ស្ថានសួគ៌វិញ។ វាមាន បំណងចង់យកកន្លែងដ៏ត្រឹមត្រូវរបស់វា ឬកន្លែងផ្សេងទៀតដែលនឹងត្រូវបានចាត់អោយវា។ ប៉ុន្តែ មិនបានទេ ស្ថានសួគ៌មិនមែនជាកន្លែងដែលមានគ្រោះថ្នាក់ឡើយ។ អ្វីៗទាំងអស់នៅស្ថានសួគ៌អាចនឹងទៅជាសៅហ្មង ប្រសិនបើព្រះព្រមទទួលយកវាមកវិញ ព្រោះអំពើបាប បានចាប់ផ្តើមនៅក្នុងខ្លួនវា ហើយគ្រាប់ពូជនៃការបះបោរក៏មាននៅក្នុងវាហើយដែរ។ សាតាំងបានគ្រប់គ្រងអ្នក ដែលដើរតាមវា អ្នកដែលបានចូលរួមជាមួយនឹងការប្រឆាំងបះបោររបស់វា។ វានិងបក្សពួកវាបានស្តាយក្រោយ បានយំសោក និងអង្វរករ សុំអោយព្រះទទួលយកពួកវាត្រឡប់មកវិញ។ ប៉ុន្តែមិនបានឡើយ អំពើបាបរបស់ពួកវា សម្អប់របស់ពួកវា សេចក្ដីប្រច័ណ្ឌនិងច្រណែនរបស់ពួកវា ធំធេងណាស់ ព្រះមិនអាចលប់បំបាត់ចេញបានឡើយ។ វាត្រូវតែទទួលនូវទណ្ឌកម្មចុងក្រោយបង្អស់របស់វា។GCKh 2.1

    នៅពេលដែលសាតាំងបានដឹងយ៉ាងច្បាស់ថា មិនមានលទ្ធភាពឱ្យព្រះសព្វព្រះហឫទ័យឡើងវិញបានទេនោះ ការព្យាបាទនិងសម្អប់របស់វាបានចាប់ផ្តើមកើតឡើង។ វាបានពិភាក្សាជាមួយទេវតារបស់វា ហើយបានដាក់គំរោងការមួយដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់ព្រះ។ នៅពេលដែលអ័ដាមនិងនាងអេវ៉ាត្រូវបានដាក់នៅក្នុងសួនច្បារដ៏ស្រស់ស្អាត សាតាំងបានដាក់ផែនការដើម្បីកំចាត់ពួកគេ។ ការពិគ្រោះបានធ្វើជាមួយនឹងទេវតាអាក្រក់។ ប្រសិនបើគូស្រករដ៏រីករាយនេះបានស្ដាប់បង្គាប់ព្រះនោះនឹងគ្មានវិធីណាដែលអាចដកហូតសេចក្ដីសប្បាយរីករាយចេញពីគេបានឡើយ។ សាតាំងនឹងមិនអាចប្រើអំណាចរបស់វាទៅលើពួកគេបានទេ ប្រសិនបើពួកគេស្ដាប់បង្គាប់ព្រះជាមុន និងចុះចូលចំពោះអ្វីដែលទ្រង់បានបង្គាប់នោះ។ ពួកវាបានប្រឌិតផែនការដើម្បីដឹកនាំពួកគេកុំអោយស្ដាប់បង្គាប់ ដើម្បីអោយគេមានការមិនចុះសំរុងជាមួយនឹងព្រះអម្ចាស់ និងត្រូវបាននាំអោយនៅក្រោមឥទ្ធិពលរបស់សាតាំង និងទេវតារបស់វាកាន់តែខ្លាំង។ សាតាំងបានសំរេចចិត្តថា វានឹងក្លែងធ្វើរូបរាងមួយទៀតដែលធ្វើអោយមនុស្សចាប់អារម្មណ៍។ វាត្រូវតែពោលបញ្ឆិតបញ្ឆៀងប្រឆាំងនឹងសេចក្ដីពិត របស់ព្រះ បង្កើតការសង្ស័យនូវអ្វីដែលព្រះអង្គបានមានព្រះបន្ទូលធ្វើអោយរំភើបដល់មហិច្ឆិតារបស់គេ បន្ទាប់មកក៏ដឹកនាំគេអោយធ្លាក់ទៅក្នុងផែនការដែលព្រះមិនបានដាក់ចុះ ដែលសាតាំងជាអ្នកមានទោស ហើយបុព្វហេតុនោះគឺលក្ខខ័ណ្ឌមួយ ទាក់ទងនឹងដើមដឹងខុសត្រូវ។GCKh 3.1

    ________________________________________
    សូមអានអេសាយ ១៤:១២-២០ អេសេគាល ២៨:១-១៩ វិវរណៈ ១២:៧-៩។
    GCKh 4.1

    Larger font
    Smaller font
    Copy
    Print
    Contents