Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ជំពូកទី 3 - វិញ្ញាណអាក្រក់

    បទគម្ពីរបានបើកសំដែងយ៉ាងច្បាស់ អំពីពួកទេវតារបស់ ព្រះនិងវិញ្ញាណអាក្រក់ទាំងឡាយ ដែលទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយនឹងប្រវត្តិសាស្ត្រនៃមនុស្ស។ មនុស្សជាច្រើនគិតថា ពួក ទេវតាបរិសុទ្ធដែល «ទ្រង់បានចាត់មកសម្រាប់ការងារជួយ ដល់ពួកដែលត្រូវទទួលសេចក្តីសង្គ្រោះ» (ហេព្រើរ ១:១៤) ជា វិញ្ញាណនៃមនុស្សស្លាប់។ ប៉ុន្តែ បទគម្ពីរបង្ហាញភ័ស្តុតាងថា វិញ្ញាណទាំងនេះមិនមែនជាព្រលឹងនៃអ្នកស្លាប់ទេ។GrHKh 25.1

    មុនការបង្កើតមនុស្ស មានពួកទេវតារួចស្រេច ទៅហើយ ពីព្រោះនៅពេលគ្រឹះផែនដីបានធ្វើឡើង «ផ្កាយព្រឹកបានច្រៀង ជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ» (យ៉ូប ៣៨:៧)។ បន្ទាប់ពីមនុស្សបានធ្លាក់ទៅក្នុងអំពើបាបមក ព្រះ ក៏បានបញ្ជូនពួកទេវតាឲ្យទៅយាមដើមជីវិត មុននឹងមនុស្សបាន ស្លាប់។ ពួកទេវតាមានអំណាចលើមនុស្ស ព្រោះមនុស្សដែល បានបង្កើតមក «ទាបជាងពួកទេវតាតែបន្តិចទេ» (ទំនុកតម្កើង ៨:៥)។GrHKh 25.2

    ហោរាមានប្រសាសន៍ថា៖ «ខ្ញុំក៏ឮសំឡេងទេវតាជាច្រើន នៅជុំវិញបល្ល័ង្ក»។ គេជា «ពួកទេវតាទាំងសល់សែន» រង់ចាំ បំរើស្តេចលើអស់ទាំងស្តេច ព្រោះជា «អ្នកបំរើទ្រង់ដែលធ្វើតាម ព្រះហប្ញទ័យ» «និងស្តាប់តាមព្រះសូរសៀងនៃព្រះបន្ទូលទ្រង់» (វិវរណៈ ៥:១១ ទំនុកតម្កើង ១០៣:២០, ២១ ហេព្រើរ ១២:២២)។ ដោយព្រោះពួកគេជាអ្នកនាំសាររបស់ព្រះ គេនាំគ្នា ចេញទៅ «ដូចជាផ្លេកបន្ទោរ» ពួកលោកហោះទៅយ៉ាងលឿន។ ទេវតាដែលបានលេចមកឯផ្នូររបស់ព្រះអង្គសង្គ្រោះមានសណ្ឋាន «ដូចជាផ្លេកបន្ទោរ» ធ្វើឲ្យពួកយាមល្បាតភ័យញ័រ «ហើយ ត្រឡប់ដូចជាមនុស្សស្លាប់»។ នៅពេលសានហេរីបបានប្រមាថ ព្រះ និងគំរាមដល់សាសន៍អ៊ីស្រាអែល «ទេវតានៃព្រះយេហូវ៉ា ក៏ចេញទៅប្រហារទីបោះទ័ពនៃពួកអាសស៊ើរ សម្លាប់មនុស្ស អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់» (អេសេគាល ១:១៤ ម៉ាថាយ ២៨:៣, ៤ ពង្សាវតារក្សត្រទី២ ១៩:៣៥)។GrHKh 26.1

    ព្រះបានចាត់ពួកទេវតាឲ្យទៅបំពេញបេសកកម្មនៃសេចក្តី មេត្តាករុណាដល់កូនចៅរបស់ព្រះអង្គ។ ឲ្យទៅឯលោកអ័ប្រាហាំ ជាមួយនឹងសេចក្តីសន្យានៃការអត់ទោស ឲ្យទៅឯក្រុងសូដុំម ដើម្បីសង្គ្រោះលោកឡុតពីសេចក្តីអន្តរាយ ឲ្យទៅឯលោក អេលីយ៉ាដែលស្ទើរតែបាត់បង់ក្នុងវាលរហោឋាន ឲ្យទៅឯលោក អេលីសេជាមួយនឹងរាជរថនិងសេះភ្លើង នៅពេលគាត់បាន ទ័លច្រកដោយសារពួកសត្រូវឡោមព័ទ្ធ ឲ្យទៅឯលោក ដានីយ៉ែល នៅពេលគេបោះជាចំណីសិង្ហ ឲ្យទៅឯលោកពេត្រុស ដែល ហៀបនឹងស្លាប់ក្នុងគុករបស់ស្តេចហេរ៉ូឌ ឲ្យទៅឯពួកសាវក នៅក្នុងបន្ទប់ឃុំឃាំង នៅក្រុងភីលីព ឲ្យទៅឯលោកប៉ុលក្នុងយប់នៃព្យុះសង្ឃរា នៅលើសមុទ្រ និងឲ្យទៅបើកចិត្តលោកកូនីលៀសឲ្យទទួលដំណឹងល្អ ឲ្យទៅឯលោកពេត្រុសដើម្បីបញ្ជូនគាត់ឲ្យយកដំណឹងនៃ សេចក្តីសង្គ្រោះដល់ជនបរទេសដែលមិនជឿព្រះ។ ដូច្នេះ ពួកទេវតាបានបំរើដល់រាស្ត្ររបស់ព្រះ។GrHKh 26.2

    Larger font
    Smaller font
    Copy
    Print
    Contents