Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៥ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ប៉ុន្តែកាលណាព្រះដ៏ជាជំនួយទ្រង់យាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលចេញពីព្រះវរបិតាមក ព្រះអង្គនោះ ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ។ យ៉ូហាន ១៥:២៦PPKh3 28.2

    តើគេឌានអាចជឿជាក់ដោយរបៀបណា?

    គេឌានបានអធិស្ឋានទូលដល់ព្រះថា “បើសិនជាព្រះអង្គ ទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ដោយសារដៃរបស់ទូលបង្គំដូចជាទ្រង់បានមានព្រះបន្ទូលហើយ នោះមើល ទូលបង្គំដាក់រោមចៀមនេះនៅទីលានស្រូវ ដូច្នេះ បើឃើញសន្សើមមាននៅតែនឹងរោមចៀមប៉ុណ្ណោះ ហើយដីទាំងអស់ស្ងួតវិញ នោះទូលបង្គំនឹងដឹងថា ទ្រង់ជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែលដោយសារដៃទូលបង្គំពិតមែន ដូចជាទ្រង់បានមានព្រះបន្ទូលហើយ”។ លុះព្រឹកឡើង រោមចៀមសើមជោក តែដីនៅជុំវិញនោះបែរជាស្ងួតវិញ។ ប៉ុន្តែ ឥឡូវនេះ ការសង្ស័យមួយបានកើតឡើង ដោយរោមចៀមតែងតែស្រូបសំណើម កាលណាមានសំណើមនៅក្នុងលំហអាកាស ការសាកល្បងនេះមិនទាន់ច្បាស់លាស់អាចទទួលយកបាននៅឡើយទេ។ ដូច្នេះ គាត់បានសុំឱ្យមានសញ្ញាបញ្រ្ចាសត្រឡប់ទៅវិញ។ ព្រះក៏បានប្រទានតាមសំណូមពររបស់គាត់។PPKh3 28.3

    លោកគេឌានបានដឹកនាំកងទ័ពរបស់គាត់ចេញទៅច្បាំង ប្រឆាំងនឹងពួកឈ្លានពានដោយក្លាហាន។ “គ្រានោះពួកសាសន៍ម៉ាឌានទាំងប៉ុន្មាន និងពួកអាម៉ាលេក ព្រមទាំងពួកមនុស្សនៅស្រុកខាងកើត ក៏មូលគ្នាឆ្លងទន្លេ មកបោះទ័ពនៅត្រង់វាលច្រកភ្នំយេសរាល”។ កងទ័ពដែលនៅក្រោមការដឹកនាំរបស់គេឌានមានគ្នាត្រឹមតែបីម៉ឺនពីរពាន់នាក់ប៉ុណ្ណោះ។ ប៉ុន្តែ នៅចំពោះកងទ័ពសត្រូវយ៉ាងធំធេង ដែលបានដាក់ពង្រាយនៅពីមុខគាត់នេះ ព្រះអម្ចាស់មានព្រះបន្ទូលមកថា “ចំនួនមនុស្សដែលនៅជាមួយនឹងឯង មានគ្នាច្រើនពេកណាស់ នឹងឱ្យអញប្រគល់ពួកម៉ាឌានមកក្នុងកណ្តាប់ដៃគេមិនបានឡើយ ក្រែងពួកអ៊ីស្រាអែលអួតខ្លួន ទាស់នឹងអញវិញ ដោយថា “អញបានជួយPPKh3 29.1

    សង្គ្រោះខ្លួនអញទេ”។ ហេតុដូច្នេះហើយបានជាឥឡូវនេះព្រះបានប្រកាសនៅចំពោះមុខពួកបណ្តាជនថា “អ្នកណាដែលមានសេចក្តីភ័យញ័រ ចូរឱ្យអ្នកនោះវិលពីភ្នំកាឡាតត្រឡប់ទៅវិញចុះ”។ អ្នកដែលមិនចង់ប្រឈមមុខនឹងគ្រោះថ្នាក់និងការលំបាកនឹងមិនអាចបន្ថែមកម្លាំងដល់ទ័ពអ៊ីស្រាអែលទេ។ PPKh3 29.2

    គេឌានស្រឡាំងកាំង នៅពេលឮសេចក្តីប្រកាសថាកងទ័ពរបស់លោក មានចំនួនច្រើនពេកដូច្នេះ។ ប៉ុន្តែ ព្រះអម្ចាស់ទតឃើញអំនួតនិងការមិនជឿ នៅក្នុងចិត្តនៃរាស្រ្តរបស់ទ្រង់។ ដោយមានចិត្តពុះពោរចំពោះការអំពាវនាវរបស់លោក គេក៏បានចុះឈ្មោះព្រមៗគ្នា ប៉ុន្តែមនុស្សជាច្រើនមានការភ័យខ្លាច នៅពេលពួកគេបានឃើញកងទ័ពដ៏ធំនៃពួកម៉ាឌាន។ ប៉ុន្ដែ បើសាសន៍ អ៊ីស្រាអែលបានឈ្នះ នោះមនុស្សគ្រប់គ្នានឹងយកសិរីល្អរបស់ព្រះមកធ្វើជារបស់ខ្លួនជាមិនខាន។ PPKh3 29.3

    នៅសល់តែបីរយនាក់ប៉ុណ្ណោះ

    គេឌានបានស្ដាប់បង្គាប់តាមការណែនាំរបស់ព្រះអម្ចាស់ ហើយដោយចិត្ដក្តុកក្តួល គាត់បានឃើញកងកម្លាំងរបស់គាត់ពីរភាគបីបានចាកចេញ ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮមកដល់គាត់ម្តងទៀត “បណ្តាមនុស្សនៅតែច្រើនពេកនៅឡើយ ដូច្នេះ ចូរនាំគេចុះទៅឯទឹកទៅ អញនឹងល្បងលគេឱ្យឯង” អ្នកណាខ្លះដែលអញប្រាប់ឯងថា “នេះត្រូវទៅជាមួយនឹងឯង” គឺអ្នកនោះហើយដែលត្រូវទៅ ឯអ្នកណាដែលអញប្រាប់ឯងថា “នេះមិនត្រូវទៅជាមួយទេ អ្នកនោះឯងត្រូវនៅវិញ” ។ PPKh3 30.1

    គាត់បានដឹកនាំមនុស្សចុះទៅក្បែរមាត់ទឹក ដោយរំពឹងថានឹងចូលទៅប្រឆាំងជាមួយនឹងសត្រូវជាបន្ទាន់។ ពួកគេមួយចំនួនតូចបានយកដៃក្បង់ទឹកផឹកយ៉ាងរហ័ស ខណៈដែលគេកំពុងបន្តដំណើរទៅមុខទៀត ប៉ុន្តែពួកគេស្ទើរតែទាំងអស់បានលុតជង្គង់ឱនផឹកទឹកយឺតៗ ពីផ្ទៃទឹកដែលកំពុងហូរ។ អ្នកដែលក្បង់ទឹកផឹកមានត្រឹមតែបីរយនាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្សបីម៉ឺននាក់។ អ្នកទាំងបីរយនាក់នេះហើយដែលត្រូវបានជ្រើសរើស ហើយសល់ពីនោះត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។PPKh3 30.2

    ពួកអ្នកដែលបានតាំងចិត្តបំពេញចំណង់របស់ខ្លួន ក្នុងពេលមានគ្រោះ ថ្នាក់ គេមិនត្រូវទុកចិត្តនៅគ្រាអាសន្នទេ។ បុរសទាំងបីរយនាក់ដែលគេបានជ្រើស មិនគ្រាន់តែមានភាពក្លាហាននិងការគ្រប់គ្រងខ្លួនឯងប៉ុណ្ណោះទេ ពួកគេគឺជាមនុស្សដែលមានជំនឿផងដែរ។ ពួកគេមិនបានបង្ខូចខ្លួនដោយការថ្វាយបង្គំរូបព្រះឡើយ។ ព្រះអាចដឹកនាំពួកគេ ហើយតាមរយៈពួកគេ ព្រះអង្គអាចធ្វើការដើម្បីរំដោះជនជាតិអ៊ីស្រាអែលបាន។ ព្រះអង្គមិនមែនត្រូវបានសរសើរតម្កើងដោយចំនួនច្រើននោះទេ គឺដោយសារអត្តចរិតរបស់ពួកអ្នកដែលបម្រើទ្រង់វិញ។ PPKh3 30.3

    កងទ័ពអ៊ីស្រាអែលបានឈរជើងនៅជើងភ្នំមួយ ដែលអាចមើលឃើញវាលច្រកភ្នំ ជាកន្លែងដែលពួកឈ្លានពានបានបោះជំរំទ័ព “មានគ្នាច្រើនណាស់ដូចជាកណ្តូប សត្វអូដ្ឋរបស់គេក៏មានច្រើនជាពន្លឹកឥតគណនា ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ”។ លោកគេឌានភ័យញ័រនៅពេលដែលគាត់បានគិតអំពីការប្រយុទ្ធដែលនឹងចូលមកដល់នៅពេលព្រឹកស្អែកនេះ ប៉ុន្តែ ព្រះអម្ចាស់បានប្រាប់គាត់ឱ្យចុះទៅជំរំរបស់កងទ័ពម៉ាឌាន គាត់នឹងឮសំឡេងមួយនៅទីនោះដែលនឹងលើកទឹកចិត្ដដល់គាត់។PPKh3 31.1

    កំពុងតែរង់ចាំនៅក្នុងភាពងងឹតនិងភាពស្ងៀមស្ងាត់ គាត់បានឮទាហាន បានប្រាប់សុបិន្តទៅដៃគូរបស់គេ “មើលអញយល់សប្តិឃើញមាននំបុ័ងម្សៅឱក១ដុំ រមៀលចុះមកក្នុងទីបោះទ័ព នៃពួកម៉ាឌានយើងនេះ ក៏មកទង្គិចនឹងត្រសាលធ្វើឱ្យរលំផ្ងារឡើងរាបទៅនឹងដី” គូកនផ្សេងទៀតបានឆ្លើយឡើងជាពាក្យដែលធ្វើឱ្យចិត្តអ្នកលបស្តាប់នេះពុះកញ្ជ្រោលឡើងថា “នោះមិនគឺជាអ្វីទេ គឺជាដាវរបស់គេឌានជាកូនយ៉ូអាស សាសន៍អ៊ីស្រាអែលម្នាក់ ដែលព្រះបានប្រគល់ពួកម៉ាឌានយើងនេះ ព្រមទាំងកងទ័ពរបស់យើងទាំងអស់ ទៅក្នុងកណ្តាប់ដៃគេហើយ”។PPKh3 31.2

    គេឌានបានស្គាល់ព្រះសូរសៀងរបស់ព្រះ មានបន្ទូលតាមរយៈកងទ័ពម៉ាឌាជាជនបរទេសទាំងនេះ។ គាត់ក៏បានវិលត្រឡប់មកកាន់កងទ័ពដែលមានចំនួនតិច នៅក្រោមបញ្ជារបស់គាត់វិញ គាត់បានមានប្រសាសន៍ថា “ចូរក្រោកឡើង ដ្បិតព្រះយេហូវ៉ាបានប្រគល់ពួកកងទ័ពម៉ាឌាន មកក្នុង កណ្តាប់ដៃឯងរាល់គ្នាហើយ” ។ PPKh3 31.3

    Larger font
    Smaller font
    Copy
    Print
    Contents