ជំពូកទី១៥ - សាសន៍យូដាបានសំរេចចិត្តសម្លាប់ប៉ុល
ពួកសង្គ្រាជនិងពួកមេដឹកនាំគេមានកំហឹងទាស់នឹងប៉ុលជាខ្លាំងនៅពេលដែលគាត់បានធ្វើទីបន្ទាល់អំពីហេតុដែលទាក់ទងនឹងបទពិសោធន៍របស់គាត់។ គេបានឃើញថាគាត់ប្រកាសពីព្រះយេស៊ូវដោយអង់អាចហើយបានធ្វើការឫទ្ធិបារមីក្នុងព្រះនាមទ្រង់ ហើយមានមនុស្សជាច្រើនបានស្តាប់គាត់ ហើយបែរចេញពីប្រពៃណីរបស់គេ ព្រមទាំងបានសំឡឹងមើលទៅពួកគេថា អ្នកធ្វើគុតព្រះរាជបុត្រានៃព្រះ។ កំហឹងរបស់គេបានពុះពោរឡើង ហើយគេក៏បានប្រជុំពិភាក្សាគ្នាថាតើត្រូវធ្វើយ៉ាងណាដើម្បីបំបាត់ការរំជើបរំជួលនេះអោយមានប្រសិទ្ធិភាពបំផុត។ គេបានព្រមព្រៀងគ្នាថាវិធីដ៏ល្អបំផុតសំរាប់ពួកគេគឺសម្លាប់ប៉ុលចោល។ ប៉ុន្តែព្រះទ្រង់ជ្រាបអំពីគោលបំណងរបស់គេ ហើយបានចាត់ទេវតាអោយតាមថែរក្សាគាត់ដើម្បីអោយគាត់រស់នៅបំពេញការងាររបស់ទ្រង់ និងរងទុក្ខដោយសារព្រះនាមរបស់ព្រះយេស៊ូវ។GCKh 77.1
គេបានប្រាប់ដល់ប៉ុលថា សាសន៍យូដាតាមសម្លាប់គាត់។ សាតាំងបានដឹកនាំអោយសាសន៍យូដាដែលមិនជឿឱ្យចាំយាមមាត់ទ្វារទីក្រុងដាម៉ាសទាំងយប់ទាំងថ្ងៃ ដើម្បីឃ្លាំមើលនៅពេលណាដែលប៉ុលចេញតាមទ្វារ នោះគេនឹងសម្លាប់គាត់ភ្លាម។ ប៉ុន្តែនៅពេលយប់ពួកសាវកបានសំរូតលោកចុះមកតាមកន្ត្រក។ នៅទីនោះពួកយូដាមានការអាម៉ាស់ដោយការបរាជ័យរបស់ពួកគេ ហើយរាស្ត្ររបស់សាតាំងត្រូវបរាជ័យ។ ប៉ុលក៏បានធ្វើដំណើរទៅទីក្រុងយេរ៉ូសាឡិមដើម្បីចូលរួមជាមួយពួកសាវក ប៉ុន្តែពួកគេបានភ័យខ្លាចចំពោះគាត់។ គេមិនអាចជឿថាគាត់ជាសាវឡើយ។ ជីវិតរបស់គាត់ត្រូវបានពួកយូដាតាមរក ហើយបងប្អូនរបស់គាត់ក៏មិនបានទទួលគាត់ទៀត ប៉ុន្តែបារ៉ាបាសបាននាំគាត់ទៅជួបពួកសាវក ហើយក៏រ៉ាយរ៉ាប់ប្រាប់ពួកគេអំពីការដែលគាត់បានជួបព្រះនៅតាមផ្លូវ និងអំពីការដែលគាត់បានប្រកាសអំពីព្រះនាមរបស់ព្រះយេស៊ូវយ៉ាងក្លៀវក្លានៅទីក្រុងដាម៉ាស។ ប៉ុន្តែសាតាំងបានកកូកកាយចិត្តរបស់សាសន៍យូដាអោយ បំផ្លាញប៉ុល ហើយព្រះយេស៊ូវក៏បានប្រាប់អោយគាត់ចេញពីទីក្រុងយេរ៉ូសាឡិម។ គាត់បានធ្វើដំណើរទៅកាន់ទីក្រុងជាច្រើនដោយអធិប្បាយអំពីព្រះយេស៊ូវនិងធ្វើការអស្ចារ្យផង មានមនុស្សជាច្រើនបានទទួលជឿ ហើយនៅពេលដែលមនុស្សពិការពីកំណើតម្នាក់ត្រូវបានព្យាបាលអោយជាឡើងវិញ អ្នកដែលថ្វាយបង្គំរូបសំណាករៀបតែនឹងថ្វាយយញ្ញបូជាដល់ពួកសាវកទៅហើយ។ ប៉ុលបានហែកអាវខ្លួនហើយបានប្រាប់គេថា ពួកគេ គ្រាន់តែជាមនុស្សប៉ុណ្ណោះ ហើយពួកគេត្រូវថ្វាយបង្គំព្រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រនិងរបស់ទាំងអស់ដែលនៅស្ថានទាំងនោះផង។ ប៉ុលបានសរសើរតំកើងព្រះនៅមុខគេរាល់គ្នា ប៉ុន្តែគាត់ឃាត់គេមិនអោយថ្វាយយញ្ញបូជាដល់គាត់សឹងតែមិនបាន។ ចំណេះដឹងនៃសេចក្ដីជំនឿលើព្រះដ៏ពិតដំបូង ហើយការថ្វាយបង្គំនិងកិត្តិយសដោយសារគាត់ បានចាប់ផ្តើមកើតឡើងនៅក្នុងគំនិតពួកគេ ហើយនៅពេលដែលពួកគេកំពុងតែស្តាប់ប៉ុល សាតាំងបានជំរុញអោយសាសន៍យូដាដែលគ្មានជំនឿមកពីទីក្រុងមួយទៀតអោយតាមប៉ុលដើម្បីបំផ្លាញការងារល្អដែលគាត់បានធ្វើ។ សាសន៍យូដាបានបំផុស និងបញ្ឆេះកំហឹងដល់ពួកអ្នកថ្វាយបង្គំរូបព្រះដោយនិយាយបំផ្លើសទាស់នឹងប៉ុល។ ឥឡូវនេះមនុស្សដ៏អស្ចារ្យនិងគួរគោរពបានក្លាយជាគេស្អប់ហើយអ្នកដែលរៀបនឹងថ្វាយយញ្ញបូជានិងថ្វាយបង្គំដល់ពួកសាវកថ្មីៗ នោះបានចោលប៉ុលនឹងដុំថ្ម រួចអូសគាត់ ចេញទៅទុកចោលនៅក្រៅទីក្រុងដោយស្មានថា គាត់ស្លាប់ហើយ។ ប៉ុន្តែនៅពេលពួកសិស្សកំពុងឈរយំសោកនៅជុំវិញគាត់ គាត់បានក្រោកឡើងហើយដើរចូលទៅក្នុងទីក្រុងវិញជាមួយគេ។GCKh 77.2
នៅពេលដែលប៉ុលបានអធិប្បាយអំពីព្រះយេស៊ូវ មានស្ត្រីម្នាក់ដែលមានអារក្សចូលដើរតាមពួកគាត់ដោយស្រែកថាអ្នកទាំងនេះជាអ្នកបំរើដ៏ខ្ពស់បំផុតដែលប្រាប់យើងពីផ្លូវសង្គ្រោះ។ នាងក៏ធ្វើដូចនេះជាយូរថ្ងៃទាល់តែប៉ុលមានសេចក្ដីរំខានចិត្តជាខ្លាំងព្រោះការស្រែកនេះបង្វែងគំនិតរបស់មនុស្សចេញពីសេចក្ដីពិត។ ទិសដៅរបស់សាតាំងក្នុងការដឹកនាំនាងអោយធ្វើដូច្នេះគឺដើម្បីធ្វើអោយមនុស្សជិនឆ្អន់និងបំផ្លាញឥទ្ធិពលរបស់ពួកសិស្ស។ ប៉ុន្តែវិញ្ញាណរបស់ប៉ុលបានពុះពោរឡើង ហើយគាត់បានបែរ ទៅឯស្រីនោះទាំងនិយាយថា អញបង្គាប់ឯងដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទអោយឯងចេញពីនាងនេះទៅ។ វិញ្ញាណរបស់អារក្សក៏បានទទួលការគំរាមហើយក៏ចេញពីនាងនៅពេលនោះទៅ។GCKh 79.1
ចៅហ្វាយរបស់នាងពេញចិត្តណាស់ដែលនាងតាមស្រែកពីក្រោយពួកសិស្ស ប៉ុន្តែនៅពេលដែលវិញ្ញាណអារក្សបានចេញពីនាងទៅ ហើយពួកគេបានឃើញនាងជាសិស្សយ៉ាងស្លូតបូតរបស់ព្រះគ្រីស្ទម្នាក់នោះ គេក្តៅក្រហាយជាខ្លាំង។ គេបានប្រមូលប្រាក់យ៉ាងច្រើនដោយសារការទស្សទាយរបស់នាង ឥឡូវនេះសេចក្ដីសង្ឃឹមដែលនឹងបានកំរៃរបស់គេបានបាត់អស់ទៅហើយ។ គោលបំណងរបស់សាតាំងបានបរាជ័យ ប៉ុន្តែអ្នកបំរើរបស់វាបានចាប់ប៉ុលនិងសីឡាសដោយកន្ត្រាក់កន្ត្រែងនាំទៅទីផ្សារនៅGCKh 79.2
ចំពោះមុខមេនគរបាលនិងពួកចៅក្រមដោយនិយាយថា ពួកយូដាទាំងនេះនាំអោយទីក្រុងយើងកើតវឹកវរខ្លាំងណាស់។ ហ្វូងមនុស្សក៏លើកគ្នាទាស់នឹងប៉ុលនិងសីឡាស រួចមេនគរបាលបានកន្ត្រាក់ហែកអាវគេចេញហើយបង្គាប់អោយវាយនឹងរំពាត់។ ក្រោយ ដែលមានស្នាមជាច្រើនរួចមកហើយនោះ ក៏យកទៅដាក់គុកទាំងបង្គាប់មេភូឃុំអោយរក្សាដោយប្រយ័ត្នប្រយែង មេគុកក៏ទទួលបង្គាប់យ៉ាងដូច្នេះ ហើយក៏នាំគេទៅដាក់គុកក្នុងគុកជ្រៅព្រមទាំងដាក់ខ្នោះជាប់នៅជើងផង។ ប៉ុន្តែទេវតារបស់ព្រះបានយាងតាម គេទៅក្នុងជញ្ជាំងគុក។ ការចេញពីគុករបស់ពួកគេបានប្រាប់អំពីសិរីល្អរបស់ព្រះ និងបានបង្ហាញដល់មនុស្សថា ព្រះបានធ្វើការជាមួយនឹងអ្នកបំរើដែលបានរើសតាំងរបស់ទ្រង់និងថាព្រះអង្គអាចធ្វើអោយជញ្ជាំងគុករញ្ជួយ ហើយនិងបើកចំរឹងដ៏មាំបានយ៉ាងងាយ។GCKh 79.3
នៅពេលពាក់កណ្តាលអាធ្រាត្រ ប៉ុលនិងសីឡាសបានអធិស្ឋាននិងច្រៀងសរសើរព្រះ រំពេចនោះ ស្រាប់តែមានកក្រើកដីជាខ្លាំងដល់ម៉្លេះ បានជារញ្ជួយដល់ជើងជញ្ជាំងគុកផង ហើយខ្ញុំបានឃើញថា ទេវតារបស់ព្រះបានដោះខ្នោះចេញពីមនុស្សគ្រប់ៗគ្នា។ ឆ្មាំគុកបានក្រោកឡើងហើយតក់ស្លុតជាខ្លាំងនៅពេលដែលឃើញទ្វារគុកបានរបើក។ គាត់ស្មានថាអ្នកទោសរត់រួចអស់ហើយ ហើយគាត់មុខជានឹងទទួលទោស ប្រហារជីវិតមិនខាន។ នៅពេលដែលគាត់ហៀបនឹងសម្លាប់ខ្លួនឯង ប៉ុលស្រែកឡើងដោយសំឡេងខ្លាំងៗថា កុំធ្វើបាបខ្លួនឯងឡើយ ដ្បិតយើងនៅឯណេះទាំងអស់គ្នាទេ។ អំណាចរបស់ព្រះបានបំផ្លាស់បំប្រែឆ្មាំគុក។ គាត់ក៏អោយគេយកភ្លើងមក រួចម្នីម្នាស្ទុះចូលទៅក្នុងគុកផ្តួលខ្លួននៅទៀបជើងប៉ុលនិងសីឡាសទាំងញាប់ញ័រ គាត់នាំគេចេញទៅក្រៅសួរថា លោកម្ចាស់អើយ តើត្រូវអោយខ្ញុំធ្វើដូចម្តេចអោយបានសង្គ្រោះផង? គេក៏ប្រាប់គាត់ថា ចូរជឿដល់ព្រះអម្ចាស់យេស៊ូវទៅ នោះនឹងបានសង្គ្រោះហើយ ព្រមទាំងគ្រួសារលោកផង។ ពេលនោះអ្នកយាមគុកប្រមូលក្រុមគ្រួសាររបស់គាត់មកប្រជុំគ្នា ហើយប៉ុលក៏បាននិយាយរឿងពីព្រះយេស៊ូវប្រាប់ដល់គេ។ ចិត្តរបស់អ្នកយាមគុកបានផ្សារភ្ជាប់ជាមួយពួកសិស្ស ហើយគាត់បានលាងស្នាមរំពាត់របស់គេ រួចខ្លួនគាត់និងគ្រួ សារគាត់ទាំងអស់គ្នាក៏ទទួលបុណ្យជ្រមុជទឹកនៅយប់នោះ។ នោះគាត់ក៏នាំគេចូលទៅក្នុងផ្ទះរៀបតុអោយបរិភោគដោយមានចិត្តរីករាយសាទរព្រមទាំងពួកក្រុមគ្រួសារគាត់ ផង ដោយព្រោះបានជឿដល់ព្រះហើយ។GCKh 80.1
ដំណឹងល្អដ៏អស្ចារ្យនៃអំណាចដ៏មានសិរីល្អរបស់ព្រះដែលបានបង្ហាញដោយការបើកទ្វារគុក និងការកែប្រែចិត្ត ព្រមទាំងទទួលបុណ្យជ្រមុជទឹករបស់មេគុកនិងគ្រួសាររបស់គាត់ត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ពួកនាហ្មឺនបានឮពីរឿងទាំងនេះ ក៏មានការភ័យខ្លាចជាខ្លាំង ក៏ចាត់ពួកនាយអោយទៅប្រាប់ថា ចូរលែងអ្នកទាំងពីរនោះទៅ។ តែប៉ុលមិនបានចេញពីគុកទេដោយរឿងផ្ទាល់ខ្លួន។ គាត់បាននិយាយទៅគេ ថាពួកគេបានវាយយើងនឹងរំពាត់នៅកណ្តាលជំនុំទាំងមានកាត់ទោស ហើយបានដាក់គុកយើងផងដែលយើងជាជាតិរ៉ូម ដូច្នេះឥឡូវនេះ លោកចង់គេចកែប្រែជាដេញយើងទៅដោយសម្ងាត់វិញឬ? ធ្វើដូច្នេះពុំបានទេ ត្រូវឱ្យខ្លួនលោកមកនាំយើងចេញទៅវិញ។ ប៉ុលនិងសីឡាសមិនចង់អោយការបង្ហាញពីអំណាចរបស់ព្រះត្រូវបានបិទបាំងនោះឡើយ។ ពួកនាយក៏ទៅជំរាបដល់នគរបាលតាមពាក្យនោះ រួចក៏មានសេចក្ដីភ័យខ្លាចជាខ្លាំងដោយឮថាជាជាតិរ៉ូម។ ក៏មកសូមអង្វរដល់គាត់ទាំងពីរនាក់ រួចនាំចេញពីក្នុងគុកហើយសូមអោយចេញពីទីក្រុងនេះទៅ។GCKh 81.1
________________________________________
សូមអានកិច្ចការជំពូកទី១៤ និង១៦។GCKh 81.2