២៨ តុលា
ខព្រះគម្ពីរប្រចាំថ្ងៃ ៖ គេនឹងច្បាំងទាស់នឹងកូនចៀម តែកូនចៀមនឹងឈ្នះគេ ពីព្រោះទ្រង់ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ឯពួកអ្នកដែលនៅជាមួយនឹងទ្រង់ នោះជាអ្នកដែលទ្រង់បានហៅ បានរើស ហើយជាអ្នកស្មោះត្រង់ទាំងអស់គ្នា។ វិវរណ ១៧:១៤PPKh3 117.2
ពួកបណ្តាជនដែលបានចូលរួមនៅក្នុងសង្គ្រាមពេញមួយថ្ងៃនេះបានខ្សោយកម្លាំងជាខ្លាំងដោយសារតែពួកគេមិនបរិភោគអាហារ។ ខណៈដែលពេលវេលានៃការហាមឃាត់បានបញ្ចប់ភ្លាម ពួកគេបានប្រញាប់រត់ទៅយកជ័យភ័ណ្ឌហើយបរិភោគសាច់ដែលមានជាប់ឈាម ជាការបំពានទៅនឹងបញ្ញត្តិដែលព្រះហាមឃាត់មិនបរិភោគឈាម។ PPKh3 117.3
យ៉ូណាថានមិនបានឮបញ្ជារបស់ស្ដេច ដែលហាមមិនឱ្យបរិភោគអាហារនោះឡើយ ហើយនៅថ្ងៃដែលកំពុងប្រយុទ្ធគ្នានោះ លោកបានបំពានទៅនឹងបញ្ជានោះដោយអចេតនា ដោយបានបរិភោគទឹកឃ្មុំបន្តិច ខណៈដែលទ្រង់បានដើរកាត់ព្រៃ។ ស្តេចសូលបានប្រកាសថានរណាដែលបំពាននឹងបញ្ជាហាមឃាត់របស់ទ្រង់នេះ នឹងត្រូវដាក់ទណ្ឌកម្មដោយសម្លាប់ចោល។ យ៉ូណាថានមិនបានមានកំហុសជាអំពើបាបដោយចេតនានោះទេ ហើយព្រះទ្រង់បាននាំមកនូវការរំដោះតាមរយៈទ្រង់ (យ៉ូណាថាន) ប៉ុន្ដែ ស្ដេចបានប្រកាសថា ការកាត់ទោសត្រូវតែអនុវត្ត។ “សូមឱ្យព្រះធ្វើដល់អញដូច្នោះ ហើយលើសទៅទៀតផង” គឺជាការកាត់ទោសគួរឱ្យខ្លាច “យ៉ូណាថានអើយ បុត្រត្រូវតែស្លាប់ (គម្ពីរភាសាខ្មែរសម្រាយ)”PPKh3 118.1
ជីវិតយ៉ូណាថានត្រូវបានជួយសង្គ្រោះដោយពួកទាហាន
ស្តេចសូលមិនអាចទាមទារកិត្ដិយសពីការទទួលជ័យជម្នះនោះបានទេ ប៉ុន្តែ ទ្រង់សង្ឃឹមថានឹងត្រូវបានទទួលកិត្តិយសពីការខំខ្នះខ្នែងអនុវត្តពាក្យសម្បថដ៏ពិសិដ្ឋរបស់ទ្រង់។ ពួកបណ្តាជនបានបដិសេធមិនអនុញ្ញាតឱ្យអនុវត្ត ការកាត់ទោសនេះឡើយ។ ពួកគេបានអះអាងដោយក្លាហាន នៅចំពោះកំហឹងរបស់ស្តេចថា “ឯយ៉ូណាថានដែលបាននាំឱ្យមានសេចក្តី សង្គ្រោះក្នុងពួកអ៊ីស្រាអែលយ៉ាងធំដល់ម៉្លេះ តើលោកត្រូវស្លាប់ឬអី មិនត្រូវឱ្យបានដូច្នោះឡើយ យើងខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា មិនត្រូវឱ្យមានសក់១សរសៃជ្រុះពីក្បាលរបស់លោកផង ដ្បិតការដែលលោកបានធ្វើនៅថ្ងៃនេះ នោះគឺបានធ្វើជាមួយនឹងព្រះទេតើ!”PPKh3 118.2
ការរំដោះយ៉ូណាថានគឺជាការស្តីបន្ទោសយ៉ាងធ្ងន់ធ្ងរ ដល់ភាពប្រញាប់ ប្រញាល់របស់ស្ដេច។ ស្តេចសូលបានដឹងជាមុនថា បណ្តាសារបស់ទ្រង់នឹងវិលត្រឡប់មករកព្រះសិរសាររបស់ទ្រង់វិញជាមិនខាន។ ទ្រង់បានវិលត្រឡប់មកកាន់ព្រះរាជដំណាក់របស់ទ្រង់វិញ ទាំងមួម៉ៅនិងមិនសប្បាយចិត្ត។ PPKh3 119.1
អស់អ្នកដែលបានប្រុងប្រៀបខ្លួននឹងដោះសាអំពើបាបរបស់ខ្លួនឯងយ៉ាងខ្លាំងបំផុត តែងតែថ្កោលទោសដល់អ្នកដទៃខ្លាំងបំផុតដែរ។ មនុស្សជាច្រើន ដូចជាស្តេចសូលជាដើមនេះ នៅពេលដែលដឹងជាក់ថាព្រះជាម្ចាស់លែងគង់នៅជាមួយពួកគេហើយ គេក៏បដិសេធមិនព្រមមើលទៅឯមូលហេតុនៃបញ្ហារបស់ពួកគេដែរ។ ពួកគេបានបណ្ដោយខ្លួនទៅវិនិច្ឆ័យដល់អ្នកដទៃដែលប្រសើរជាងខ្លួន យ៉ាងឃោរឃៅ។ PPKh3 119.2
ជាញឹកញាប់ អ្នកដែលស្វះស្វែងលើកតម្កើងខ្លួនឯង ត្រូវបាននាំឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពមួយដែលបានបង្ហាញឱ្យឃើញនូវអត្តចរិតពិតប្រាកដរបស់ខ្លួន។ នេះហើយគឺជារឿងដែលបានកើតឡើងនៅក្នុងករណីរបស់ស្តេចសូល។ កិត្តិយសជាស្ដេចមានសារៈសំខាន់ចំពោះទ្រង់ ខ្លាំងជាងយុត្តិធម៌ សេចក្ដីមេត្ដាករុណា ឬចិត្ដល្អសប្បុរស។ ទង្វើដូច្នេះបានដឹកនាំពួក បណ្តាជនឱ្យឃើញថាពួកគេមានកំហុស។ ពួកគេបានប្តូរហោរារបស់ព្រះ ដែលការអធិស្ឋានរបស់គាត់បាននាំមកនូវព្រះពរដល់គេ ជាមួយនឹងស្តេច ដែលបានអធិស្ឋានដាក់បណ្តាសាដល់ពួកគេទៅវិញ។ ប្រសិនបើបុរសៗ អ៊ីស្រាអែលមិនបានធ្វើអន្តរាគមន៍ទេ ម្ល៉េះយ៉ូណាថានដែលជាអ្នករំដោះពួកគេនេះនឹងត្រូវស្លាប់ដោយព្រះរាជក្រឹត្យរបស់ស្ដេចបាត់ទៅហើយ។ បន្ទាប់មក នៅពេលដែលបណ្តាជនធ្វើតាមការណែនាំរបស់ស្តេចសូលនោះ ពួកគេនឹងមានការសង្ស័យជាច្រើន! ស្តេចសូលបាននាំមកនូវគំនិតដ៏សែនជូរចត់ មកដាក់លើបល្ល័ង្ករបស់ទ្រង់ ដោយទង្វើរបស់ពួកគេ! PPKh3 119.3
*****