Loading...
Larger font
Smaller font
Copy
Print
Contents

ជំហានទៅកាន់ព្រះគ្រិស្ទ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ជំពូក ១០—ការស្គាល់ព្រះ

    A Knowledge of God

    មានមធ្យោបាយជាច្រើនដែលព្រះជាម្ចាស់ព្យាយាមសំដែងអង្គទ្រង់ឲ្យយើងរាល់គ្នាបានស្គាល់ទ្រង់ ដើម្បីឲ្យយើងបានចូលរួមសម្ព័ន្ធរបស់ទ្រង់។ ធម្មជាតិបានសំដែងមកកាន់វិញ្ញាណអារម្មណ៍របស់យើងឥតឈប់ឈរ។ ទ្វារចិត្តដែលបើកចំហរនឹងចាប់អារម្មណ៍ទៅលើសេចក្ដីមេត្រីនៃព្រះ និងសិរីល្អរបស់ផងទ្រង់ដែលបានបើកសំដែង តាមរយៈស្នាព្រះហស្ថរបស់ទ្រង់។ ត្រចៀកដែលត្រងចាំនឹងស្ដាប់លឺ ហើយបានឮទំនាក់ទំនងនាំព្រះតាមរយៈធម្មជាតិ។ វាលស្រែដ៏ខៀវស្រងាត់ ដើមឈើខ្ពស់ស្រោងពន្លក និងផ្កាដែលរីក ដុំពពកដែលរសាត់ គ្រាប់ភ្លៀងដែលធ្លាក់ចុះលើផែនពសុធា សម្លេងថ្ងួចថ្ងូរនៃទឹក សិរិល្អនៃនគរស្ឋានសួគ៍ របស់ទាំងនេះស្រដីមកកាន់ចិត្តយើង ហើយបានណែនាំឲ្យយើងបានស្គាល់ព្រះគឺព្រះដែលបានបង្កើតរបស់ទាំងនោះមក។ SCK 98.1

    ព្រះអង្គសង្គ្រោះបានផ្សារភ្ជាប់មេរៀនដ៏ថ្លៃថ្លារបស់ទ្រង់ទៅនឹងរបស់ទាំងឡាយនៃធម្មជាតិ។ រុក្ខជាតិ បក្សាបក្សី បុប្ផានៃជ្រលងភ្នំ ភ្នំតូចៗ ទន្លេ ស្ទឹង អាកាសវេហាស៍ដ៏ស្រស់ត្រកាល ក៏ដូចជាឧប្បត្តិវហេតុ និងបរិយាកាសនៃជីវិតប្រចាំថ្ងៃ គឺបានភ្ជាប់នឹងព្រះបន្ទូលនៃសច្ចៈធម៌ ដែលធ្វើឲ្យយើងរឮកនឹកឃើញនៅក្នុងអារម្មណ៍ទោះជានៅពេល ដែលមមាញឹកក្នុងការងារលំបាកនឿយហត់នៃជីវិតយ៉ាងណាក៏ដោយ។SCK 98.2

    ព្រះជាម្ចាស់ចង់ឲ្យរាស្ដ្ររបស់ទ្រង់សរសើរតំកើងពីស្នាដៃរបស់ទ្រង់ ព្រមទាំងមានអំណរនឹងសោភ័ណភាពដ៏សាមញ្ញ និងស្ងប់ស្ងាត់ ដែលទ្រង់បានលំអរទីលំនៅរបស់យើងនៅលើផែនដីនេះ។ ព្រះអង្គសព្វព្រះហឫទ័យនឹងអ្វីៗដែលល្អហើយលើស ពីគ្រឿងទាក់ទាញអារម្មណ៍ខាងក្រៅនេះទៅទៀត ទ្រង់សព្វព្រះហឫទ័យដ៏លើសលន់លើសោភ័ណភាពនៃអត្តចរិក(ភាពលំអរឰដ៏ខាងក្នុងនៃមនុស្ស)។ ទ្រង់ច់ឲ្យយើងបណ្ដុះ ភាពបរិសុទ្ធ ភាពសាមញ្ញ និងភាពដ៏ស្ងប់ស្ងាត់នៃបុប្ផាជាតិ។ បើយើងនឹងស្ដាប់ដោយយកចិត្តទុកដាក់ នោះសមិទ្ធិផលទាំងឡាយនៃព្រះ នឹងបង្រៀនយើងនូវមេរៀនដ៏មានតម្លៃអំពីការស្ដាប់បង្គាប់ និងការទុកចិត្តដល់ព្រះ។SCK 98.3

    ចាប់តាំងពីហ្វូងតារានិករទាំងឡាយ មិនទាន់ដើរតាមគន្លងនៅក្នុងលំហរអាកាស ពីយុគសម័យមួយទៅយុគសម័យ ដរាបដល់មានគន្លងជាក់លាក់របស់វារហូតដល់អាតូមដ៏តូចបំផុត នោះបានបង្ហាញថាគ្រប់វត្ថុនៃធម្មជាតិគោរពតាមព្រះហឫទ័យនៃព្រះជាស្ថាបត្យករ។ ព្រះអង្គថែរក្សានិងបំប៉នរបស់សព្វសារពើដែលទ្រង់បានបង្កើតមក។ ព្រះអង្គជាម្ចាស់ដែលទ្រទ្រង់គ្រប់ទាំងពិភពនានា ដ៏រាប់មិនអស់នៅលើលោកសន្និវាសដ៏ធំធេងនេះ។ នៅពេលជាមួយគ្នានេះដែរ ព្រះទ្រង់បំពេញសេចក្ដីត្រូវការរបស់កូនបក្សីដ៏តូចមួយ ដែលច្រៀងចម្រៀងពិរោះដោយគ្មានសេចក្ដីភ័យខ្លាចដែរ។ នៅពេលដែលមនុស្សចេញទៅបំពេញកិច្ចការប្រចាំថ្ងៃ នៅពេលដែលគេកំពុងអធិស្ឋាន នៅពេលចូលដំណេក នៅវេលារាត្រី ពេលភ្ញាក់ពីព្រលឹមពេលដែលអ្នកមានគេបរិភោគហូរហៀរក្នុងវិមានរបស់គេ ឬក៏នៅពេលដែលអ្នកក្រទុរគត៌ប្រមូលកូនចៅរបស់ខ្លួនមកបរិភោគអាហារដែល មានបន្តិចបន្តួច នោះព្រះនៃនគរស្ឋានសួគ៍ទ្រង់បានទតឃើញគ្រប់សកម្មភាពទាំងនោះ ដោយព្រះហឫទ័យមេត្រីដ៏ស្រទន់។ គ្មានដំណក់ទឹកភ្នែកណាដែលហូរ ដែលព្រះជាម្ចាស់ពុំបានកត់សម្គាល់ទេ។SCK 99.1

    ប្រសិនបើយើងជឿជាក់នឹងការនឹង នោះយើងនឹងបំភ្លេចចោលការអន្ទះសារមុនពេលដល់កំណត់ចោលចេញ។ ជិវិតយើងឥឡូវនេះក៏មិនផ្ទុកដោយការខកចិត្តព្រោះគ្រប់អ្វីៗទាំងអស់នោះតូចក្ដីធំក្ដី បានថ្វាយដាច់ដាក់ក្នុងព្រះហស្ថទ្រង់ ហើយក៏មិនមានការស្ទាក់ស្ទើរចំពោះការងារដ៏ច្រើនឥតគណនា ឬក៏ស្លុតចំពោះទំងន់ការងារនោះឡើយ។ ពេលនេះយើងគួរតែអរសប្បាយចំពោះការសម្រាកខាងព្រលឹងវិញ្ញាណដោយមនុស្សជាច្រើនមិនទាន់បានទទួល ហើយនៅតែជាអ្នកដទៃចំពោះការនេះ។ ក្នុងខណៈវិញ្ញាណារម្មណ៍របសលោកអ្នកត្រេកត្រអាលនឹងផែនដីដ៏ល្អជាប់ចិត្តនេះសូមពិចារណាដល់ពិភពដែលនឹងមកដល់ ជាពិភពដែលមិនយល់ពីអំពើបាប និងសេចក្ដីស្លាប់ ជាទីធម្មជាតិអស់មានបណ្ដាសា។ សូមឲ្យលោកអ្នកគិតគូរក្នុងអារម្មណ៍ឲ្យចេញជារូបភាព និងឃើញលំនៅដ្ឋានរបស់ពួកដែលបានទទួលសេចក្ដីសង្គ្រោះហើយសូមឲ្យនឹកចាំថា ធាតុពិតនៃពិភពនេះនឹងប្រកបដោយភាពរុងរឿង លើសជាងការស្រមៃ គិតរបស់លោកអ្នកទៅទៀត។ ក្នុងបណ្ដាអំណោយទានផងទាំង ឡាយដែលព្រះជាម្ចាស់បានប្រទានក្នុងធម្មជាតិ យើងមើលឃើញពន្លឺដ៏ចាំងចែងនៃសិរីល្អនៃព្រះជាម្ចាស់បានយ៉ាងស្ដួចស្ដើងបំផុត។ ក្នុងព្រះគម្ពីកូរិនថូស១ ជំពូក២ ខ៩បានចែងថា “សេចក្ដីដែលភ្នែកមិនបានឃើញ ត្រចៀកមិនដែលបានឮ និងចិត្តដែលមិនបាននឹកដល់ គឺសេចក្ដីនោះឯងដែលព្រះបានរៀបចំទុកសម្រាប់ពួកអ្នកដែលស្រលាញ់ទ្រង់។” ។SCK 99.2

    ពួកកវី និងធម្មជាតិវិទូបានបរិយាយយ៉ាងច្រើនអំពីធម្មជាតិ ក៏ប៉ុន្តែមានតែអ្នកគ្រិស្ទានទេ ដែលមានអំណររីករាយចំពោះសោភ័ណភាពនៃផែនដី ដោយការដឹងគុណដ៏ក្រៃលែង ពីព្រោះគេបានទទួលស្គាល់នូវស្នាព្រះហស្ថរបស់ព្រះជាម្ចាស់ និងឃើញសេចក្ដីស្រលាញ់របស់ទ្រង់តាមរយៈបុប្ផាជាតិ ព្រៃព្រឹក្សា និងរុក្ខជាតិ។ គ្មាននរណាម្នាក់អាចសំដែងសេចក្ដីអំណរសរសើរឲ្យបានពេញលេញដល់សារៈសំខាន់នៃភ្នំទាំងឡាយ ជ្រោះ ជ្រង ទន្លេ បឹងបួរ និងសមុទ្រឡើយ ប្រសិនបើគេពុំយល់ថារបស់អស់ទាំងនេះគឺជាការសម្ដែងនៃសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សលោកទេនោះ។ SCK 100.1

    ព្រះជាម្ចាស់មានបន្ទូលមកកាន់យើង តាមរយៈកិច្ចការដែលទ្រង់បានប្រមើលមើលដោយឈ្វេងយល់ជាមុន និងតាមរយៈឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកលើចិត្តយើង។ នៅក្នុងកាលៈទេសៈ និងបរិយាកាសរបស់យើង និងក្នុងការផ្លាស់ប្ដូរជារៀងរាល់ថ្ងៃដែលកើតមានឡើងនៅជុំវិញយើងៗ អាចរកឃើញនូវមេរៀនដ៏មានតម្លៃប្រសិនបើយើងបើកចំហរទទួលយកមេរៀនទាំងនោះ។ ពួកអ្នកលើកទំនុកតំកើងព្រះដែល តាមដានការងាររបស់ទ្រង់បានប្រទានដល់មនុស្សនោះបានពោលថាៈ “ផែនដីមានពោរពេញទៅដោយសេចក្ដីសប្បុរសនៃព្រះយេហូវ៉ា” ..ទំនុកតំកើង៣៣:៥។ “បើអ្នកណាមានប្រាជ្ញានោះនឹងរក្សាទុកនូវសេចក្ដីទាំងនេះ ហើយនឹងពិចារណាពីសេចក្ដីសប្បុរស របស់ព្រះយេហូវ៉ា”..ទំនុកតំកើង ១០៧:៤៣។SCK 100.2

    ព្រះជាម្ចាស់មានបន្ទូលមកកាន់យើងដោយព្រះបន្ទូលរបស់ទ្រង់។ ពេលនេះយើងបានយល់កាន់តែច្បាស់ឡើងថែមទៀត នូវការបើកសំដែងអំពីលក្ខណៈសម្បត្តិរបស់ព្រះអង្គ អំពីទំនាក់ទំនងរបស់ទ្រង់ជាមួយមនុស្ស និងការងារដអស្ចារ្យក្នុងការប្រោសលោះយើងរាល់គ្នា។SCK 101.1

    ប្រវត្តិសាស្ដ្រអំពីពួកចាស់ព្រឹទ្ធាចារ្យ ពួកហោរា និងពួករិសុទ្ធពីសម័យបុរាណបានបើកចំហនៅនឹងមុខយើង។ ពួកគេទាំងនោះក៏ជាមនុស្ស “ដែលមានអារម្មណ៍ចិត្តគំនិតដូចយើងរាល់គ្នាដែរ” ..យ៉ាកុប ៥:១៧។ គេមានការតស៊ូយ៉ាងណាខ្លះនៅពេលដែលខូចទឹកចិត្តដូចដែលយើងធ្លាប់មាន។ យើងក៏ឃើញដែរនៅពេលដែលគេធ្លាក់ចុះក្នុងសេចក្ដីល្បួងដូចយើងបានឆ្លងកាត់មកហើយ ប៉ុន្តែគេបានតាំងចិត្តឡើងវិញ ហើយដណ្ដើមជ័យជំនះតាមរយៈព្រះគុណនៃព្រះជាម្ចាស់។ ដោយសម្លឹងមើលទៅអ្នកនោះ យើងក៏បានពង្រឹងសេចក្ដីក្លាហានក្នុងការប្រឹងប្រែងរកសេចក្ដីសុចរិតរបស់យើង។ ដូច្នេះនៅពេលដែលយើងអានពីបទពិសោធន៍ដ៏មានតម្លៃរបស់គេ អំពីពន្លឺ និងសេចក្ដីស្រលាញ់ និងព្រះពរដែលគេបានទទួលដោយសេចក្ដីអំណររីករាយ ហើយនិងអំពីការងារដែលគេបានធ្វើឲ្យមានជារូបរាងឡើងតាមរយៈព្រះគុណដែលបានផ្ដល់ឲ្យគេ នោះព្រះវិញ្ញាណដែលបណ្ដាលចិត្តគេ នឹងបណ្ដាលចិត្តយើងប្រៀបដូចជាភ្លើងដែលឆេះឡើងយ៉ាងសន្ធោរសន្ធៅក្នុងចិត្ត ហើយឲ្យមានចំណង់ត្រាបតាមភាពបរិសុទ្ធនិងអត្តចរិករបស់ព្រះ..ដូចជាពួកសាវ័កដែលដើរជាមួយនឹងទ្រង់ដូច្នេះដែរ។SCK 101.2

    ព្រះយេស៊ូមានព្រះបន្ទូលពីគម្ពីរសញ្ញាចាស់ហើយកើតក្នុងសញ្ញាថ្មីមានភាពពិតនោះលើសជាងប៉ុណ្ណាទៅ?“គឺជាព្រះគម្ពីរនោះឯងដែលជាទីបន្ទាល់ពីរូបខ្ញុំ”..យ៉ូហាន ៥:៣៩..ជាព្រះដ៏ប្រោសលោះ ជាព្រះអរម្ចាស់ដែលជាសេចក្ដីប្រាថ្នាសង្ឃឹមរបស់យើងទៅឯជីវិតដ៏អស់កល្បពឹងផ្អែកលើទ្រង់។ ជាការពិតណាស់ដែលព្រះគម្ពីរទាំងមូលបានរៀបរាប់ប្រាប់យើងអំពីព្រះគ្រិស្ទជាម្ចាស់។ គឺចាប់តាំងពីប្រវត្តិដំបូងនៃការបង្កើតលោកិយព្រោះថា “បើគ្មានទ្រង់ក៏គ្មានអ្វីនឹងកើតបានឡើយ”..យ៉ូហាន១:៣..រហូតទៅដល់សេចក្ដីសន្យាចុងក្រោយបង្អស់ យើងបានអានអំពីការងាររបស់ទ្រង់និងស្ដាប់នូវព្រះបន្ទូលរបស់ព្រះអង្គ ដែលមានព្រះបន្ទូលថាៈ “មើលអញនឹងមក ជាឆាប់”..វីវរណៈ ២២:១២។ ប្រសិនបើលោកអ្នកចង់ស្គាល់ព្រះអង្គសង្គ្រោះនោះសូមសិក្សាព្រះគម្ពីរបរិសុទ្ធរបស់ទ្រង់ចុះ។សូមបំពេញចិត្តរបស់លោកអ្នកដោយនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ទ្រង់គឺជាទឹកដ៏រស់ដែលអាចបំបាត់នូវការស្រេកឃ្លានដ៏ក្រហល់ក្រហាយរបស់លោកអ្នកបាន។ ព្រះបន្ទូលរបស់ទ្រង់គឺជាប៉័ងជីវិតមកពីសួគា។ ព្រះយេស៊ូបានមានព្រះបន្ទូលប្រកាសថាៈ “បើអ្នករាល់គ្នាមិនបរិភោគសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ”..យ៉ូហាន ៦:៥៣។ ទ្រង់បានពន្យល់ឲ្យយើងដឹងពីទ្រង់ដោយព្រះបន្ទូលថា “ឯពាក្យដែលខ្ញុំនិយាយទៅនោះត្រូវខាងវិញ្ញាណនិងជិវិតវិញ” ..យ៉ូហាន៦:៦៣។ រូបរាងកាយរបស់យើងបានរឹងមាំឡើង ពីអ្វីៗដែលយើងបរិភោគនិងផឹក។ សភាវៈនៃធម្មជាតិ ក៏ដូចជាសភាវៈនៃព្រលឹងវិញ្ញាណដែរ។ អ្វីៗដែលយើងភាវនាគិត នឹងផ្ដល់សូរសៀង និងថាមពលដល់ព្រលឹងវិញ្ញាណរបស់យើង។SCK 101.3

    ផ្ទៃរឿងនៃការប្រោសលោះគឺជាកិច្ចការមួយដែលពពួកទេវតាមានចំណង់នឹងពិនិត្យពិចារណា គឺជាទស្សនៈវិទ្យា និងជាចំរៀងរបស់អ្នកដែលបានប្រោសលោះក្នុងយុគសម័យដ៏អស់កល្ប។ ក្នុងខណៈនេះតើវាមិនសមល្មមសម្រាប់ការពិចារណានិង ការសិក្សាដ៏មធ្យ័តទេឬអ្វី? សេចក្ដីមេត្តាករុណា និងសេចក្ដីស្រលាញ់ដ៏គ្មានព្រំដែននៃព្រះយេស៊ូ ជាដង្វាយដំបូងសម្រាប់រូបយើងដែលអំពាវនាវឲ្យយើងមានការត្រិះរិះពិចារណាដ៏ម៉ឺងម៉ាត់និងប្រាកដប្រជា។ យើងត្រូវប្រកាន់ខ្ជាប់តាមអត្តចរិកនៃព្រះដ៏ប្រោសលោះ និងជាព្រះដែលអង្វរករជំនួសយើងរាល់គ្នា(God the Intercessor)ជាព្រះដ៏ជាទីស្រលាញ់ដល់យើង។ យើងត្រូវតែសញ្ជឹងគិតអំពីបេសកកម្មរបស់ទ្រង់ដែលបានយាងមក ដើម្បីជួយសង្គ្រោះរាស្ដ្ររបស់ទ្រង់ឲ្យរួចអំពីអំពើបាបរបស់យើង។ នៅពេលដែលយើងសម្លឹងមើលដោយយកចិត្តទុកដាក់នូវអត្តន័យនៃសួគា សេចក្ដីជំនឿនិងសេចក្ដីស្រលាញ់របស់យើង នឹងចំរើនមាំឡើង ហើយការអធិស្ឋានរបស់យើង នឹងបានជាទីគាប់ព្រះហឫទ័យរបស់ទ្រង់កាន់តែខ្លាំងឡើងៗដែរ ពីព្រោះការអធិស្ឋានទាំងនោះពោរពេញដោយសេចក្ដីជំនឿ និងសេចក្ដីស្រលាញ់។ ការអធិស្ឋាននោះនឹងកាន់តែឈ្លាសវៃ និងប្រកបដោយចិត្តក្លៀវក្លាថែមទៀតផង។ យ៉ាងនោះយើងនឹងមានសេចក្ដីទំនុកចិត្តស្ថិតស្ថេរទៅលើព្រះយេស៊ូហើយការរស់នៅប្រចាំថ្ងៃ ជីវភាពរស់នៅដោយ អំណាចរបស់ទ្រង់ ដើម្បីជួយសង្គ្រោះដល់អ្នកដែលវិលមកឯព្រះយេហូវ៉ាតាមរយៈទ្រង់ផង។ SCK 102.1

    នៅពេលដែលយើងសញ្ជឹងគិតលើភាពល្អឥតខ្ចោះនៃព្រះសង្គ្រោះ នោះយើងនឹងមានចំណង់ចង់បានការផ្លាស់ប្ដូរទាំងស្រុង និងការបង្កើតជាថ្មីទោក្នុងរូបភាពដ៏ល្អបរិសុទ្ធ ស្អាតស្អំរបស់ទ្រង់។ យើងនឹងមានចិត្តស្រេកឃ្លានចង់ឲ្យបានដូចជាព្រះជាម្ចាស់យើងសរសើរតំកើង។ នៅពេលដែលយើងគិតដល់ព្រះគ្រិស្ទកាន់តែខ្លាំងឡើងនោះ យើងនឹងរឹតតែចង់សំដែងប្រាប់អំពីទ្រង់ទៅកាន់អ្នកដទៃ ហើយនឹងឈរជាតំណាងរបស់ទ្រង់នៅក្នុងលោកិយនេះកាន់តែខ្លាំងក្លាឡើងដែរ។SCK 103.1

    ព្រះគម្ពីរពុំមែនចារិកទុកមកសម្រាប់តែបណ្ឌិតប៉ុណ្ណោះ តែផ្ទុយទៅវិញព្រះគម្ពីរបានរៀបចំឡើងសម្រាប់មនុស្សសាមញ្ញទូទៅ។ សច្ចធម៌ដ៏ធំធេងនៃព្រះគម្ពីរដែលមានសារៈសំខាន់ចាំបាច់ចំពោះសេចក្ដីសង្គ្រោះ គឺបានសំដែងមកយ៉ាងច្បាស់ទែង ដូចជាពន្លឺនាថ្ងៃត្រង់ជាក់ដូច្នោះដែរ ដែលគ្មាននរណាម្នាក់អាចនឹងវង្វេងបានឡើយ លើកលែងតែអ្នកដែលដើរតាមប្រាជ្ញាកាត់យល់របស់ខ្លួន ដោយមិនដើរតាមការបើកសម្ដែងដ៏ប្រច័ក្សច្បាស់ នូវព្រះរាជហឫទ័យនៃព្រះជាម្ចាស់ប៉ុណ្ណោះ។SCK 103.2

    យើងមិនគួរត្រងត្រាប់យកទីបន្ទាល់របស់មនុស្សដែលពោលថាព្រះគម្ពីរបង្ហាត់បង្រៀនដូច្នោះ..ប៉ុន្តែយើងត្រូវសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯងផ្ទាល់។ ប្រសិនបើយើងអនុញ្ញាតឲ្យអ្នកដទៃទៀត គិតគូរជំនួសរូបយើងនោះយើងនឹងធ្វើឲ្យកម្លាំងថមថយចុះ និងការបាត់បង់នូវការប៉ិនប្រសព្វរបស់យើងផង។ អំណាចដ៏ប្រពៃនៃគំនិតនឹង ក្រាបក្រិនចុះឱនថយដោយខ្វះការបំពេញសមយុទ្ធ ហ្វឹកហ្វឺនទៅលើកិច្ចការដែលសមល្មមដែលធ្វើទៅបាន ហើយក៏បណ្ដាលឲ្យបាត់បង់សមត្ថភាពក្រេបជញ្ជក់យកអត្ថន័យដ៏ជ្រាលជ្រៅ នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គំនិតនឹងរីកចម្រើនឡើងប្រសិនបើយើងប្រើការ តាមដានទំនាក់ទំនងនៃអត្ថបទសំខាន់ៗនៃព្រះគម្ពីរប៊ីបដោយធ្វើការប្រៀបធៀបនឹងព្រះបន្ទូលព្រះ ពីមួយទៅមួយ ហើយកិច្ចការដោយព្រះវិញ្ញាទៅនឹងព្រះវិញ្ញាណ។SCK 103.3

    — គ្មានអ្វីអាចចម្រើនកម្លាំងប្រាជ្ញាស្មារតី ជាជាងការសិក្សាព្រះបន្ទូលរបស់ព្រះទេ។ គ្មានសៀវភៅឯណាមានឥទ្ធិពលខ្លាំងក្លា អាចលើកស្ទួយសតិអារម្មណ៍ផ្ដល់ នូវថាមពលដល់សតិបញ្ញា ដូចជាសច្ចធម៌ដ៏ទូលំទូលាយនិងប្រសើរថ្លៃថ្លានៃព្រះគម្ពីរប៊ីបបានឡើយ។ ប្រសិនបើយើងសិក្សាព្រះបន្ទូលរបស់ព្រះទៅតាមរបៀបដែលគួរនឹងធ្វើនោះយើងពិតប្រាកដមានទឹកចិត្តទូលំទូលាយ អត្តចរិកថ្លៃថ្នូរ ហើយនឹងមានដឲស្ថេរភាពក្នុងចំណង់ប្រាថ្នា ដែលកម្រនឹងឃើញមាននៅក្នុងសម័យនេះ។SCK 103.4

    ការអានព្រះគម្ពីររបស់ព្រះ ដោយភាពប្រញាប់ប្រញាល់ផ្ដល់អត្ថប្រយោជន៍បន្តិចបន្តួចប៉ុណ្ណោះដល់អ្នកអាន។ គេអាចអានព្រះគម្ពីរទាំងមូលចប់ក៏ប៉ុន្តែមិនបានឃើញនូវសោភ័ណភាព និងអត្ថន័យទូលំទូលាយនិងជ្រាលជ្រៅនិងសេចក្ដីអាថ៌កំបាំងនៃព្រះគម្ពីរឡើយ។មួយវគ្គៗនៃព្រះគម្ពីរត្រូវតែសិក្សារហូតបានយល់ច្បាស់ពីខ្លឹមសារនៃវគ្គនេះនិងទំនាកទំនងទៅនឹងផែនការនៃសេចក្ដីសង្គ្រោះបានលេចចេញជាភ័ស្ដុតាងគឺនឹងមានតម្លៃជាជាងការអានច្រើនជំពូកដោយគ្រាន់តែត្រួសៗគ្មានគោលដៅច្បាស់លាស់នៅក្នុងអារម្មណ៍។ ការធ្វើបែបនេះមិនមានអ្វីចំរើនទេ។ ចូរយកព្រះគម្ពីរជាប់ជាមួយអ្នកជានិច្ច។ នៅពេលណាដែលលោកអ្នកមានឱកាស សូមអានព្រះគម្ពីរហើយផ្ដោតអារម្មណ៍របស់អ្នកទៅលើអត្ថបទដែលបានអាននោះ។ សូម្បីតែនៅពេលដែលដើរលំហែរតាមដងវិថី ក៏លោកអ្នកអាចអានអត្ថបទមួយវគ្គហើយត្រិះរិះពិចារណា ដោយយកចិត្តទុកដាក់់ វគ្គនោះនឹងដក់ជាប់ក្នុងអារម្មណ៍របស់លោកអ្នកជាក់ជាមិនខាន។ SCK 104.1

    — គ្មានគតិបណ្ឌិតណា ដែលបានមកដោយគ្មានការយកចិត្តទុកដាក់ដោយស្មោះអស់ពីចិត្ត និងដោយការសំភីសិក្សាព្រមជាមួយនិងការអធិស្ឋាននោះទេ។ មានវគ្គខ្លះ នៃព្រះគម្ពីរអាចងាយស្រួលនឹងភ័ន្តច្រលំណាស់ ក៏ប៉ុន្តែមានវគ្គខ្លះទៀតដែលមានអត្ថន័យមិនអាចយល់បាន ប្រសិនបើមិនយកចិត្តទុកដាក់អានសារចុះសារឡើងដោយល្អិតល្អន់នោះទេ។ អត្ថបទនៃព្រះគម្ពីត្រូវតែប្រៀបធៀបជាមួយអត្ថបទព្រះគម្ពីរ។ អ្នកត្រូវធ្វើការស្រាវជ្រាវដ៏ប្រុងប្រយ័ត្ន និងធ្វើការសញ្ជឹងគិតដោយមានការអធិស្ឋានផង។ ការសិក្សាបែបនេះពិតជានឹងបានទទួលព្រះពរដ៏លើសលប់អំពីព្រះ។ អ្នកដែលស្វែងរកដោយអំណត់អត់ធ្មត់នូវព្រះបន្ទូលនៃព្រះជាម្ចាស់ នោះប្រៀបបានទៅនឹងកម្មករអណ្ដូងរ៉ែដែលរកឃើញខ្សែកំណប់រ៉ែនៃលោហដ៏មានតម្លៃដែលកប់យ៉ាងជ្រៅនៅក្រោមដីយ៉ាងដូច្នោះដែរ។ ព្រះបន្ទូលទុកដូចជា កំណប់ទ្រព្យដែលលាក់កំបាំងយ៉ាងជ្រៅ គឺជាសច្ចធម៌ដែលមានតម្លៃឥតគណនាដែលបាំងពីភ្នែកអ្នកស្រាវជ្រាវដែលមានការធ្វេសប្រហែស។ ព្រះបន្ទូលដ៏រស់ដែលមកពីព្រះជាម្ចាស់បានចាក់បំពេញក្នុងចិត្តយើង និងលេចឡើងប្រៀបបានទៅ នឹងចរន្តទឹកដែលហូរចេញមកពីប្រភពទឹកនៃជវិត។SCK 104.2

    យើងមិនត្រូវសិក្សាព្រះគម្ពីរដោយគ្មានការអធិស្ឋាននោះទេ។ មុនពេលយើងបើកទំព័រព្រះគម្ពីរ យើងត្រូវអធិស្ឋានសូមពន្លឺអំពីព្រះវិញ្ញាណ គឺជាវិញ្ញាណនៃការត្រិះដឹង ដែលព្រះទ្រង់នឹងប្រទានដល់យើងរាល់គ្នាជាពិត។ នៅពេលដែលណាថាណែលមកឯព្រះយេស៊ូ នោះព្រះអង្គសង្គ្រោះទ្រង់បានឱទានឡើងថាៈ នុះហ្ន៎! ជាសាសន៍អ៊ីស្រាអែលពិតមែនដែលមានឧបាយកល។ ណាថាណែលក៏ទូលសួរថាៈ “តើលោកស្គាល់ខ្ញុំពីពេលណាមក?”។ ព្រះយេស៊ូមានបន្ទូលឆ្លើយថាៈ “មុនពេលហ្វីលីបហៅអ្នកមមក កាលពីអ្នកនៅក្រោមដើមល្វានៅឡើយខ្ញុំបានឃើញអ្នក”..យ៉ូហាន ១:៤៧.៤៨។ ព្រះយេស៊ូនឹងទតឃើញយើងផងនៅឯទីស្ងាត់កំបាំងសម្រាប់អធិស្ឋាន ប្រសិនបើយើងស្វែងរកទ្រង់ និងទូលសូមពន្លឺដែលអាចឲ្យយើងមើលឃើញថាអ្វីទៅជាសេចក្ដីពិត អ្វីទៅជាសេចក្ដីមិនពិត។ ពពួកទេវតាដែលមកពីពិភពនៃពន្លឺនឹងស្ថិតនៅជាមួយ អ្នកណាដែលមានចិត្តសុភាពរាបសា ដែលដើរតាមការដឹកនាំនៃព្រះជាម្ចាស់។ SCK 105.1

    ព្រះវិញ្ញាណបរិសុទ្ធសរសើរតំកើងព្រះអង្គសង្គ្រោះ។ កិច្ចការងាររបស់ព្រះវិញ្ញាណបរិសុទ្ធ គឺបង្ហាញព្រះយេស៊ូគ្រិស្ទនូវភាពបរិសុទ្ធឥតខ្ចោះនៃសេចក្ដីសុចរិតរបស់ទ្រង់ ហើយនិងសេចក្ដីសង្គ្រោះដ៏មហស្ចារ្យដែលយើងបានទទួលតាមរយៈព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថាៈ “ព្រះវិញ្ញាណបរិសុទ្ធនឹងទទួលនូវភាពសុចរិតអំពីខ្ញុំ ហើយបង្ហាញឲ្យអ្នកទាំងអស់បានយល់ដឹង”..យ៉ូហាន ១៦:១៤។ ព្រះវិញ្ញាណនៃសច្ចៈធម៌គឺជាបរមគ្រូដែលបង្រៀនយើងពីសច្ចៈធម៌នៃនគរស្ថានសួគ៍។ តើព្រះឲ្យតម្លៃមនុស្សជាតិយ៉ាងលើសលប់យ៉ាងណាហ្ន៎ ដែលទ្រង់ប្រទានព្រះរាជបុត្រារបស់ទ្រង់មកសុគតដើម្បីមនុស្សទាំងឡាយ ហើយក៏បានចាត់តាំងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ឲ្យមកបង្រៀនគេ និងធ្វើជាមគ្គទេសក៏ ដឹកនាំគេជាដរាបរៀងទៅ!SCK 105.2

    Larger font
    Smaller font
    Copy
    Print
    Contents