Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៦ តុលា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ កុំឲ្យច្រឡំឡើយ និងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ។ កាឡាទី៦:៧PPKh3 60.1

    លោកអេលីជាសង្ឃនិងជាអ្នកគ្រប់គ្រងនៅស្រុកអ៊ីស្រាអែលដ៏មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើអំបូរទាំងឡាយនៃសាសន៍អ៊ីស្រាអែល។ ប៉ុន្តែ លោកមិនបានគ្រប់គ្រងគ្រួសាររបស់ខ្លួនបានល្អទេ។ គាត់គឺជាឪពុកដែល បណ្តែតបណ្តោយកូន។ គាត់មិនបានកែតម្រង់ទម្លាប់និងបំណងប្រាថ្នាអាក្រក់របស់កូនៗគាត់ឡើយ។ ជាជាងការមានជម្លោះជាមួយនឹងពួកគេ គាត់បានបណ្តោយឱ្យពួកគេធ្វើអ្វីតាមតែចិត្ត។ PPKh3 60.2

    ព្រះមិនបានទុកឱ្យសម្តេចសង្ឃនិងជាមេដឹកនាំនៃសាសន៍អ៊ីស្រាអែល នេះមើលមិនឃើញកាតព្វកិច្ចរបស់លោក ក្នុងការគ្រប់គ្រងកូនចៅដែលព្រះបានប្រទានឱ្យ នៅក្រោមការថែទាំរបស់គាត់នោះទេ។ ប៉ុន្តែលោកអេលីមិនបានបំពេញកាតព្វកិច្ចនេះឡើយ ព្រោះបើធ្វើដូច្នោះវាខ្វែងគំនិតនឹងកូនប្រុសៗ របស់គាត់ ហើយនឹងតម្រូវឱ្យមានការដាក់ទណ្ឌកម្មនិងការកាត់កាល់ពួកគេថែមទៀតផង។ គាត់បានឱ្យទៅកូនរបស់គាត់នូវអ្វីដែលពួកគេចង់បាន ហើយ មិនបានកែតម្រង់ពួកគេសម្រាប់ការងារបម្រើព្រះនិងភារកិច្ចនៃជីវិតទេ។ ឪពុករូបនេះបានក្លាយជារាស្រ្តរបស់កូនៗ ហើយកូនៗរបស់គាត់មិនបានចាប់ផ្តើមយល់ពីអត្តចរិតរបស់ព្រះ ឬភាពពិសិដ្ឋនៃក្រឹត្យវិន័យរបស់ទ្រង់ឡើយ។ ពួកគេស្គាល់រោងឧបោសថ និងកិច្ចការនៅទីនោះតាំងពីកុមារមក ប៉ុន្តែពួកគេមិនបានដឹងពីភាពបរិសុទ្ធនិងអត្ថន័យរបស់រោងឧបោសថ និងពិធីទាំងឡាយនៅទីនោះទេ។ លោកអេលីមិនបានពង្រឹងការគោរពរបស់ពួកគេចំពោះពិធីដ៏ឧឡារិកនេះឡើយ ហើយនៅពេលដែលពួកគេបានឈានដល់ វ័យជាបុរស ពួកគេមានពេញដោយផលផ្លែនៃការសង្ស័យដែលនាំឱ្យស្លាប់និងការបះបោរ។ PPKh3 60.3

    ទោះបីជាមិនមានគុណសម្បត្តិគ្រប់គ្រាន់ទាំងស្រុងដូច្នេះក៏ដោយ ក៏លោកអេលីបានតាំងពួកគេជាសង្ឃ ឱ្យបំពេញកិច្ចការនៅក្នុងរោងឧបោសថនៅចំពោះព្រះដែរ។ ពួកមនុស្សអាក្រក់ទាំងនេះបានពាំនាំការបះបោររបស់ពួកគេ ចូលទៅក្នុងពិធីដ៏ពិសិដ្ឋរបស់ព្រះជាម្ចាស់។ តង្វាយយញ្ញបូជាដែលចង្អុលទៅឯការសុគតរបស់ព្រះគ្រិស្ត ត្រូវបានតាក់តែងឡើងដើម្បីរក្សាជំនឿរបស់ពួកបណ្តាជន នៅក្នុងការយាងមកនៃព្រះដ៏ប្រោសលោះ នៅពេលខាងមុខ។ ដូច្នេះតង្វាយនេះគឺជាការសំខាន់ដាច់ខាតដែលត្រូវតែធ្វើតាមការណែនាំរបស់ព្រះជាម្ចាស់។ ចំណែកឯតង្វាយមេត្រីវិញ មានតែខ្លាញ់ទេដែលត្រូវដុតនៅលើអាសនា។ ឯមួយចំណែកទៀតត្រូវរក្សាទុកសម្រាប់សង្ឃ ហើយមួយចំណែកធំត្រូវឱ្យត្រឡប់ទៅអ្នកថ្វាយវិញ សម្រាប់បរិភោគនៅក្នុងពិធីបុណ្យថ្វាយតង្វាយជាមួយនឹងមិត្តភក្តិ។ ពិធីនេះនឹងដឹកនាំចិត្ដរបស់មនុស្សទាំងអស់ឱ្យដឹងគុណនិងមានជំនឿ ចំពោះតង្វាយយញ្ញបូជាដ៏ឧត្តម ដែលនឹងលោះបាបមនុស្សទាំងអស់នៅលើពិភពលោកនេះ។ PPKh3 61.1

    ដោយមិនស្កប់ចិត្តនឹងចំណែកនៃតង្វាយមេត្រីរបស់ខ្លួន កូនៗរបស់លោកអេលីបានទាមទារមួយចំណែកបន្ថែមទៀត។ ពួកសង្ឃបានយកតង្វាយ ទាំងនេះជាឱកាសដើម្បីធ្វើបាបខ្លួនឯង នៅក្នុងការចំណាយរបស់ បណ្តាជន។ ពួកគេមិនគ្រាន់តែបានទាមទារលើសពីសិទ្ធិរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបដិសេធមិនបានរង់ចាំឱ្យបានដុតខ្លាញ់ថ្វាយទៅព្រះរួចរាល់សិនថែមទៀតផង។ ពួកគេទាមទារនូវចំណែកដែលពួកគេចង់បាន ហើយប្រសិនបើពួកបណ្តាជនប្រកែក ពួកគេនឹងគំរាមយកដោយកម្លាំងបាយ។PPKh3 61.2

    ការមិនគោរពនេះបានប្លន់យកអត្ថន័យនៃពិធីដ៏ពិសិដ្ឋនេះ ដោយគ្មាន ការកោតក្រែង ហើយពួកបណ្តាជន “ក៏បានមើលងាយដល់តង្វាយនៃព្រះ យេហូវ៉ា”។ ពួកគេលែងទទួលស្គាល់និមិត្តរូបនៃការថ្វាយតង្វាយយញ្ញបូជាដ៏ឧត្តម ដែលពួកគេបានរង់ចាំទៀតហើយ។ “ដូច្នេះ បាបរបស់មនុស្សកំឡោះទាំងនោះ មានទម្ងន់ខ្លាំងណាស់ នៅចំពោះព្រះយេហូវ៉ា”។PPKh3 62.1

    Larger font
    Smaller font
    Copy
    Print
    Contents