Loading...
Larger font
Smaller font
Copy
Print
Contents

សេចក្តីសង្ឃឹម ដ៏អស្ចារ្យ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ជំពូកទី 11 - គ្រាវេទនា

    «នៅគ្រានោះមីកែល ជាមហាទេវតាដែលតំណាង ពួកកូនចៅរបស់សាសន៍អ្នក លោកនឹងឈរឡើង ក៏នឹងមាន គ្រាវេទនាជាខ្លាំង ដល់ម្ល៉េះបានជាចាប់តាំងពីមាននគរដរាប ដល់វេលានោះឯង នោះមិនដែលកើតមានយ៉ាងដូច្នោះឡើយ ហើយនៅគ្រានោះ សាសន៍អ្នកនឹងបានប្រោសឲ្យរួច គឺអស់ អ្នកណាដែលមានកត់ទុកក្នុងបញ្ជី » (ដានីយ៉ែល ១២:១)។GrHKh 134.1

    នៅពេលដែលព្រះរាជសាររបស់ទេវតាទី៣ បានបញ្ចប់ រាស្រ្តរបស់ព្រះក៏បានបង្ហើយកិច្ចការរបស់ខ្លួនដែរ។ គេបានទទួល «ភ្លៀងចុងរដូវ » ហើយបានត្រៀមខ្លួនសម្រាប់គ្រាទុក្ខ លំបាក នៅចំពោះមុខគេ។ ការសាកល្បងចុងក្រោយបង្អស់ បាននាំ ចូលមកកាន់លោកិយរួចស្រេចហើយ ហើយអ្នកទាំងឡាយ ណា ដែលបានបង្ហាញថាមានភក្តីភាពចំពោះបញ្ញត្តិរបស់ព្រះ ត្រូវបានទទួល «ត្រារបស់ព្រះដ៏មានព្រះជន្មរស់»។ នៅពេល នោះព្រះយេស៊ូវនឹងបញ្ចប់ការទូលអង្វររបស់ព្រះអង្គ នៅក្នុង រោងឧបោសថខាងលើ ទាំងបញ្ចេញព្រះសូរសៀងយ៉ាងខ្លាំង ថា «ការស្រេចហើយ »។ «អ្នកណាដែលទុច្ចរិត ឲ្យអ្នកនោះ នៅតែ ទុច្ចរិតចុះ អ្នកណាដែលស្មោកគ្រោក ឲ្យអ្នកនោះនៅតែស្មោកគ្រោកចុះ តែអ្នកណាដែលសុចរិតវិញ ត្រូវឲ្យអ្នកនោះ ចេះតែប្រព្រឹត្តផ្លូវសុចរិតទៅ ហើយអ្នកណាដែលបរិសុទ្ធ ឲ្យ អ្នកនោះនៅតែបរិសុទ្ធដដែល » (វិវរណៈ ២២: ១១)។ ព្រះគ្រីស្ទ បានធ្វើជាដង្វាយលោះឲ្យធួននឹងបាប សម្រាប់រាស្រ្តរបស់ផង ព្រះអង្គ ហើយនឹងលុបអំពើបាបរបស់គេចេញផង។ «រាជ្យនិង អំណាចគ្រប់គ្រង ព្រមទាំងភាពរុងរឿងឧត្តមនៃអស់ទាំងនគរ នៅក្រោមមេឃទាំងមូល » (ដានីយ៉ែល ៧: ២៧) គឺហៀបនឹង ត្រូវបានប្រគល់ដល់អ្នកទទួលមរតកនៃសេចក្តីសង្រ្គោះ ហើយ ព្រះយេស៊ូវទ្រង់នឹង សោយរាជ្យជាស្តេចលើអស់ទាំងស្តេច និង ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់។GrHKh 134.2

    នៅពេលព្រះអង្គយាងចេញពីរោងឧបោសថ ភាពងងឹត គ្របដណ្តប់លើមនុស្សទាំងអស់នៅលើផែនដី។ ពួកសុចរិតត្រូវតែរស់នៅចំពោះព្រះភ័ក្រ្តនៃព្រះដ៏បរិសុទ្ធ ដោយគ្មានអ្នក អង្វរករជំនួស។ ការបង្ខាំងដល់ពួកអាក្រក់ត្រូវបានដកចេញ ហើយសាតាំងបានគ្រប់គ្រងលើពួកមិនប្រែចិត្តទាំងស្រុង។ ទីបំផុត ព្រះវិញ្ញាណរបស់ព្រះត្រូវបានដកចេញ។ ពេលនោះ សាតាំងនឹងបោះមនុស្ស នៅផែនដីទៅក្នុងសេចក្តីវេទនាដ៏ធំ នៅចុងក្រោយបង្អស់។ ទេវតារបស់ព្រះក៏លែងទប់ខ្យល់ដ៏កំណាច នៃតណ្ហារបស់មនុស្សលោកទៀតដែរ។ លោកិយទាំងមូលនឹង មានការហិនវិនាសធ្ងន់ធ្ងរជាងក្រុង យេរូសាឡិមកាលពីសម័យ ដើមទៅទៀត។ មានកម្លាំងទ័ព ត្រៀមខ្លួនជាស្រេច នៅរង់ចាំ តែការអនុញ្ញាតពីព្រះប៉ុណ្ណោះ ដើម្បីធ្វើឲ្យគ្រប់ទីកន្លែងបានសាបសូន្យអស់ទៅ។GrHKh 135.1

    អស់អ្នកដែលគោរពក្រឹត្យវិន័យរបស់ព្រះ នឹងត្រូវគេ ចាត់ទុកថាជាដើមហេតុនៃសេចក្តីវឹកវរ និងជាការបង្ហូរឈាមដ៏រន្ធត់ ដែលបានបំពេញផែនដីដោយសេចក្តីវេទនា។ អំណាច ដែលមកជាមួយការព្រមានចុងក្រោយ បានធ្វើឲ្យពួកអាក្រក់ ឆេះឆួលយ៉ាងខ្លាំង រួចសាតាំងក៏ធ្វើឲ្យវិញ្ញាណសម្អប់ និង វិញ្ញាណនៃការធ្វើទុក្ខទោសរំជួលឡើងទាស់នឹងអស់អ្នកដែល បានទទួលព្រះរាជសារនេះ។GrHKh 136.1

    នៅពេលដែលវត្តមានរបស់ព្រះបានដកចេញអំពីសាសន៍ យូដាទៅ ពួកសង្ឃនិងបណ្តាជននៅតែចាត់ទុកខ្លួនគេថាជាអ្នករើសតាំងរបស់ព្រះដដែល។ ការងារនៅក្នុងព្រះវិហារ នៅតែ បន្តទៅមុខ ព្រះពរដ៏ពិសិដ្ឋត្រូវបានអំពាវនាវរាល់ថ្ងៃដល់មនុស្ស ដែលមានកំហុស ដោយសារព្រះលោហិតរបស់ ព្រះរាជបុត្រានៃព្រះ។ ដូច្នេះ នៅពេលដែលសេចក្តីសម្រេចដែលមិនអាចកែប្រែបាននៃរោងឧបោសថ ត្រូវបានប្រកាសឡើង ហើយវាសនារបស់លោកិយត្រូវបានកំណត់ជារៀងរហូត នោះមនុស្ស ទាំងឡាយ ដែលរស់នៅលើផែនដីនឹងពុំបានដឹងឡើយ។ មនុស្ស ដែលព្រះវិញ្ញាណនៃព្រះបានដកចេញពីខ្លួន នៅតែរក្សាទម្រង់សាសនាដដែល។ ស្តេចនៃសេចក្តីអាក្រក់ជំរុញពួកគេឲ្យសម្រេច ផែនការអាក្រក់របស់វា។GrHKh 136.2

    នៅពេលដែលថ្ងៃសប្បាដហ៍បានក្លាយទៅជាចំណុចសំខាន់នៃវិវាទនេះ នៅទូទាំងពិភពគ្រីស្ទាន គេនឹងលើកឡើងថា មិនត្រូវអត់ទ្រាំនឹងក្រុមតូចដែលឈរជំទាស់នឹងពួកជំនុំ និង រដ្ឋឡើយ ហើយថាការដែលធ្វើឲ្យពួកគេរងទុក្ខឈឺចាប់ នោះ វាប្រសើរជាងឲ្យជាតិសាសន៍ទាំងមូល ត្រូវបោះចូលទៅក្នុងភាព ច្របូកច្របល់និងភាពគ្មានច្បាប់។ សំដីដដែលនេះគេធ្លាប់ពោល ទាស់នឹងព្រះគ្រីស្ទរួចមកហើយ។ លោកកៃផាមាន ប្រសាសន៍ ថា៖ «បើមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន នោះមាន ប្រយោជន៍ដល់អ្នករាល់គ្នាជាជាង ដើម្បីកុំឲ្យជាតិយើងនេះត្រូវវិនាសទាំងអស់ឡើយ » (យ៉ូហាន ១១:៥០)។ ការជំទាស់ នេះនឹងកើតឡើងយ៉ាងពិតប្រាកដ ទីបំផុត គេនឹងចេញច្បាប់ ប្រឆាំងនឹងអស់អ្នកដែលរក្សាថ្ងៃសប្បាដហ៍ នៃក្រឹត្យវិន័យទី៤ ទុកជាបរិសុទ្ធ ដោយប្រកាសប្រឆាំងនឹងពួកគេ ព្រមទាំងផ្តល់សិទ្ធិដល់បណ្តាជនឲ្យមានសេរីភាព ក្នុងការសម្លាប់ពួកបរិសុទ្ធ បន្ទាប់ពីពេលចេញច្បាប់នោះមួយរយៈមកផង។ លទ្ធិរ៉ូមនិយម ក្នុងសម័យដើម និងលទ្ធិប្រូតេស្តង់និយមដែលងាកចេញពី ជំនឿសម័យថ្មីនឹងប្រព្រឹត្តអំពើស្រដៀងគ្នានេះដែរ។ ពេលនោះ រាស្រ្តរបស់ព្រះនឹងត្រូវបានគេទម្លាក់ទៅក្នុងទិដ្ឋភាពនៃការខ្លោច ផ្សាចិត្តដូចបានពិពណ៌¬នាថាជា «គ្រាវេទនារបស់យ៉ាកុប» (យេរេមា ៣០:៥-៧)។GrHKh 137.1

    Larger font
    Smaller font
    Copy
    Print
    Contents