Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ការបណ្តេញចេញពីស្ថានសួគ៌

    សាតាំងនិងពួកពលរបស់វាបានទម្លាក់ការស្តីបន្ទោសនៃការប្រឆាំងបះបោររបស់ពួកវា មកលើព្រះគ្រីស្ទវិញដោយអះអាងថា ប្រសិនបើព្រះមិនបានបន្ទោសពួកវាទេនោះគេនឹងមិនបះបោរដែរ។ ដោយការពោលអះអាងទាំងប្រមាថយ៉ាងចចេសរឹងរូសថាជាជនរងគ្រោះ ដោយគ្មានកំហុសពីអំណាចសង្កត់សង្កិន មេប្រឆាំង និងអ្នកគាំទ្រវា ក៏ត្រូវបានបំបរបង់ចេញពីស្ថានសួគ៌។ សូមអាន គម្ពីរវិវរណៈ ១២:៧-៩។GrHKh 15.2

    វិញ្ញាណរបស់សាតាំងនៅតែបំផុសបំផុលការប្រឆាំងបះបោរនៅផែនដី ទៅលើកូនចៅរបស់ព្រះដែលមិនស្តាប់បង្គាប់។ ពួកគេបានសន្យានឹងមនុស្សថា ពួកគេនឹងមានសេរីភាពដោយ ការបំពានក្រឹត្យវិន័យរបស់ព្រះ ដូចជាវាដែរ។ នៅពេលដែលព្រះថ្កោលទោសអំពើបាបនោះធ្វើឲ្យមនុស្សរឹតតែមានសម្អប់ចំពោះព្រះកាន់តែខ្លាំងឡើង។ សាតាំងបានដឹកនាំមនុស្សឲ្យធ្វើយុត្តិកម្ម (ញែកខ្លួនឲ្យបរិសុទ្ធ) ដោយខ្លួនឯង ហើយស្វែងរកការគាំទ្រដល់អំពើបាបរបស់ខ្លួនពីសំណាក់អ្នកដទៃ។ ជំនួសឲ្យការកែកំហុសរបស់ខ្លួនឯង ពួកគេបែរជាតូចចិត្តនឹងអ្នកណែនាំដល់គេទៅវិញ គេចោទថាអ្នកនោះជាអ្នកបណ្តាលឲ្យមានការលំបាក។GrHKh 15.3

    សាតាំងបានលួងលោមមនុស្សឲ្យធ្វើបាប ដោយបកស្រាយបំផ្លើសអំពីចរិតលក្ខណៈរបស់ព្រះ ដូចជាវាបានអនុវត្តនៅស្ថានសួគ៌ ដែលធ្វើឲ្យគេចាត់ទុកទ្រង់ថាជាអ្នកដឹកនាំតឹងរ៉ឹង និងប្រើអំណាចផ្តាច់ការ។ វាបានថ្លែងថា ច្បាប់ដ៏អយុត្តិធម៌របស់ ព្រះបាននាំឲ្យមនុស្សជំពប់ដួល ដូចជាបាននាំឲ្យខ្លួនវាបះបោរប្រឆាំងដូច្នោះដែរ។GrHKh 16.1

    ក្នុងការបំបរបង់សាតាំងចេញពីស្ថានសួគ៌ ព្រះបានសំដែងសេចក្តីយុត្តិធម៌ និងកិត្តិយសរបស់ទ្រង់។ ប៉ុន្តែ នៅពេលមនុស្សបានធ្វើបាប ព្រះបានប្រទានភស្តុតាងនៃសេចក្តីស្រឡាញ់ ដោយប្រទានព្រះរាជបុត្រារបស់ទ្រង់ ឲ្យមកសុគតជំនួសពូជសាសន៍ដែលបានធ្លាក់ទៅក្នុងអំពើបាបនេះ។ ក្នុងការលោះបាបនេះ ចរិតលក្ខណៈរបស់ព្រះត្រូវបានបង្ហាញឲ្យឃើញ។ ការបកស្រាយដ៏ធំអស្ចារ្យនៃឈើឆ្កាងបង្ហាញថា ការគ្រប់គ្រងរបស់ព្រះមិនបានទទួលខុសត្រូវចំពោះអំពើបាបឡើយ។ នៅក្នុងព្រះរាជកិច្ចរបស់ព្រះអង្គសង្គ្រោះនៅលើផែនដី មេបោកបញ្ឆោតដ៏ធំត្រូវបានបើកមុខ។ ការប្រមាថដ៏ឥតញញើត ដែលទាមទារឲ្យព្រះគ្រីស្ទឱនគោរពដល់វា សេចក្តីព្យាបាទដ៏មិនចេះងោកងុយ ដែលតាមយាយីព្រះអង្គ ពីកន្លែងមួយទៅកន្លែងមួយដែលបណ្តាលឲ្យចិត្តពួកសង្ឃនិងប្រជាជនបដិសេធ សេចក្តីស្រឡាញ់របស់ទ្រង់និងឲ្យគេស្រែកថា «ឆ្កាងវាទៅៗ»។ ទាំងអស់នេះបានធ្វើឲ្យលោកសន្និវាសទាំងមូលងឿងឆ្ងល់និងមានការ ឈឺចាប់។ ស្តេចនៃសេចក្តីអាក្រក់បានបញ្ចេញអស់ទាំងអំណាច និងការប៉ិនប្រសប់របស់វា ដើម្បីបំផ្លាញព្រះយេស៊ូវ។ សាតាំងបានប្រើមនុស្ស ជាភ្នាក់ងាររបស់វា ដើម្បីធ្វើឲ្យព្រះជន្មរបស់ព្រះអង្គសង្រ្គោះជួបប្រទះនូវការឈឺចាប់និងទុក្ខព្រួយ។ ការបេង្កើនភ្លើងនៃសេចក្តីច្រណែននិងការព្យាបាទ ព្រមទាំងសម្អប់និងការសងសឹកបានផ្ទុះឡើងនៅកាល់វ៉ារីទាស់នឹងព្រះរាជបុត្រា នៃព្រះ។GrHKh 16.2

    ឥឡូវនេះ កំហុសរបស់សាតាំង បានលេចចេញមកដោយគ្មានការដោះសា។ វាបានបង្ហាញចរិតលក្ខណៈពិតប្រាកដ របស់វា។ ការកុហករបស់សាតាំង ដែលចោទប្រកាន់ទាស់នឹងចរិតលក្ខណៈរបស់ព្រះបានលេចភ្លឺឡើងក្នុងពន្លឺដ៏ពិត។ វាបានចោទប្រកាន់ព្រះថា បានស្វែងរកការលើកតម្កើងសម្រាប់ព្រះអង្គ ទ្រង់ ដើម្បីឲ្យរាស្ត្ររបស់ព្រះអង្គស្តាប់បង្គាប់តាមទ្រង់ ហើយវាក៏បានថ្លែងទៀតថា ក្នុងពេលដែលព្រះអាទិករបានឲ្យអ្នកដទៃធ្វើការលះបង់ នោះព្រះអង្គពុំបានអនុវត្តការលះបង់និងធ្វើពលីកម្មអ្វីផ្ទាល់ខ្លួនសោះឡើយ។ ឥឡូវនេះគេបានឃើញថាអ្នកគ្រប់គ្រង លើលោកសន្និវាសនេះបានធ្វើការលះបង់ដ៏លើសលុប ដែលមានតែសេចក្តីស្រឡាញ់ទេដែលអាចធ្វើទៅបាន ពីព្រោះ «ព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទ កំពុងផ្សះផ្សាលោកិយនឹងព្រះអង្គទ្រង់» (កូរិនថូសទី២ ៥:១៩)។ ដើម្បីបំផ្លាញ អំពើបាបព្រះគ្រីស្ទបានបន្ទាបអង្គទ្រង់ ហើយស្តាប់បង្គាប់រហូតដល់សោយទីវង្គត។GrHKh 17.1