១ វិច្ឆិកា
ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ។ យ៉ូហាន ១០:២៨PPKh3 126.3
ចម្លើយរបស់ហោរាគឺ “ទូលបង្គំមិនព្រមវិលទៅកាន់ខាងទ្រង់ទៀតទេ ពីព្រោះទ្រង់បានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ ព្រះយេហូវ៉ា ក៏បានបោះបង់ចោលទ្រង់ មិនឱ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលដែរ”។ រួចកាលសាំយូអែលបែរខ្លួនរៀបនឹងចេញទៅ នោះសូលចាប់ជាយអាវលោក ហើយអាវក៏រហែកនៅដៃរបស់ទ្រង់។ នៅពេលនេះហោរាបានប្រកាសថា “នៅ ថ្ងៃនេះ ព្រះយេហូវ៉ាបានផ្តាច់នគរអ៊ីស្រាអែលពីទ្រង់ចេញហើយ ក៏បានប្រទានឱ្យអ្នកជិតខាងដែលល្អជាងទ្រង់វិញ ១ទៀត ព្រះដ៏ជាកម្លាំងនៃសាសន៍ អ៊ីស្រាអែលទ្រង់មិនចេះកុហក ឬប្រែប្រួលឡើយ ដ្បិតទ្រង់មិនមែនជាមនុស្សដែលចេះប្រែប្រួលទេ”។PPKh3 127.1
ព្រះបានសម្តែងឱ្យសូលឃើញនូវសេចក្តីយុត្តិធម៌ ភាពម៉ឹងម៉ាត់ និងការ គួរឱ្យភ័យខ្លាច។ លោកសាំយូអែលបានបង្គាប់ឱ្យនាំស្តេចសាសន៍អាម៉ាលេក មកជួបគាត់។ អ័កាក់ជាស្តេចដែលមានទោសនិងគ្មានមេត្តាក៏ដើរចូលមក តាមបង្គាប់របស់ហោរា ដោយគិតក្នុងចិត្តថា គ្រោះថ្នាក់ដល់ស្លាប់នេះបានកន្លងហួសហើយ។ សាំយូអែលបានប្រកាសថា “ដាវឯងបានធ្វើឱ្យពួកស្រីៗទៅជាឥតកូន ដូច្នេះ ម្តាយឯងក៏នឹងឥតកូនយ៉ាងនោះដែរ រួចសាំយូអែលក៏កាប់អ័កាក់កម្ទេចនៅចំពោះព្រះយេហូវ៉ា”។ លុះធ្វើការនេះរួចហើយសាំយូអែល ក៏វិលត្រឡប់ទៅកាន់រ៉ាម៉ាវិញ។PPKh3 127.2
ព្រះបានធ្វើការអស់ពីលទ្ធភាពដើម្បីជួយដល់ស្តេចសូល
នៅពេលព្រះត្រាស់ហៅឱ្យឡើងគ្រងរាជបល្ល័ង្ក ស្តេចសូលខ្វះចំណេះដឹងនិងមានអត្តចរិតមិនគ្រប់លក្ខណៈទេ។ តែព្រះជាម្ចាស់បានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ទ្រង់ និងបានដាក់ទ្រង់នៅកន្លែងដែលទ្រង់អាចពង្រឹង គុណសម្បត្ដិដែលអ្នកដឹកនាំសាសន៍អ៊ីស្រាអែលត្រូវការជាចាំបាច់។ ប្រសិន បើទ្រង់នៅតែសុភាពរាបសា គុណសម្បត្តិល្អៗនឹងរីកចម្រើនកាន់តែខ្លាំង ខណៈ ដែលការទោរទន់ទៅរកអំពើអាក្រក់នឹងបាត់បង់អំណាចរបស់វា។ នេះគឺជាកិច្ចការដែលព្រះអម្ចាស់នឹងធ្វើចំពោះអស់អ្នកដែលថ្វាយខ្លួនដល់ទ្រង់។ ទ្រង់នឹងបើកសម្ដែងឱ្យពួកគេឃើញនូវអត្តចរិតខ្វះខាត ហើយនឹងប្រទានដល់ពួកគេនូវកម្លាំងដើម្បីនឹងកែកំហុសរបស់គេ។ PPKh3 127.3
នៅពេលដែលព្រះបានត្រាស់ហៅទ្រង់ឱ្យគ្រងរាជបល្ល័ង្កជាលើកដំបូង ស្តេចសូលជាមនុស្សសុភាព ហើយមិនបានទុកចិត្តខ្លួនឯងទេ ប៉ុន្តែ ជោគជ័យ ដែលទ្រង់បានទទួល បានធ្វើឱ្យទ្រង់មានទំនុកចិត្តលើខ្លួនឯង។ សេចក្ដីក្លាហាន និងជំនាញខាងយោធាដែលទ្រង់បានបង្ហាញនៅក្នុងការរំដោះភូមិ យ៉ាបេស កាឡាត បានធ្វើឱ្យភាពរីករាយរបស់ប្រជារាស្រ្តទូទាំងនគរពុះកញ្ជ្រោលឡើង។ ដំបូងទ្រង់បានថ្វាយសិរីល្អដល់ព្រះ តែក្រោយមកទ្រង់បានយកកិត្ដិយសនោះមកធ្វើជារបស់ខ្លួនឯង។ ទ្រង់មើលលែងឃើញការ ទីពឹងរបស់ទ្រង់ដល់ព្រះជាម្ចាស់ ហើយចិត្តរបស់ទ្រង់ក៏វង្វេងចេញពីព្រះ។ ការនេះហើយដែលបានរៀបចំផ្លូវឱ្យទ្រង់ប្រព្រឹត្តអំពើបាបដោយឥតកោតក្រែងនៅ គីលកាល។ ទំនុកចិត្តលើកខ្លួនឯងដ៏ងងឹតងងល់ដដែលនេះឯងដែលធ្វើឱ្យ ទ្រង់បដិសេធការប្រដៅតម្រង់របស់លោកសាំយូអែល។ ប្រសិនបើទ្រង់យល់ព្រមលន់តួកំហុសរបស់ទ្រង់ នោះបទបទពិសោធន៍ដ៏ជូរចត់នេះនឹងក្លាយទៅជាអ្នកការពារដល់ទ្រង់នៅពេលអនាគតជាមិនខាន។ ប្រសិនបើព្រះជាម្ចាស់បានញែកព្រះអង្គទ្រង់ចេញពីស្តេចសូលទាំងស្រុងនៅពេលនោះម្ល៉េះព្រះអង្គ (ព្រះ) មិនបានមានបន្ទូលទៅទ្រង់ (ស្តេចសូល) ម្តងទៀត តាមរយៈហោរារបស់ព្រះអង្គ ដោយបានប្រគល់ការងារជាក់លាក់មួយឱ្យទ្រង់បំពេញ ដើម្បីឱ្យទ្រង់អាចកែកំហុសពីអតីតកាលនោះទេ។ PPKh3 128.1
នៅពេលដែលស្តេចសូលនៅតែបន្តចចេសរឹងរួស មិនព្រមកែលម្អខ្លួនឯងនោះទ្រង់បានច្រានចោលនូវមធ្យោបាយតែមួយគត់ ដែលអាចជួយ សង្គ្រោះទ្រង់ពីភាពអាត្មានិយម។ នៅគីលកាល ពិធីខាងសាសនាដែលព្រះអង្គបានធ្វើជាការប្រឆាំងទៅនឹងការត្រាស់បង្គាប់របស់ព្រះដោយផ្ទាល់ នោះគ្រាន់តែជាការដាក់ទ្រង់ចូលទៅក្នុងកន្លែងដែលព្រះមិនអាចជួយសង្គ្រោះទ្រង់បានប៉ុណ្ណោះ។ នៅក្នុងបេសកកម្មប្រឆាំងនឹងសាសន៍អាម៉ាលេកនេះ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងការស្តាប់បង្គាប់តែមួយចំណែកប៉ុណ្ណោះទេ។ ព្រះមិនដែលអនុញ្ញាតឱ្យយើងមានសេរីភាពងាកចេញពីតម្រូវការរបស់ទ្រង់ឡើយ។ PPKh3 128.2