Loading...
Larger font
Smaller font
Copy
Print
Contents

Great Controversy 1858

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូកទី១៧ - ការក្បត់ជំនឿដ៏ធំ

    ខ្ញុំត្រូវបានគេនាំ ទៅឯពេលដែលអ្នកថ្វាយបង្គំរូបព្រះ បានបៀតបៀន និងសម្លាប់ដល់អ្នកគ្រីស្ទាន យ៉ាងឃោរឃៅ។ ឈាមបានហូរក្លាយជាត្លុក អភិជន អ្នកចេះដឹងនិងមនុស្សសាមញ្ញធម្មតា ត្រូវបានគេសម្លាប់ ដោយគ្មានត្រាប្រណី។ គ្រួសារអ្នកមាន ត្រូវបានគេរឹបអូសយកទ្រព្យសម្បត្តិអស់ដោយសារមិនព្រមទទួលសាសនារបស់គេ។ ទោះបីជាគ្រីស្ទានទាំងនោះ បានទទួលការបៀតបៀនយ៉ាងណាក៏ដោយ ក៏គេមិន ព្រមអោយជំហររបស់គេចុះទាបនោះទ្បើយ គេបានរក្សាសាសនារបស់គេអោយបរិសុទ្ធ ខ្ញុំបានឃើញថា សាតាំងបានរីករាយជាខ្លាំងចំពោះការរងទុក្ខវេទនានៃរាស្ត្ររបស់ព្រះ។ ប៉ុន្តែព្រះបានទទួលយកទុក្ករបុគ្គលដ៏ស្មោះត្រង់ និងគ្រីស្ទិនាដែលរងទុក្ខដោយសារទ្រង់។ រាល់ការឈឺចាប់ដែលគេបានរងទ្រាំ បានបង្កើនរង្វាន់របស់គេនៅស្ថានសួគ៌។ ប៉ុន្តែទោះបីជាសាតាំងរីករាយដោយពួកបរិសុទ្ធបានរងទុក្ខក៏ដោយ ក៏វានៅតែមិនស្កប់ចិត្តដែរ។ វាបានចង់គ្រប់គ្រងទាំងគំនិត ទាំងរាងកាយរបស់គេ។ សាតាំង ចង់ដឹកនាំគេអោយធ្វើផ្ទុយពីព្រះហឫទ័យរបស់ព្រះនោះ គេនឹងបាត់បង់កម្លាំងចិត្តការអត់ធ្មត់ និងភាពរឹងមាំរបស់គេ។ ការឈឺចាប់ដែលគ្រីស្ទានបានរងទ្រាំបានទាញគេអោយកាន់តែជិតព្រះអម្ចាស់និងធ្វើអោយគេកាន់តែស្រឡាញ់គ្នានិងកោតខ្លាចដល់ទ្រង់ច្រើនជាងអ្នកដែលប្រឆាំងនឹងគេ។ ទោះបីជាពួកគេបានសម្លាប់រាប់ពាន់នាក់ក៏ដោយ ក៏ពួកគេបានកើតឡើងកាន់តែច្រើនឡើងដូចផ្សិត។ សាតាំងបានឃើញថាវាបានបាត់បង់ គោលបំណងរបស់វាហើយ ហើយទោះបីជាការបៀតបៀន មានការរងទុក្ខនិងស្លាប់ក៏ដោយ ក៏ពួកគេនៅតែមានជំនឿលើព្រះគ្រីស្ទជារាស្ត្រនៃនគររបស់ទ្រង់ដដែល ហើយ សាតាំងវាបានរៀបចំផែនការកាន់តែខ្លាំងឡើងដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះនិងកំចាត់ពួកជំនុំ។ វាបានដឹកនាំពួកមិនជឿដែលថ្វាយបង្គំរូបព្រះអោយកាន់យកជំនឿរបស់គ្រីស្ទានមួយផ្នែក។ ពួកគេបានប្រកាសថា គេជឿការជាប់ឆ្កាងនិងការមានព្រះ ជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទដោយមិនបានកែប្រែចិត្តឡើយ ហើយតម្រូវអោយចូលរួបរួមជាមួយនឹងពួកអ្នក ដែលដើរតាមព្រះយេស៊ូវ។ ឱ នេះជាគ្រោះថ្នាក់ដ៏គួរឱ្យភ័យខ្លាចរបស់ពួកជំនុំ! វាគឺជាពេលនៃការទង្គិះចិត្តខាងផ្លូវគំនិត។ អ្នកខ្លះបានគិតថា ប្រសិនបើគេបន្ទាបមករួបរួមជាមួយអ្នកថ្វាយបង្គំរូបព្រះ ដែលទទួលជំនឿរបស់គ្រីស្ទានមួយចំណែកវាជាមធ្យោបាយមួយនៃការកែប្រែចិត្តរបស់គេ។ សាតាំងបានស្វះស្វែងធ្វើឱ្យខូចគោលលទ្ធិនៃព្រះគម្ពីរ។ ទីបំផុត ខ្ញុំបានឃើញខ្នាតគំរូ (ស្តង់ដា) បានធ្លាក់ចុះ ហើយ ពួកមិនជឿបានរួបរួមជាមួយនឹងគ្រីស្ទាន។ គេធ្លាប់ថ្វាយបង្គំរូបព្រះ ហើយទោះបីជាគេអះអាងថា គេជាគ្រីស្ទានក៏ដោយ គេបាននាំមកជាមួយគេនូវការថ្វាយបង្គំរូបព្រះរបស់គេ។ គេគ្រាន់តែផ្លាស់ប្ដូរនូវគោលបំណងនៃការថ្វាយបង្គំរបស់គេទៅជាថ្វាយបង្គំរូបអ្នកបរិសុទ្ធវិញប៉ុណ្ណោះ ហើយរហូតដល់ជារូបរបស់ព្រះគ្រីស្ទនិងរូបនាងម៉ារីជាមាតាព្រះយេស៊ូវទៀតផង។ គ្រីស្ទានក៏បានរួបរួមជាមួយពួកគេបន្តិចម្ដងៗ ហើយសាសនារបស់ គ្រីស្ទានក៏ត្រូវបានគេកែប្រែ ហើយពួកជំនុំក៏បានបាត់បង់ភាពបរិសុទ្ធ និងអំណាចរបស់ខ្លួន។ គ្រីស្ទានមិនយល់ព្រមរួបរួមជាមួយពួកគេទេ ហើយនៅតែថែរក្សាភាពបរិសុទ្ធរបស់ខ្លួននិងថ្វាយបង្គំព្រះអម្ចាស់តែមួយអង្គគត់។ ពួកគេមិនបានក្រាបថ្វាយបង្គំរូបណាដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោមឡើយ។GCKh 87.1

    សាតាំងបានរីករាយនឹងការធ្លាក់ចុះរបស់មនុស្សជាច្រើន ហើយបន្ទាប់មកវាបានបំផុសពួកជំនុំដែលធ្លាក់ចុះឱ្យបង្ខំអ្នក ដែលរក្សាភាពបរិសុទ្ធនៃសាសនារបស់ខ្លួនឱ្យទទួលយកពិធីផ្សេងៗរបស់គេ និងថ្វាយបង្គំរូបសំណាកឬក៏សម្លាប់ពួកគេបង់។ ភ្លើងនៃ ការបៀតបៀនត្រូវបានគេបង្កាត់ឡើងម្ដងទៀតប្រឆាំងនឹងពួកជំនុំពិតរបស់ព្រះយេស៊ូវគ្រីស្ទ ហើយមនុស្សរាប់លាននាក់ ត្រូវបានគេសម្លាប់ដោយគ្មានមេត្តា។GCKh 88.1

    គេបានបង្ហាញនៅពីមុខខ្ញុំ នៅក្នុងរបៀបដូចខាងក្រោមនេះ: ពួកមិនជឿដែលថ្វាយបង្គំព្រះមួយក្រុមធំបានកាន់បដាខ្មៅធំ មួយដែលមានរូបព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយ។ ក្រុមនោះហាក់ដូចជាពុះពោរដោយកំហឹង។ បន្ទាប់មកគេបានបង្ហាញខ្ញុំនូវក្រុមមួយទៀត ដែលមានកាន់បដាបរិសុទ្ធមួយដែលមានសរសេរថា បរិសុទ្ធនិងបរិសុទ្ធដល់ព្រះអម្ចាស់។ ទឹកមុខរបស់គេបង្ហាញភាពមាំមួននិងភាពនៃការអត់ទ្រាំនៃស្ថានសួគ៌។ ខ្ញុំបានឃើញពួកមិនជឿដែលថ្វាយបង្គំរូបព្រះ បានទៅរកគេ ហើយមានការសម្លាប់យ៉ាងធំ។ ពួកគ្រីស្ទានបានថយចេញឆ្ងាយពីពួកគេ ហើយពួកគ្រីស្ទានក៏នៅតែ រួបរួមគ្នាយ៉ាងជិតស្និទ្ធនិងកាន់បដាកាន់តែណែន។ នៅពេលមានមនុស្សបានដួលជាច្រើនអ្នកផ្សេងទៀតបានប្រមូលផ្ដុំគ្នានៅជុំវិញបដា ជំនួសពួកគេឡើងវិញ។GCKh 89.1

    ខ្ញុំបានឃើញក្រុមអ្នកថ្វាយបង្គំរូបព្រះបានពិភាក្សាគ្នា។ គេមិនអាចធ្វើអោយគ្រីស្ទានធ្វើតាមគេឡើយ ហើយគេក៏បានព្រមព្រៀងគ្នាលើផែនការថ្មីមួយទៀត។ ខ្ញុំបានឃើញគេទម្លាក់បដាចុះ ហើយបានចូលទៅឯក្រុមគ្រីស្ទានដ៏រឹងមាំនោះ និងបានធ្វើសេចក្ដីស្នើមួយចំនួនដល់ពួកគេ។ ដំបូងឡើយសេចក្ដីស្នើរបស់ពួកគេត្រូវបានបដិសេធ។GCKh 89.2

    បន្ទាប់មក ខ្ញុំបានឃើញក្រុមគ្រីស្ទានបានពិភាក្សាគ្នា។ អ្នកខ្លះនិយាយថា គេគួរតែទម្លាក់បដាចុះ ហើយទទួលសំណើរទាំងនោះ ដើម្បីសង្គ្រោះជីវិតគេ រួចដល់ចុងបំផុតគេនឹងប្រមូលកម្លាំងគេឡើងវិញ ដើម្បីលើកបដានៅចំពោះអ្នកមិនជឿ ដែលថ្វាយបង្គំរូបព្រះ។GCKh 89.3

    ប៉ុន្តែ ខ្លះមិនយល់ព្រមនឹងផែនការនេះឡើយ ហើយសុខចិត្តស្លាប់នៅតែកាន់បដាយ៉ាងមាំដដែលជាជាងទម្លាក់វាចុះ។ ពេលនោះ ខ្ញុំបានឃើញមនុស្សជាច្រើននៃក្រុមគ្រីស្ទាននោះបានទម្លាក់បដាចុះ ហើយរួបរួមជាមួយអ្នកមិនជឿដែលថ្វាយបង្គំរូបព្រះនៅពេល ដែលក្រុមគ្រីស្ទានដាច់ខាតបានចាប់បដា ហើយលើកអោយខ្ពស់ឡើងវិញ។ ខ្ញុំបានឃើញមនុស្សបានចាកចេញពីក្រុមអ្នកកាន់បដាបរិសុទ្ធម្នាក់ម្ដងៗជាបន្តបន្ទាប់ ហើយទៅចូលរួមជាមួយនឹងក្រុមថ្វាយបង្គំរូបព្រះ ហើយគេបានរួបរួមជាមួយគ្នានៅក្រោមបដាខ្មៅដើម្បីបៀតបៀនដល់អ្នកដែលកាន់បដា ហើយមានមនុស្សជាច្រើនត្រូវបានគេសម្លាប់ ប៉ុន្តែបដាត្រូវបានគេលើកឡើងយ៉ាងខ្ពស់ ហើយមនុស្សម្នាក់ៗត្រូវបានលើកឡើងយ៉ាងមានរបៀបរៀបរយនៅជុំវិញបដានោះ។GCKh 89.4

    ពួកយូដាដែលដំបូងឡើយខឹងនឹងពួកអ្នកមិនជឿប្រឆាំងនឹងព្រះយេស៊ូវ មិន អាចគេចផុតឡើយ។ នៅក្នុងបន្ទប់កាត់ក្តី ពួកយូដាដែលមានកំហឹងនេះចូលបានស្រែកឡើងនៅពេលដែលលោកពីឡាត់កំពុងស្ទាក់ស្ទើរក្នុងការកាត់ទោសដល់ព្រះយេស៊ូវនោះថា ចូរអោយឈាមវាធ្លាក់មកលើយើងនិងកូនចៅរបស់យើងចុះ។ ពូជរបស់សាសន៍យូដាបានទទួលបណ្តាសាដ៏អាក្រក់នេះនៅលើក្បាលរបស់គេ។ ពួកមិនជឿនិងពួកដែល អះអាងថាគ្រីស្ទាននោះ គឺជាសត្រូវរបស់គេដូចគ្នា។ អ្នកដែលបានអះអាងថាជាគ្រីស្ទាន ដោយពួកយូដាបានឆ្កាងព្រះគ្រីស្ទបានគិតថា គេទទួលរងទុក្ខកាន់តែខ្លាំង គេកាន់តែធ្វើអោយព្រះសព្វព្រះហឫទ័យខ្លាំងឡើង ហើយពួកយូដាដែលមិនជឿជាច្រើនត្រូវបានគេសម្លាប់នៅពេលពួកយូដាដទៃទៀតត្រូវបានគេនាំពីកន្លែងមួយទៅកន្លែងមួយ ហើយត្រូវបានគេធ្វើទារុណកម្មគ្រប់បែបយ៉ាងដោយសារឥទ្ធិពលនៃឈើឆ្កាងរបស់ព្រះគ្រីស្ទ។GCKh 90.1

    ព្រះលោហិតរបស់ព្រះគ្រីស្ទនិងឈាមរបស់ពួកសិស្សដែលគេបានសម្លាប់ នឹងធ្លាក់មកលើគេ ហើយគេនឹងទទួលការជំនុំជំរះយ៉ាងរន្ធត់។ បណ្តាសារបស់ព្រះបានធ្លាក់មកលើពួកគេ ហើយពួកគេបានប្រមាថដល់ពួកមិនជឿនិងពួកគ្រីស្ទាន។ ពួកគេបានត្រូវបណ្ដេញចេញ បានដកមុខដំណែង និងបានត្រូវគេស្អប់ខ្ពើមនៅពេលដែលគំនិតរបស់កាអ៊ីននៅលើគេ។ ខ្ញុំបានឃើញថា ព្រះបានថែរក្សាប្រជាជននេះយ៉ាងមាំមួន ហើយបាន បំបែកគេពាសពេញពិភពលោកដែលគេមើលឃើញថា ពួកគេបានទទួលបណ្តាសាពិសេសពីព្រះ។ ខ្ញុំបានឃើញថា ព្រះបានបំបែកសាសន៍យូដាជាសាសន៍មួយចេញ តែនៅតែមានពួកខ្លះអាចដកចិត្តគេចេញពីអារក្សដែរ។ អ្នកខ្លះនឹងឃើញថា បទទំនាយដែលទាក់ទងនឹងពួកគេបានសំរេចហើយ ហើយគេបានទទួលព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះនៃលោកីយ៍និងបានឃើញអំពើបាបយ៉ាងធំនៅក្នុងសាសន៍របស់គេដោយបានបដិសេធព្រះយេស៊ូវនិងបានឆ្កាងទ្រង់។ មានពួកយូដាជាច្រើនបានកែប្រែចិត្ត ប៉ុន្តែសាសន៍យូដាទាំងមូល គេបានបដិសេធព្រះជារៀងរហូត។GCKh 90.2