Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១ តុលា

    ខចងចាំប្រចាំសបា្តហ៍ ៖ អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក។ ម៉ាថាយ ១១:២៨PPKh3 46.2

    អាពាហ៍ពិពាហ៍ខុសរបស់សាំសុន

    បន្ទាប់ពីបានទទួលជ័យជម្នះរបស់គាត់មក សាសន៍អ៊ីស្រាអែលបានតាំងសាំសុនឱ្យធ្វើជាមេដឹកនាំ (អ្នកគ្រប់គ្រង) បន្ទាប់មក លោកបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់ម្ភៃឆ្នាំ។ ប៉ុន្តែ សាំសុនមិនបានស្ដាប់តាមការត្រាស់បង្គាប់របស់ព្រះទេ ដោយយកប្រពន្ធពីសាសន៍ ភីលីស្ទីន ឥឡូវនេះគាត់ហ៊ានទៅនៅក្នុងចំណោមពួកគេ ដែលជាខ្មាំងសត្រូវស្លាប់រស់របស់គាត់ម្តងទៀតជាការបណ្តែតបណ្ដោយទៅតាមចំណង់តណ្ហាខុសច្បាប់របស់ខ្លួន។ ដោយទុកចិត្ដទៅលើកម្លាំងរបស់ខ្លួន គាត់បានទៅឯស្រីពេស្យានៅតំបន់កាសា។ ពួកអ្នកដែលរស់នៅក្នុងទីក្រុងនេះបានដឹងថាគាត់នៅទីនោះ ហើយអន្ទះសាចង់សងសឹកជាមួយនឹងគាត់។ សត្រូវរបស់ពួកគេបានលាក់ខ្លួនយ៉ាងមានសុវត្ថិភាព នៅក្នុងកំផែងនៃទីក្រុងដែលមានបន្ទាយការពារយ៉ាងមាំបំផុត។ ពួកគេបានដឹងប្រាកដអំពីជនរងគ្រោះរបស់ពួកគេ ហើយពួកគេបានរង់ចាំរហូតដល់ភ្លឺ ដើម្បីនឹងសម្លាប់គាត់ចោលតែម្តង។PPKh3 46.3

    នៅពាក់កណ្ដាលអធ្រាត្រ សំឡេងមនសិការបានដាស់សតិសាំសុន ដោយការស្តាយក្រោយជាខ្លាំង ខណៈដែលគាត់បាននឹកឃើញថាគាត់បានក្បត់ពាក្យសន្យារបស់គាត់ជាណាសារីត។ ប៉ុន្តែ សេចក្ដីមេត្ដាករុណារបស់ព្រះមិនបានបោះបង់គាត់ចោលឡើយ។ គាត់បានប្រើកម្លាំងដ៏ខ្លាំងអស្ចារ្យរបស់គាត់ជាថ្មីម្តងទៀត ដើម្បីរំដោះខ្លួន។ ដោយដើរទៅជិតមាត់ទ្វារក្រុង ហើយចាប់យកសន្លឹកទ្វារទីក្រុង កន្ត្រាក់ទាញបង្គោលទាំង២ ព្រមទាំងរនុក លីទាំងអស់ទៅលើកំពូលភ្នំ ដែលនៅមុខហេប្រុនទៅ។ PPKh3 47.1

    លោកមិនបាននៅផ្សេងព្រេងក្នុងចំណោមពួកភីលីស្ទីជាថ្មីម្តងទៀតទេ ប៉ុន្តែបានបន្តស្វែងរកការសប្បាយខាងកាមតណ្ហា ដែលបានរុញច្រានគាត់ឱ្យធ្លាក់ទៅក្នុងសេចក្តីវិនាស។ “គាត់បានស្រឡាញ់ស្ត្រីម្នាក់នៅច្រកភ្នំសូរេក” ដែលនៅមិនឆ្ងាយប៉ុន្មានពីភូមិកំណើតគាត់។ នាងឈ្មោះដេលីឡា “អ្នកបំផ្លាញ”។ ចម្ការទំពាំងបាយជូរនៅសូរេកក៏កំពុងល្បួងណាសារីតដ៏ទ្រេតទ្រោត ដែលបានបណ្តោយខ្លួនទៅក្នុងសុរារូបនេះ ដូច្នេះ នេះគឺជាការផ្តាច់ចំណងមួយទៀត ដែលចងគាត់ភ្ជាប់ជាមួយនឹងភាពបរិសុទ្ធនិងជាមួយព្រះ។ ពួកភីលីស្ទីន បានប្តេជ្ញាថានឹងបំផ្លាញគាត់តាមរយៈនាងដេលីឡានេះ។ PPKh3 47.2

    ពួកគេមិនហ៊ានព្យាយាមចាប់គាត់ នៅពេលដែលគាត់មានកម្លាំងខ្លាំងនោះទេ ប៉ុន្តែពួកគេបានប្តេជ្ញាថានឹងស្វែងរកអាថ៌កំបាំងនៃអំណាចរបស់គាត់។ ដូច្នេះ ពួកគេបានសូកប៉ាន់ដេលីឡា ដើម្បីឱ្យស្វែងរកនិងបង្ហាញដល់ពួកគេពីអាថ៌កំបាំងនោះ។ PPKh3 47.3

    ស្ដ្រីទន់ខ្សោយបង្ក្រាបបុរសខ្លាំង

    នៅពេលដែលអ្នកក្បត់បានបន្តសាកសួរលោកសាំសុនដដែលៗ គាត់បានបញ្ឆោតនាងដោយនិយាយថាគាត់នឹងទៅជាខ្សោយដូចជាធម្មតា ប្រសិន បើគេធ្វើយ៉ាងនេះមួយ យ៉ាងនោះមួយ។ នៅពេលដែលនាងបានសាកល្បងតាមអ្វីដែលគាត់បានប្រាប់ នាងដឹងថានោះជាការបោកបញ្ឆោតទេ។ បន្ទាប់មកនាងបានចោទគាត់ថាគាត់ជាមនុស្សភូតកុហក “ធ្វើដូចម្តេចឱ្យបងនិយាយថា “បងស្រឡាញ់ដល់ខ្ញុំបាន” បើចិត្តបងទីទៃពីគ្នាដូច្នេះ? បងបានបញ្ឆោតខ្ញុំគ្រប់៣ដងនេះហើយ ឥតប្រាប់ពីដំណើរដែលបងមានកម្លាំងខ្លាំងទាំងម៉្លេះពីណាមកសោះ”។ សាំសុនបានឃើញភស្តុតាងយ៉ាងច្បាស់ថា ពួកភីលីស្ទីនបានរៀបចំផែនការបំផ្លាញគាត់ តាមរយៈស្រីស្នេហ៍របស់គាត់បីដង។ ប៉ុន្តែ នាងបានចាត់ទុកការក្បត់នេះថាជារឿងលេងសើច ហើយលោកក៏បាត់បង់ការភ័យខ្លាចទាំងងឹតងងល់។ PPKh3 48.1

    ពីមួយថ្ងៃទៅមួយថ្ងៃ កលល្បិចដ៏ប៉ិនប្រសប់បានរក្សាគាត់ឱ្យនៅក្បែរនាងជានិច្ច។ ទីបំផុតនាងក៏បានឈ្នះគាត់ ហើយសាំសុនក៏បានប្រាប់ អាថ៌កំបាំងនោះដល់នាង “មិនដែលមានកាំបិតកោរសក់ក្បាលអញឡើយ ដ្បិតអញជាពួកណាសារីតដល់ព្រះ តាំងតែពីផ្ទៃម្តាយមក បើកោរសក់អញហើយ នោះកម្លាំងនឹងថយចេញពីអញទៅ ហើយអញនឹងទៅជាខ្សោយ ដូចជាមនុស្សឯទៀត”។ PPKh3 48.2

    ដេលីឡាបានផ្ញើសារមួយទៅកាន់មេលើសាសន៍ភីលីស្ទីន ដោយបង្ខំឱ្យពួកគេមកជាបន្ទាន់។ ខណៈដែលអ្នកចម្បាំងដ៏ខ្លាំងពូកែរូបនេះកំពុងដេកលក់ ពួកភីលីស្ទីនបានកោរកម្រងសក់របស់គាត់ចេញពីក្បាល។ បន្ទាប់មក ដេលីឡាបានហៅថា “សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ គាត់ក៏ភ្ញាក់ពីដេកឡើង!” ដោយក្រោកឡើងជាប្រញាប់ គាត់បានគិតថាគាត់នឹងប្រើកម្លាំងរបស់គាត់ដូចគ្រាមុនៗ ប៉ុន្តែ ដៃដែលគ្មានកម្លាំងរបស់គាត់មិនបានស្តាប់តាមការបញ្ជារបស់គាត់ឡើយ គាត់បានដឹងថា “ព្រះយេហូវ៉ាបានថយចេញពីខ្លួនហើយ” នាងដេលីឡាបានចាប់ផ្តើមធ្វើឱ្យគាត់ខឹងនិងឈឺចាប់ PPKh3 48.3

    នាងធ្វើដូច្នេះដើម្បីល្បងលកម្លាំងរបស់គាត់មើល ព្រោះពួកភីលីស្ទីនមិនហ៊ានចូលទៅជិតគាត់ទេ ដរាបណាពួកគេមិនទាន់ដឹងច្បាស់ថាគាត់បានបាត់បង់អំណាចទាំងស្រុងនោះ។ បន្ទាប់មក ពួកគេបានចាប់គាត់ ខ្វេះភ្នែកគាត់ទាំងពីរចេញ ហើយបាននាំយកគាត់ទៅកាន់កាសា។ នៅទីនោះ ពួកគេបានយកច្រវាក់មកចងគាត់ ដាក់នៅក្នុងគុករបស់ពួកគេ ហើយបានបង្ខាំងគាត់ឱ្យធ្វើការជាទម្ងន់។ PPKh3 49.1

    Larger font
    Smaller font
    Copy
    Print
    Contents