Loading...
Larger font
Smaller font
Copy
Print
Contents

ជំហានទៅកាន់ព្រះគ្រិស្ទ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ជំពូក ១—សេចក្ដីស្រលាញ់របស់ព្រះចំពោះមនុស្ស

    God’s Love For Man

    ធម្មជាតិនិងព្រះគម្ពីរសំដែងឲ្យឃើញច្បាស់នូវសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស។ព្រះវរបិតានៃយើងដែលគង់នៅឯស្ថានសួគ៍គឺជាប្រភពនៃជីវិតប្រាជ្ញានិងសេចក្ដីអំណររីករាយ។បើយើងគយគន់ធម្មជាតិដ៏សែនស្រស់បំព្រងរួចពិចារណាមើលនូវភាពអស្ចារ្យក្នុងនោះយើងនឹងឃើញថាអ្វីៗបានសំរបទៅតាមសេចក្ដីត្រូវការនិងសុភមង្គល។ការទាំងនេះមិនមែនសំរាប់តែមនុស្សប៉ុណ្ណោះទេប៉ុន្តែសំរាប់អស់ទាំងសត្វលោកពោលគឺអស់ទាំងជីវិតដែលព្រះបានបង្កើតមក។ពន្លឺព្រះអាទិត្យនិងទឹកភ្លៀងដែលផ្ដល់នូវអំណររីករាយនិងជីវិតដល់ផែនដីកូនភ្នំសមុទ្រនិងវាលទំនាបផងទាំងឡាយបានប្រាប់ដល់យើងពីសេចក្ដីស្រលាញ់របស់ព្រះអាទិករ..គឺជាព្រះដែលបានបង្កើតផ្ទៃមេឃនិងផែនដីសំរាប់មនុស្ស។ព្រះជាម្ចាស់តែងផ្ដល់នូវសេចក្ដីត្រូវការប្រចាំថ្ងៃដល់ជីវិតទាំងឡាយដែលទ្រង់បានបង្កើតមក។SCK 1.1

    ពួកអ្នកលើកទំនុកតំកើងបានលើកកំណាព្យដ៏ពិរោះនៅក្នុងវគ្គមួយថាៈSCK 1.2

    “ភ្នែកមនុស្សទាំងអស់សម្លឹងមើលទៅទ្រង់
    ហើយទ្រង់ក៏ប្រទានអាហារដល់គេតាម
    ត្រូវពេល(រដូវ)ទ្រង់លាព្រះហស្ថក៏
    បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ” ។ ..ទំនុកតំកើង ១៤៥:១៥.១៦
    SCK 1.3

    ព្រះទ្រង់បានបង្កើតមនុស្សមកបរិសុទ្ធនិងរីករាយឥតខ្ចោះឯផែនដីក៏ល្អហ្មត់ហ្មង។ផែនដីនិងមនុស្សគ្មានភាពពុករលួយឬស្រមោលនៃសេចក្ដីបណ្ដាសាសូម្បីបន្តិចបន្តួចសោះឡើយនៅពេលដែលព្រះទ្រង់បានបង្កើតមកប៉ុន្តែដោយសារភាពបំពានល្មើសនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់គឺជាច្បាប់នៃសេចក្ដីស្រលាញ់នោះហើយដែលបណ្ដាលឲ្យមានរងនូវសេចក្ដីវេទនានិងសេចក្ដីស្លាប់។ថ្វីបើស្ថិតនៅកណ្ដាលការលំបាកវេទនាដែលជាលទ្ធផលនៃអំពើបាបយ៉ាងណាក៏ដោយក៏ព្រះជាម្ចាស់នៅតែសំដែងសេចក្ដីស្រលាញ់របស់ទ្រង់ដល់យើងជាដរាបដូចមានចែងក្នុងព្រះគម្ពីរលោកុប្បត្តិ៣:១៧មកថាៈ“ព្រះដាក់បណ្ដាសាផែនដីក៏ដើម្បីជាប្រយោជន៍ដល់មនុស្ស” ។សេចក្ដីលំបាកវេទនានិងការល្បួងល្បងប្រៀបបានទៅនឹងបន្លាឬគុម្ភអញ្ចាញដែលតែងតែធ្វើឲ្យជីវិតរបស់គេខ្វល់ខ្វាយលំបាកប៉ុន្តែការទាំងនេះហាក់ដូចជាបានធ្វើឲ្យគេស៊ាំថ្នឹកហើយជាផ្នែកមួយនៃការហ្វឹកហ្វឺនដ៏ត្រូវការបំផុតចំពោះផែនការរបស់ព្រះក្នុងការលើកស្ទួយគេឲ្យផុតពីការខ្ទេចខ្ទាំនិងការទាបថោកដែលបាននាំមកដោយអំពើបាប។ទោះបីជាពីភពលោកយើងនេះធ្លាក់ចុះដុនដាបយ៉ាងណាក្ដីក៏ពុំមែនមានតែសេចក្ដីទុក្ខព្រួយនិងភាពកំសត់ទុរគត៌នោះឡើយ។ដំណឹងដ៏ល្អដែលផ្ដល់សេចក្ដីសង្ឃឹមនិងការលួងលោមបានបើកសំដែងតាមរយៈធម្មជាតិផ្ទាល់ជាតួយ៉ាងសូម្បីនៅលើគុម្ភបន្លាឬទងកូលាបក៏គង់មានបុប្ផាចំរុះពណ៌រីកយ៉ាងស្រស់បំព្រង។SCK 2.1

    នៅលើផ្កាដែលរីកស្គុះស្គាយនិងទងស្មៅដែលកំពុងលូតលាស់មានចារិកនូវពាក្យថាៈ “ព្រះគឺសេចក្ដីស្រលាញ់” ។ បក្សាបក្សីដ៏ជាទីគាប់ចិត្តបានធ្វើឲ្យបរិយាកាសពោរពេញទៅដោយសំនៀងសប្បាយខ្ញៀវខ្ញា។បុប្ផាចំរុះពណ៌ដ៏ស្រស់ត្រកាលបានរំសាយក្លិនពិដោរបំពេញលំហអាកាស..រុក្ខជាតិនៃព្រៃស្រោងដែលមានស្លឹកខៀវខ្ចីជាភ័ស្ដុតាងយ៉ាងជាក់ស្បាន់អំពីព្រះដែលយកព្រះទ័យទុកដាក់ថែរក្សាយើងនិងបំណងហឬទ័យរបស់ទ្រង់ដែលចង់ឲ្យរាស្ដ្ររបស់ទ្រង់មានសុភមង្គលប្រៀបបានទៅនឹងព្រហ្មវិហារធម៌របស់មាតាបិតាចំពោះកូនដូច្នោះដែរ។SCK 2.2

    ព្រះបន្ទូលរបស់ព្រះបានសំដែងឲ្យឃើញនូវលក្ខណៈរបស់ទ្រង់។ព្រះទ្រង់បានប្រកាសដោយអង្គទ្រង់ផ្ទាល់នូវសេចក្ដីស្រលាញ់និងសេចក្ដីអាណិតដ៏គ្មានព្រំ ដែន។នៅពេលដែលោកម៉ូសេបានអធិដ្ឋានថាៈ“សូមបង្ហាញទូលបង្គំនូវសិរីល្អរបស់ទ្រង់” នោះព្រះជាម្ចាស់ទ្រង់មានបន្ទូលថាៈ“អញនឹងឲ្យអស់ទាំងសេចក្ដីសប្បុរសរបស់អញដើរកាត់ពីមុខឯង” ..និក្ខមនំ៣៣:១៨.១៩។នេះគឺជាសិរីល្អរបស់ទ្រង់។ព្រះជាម្ចាស់ទ្រង់យាងកាត់ពីមុខលោកម៉ូសេហើយប្រកាសថាៈ“ ព្រះយេហូវ៉ាគឺជាព្រះដែលទ្រង់មានព្រះទ័យមេត្តាករុណានិងទន់សន្ដោសទ្រង់យឺតនឹងខ្ញាល់ហើយមានសេចក្ដីសប្បុរសនិងសេចក្ដីទៀងត្រង់ជាបរិបូណ៌ដល់មនុស្សទាំងពាន់ក៏អត់ទៅសចំពោះសេចក្ដីទុច្ចរិតសេចក្ដីរំលងនិងអំពើបាប” និក្ខមនំ៣៤:៦.៧។“ព្រះទ្រង់យឺតនឹងខ្ញាល់តែមានសេចក្ដីសប្បុរសជាបរិបូណ៌ពីព្រោះព្រះទ្រង់សព្វព្រហហឫទ័យក្នុងការសណ្ដោសប្រោសប្រណី”.. មីកា៧:១៨។SCK 2.3

    ព្រះជាម្ចាស់ទ្រង់បានចងចិត្តយើងទៅនឹងទ្រង់ដោយទីសំគាល់ដ៏រាប់មិនអស់នៅលើផ្ទៃមេឃនិងផែនដីនេះ។ព្រះទ្រង់បានស្វះស្វែងដើម្បីបង្ហាញអង្គទ្រង់ដល់យើងតាមរយៈរបស់ទាំងឡាយក្នុងធម្មជាតិនិងចំណងមេត្រីភាពនៅនាលោកិយ៌នេះដ៏ជ្រាលជ្រៅនិងស្រទន់បំផុត។ទោះជាយ៉ាងនេះក្ដីសេចក្ដីស្រលាញ់របស់ទ្រង់ពុំមានអ្វីតំណាងឲ្យបានហ្មត់ហ្មងឥតខ្ចោះនោះឡើយ។ទោះបីគេមិនបានឃើញភាពជាក់ស្ដែងទាំងអស់នេះយ៉ាងណាក្ដីសត្រូវនៃសេចក្ដីល្អបានបំបិទបំបាំងចិត្តមនុស្សមិនឲ្យគេមើលឃើញព្រះ។គេមានសេចក្ដីភ័យខ្លាចហើយបែរជាយល់ថាព្រះអម្ចាស់ជាព្រះដ៏តឹងរឹងនិងគ្មានចិត្តសន្ដោសប្រោសប្រណីទៅវិញ។វិញ្ញាណអាក្រក់(អារក្សសាតាំង) បានដឹកនាំឲ្យមនុស្សគិតថាសេចក្ដីយុត្តិធម៌របស់ព្រះតឹងតែងហួសហេតុហើយឲ្យមើលឃើញថាព្រះជាចៅក្រមដ៏ម៉ឹងម៉ាត់និងជាមេបំណុលដ៏តឹងរ៉ឹង។អារក្សបានបង្ហាញរូបភាពរបស់ព្រះជាម្ចាស់ថាជាព្រះមួយអង្គដែលកំពុងតែឃ្លាំយាមមើលកំហុសរបស់មនុស្សលោកដោយក្រសែភ្នែកច្រណែននិន្ទាដើម្បីនឹងវិនិច្ឆ័យទោសគេ។ដោយហេតុដូច្នោះហើយបានជាព្រះអម្ចាស់យេស៊ូបានSCK 3.1

    យាងមករស់នៅក្នុងចំណោមមនុស្សដើម្បីបំបាត់ស្រមោលខ្មៅនេះចោលចេញដោយបង្ហាញឲ្យពិភពលោកទាំងមូលឃើញនូវសេចក្ដីស្រលាញ់ដ៏គ្មានព្រះដែនរបស់ព្រះជាម្ចាស់។“ព្រះរាជបុត្រានៃព្រះបានយាងចុះមកពីស្ថានសួគ៍ដើម្បីបើកសំដែងឲ្យយើងបានស្គាល់ព្រះវរបិតា។គ្មាននរណាដែលឃើញព្រះវរបិតាឡើយមានតែព្រះរាជបុត្រាតែមួយដែលគង់ជាប់នឹងព្រះវរបិតាប៉ុណ្ណោះដែលព្រះវរបិតាបានសំដែងឲ្យស្គាល់ទ្រង់” ..យ៉ូហាន១:១៨។“ គ្មាននរណាម្នាក់អាចស្គាល់ព្រះរាជបុត្រាទេមានតែព្រះវរបិតាហើយគ្មាននរណាស្គាល់ព្រះវរបិតាលើកលែងតែព្រះរាជបុត្រានិងអ្នកដែលព្រះរាជបុត្រាសព្វព្រះរាជហឫទ័យឲ្យស្គាល់ទ្រង់”..ម៉ាថាយ១១:២៧។នៅពេលដែលសាវ័កម្នាក់បានទូលសូមដល់ទ្រង់ថាៈ“សូមបង្ហាញឲ្យយើងខ្ញុំទាំងអស់គ្នាបានឃើញព្រះវរបិតាផង”នៅគ្រានោះព្រះយេស៊ូបានមានព្រះបន្ទូលតបថា“ ហ្វីលីពអើយ! ខ្ញុំបានរស់នៅជាមួយអ្នករាល់គ្នាអស់រយៈពេលជាយូរមកហើយតើអ្នករាល់គ្នានៅតែមិនទាន់ស្គាល់ខ្ញុំទេឬអី? អ្នកណាដែលបានឃើញខ្ញុំគឺបានឃើញព្រះវរបិតាហើយហេតុដូចម្ដេចបានជាអ្នកនិយាយថាសូមបង្ហាញឲ្យយើងខ្ញុំឃើញព្រះវរបិតាផងយ៉ាងដូចនេះ? ” ..យ៉ូហាន១៤:៨.៩។SCK 4.1

    ក្នុងការពិពណ៌នាអំពីបេសកកម្មរបស់ទ្រង់នៅលើផែនដីព្រះយេស៊ូមានព្រះបន្ទូលថាៈ“ព្រះវរបិតាបានចាក់ប្រេងតាំង1ចាក់ប្រេងតាំង (Anoint) គឺជាការប្រគល់អំណាចយ៉ាងមហោឡារិកដោយព្រះ ឬដោយវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីបំរើ ព្រះហឫទ័យនៃព្រះវរបិតា និកការផ្សាយដំណឹងល្អ។ លើខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រទ្រង់បានចាត់ឲ្យខ្ញុំមកដើម្បីប្រោសមនុស្សដែលមានចិត្តសោកសង្រេងហើយប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយនិងសេចក្ដីភ្លឺឡើងវិញដល់មនុស្សខ្វាក់ហើយរំដោះមនុស្សដែលត្រូវគេជិះជាន់ឲ្យបានរួច” ..លូតា៤:១៨។SCK 4.1

    នេះហើយជាការងាររបស់ទ្រង់។ទ្រង់បានយាងចេញទៅគ្រប់ច្រកល្ហកដើម្បីបំពេញនូវអំពើល្អនិងព្យាបាលអស់ទាំងមនុស្សផងទាំងឡាយដែលបៀតបៀនដោយអារក្សសាតាំង។ក្នុងក្រវល់ស្រុកភូមិទាំងឡាយដែលព្រះអង្គយាងកាត់នោះគ្មានសំលេងថ្ងូរដោយជំងឺក្នុងគេហដ្ឋានណាមួយឡើយព្រោះព្រះអង្គបានព្យាបាលអស់ទាំងជំងឺរបស់គេហើយ។កិច្ចការរបស់ទ្រង់ជាសក្ខីភាពបង្ហាញឲ្យឃើញថាព្រះអង្គជាព្រះប្រកបទៅដោយអំណាចចេស្ដានៃព្រះដ៏ខ្ពស់បំផុត។គ្រប់សកម្មភាពក្នុងជីវិ តរបស់ទ្រង់បានផ្សព្វផ្សាយនូវសេចក្ដីស្រលាញ់សេចក្ដីមេត្តាករណានិងសេចក្ដីអាណិតអាសូរជានិច្ច។ព្រះហឫទ័យរបស់ទ្រង់ពោរពេញទៅដោយភាពអាណិតអាសូរដ៏ស្រទន់ដល់មនុស្សទាំងអស់។ទ្រង់បានយកជាតិជាមនុស្សលោកដើម្បីទ្រង់អាចបំពេញសេចក្ដីប្រាថ្នារបស់មនុស្ស។មនុស្សក្រីក្រនិងទន់ទាបបំផុតក៏អាចចូលមកទ្រង់បានដែរ។សូម្បីកូនក្មេងតូចៗក៏ស្រលាញ់ទ្រង់ដែរ។ពួកគេចូលចិត្តអង្គុយលើភ្លៅរបស់ព្រះអង្គហើយសម្លឹងមើលទៅរង្វង់ភក្រ្តទ្រង់ដែលពោរពេញទៅដោយព្រះវិចារណញ្ញាណសុភាពស្លូតបូតនិងសេចក្ដីស្រលាញ់។SCK 4.2

    — ព្រះយេស៊ូមិនបានបង្ខាំងសេចក្ដីពិតមួយម៉ាត់ណាសោះឡើយប៉ុន្តែព្រះអង្គតែងមានព្រះបន្ទូលដោយសេចក្ដីស្រលាញ់ជានិច្ច។ព្រះអង្គទ្រង់ឈ្លាសវៃជាទីបំផុត។វិញ្ញាណរបស់ទ្រង់ដិតជាប់នឹងសេចក្ដីសប្បុរសនិងវិចារណញ្ញាណនៅក្នុងទំនាក់ទំនងរបស់ទ្រង់ជាមួយមនុស្សជាតិ។ទ្រង់មិនមានព្រះបន្ទូលដោយភាពទ្រគោះបោះបោកក៏មិនដែលមានព្រះបន្ទូលដោយពាក្យមិនបានការនិងមិនដែលធ្វើឲ្យមានការឈឺចាប់ដល់មនុស្សណាម្នាក់ប្រសិនបើគ្មានការចាំបាច់នោះ។ ទ្រង់ពុំដែលតិទៀននូវភាពទន់ខ្សោយរបស់អ្នកណាម្នាក់ឡើយ។ទ្រង់មានព្រះបន្ទូលតែពាក្យសច្ចៈ (សេចក្ដីពិត) ដែលប្រកបដោយសេចក្ដីស្រលាញ់ជានិច្ច។ទ្រង់មិនសព្វព្រះហរទ័យចំពោះការលាក់ពុតភាពខ្វះសេចក្ដីជំនឿនិងអំពើទុច្ចរិតប៉ុន្តែទ្រង់តែងមានសេចក្ដីក្ដួលអាណិតនៅពេលណាទ្រង់បានស្ដីបន្ទោសដល់អ្នកណាម្នាក់។ទ្រង់ព្រះកន្សែងនៅឯទីក្រុងយេរូសាឡឹមទីក្រុងជាទីស្រលាញ់របស់ទ្រង់ដែលបដិសេដមិនទទួលយក ទ្រង់ដែលជាផ្លូវជាសេចក្ដីពិតនិងជាជីវិតSCK 5.1

    ពួកគេបានបោះបង់ចោលទ្រង់ដែលជាព្រះអង្គសង្គ្រោះក៏ប៉ុន្តែទ្រង់នៅតែទទួលស្គាល់គេដោយក្ដីមេត្តាដ៏ស្រទន់។ជីវិតរបស់ទ្រង់ជាជីវិតដែលលះបង់មិនគិតពីខ្លួនឯងប៉ុន្តែទ្រង់តែងតែគិតដល់អ្នកដ៏ទៃ។មនុស្សទាំងឡាយមានតម្លៃចំពោះទ្រង់។នៅពេលដែលទ្រង់ដែលស្ថិតនៅក្នុងអំណាចជាព្រះនោះទ្រង់បានបន្ទាបអង្គទ្រង់ដោយសុភាពរាបសាបំផុតទៅកាន់គ្រប់សមាជិកក្នុងគ្រួសារនៃព្រះជាម្ចាស់។ក្នុងចំណោមមនុស្សទាំងអស់ទ្រង់ឃើញអ្នកដែលធ្លាក់ចុះគឺជាកាតព្វកិច្ចរបស់ទ្រង់ក្នុង កិច្ចជួយសង្គ្រោះ។SCK 5.2

    ភាពទាំងអស់នេះគឺជាចរិតរបស់ព្រះគ្រិស្ទដែលបានសំដែងនៅក្នុងជីវិតរបស់ទ្រង់ហើយក៏ជាចរិតរបស់ព្រះជាម្ចាស់ដែលចេញពីដួងហឫទ័យនៃព្រះវរបិតាពោរពោរពេញដោយសេចក្ដីមេត្តករុណាដ៏អនេកអនន្តដែលសំដែងឲ្យឃើញតាមរយៈព្រះយេស៊ូរួចបានបង្ហូរទៅដល់តំណពូជមនុស្ស។“ ព្រះយេស៊ូដែលជាព្រះសង្គ្រោះដ៏ស្រទន់និងមេត្តាករុណាគឺជាព្រះដែលលេចមកក្នុងសាច់ឈាម” ..ធីម៉ូថេ១៣:១៦។SCK 6.1

    ដើម្បីលោះយើងរាល់គ្នាព្រះយេស៊ូគ្រិស្ទបានយាងមករស់នៅលើផែនដីហើយទទួលការឈឺចាប់និងសុគត។ព្រះអង្គបានក្លាយជា“អ្នករងទុក្ខព្រួយ” ប្រយោជន៍ឲ្យយើងមានចំណែកក្នុងក្ដីសប្បាយរីករាយដ៏អស់កល្ប។ព្រះយេហូវ៉ាបានអនុញ្ញាតិឲ្យរាជបុត្រារបស់ទ្រង់ដែលប្រកបទៅដោយព្រះគុណនិងសច្ចភាពយាងចុះពីពិភពដែលពោរពេញទៅដោយសិរីល្អដ៏ឥតគណនាមកកាន់លោកិយ៍ដែលពុករលួយជោកជាំដោយអំពើបាបនិងគ្របដណ្ដប់ដោយស្រមោលនៃសេចក្ដីស្លាប់និងបណ្ដាសា។ព្រះវរបិតាអនុញ្ញាតិឲ្យព្រះរាជបុត្រាចាកចេញពីសេចក្ដីស្រលាញ់របស់ទ្រង់និងពីការគោរពប្រណិបត្តិនៃពពួកទេវតាមកទទួលរងការអាម៉ាស់សេចក្ដីប្រមាថការបន្តុះបង្អាប់សំអប់និងសេចក្ដីស្លាប់។ដើម្បីសេចក្ដីសុខរបស់យើងទ្រង់បានទទួលរងទណ្ឌកម្មដែលយើងសោះជាអ្នកត្រូវទទួល។“ ទ្រង់ក៏ត្រូវរបួសដោយព្រោះអំពើរំលងរបស់យើងក៏ត្រូវបានគេវាយជាំដោយព្រោះអំពើទុច្ចរិតរបស់យើងដែរឯការវាយផ្ទាល់ដែលនាំឲ្យយើងបានជាមេត្រីនោះបានធ្លាក់ទៅលើទ្រង់ហើយយើងរាល់គ្នាបានប្រោសឲ្យជាដោយសារស្នាមរំពាត់លើព្រះកាយទ្រង់”..អាសាយ៥៣:៥។SCK 6.2

    មើលព្រះអង្គទ្រង់នៅឯវាលរហោស្ថាននៅឯសួនច្បារកេតសោម៉ានី..នៅលើឈើឆ្កាង! ព្រះរាជបុត្រានៃព្រះអម្ចាស់ដែលគ្មានអំពើបាបសោះបានទទួលបន្ទុកនៃអំពើបានដាក់លើអង្គទ្រង់។ព្រះអម្ចាស់ដែលពីដើមគង់នៅជាមួយព្រះវរបិតាបានយល់ក្នុងចិត្តនូវការនិរាស្ដព្រាត់ប្រាសដ៏គួរឲ្យរន្ធត់ដែលអំពើបាបបានខ័ណ្ឌញែកចន្លោះព្រះអម្ចាស់នឹងមនុស្ស។ភាពក្រៀមក្រំនេះបានលេចចេញពីព្រះឱស្ឋទ្រង់ដោយសំរែកយ៉ាងឈឺចាប់ថាៈ“ឱព្រះអង្គៗនៃទូលបង្គំអើយ! ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ? ” ..ម៉ាថាយ២៧:៤៦។ដោយសារបន្ទុកនៃអំពើបាបដែលមានទំហំធំធេងគួរឲ្យរន្ធត់និងដោយសារអំពើបាបដែលបានបំបែកបំបាក់ព្រលឹង វិញ្ញាញមនុស្សនឹងព្រះអម្ចាស់នោះបានធ្វើឲ្យព្រះរាជបុត្រានៃព្រះវរបិតាខ្លោចផ្សាចិត្តយ៉ាងខ្លាំង។SCK 6.3

    ក៏ប៉ុន្តែព្រះមហាពលីកម្មនេះក៏មិនមែនធ្វើឡើងដើម្បីបង្កើតឲ្យមានសេចក្ដីស្រលាញ់ចំពោះមនុស្សនៅក្នុងព្រះហឫទ័យនៃព្រះវរបិតាទេក៏មិនមែនធ្វើឲ្យទ្រង់មានព្រះទ័យចង់សង្គ្រោះនោះដែរ..ទេ!ទេ!មិនមែនទេគឺ“ត្បិតព្រះទ្រង់ស្រលាញ់មនុស្សលោកទេតើបានជាទ្រង់ប្រោសប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអស់អ្នកណាដែលជឿជាក់ដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយតែត្រូវទទួលបានជីវិតអស់កល្បជានិច្ចវិញ”..យ៉ូហាន៣:១៦។ព្រះវេបិតាស្រលាញ់យើងរាល់គ្នាគឺមិនមែនមកពីដង្វាយធួនបាបនៃយើងនោះទេតែទ្រង់បានផ្ដល់នូវដង្វាយនេះដោយព្រោះទ្រង់ស្រលាញ់ដល់យើងរាល់គ្នា។ព្រះគ្រិស្ទគឺជាមជ្ឈបុគ្គលដែលគង់នៅចន្លោះយើងនឹងព្រះវរបិតាដែលតាមរយៈទ្រង់នោះហើយដែលព្រះអម្ចាស់អាចចាក់បង្ហូរសេចក្ដីស្រលាញ់ដ៏អនេកអនន្ដរបស់ទ្រង់មកលើពិភពលោកដែលបាត់បង់។“ព្រះវរបិតារួមនឹងព្រះគ្រិស្ទកំពុងផ្សះផ្សារលោកិយ៍ដោយព្រះអង្គផ្ទាល់”..កូរិនថូសទី២៥:១៩។ទ្រង់ទទួលការឈឺចាប់ជាមួយព្រះរាជបុត្រាទ្រង់។ព្រះហឫទ័យដែលពោរពេញទៅដោយសេចក្ដីស្រលាញ់ដ៏គ្មានព្រំដែននាំឲ្យទ្រង់ស៊ូទ្រាំការឈឺចាប់វេទនានៅសួនច្បារកេតសាម៉ានីនិងសុគតលើឈើឆ្កាងត្រង់កាល់វ៉ារីដើម្បីចេញថ្លៃលោះដល់យើងរាល់គ្នា។SCK 7.1

    ព្រះយេស៊ូមានព្រះបន្ទូលថាៈ“ព្រះវរបិតាស្រលាញ់ខ្ញុំពីព្រោះខ្ញុំបានលះបង់ជីវិតរបស់ខ្ញុំដើម្បីឲ្យបានជីវិតនោះមកវិញ” ..យ៉ូហាន១០:១៧។ព្រះវរបិតានៃខ្ញុំស្រលាញ់អ្នកដល់ម្លេះហើយទ្រង់ស្រលាញ់ខ្ញុំកាន់តែទ្វេរឡើងព្រោះខ្ញុំបានបូជាជីវិតខ្ញុំដើម្បីជាថ្ងៃលោះបាបរបស់អ្នក។ខ្ញុំគឺជាទីស្រលាញ់នៃព្រះវរបិតាដោយសារខ្ញុំបានជំនួសអ្នករាល់គ្នានិងជាអ្នកធានារបស់អ្នកដោយលះបង់ជីពជន្មរបស់ខ្ញុំទទួលយកបំណុលបាបនិងអំពើរំលងរបស់អ្នករាល់គ្នា។ដោយសារការបូជាជីវិតរបស់ខ្ញុំព្រះវរបិតាទ្រង់បានប្រកបដោយុត្តិធម៌រីឯអ្នកណាដែលមានជំនឿដល់ព្រះយេស៊ូគ្រិស្ទនោះមានឈ្មោះថាជាអ្នកតម្រូវខ្លួនមកក្នុងព្រះហើយ។SCK 7.2

    គ្មាននរណាម្នាក់សោះក្រៅអំពីព្រះរាជបុត្រានៃព្រះដែលអាចសំរេចផែនការប្រោសលោះរបស់យើងបានគឺមានតែទ្រង់មួយប៉ុណ្ណោះដែលជាទីជិតស្និទ្ធនៃព្រះវេបិតាដែលអាចសំដែងឲ្យស្គាល់ទ្រង់(ព្រះវរបិតា)បាន។គឺមានតែព្រះអង្គតែមួយប៉ុណ្ណោះដែលដឹងនូវកំពស់និងជំរៅនៃសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ហើយអាចបង្ហាញនូវសេចក្ដីនេះបាន។គ្មានអ្វីក្រៅពីព្រះមហាពលីកម្មដ៏កាត់ថ្លៃSCK 8.1

    ពុំបានដែលព្រះគ្រីស្ទជាម្ចាស់បានធ្វើដើម្បីមនុស្សមានបាបនោះទេដែលអាចសំដែងនូវសេចក្ដីស្រលាញ់នៃព្រះវរបិតាចំពោះមនុស្សជាតិដែលបាត់បង់។SCK 8.1

    ព្រះវរបិតាទ្រង់ស្រលាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយបស់ព្រះអង្គមកដល់យើង។ព្រះអង្គទ្រង់ប្រទានព្រះរាជបុត្រាមិនត្រឹមតែឲ្យមករស់នៅក្នុងចំណោមមនុស្សប៉ុណ្ណោះទេតែឲ្យមកទទួលអំពើបាបរបស់មនុស្សនិងសុគតដើម្បីជាដង្វាយលោះបាបដល់យើង។ព្រះវរបិតាបានប្រទានឲ្យព្រះគ្រិស្ទទៅកាន់សាសន៍ដែលវង្វេងពីទ្រង់។គេសំគាល់ឃើញទ្រង់យកព្រះទ័យទុកដាក់នឹងផលប្រយោជន៍និងសេចក្ដីត្រូវការរបស់មនុស្សជាតិ។ព្រះអម្ចាស់ដែលធ្លាប់គង់ជាមួយព្រះវរបិតាបានផ្សារភ្ជាប់ព្រះអង្គទ្រង់ទៅនឹងមនុស្សជាតិដោយចំណងពិសេសមួយដែលមិនអាចបំបែកបំបាក់បាន។ព្រះយេស៊ូ“មិនខ្មាសនឹងគេហៅបងប្អួនទេ” ហេព្រើ២:១១។ព្រះអង្គគឺជាដង្វាយលោះបាបរបស់យើងជាមេធាវីរបស់យើងជាបងប្អូនរបស់យើងដែលបានយកសណ្ឋាណជាមនុស្សនៅចំពោះបល្ល័ង្គព្រះវរបិតា។ទ្រង់គឺជាកូនមនុស្ស 1កូនមនុស្សៈ ជានាមរបស់ព្រះយេស៊ូគ្រិស្ទក្នុងវគ្គខ្លះ ដោយសារព្រះអង្គបានយោនយកកំណើតជាមនុស្សក្នុងការបំពេញបារមីរបស់ទ្រង់ នៅលើផែនដី ។ ដែលគង់នៅជាមួយរាស្ដ្រទ្រង់បានប្រោសលោះហើយ ជាដរាបអស់កល្ប។ដោយសារអំពើទាំងនេះហើយទើបមនុស្សអាចត្រូវបានលើកឡើងអំពីភាពខ្ទេចខ្ទាំនិងថោកទាបនៃអំពើបាបហើយអាចឆ្លុះបញ្ចាំងឲ្យឃើញនូវសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់និងរួមចំណែកដោយអំណរក្នុងភាពបរិសុទ្ធ។SCK 8.2

    ព្រះវរបិតានៃនគរស្ថានសួគ៍ដែលាបានប្រទានព្រះរាជបុត្រារបស់ទ្រង់មកសុគតជំនួសយើងជាពលីកម្មដ៏ថ្លៃថ្លានោះគួរតែយើងរាល់គ្នាយល់ដឹងថាតើយើងគប្បីក្លាយខ្លួនទៅជាមនុស្សបែបណាតាមរយៈព្រះគ្រិស្ទ។នៅពេលដែលសាវ័កយ៉ូហាននៅមានជីវិតនៅឡើយនោះលោកបានសង្កេតមើលនិងយល់នូវកំពស់និងជំរៅទំហំនៃសេចក្ដីស្រលាញ់របស់ព្រះវរបិតាទៅកាន់សាសន៍ដែលកំពុងវិនាសអន្ដរធាន។លោកមានសេចក្ដីស្រលាញ់ដ៏ធំធេងព្រមទាំងសេចក្ដីគោរពដ៏ជ្រាលជ្រៅរហូតដល់លោកមិនអាចរកពាក្យណាមកបញ្ជាក់ឲ្យបានស័ក្ដសមនឹងសេចក្ដីស្រលាញ់ដ៏ធំធេងនិងស្រទន់របស់ព្រះជាម្ចាស់បានឡើយ។គាត់បានហៅមនុស្សទាំងឡាយឲ្យសង្កេតមើលការទាំងនេះ។“ មើលសេចក្ដីស្រលាញ់យ៉ាងណាហ្ន៎ដែលព្រះវរបិតាផ្តល់ឲ្យយើងរាល់គ្នាឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ” ..យ៉ូហានទី១៣:១។ឱ! មនុស្សលោកមានតម្លៃយ៉ាងណាហ្នា៎ធំចំពោះព្រះនេត្រទ្រង់។ដោយសារការបំពានលើក្រិត្យវិន័យមនុស្សបានធ្លាក់ចុះទៅក្នុងអំណាចរបស់អារក្សសាតាំង។ក៏ប៉ុន្តែដោយសារការជឿទុកចិត្តក្នុងការបូជាជីវិតរបស់ព្រះគ្រិស្ទដើម្បីលោះបាបនៃយើងនោះកូនចៅអាដ័មបានត្រលប់ក្លាយជាកូនព្រះវិញ។ព្រះយេស៊ូបានយោនយកជាតិជាមនុស្សដើម្បីលើកស្ទួយមនុស្សជាតិ។តាមរយៈទំនាក់ទំនងនឹងព្រះយេស៊ូគ្រិស្ទមនុស្សដែលបានធ្លាក់ចុះក្នុងអំពើបាបបានត្រូវទទួលកន្លែងមួយដែលស័ក្ដសមនឹងឈ្មោះថាជា “កូនព្រះ”SCK 9.1

    សេចក្ដីស្រលាញ់បែបនេះគឺរកអ្វីមកប្រៀបផ្ទឹមស្មើពុំបានឡើយ។យើងនឹងស្ងើចសរសើរដល់ព្រះឥតឈប់ឈរដោយឧទានសព្ទ័ទាំងឡាយថាៈយើងជាកូននៃព្រះអម្ចាស់សួគ៍! ឱ! សេចក្ដីសន្យារបស់ព្រះដល់យើងពិសិដ្ឋថ្លៃថ្លាមែន! ឱ! នេះពិតជារឿងរ៉ាវមួយយ៉ាងសំខាន់សំរាប់ឲ្យយើងខ្ញុំផ្ចង់គំនិតគិតសញ្ជឹងដ៏ជ្រាលជ្រៅមែនហើយ! ឱ!សេចក្ដីស្រលាញ់របស់ព្រះដែលឥតមានអ្វីប្រដូចបានចំពោះលោកិយដែលមិនស្រលាញ់ទ្រង់សោះ! ឱ!ព្រះតំរិះដែលប្រកបដោយអំណាចធំលើសអស់ ទាំងព្រលឹងដែលអាចប្រមូលយកវិញ្ញាណឲ្យចុះចូលនឹងព្រះហឫទ័យនៃព្រះ! កាលណាយើងសិក្សាកាន់តែច្រើនអំពីបុគ្គលិកលក្ខណៈនៃព្រះជាម្ចាស់តាមរយៈឈើឆ្កាងទ្រង់នោះយើងនឹងយល់កាន់តែច្បាស់ថែមទៀតអំពីសេចក្ដីមេត្តករុណាភាពទន់ភ្លន់និងលើកលែងទោស (នៃអំពើបាប) ដែលលាយនឹងសមភាពនិងយុត្តិធម៌របស់ព្រះជាម្ចាស់។យើងនឹងឃើញកាន់តែច្បាស់ថែមទៀតនូវភ័ស្ដុតាងនៃសេចក្ដីស្រលាញ់មួយដែលឥតព្រំដែនសេចក្ដីស្រលាញ់នៃព្រះលប់លើផងសេចក្ដីអាណិតអាសូរដែលមាតាមានដល់កូនដែលឃ្លាតចេញពីខ្លួនទៅឥតទីដៅទៅទៀត។SCK 9.2