Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣ ធ្នូ

    ខចងចាំប្រចាំសប្តាហ៍ ៖ បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមក ឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវបំរើគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់វិញ។ កាឡាទី ៥:១៣PPKh3 203.2

    ស្តេចដាវីឌដាក់ទណ្ឌកម្មដល់ឃាតកដែលសម្លាប់សត្រូវរបស់ទ្រង់

    ប៉ុន្តែព្រះចៅដាវីឌមិនចង់ឱ្យមានជំនួយពីអ្នកក្បត់បែបនេះដើម្បីបង្កើត អំណាចរបស់ទ្រង់ទេ។ ទ្រង់បានប្រាប់ដល់ឃាតកទាំងពីនាក់នេះអំពីអ្វីដែលបានកើតឡើងដល់បុរសម្នាក់ដែលបានអួតថា ខ្លួនបានធ្វើគុតស្តេចសូល។ ទ្រង់បានបន្ថែមថា “ដូច្នេះ ចំណង់បើមនុស្សអាក្រក់បានសម្លាប់មនុស្សសុចរិត នៅលើដំណេក ក្នុងលំនៅរបស់ខ្លួន នោះតើមិនត្រូវឱ្យយើងសងសឹកជំនួសឈាមអ្នកនោះ ដោយដកឯងចេញពីផែនដីទៅ លើសជាងទៅទៀតទេឬអី?”។ PPKh3 203.3

    បន្ទាប់ពីការសុគតរបស់ អ៊ីស បូសែត ទៅមេទាហានទាំងអស់ក្នុងចំណោមអ្នកដឹកនាំអ៊ីស្រាអែល មានបំណងប្រាថ្នាចង់ឱ្យស្តេចដាវីឌគ្រប់គ្រង លើអំបូរទាំងអស់របស់សាសន៍អ៊ីស្រាអែល។ ពួកគេបានប្រកាសថា “នោះគឺទ្រង់ហើយ ដែលជាអ្នកនាំមុខពួកអ៊ីស្រាអែលចេញចូល មួយទៀត ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងទ្រង់ថា ត្រូវឱ្យឯងធ្វើជាអ្នកគង្វាលឃ្វាលអ៊ីស្រាអែល ជារាស្ត្រអញ គឺជាមេគ្រប់គ្រងលើពួកសាសន៍អ៊ីស្រាអែលផង គឺយ៉ាងនោះហើយ ដែលពួកចាស់ទុំទាំងប៉ុន្មាននៃសាសន៍អ៊ីស្រាអែល បានមកឯស្តេចនៅក្រុងហេប្រុន រួចស្តេចដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ាត្រង់ហេប្រុន”។ ដូច្នេះ ការដឹកនាំរបស់ព្រះបានបើកផ្លូវឱ្យដាវីឌ ចូលទៅគ្រងរាជបល្ល័ង្កជាស្តេច។ PPKh3 204.1

    ការផ្លាស់ប្តូរនៅក្នុងមនោសញ្ចេតនានៃប្រជារាស្រ្តនេះដាច់ខាតខ្លាំងណាស់។ បដិវត្ដន៍ត្រូវបានស្ងប់ស្ងាត់ ហើយដល់ទីបញ្ចប់ ដើម្បីបន្តការងារដែលគេកំពុងធ្វើនោះ។ មនុស្សដែលជាអតីតរាស្រ្តរបស់ស្តេចសូល ជិតកន្លះលាននាក់បានប្រជ្រៀតគ្នាចូលទៅក្នុងទីក្រុងហេប្រុន និងតំបន់ជុំវិញនោះ។ ពេលវេលានៃការអភិសេកស្តេចដាវីឌត្រូវបានគេកំណត់។ ដាវីឌជាបុរសម្នាក់ដែលត្រូវបានបណ្តេញចេញពីព្រះរាជវាំងរបស់ស្តេចសូល ជាអ្នកដែលបានភៀសខ្លួនទៅកាន់ភ្នំនិងរូងភ្នំនៃផែនដី ដើម្បីការពារអាយុជីវិតរបស់ខ្លួន ហៀបនឹងទទួលកិត្ដិយសខ្ពស់បំផុតដែលមនុស្សអាចប្រគល់ដល់អ្នកណាម្នាក់ហើយ។ ពួកសង្ឃនិងចាស់ទុំ ព្រមទាំងមន្រ្តីនិងពលទាហាន ប្រដាប់ដោយលំពែងដែលចាំងផ្លេកៗ និងមួកសឹក ហើយនិងជនបរទេសដែលបានមកពីទីឆ្ងាយៗ បានឈរធ្វើជាសាក្សីនៃពិធីអភិសេកនេះ។ PPKh3 204.2

    ព្រះចៅដាវីឌបានគ្រងព្រះពស្រ្តរាជ្យ។ សម្តេចសង្ឃបានចាក់ប្រេងដ៏ពិសិដ្ឋនៅលើថ្ងាសរបស់ទ្រង់ ព្រោះការចាក់ប្រេងតាំងកាលពីដំបូង ដោយលោកសាំយូអែលបានទាយទុកជាមុនអំពីអ្វីដែលនឹងកើតឡើងនៅក្នុងពិធីអភិសេករបស់ស្ដេចនេះ។ ពេលវេលាបានមកដល់ ហើយដាវីឌត្រូវបានគេឧទ្ទិសឱ្យឡើងកាន់តំណែងរបស់ទ្រង់ ជាតំណាងរបស់ព្រះ។ គេបានថ្វាយដំបងរាជ្យនៅក្នុងព្រះហស្តរបស់ទ្រង់។ គេបានកត់ត្រានូវសម្បថអធិបតេយ្យភាពដ៏សុចរិតរបស់ទ្រង់ទុក ហើយប្រជារាស្រ្តក៏បានថ្វាយពាក្យសម្បថនៃភក្តីភាពរបស់គេដល់ទ្រង់វិញដែរ។ រាស្រ្តអ៊ីស្រាអែលក៏មានស្ដេចដែលព្រះបាន តែងតាំង។ PPKh3 205.1

    អ្នកដែលបាទន្ទឹងរង់ចាំព្រះអម្ចាស់ដោយអំណត់ បានឃើញសេចក្តីសម្រេចតាមសេចក្តីសន្យារបស់ព្រះ។ “ដាវីឌទ្រង់ក៏ចម្រើនកាន់តែខ្លាំងឡើង ដោយព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារទ្រង់គង់ជាមួយ” (សាំយូអែលទី២ ៥:១០)៕ PPKh3 205.2

    *****

    Larger font
    Smaller font
    Copy
    Print
    Contents