Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៥ តុលា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ឲ្យព្រះគ្រិស្តបានសណ្ឋិតក្នុងចិត្តអ្នករាល់គ្នា ដោយសារ សេចក្តីជំនឿ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុង សេចក្តីស្រឡាញ់។ អេភេសូរ ៣:១៧PPKh3 58.1

    ភាពត្រឹមត្រូវនៃអត្តចរិតរបស់សាំយូអែល បានទាក់ទាញសេចក្តីស្រឡាញ់ យ៉ាងកក់ក្ដៅពីសង្ឃចំណាស់នេះ(លោកអេលី)។ កុមារសាំយូអែលជាមនុស្សមានចិត្ដសប្បុរសចេះស្ដាប់បង្គាប់និងគួរឱ្យគោរព។ ដោយការឈឺចាប់ របស់លោកអេលីចំពោះអំពើអាក្រក់ដែលកូនប្រុសៗរបស់គាត់បានប្រព្រឹត្ត លោកអេលីបានរកឃើញការកម្សាន្តចិត្តនិងព្រះពរនៅក្នុងវត្តមាននៃកុមារដែលម្តាយបានយកមកផ្ញើនឹងគាត់នេះ។ គ្មានឪពុកណាមានសេចក្តីស្រឡាញ់ ដល់កូនប្រុស កូនស្រីរបស់ខ្លួនខ្លាំងជាងលោកអេលីស្រឡាញ់ថ្នាក់ថ្នមចំពោះ យុវជននេះឡើយ។ ដោយពោរពេញទៅដោយការថប់បារម្ភនិងការសោកស្តាយ ចំពោះឥរិយាបថប្រាសចាកសីលធម៌នៃកូនប្រុសៗរបស់គាត់ លោកអេលីបែរទៅឯកុមារសាំយូអែលដើម្បីកម្សាន្តចិត្តឡើងវិញ។ PPKh3 58.2

    ជារៀងរាល់ឆ្នាំ គាត់បានទុកចិត្តលើកុមារសាំយូអែលកាន់តែខ្លាំង។ ខណៈដែលសាំយូអែលនៅជាកុមារនៅឡើយ លោកអេលីបានពាក់អាវអេផូដ ធ្វើពីអំបោះខ្លូតទេសឱ្យជាសញ្ញាបញ្ជាក់ថា គាត់ (សាំយូអែល) ត្រូវបានញែកចេញសម្រាប់បំពេញការងារនៅក្នុងរោងឧបោសថ។ នៅក្នុងវ័យក្មេងដូចជាគាត់ ខណៈដែលគេបាននាំមកឱ្យបំពេញការងារនៅក្នុងរោងឧបោសថនេះ កុមារសាំយូអែលមានភារកិច្ចក្នុងការអនុវត្តន៍ការងារទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ ការងារទាំងនេះមិនមែនតែងតែសប្បាយរីករាយជានិច្ចនោះទេ ប៉ុន្តែ លោកបានបំពេញដោយសុឆន្ទៈ។ លោកបានចាត់ទុកខ្លួនឯងថា ជាអ្នកបម្រើរបស់ព្រះ ហើយកិច្ចការរបស់គាត់គឺជាការងាររបស់ព្រះ។ ព្រះបានទទួលការខិតខំប្រឹងប្រែងរបស់គាត់ ពីព្រោះកិច្ចការទាំងនោះបានផុសចេញពីសេចក្ដីស្រឡាញ់ចំពោះទ្រង់ និងមានបំណងធ្វើតាមព្រះហឫទ័យរបស់ទ្រង់យ៉ាងស្មោះត្រង់។ ដូច្នេះកុមារសាំយូអែលបានក្លាយជាអ្នកសហការបម្រើព្រះជាម្ចាស់នៃឋានសួគ៌និងផែនដី។ PPKh3 58.3

    ភាពស្មោះត្រង់ចំពោះការតូច

    ការបំពេញកាតព្វកិច្ចទាំងឡាយដោយចាត់ថា ជាកិច្ចការដែលត្រូវធ្វើថ្វាយព្រះជាម្ចាស់ នោះបាននាំឱ្យមានសេចក្តីស្រឡាញ់នៅជុំវិញការងារដ៏ទន់ទាបបំផុត ហើយភ្ជាប់អ្នកធ្វើការនៅផែនដី ជាមួយនឹងពួកទេវតាបរិសុទ្ធដែលធ្វើតាមព្រះហឫទ័យរបស់ព្រះនៅឋានសួគ៌។ ភាពស្មោះត្រង់ចំពោះការតួច ការធ្វើសកម្មភាពដោយស្មោះត្រង់និងសេចក្ដីសប្បុរសបន្តិចបន្តួច នឹងធ្វើឱ្យផ្លូវនៃជីវិតកាន់តែរីករាយ។ ហើយនៅពេលដែលការងាររបស់យើងនៅលើផែនដីត្រូវបានបញ្ចប់ យើងនឹងរកឃើញថាមនុស្សរាល់គ្នាដែលមានភារកិច្ចតួចតាច ហើយបានអនុវត្តដោយស្មោះត្រង់ បានបញ្ចេញឥទ្ធិពលសម្រាប់សេចក្ដីល្អដែលមិនត្រូវវិនាសឡើយ។ PPKh3 59.1

    យុវជននៅសម័យយើងនេះអាចមានតម្លៃនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ដូចជាកុមារសាំយូអែលដូច្នោះដែរ។ ដោយការអត់ធ្មត់ដ៏ស្មោះត្រង់ ភាពសុចរិតរបស់គ្រីស្ទាន អាចមានឥទ្ធិពលយ៉ាងខ្លាំង ដើម្បីធ្វើឱ្យពិភពលោកនេះកាន់តែល្អប្រសើរឡើង។ ព្រះមានកិច្ចការសម្រាប់មនុស្សគ្រប់គ្នា។ មិនដែលមាននរណាម្នាក់បានទទួលលទ្ធផលល្អសម្រាប់ព្រះនិងសម្រាប់មនុស្ស ធំជាងមនុស្សនៅសម័យបច្ចុប្បន្ននេះឡើយ ប្រសិនបើពួកគេស្មោះត្រង់ទៅនឹងអ្វីដែលព្រះបានប្រទានឱ្យ៕ PPKh3 59.2

    *****

    Larger font
    Smaller font
    Copy
    Print
    Contents