Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    សេចក្តីសង្គ្រោះជាសាកល ដែលពុំមានចែងក្នុងបទគម្ពីរ

    ពួកអ្នកជឿលើសេចក្តីសង្គ្រោះជាសាកល បានមួលបង្កាច់បទគម្ពីរ។ អ្នកដែលបានតាំងខ្លួនថាជាគ្រូគង្វាលរបស់ព្រះគ្រីស្ទ បានបន្លឺផ្ទួនៗនូវពាក្យកុហកភូតភរ ចេញពីមាត់ពស់នៅក្នុងសួនច្បារអេដែនដែលថា «អ្នកពិតជាមិនស្លាប់ទេ»។ «នៅថ្ងៃណាដែលអ្នកបរិភោគ ភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ»។ វាអះអាងថា បាបជនអាក្រក់ៗទាំងឡាយ រួមមានឃាតក ចោរលួចចោរប្លន់ និងអ្នកកំផិតជាដើម នឹងបានចូលទៅក្នុងស្ថានបរមសុខបន្ទាប់ពីបានស្លាប់ទៅដែរ។ នេះគឺជារឿងប្រឌិតដ៏គួរឲ្យគាប់ចិត្តដល់មនុស្សមែន!GrHKh 56.1

    ប្រសិនបើមនុស្សទាំងអស់នឹងចូលទៅនគរស្ថានសួគ៌តែម្តង នៅក្នុងខណៈដែលខ្លួនស្លាប់ទៅ ជាការពិតនោះ យើងរាល់គ្នាប្រាកដជាចង់បានសេចក្តីស្លាប់ជាជាងមានជីវិតរស់នៅជាមិនខាន។ ជំនឿបែបនេះបាននាំឲ្យមនុស្សជាច្រើនផ្តាច់ជីវិតខ្លួនឯង។ នៅពេលដែលជីវិតពោរពេញទៅដោយបញ្ហា និងការខកចិត្ត ពេលនោះវាហាក់ដូចជាការងាយស្រួលណាស់នឹង ផ្តាច់ជីវិតហើយឡើងទៅកាន់ភពដែលរស់នៅអស់កល្បជានិច្ច។GrHKh 56.2

    ព្រះបានប្រទានភស្តុតាងយ៉ាងដាច់ខាតនៅក្នុងព្រះបន្ទូល ទ្រង់ថា ទ្រង់នឹងដាក់ទណ្ឌកម្មដល់អស់អ្នកដែលរំលងបញ្ញត្តិរបស់ផងព្រះអង្គ។ តើព្រះអង្គមានសេចក្តីមេត្តាករុណាហួសហេតុ រហូតដល់មិនអនុវត្តភាពយុត្តិធម៌ទៅលើបាបជនឬអី? សូមក្រឡេកមើលទៅឈើឆ្កាងនៅកាល់វ៉ារី។ ការសុគតនៃព្រះរាជបុត្រារបស់ព្រះបានបញ្ជាក់ជាភស្តុតាងថា «ឈ្នួលនៃអំពើបាបនោះជាសេចក្តីស្លាប់» គឺថារាល់ទាំងការបំពានបញ្ញត្តិរបស់ព្រះ ត្រូវតែទទួលទារុណកម្ម (រ៉ូម ៦:២៣)។ ព្រះគ្រីស្ទ ដែលពុំមានបាបសោះបានក្លាយជាតួបាបជំនួសមនុស្ស។ ទ្រង់បានទទួលកំហុសនៃសេចក្តីរំលង ហើយបានបាំងព្រះភក្ត្រនៃ ព្រះវរបិតារបស់ព្រះអង្គ រហូតទាល់តែព្រះទ័យទ្រង់បានប្រេះឆា ហើយព្រះជន្មទ្រង់បានបាត់បង់។ ទាំងអស់នេះ គឺដើម្បីឲ្យបាបជនបានទទួលការប្រោសលោះ។ ហើយអស់អ្នកណាដែល មិនព្រមទទួលដង្វាយប្រោសលោះឲ្យធួននឹងបាបដ៏មានតម្លៃនេះទេ នោះគេនឹងត្រូវតែទទួលទោស និងទណ្ឌកម្មនៃសេចក្តីរំលងនោះដោយខ្លួនគេផ្ទាល់។ GrHKh 57.1