Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    សេចក្តីពិតញែកឲ្យបរិសុទ្ធ

    មេបោកដ៏ធំមានការបង្រៀនខុសជាច្រើន រៀបចំទុកឲ្យ សម្រាប់ អ្នកដែលវានឹងបំផ្លាញ ដែលមានចំណូលចិត្តប្លែកៗពីគ្នា។ ផែនការរបស់វាគឺនាំចូលមកក្នុងពួកជំនុំនូវការមិនស្មោះត្រង់ ធាតុមិនចំរើនលូតលាស់ ដែលធ្វើឲ្យមានការសង្ស័យនិងការមិនជឿ។ មនុស្សជាច្រើនដែលមិនមានជំនឿពិតប្រាកដទៅលើព្រះ បានទទួលយកគោលការនៃសេចក្តីពិតខ្លះ ហើយអះអាងថាគេជាអ្នកគ្រីស្ទាន ដូច្នេះហើយក៏អាចនាំសេចក្តីខុសឆ្គងនោះមកធ្វើជាគោលលទ្ធិនៃព្រះគម្ពីរ។ សាតាំងដឹងថាសេចក្តី ពិតដែលគេទទួលដោយសេចក្តីស្រឡាញ់ នោះអាចនឹងញែកមនុស្សឲ្យបរិសុទ្ធបាន។ ម៉្លោះហើយវាសង្វាតរកទ្រឹស្តីមិនពិត រឿងប្រឌិត និងដំណឹងដទៃទៀតយកមកប្តូរជំនួសវិញ។ តាំងតែ ពីដើមមក អ្នកបំរើទាំងឡាយរបស់ព្រះបានប្រជែងជាមួយនឹងគ្រូក្លែងក្លាយ ដែលមិនមែនគ្រាន់តែជាមនុស្សកាចសាហាវទេ តែជាអ្នកបង្រៀនអប់រំសេចក្តីមិនពិតដែលគ្រោះថ្នាក់ដល់ជីវិតមនុស្សទៀតផង។ ហោរាអេលីយ៉ា យេរេមា និងសាវកប៉ុល បានជំទាស់យ៉ាងដាច់ខាតទៅនឹងអ្នកដែលបង្វែរមនុស្សចេញពី ព្រះបន្ទូលរបស់ព្រះ។ ភាពសេរីនិយមដែលចាត់ទុកថាសេចក្តីជំនឿដ៏ត្រឹមត្រូវមិនមានសារៈសំខាន់នោះ ឃើញថាមិនមានការគាំទ្រពីអ្នកការពារសេចក្តីពិតដ៏បរិសុទ្ធទាំងនេះទេ។GrHKh 36.1

    ការបកស្រាយបទគម្ពីរទាំងស្រពេចស្រពិលនិងតាមតែអំពើចិត្ត ហើយនិងទ្រឹស្តីដែលផ្ទុយគ្នាក្នុងពិភពគ្រីស្ទាន គឺជាកិច្ចការនៃមហាសត្រូវរបស់យើង ដើម្បីបំភាន់គំនិតមនុស្ស។ ការមិនចុះសម្រុងនឹងគ្នា និងការបែកជាបក្សពួកក្នុងព្រះវិហារទាំងឡាយ ភាគច្រើនកើតឡើងដោយសារតែការមួលបង្កាច់បទគម្ពីរ ដើម្បីគាំទ្រទ្រឹស្តីណាមួយដែលគេចូលចិត្ត។GrHKh 37.1

    ដើម្បីលើកស្ទួយគោលលទ្ធិមិនត្រឹមត្រូវនោះ អ្នកខ្លះយកខគម្ពីរខុសពីអត្ថន័យទាំងមូល ដោយលើកយកតែពាក់កណ្តាលខមកគាំទ្រចំណុចរបស់ខ្លួន ហើយពាក់កណ្តាលទៀតបង្ហាញន័យផ្ទុយស្រឡះពីនោះទៅវិញ។ គេបានដកយកព្រះគម្ពីរ តែបន្តិចហើយបង្វែរន័យពន្យល់ឲ្យសមនឹង សេចក្តីប្រាថ្នារបស់មនុស្សជាតិ ដូចជាភាពប៉ិនប្រសប់នៃសត្វពស់ដូច្នោះដែរ។ ខ្លះទៀតសម្លឹងមើលទៅលើលេខនិងនិមិត្តរូប ហើយបកស្រាយ តម្រូវទៅតាមចិត្តរបស់គេ ដោយឲ្យតម្លៃយ៉ាងតិចតួចទៅលើទីបន្ទាល់នៃបទគម្ពីរ ជាអ្នកបកស្រាយព្រះគម្ពីដោយខ្លួនឯង ហើយបន្ទាប់មក គេបញ្ចេញយោបល់ដែលខុសឆ្គងរបស់គេនោះថាជាការបង្រៀននៃព្រះគម្ពីរ។GrHKh 37.2