Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២០ វិច្ឆិកា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ នាមឈ្មោះល្អ នោះវិសេសជាងប្រេងក្រអូបដ៏មានដំឡៃ ហើយថ្ងៃមរណៈក៏វិសេសជាងថ្ងៃកើតដែរ។ សាស្តា ៧:១PPKh3 175.1

    “គ្រានោះ ពួកភីលីស្ទីនគេប្រមូលគ្នាមកបោះទ័ពនៅត្រង់ស៊ូណែម” ខណៈ ដែលសូលនិងកងទ័ពរបស់ទ្រង់បានបោះជំរំនៅជើងភ្នំគីលបោ ចម្ងាយពីរបីគីឡូម៉ែត្រពីទីនោះ។ សូលហាក់ដូចជានៅតែម្នាក់ឯងនិងគ្មានទីពឹង ព្រោះព្រះជាម្ចាស់បានបោះបង់ចោលទ្រង់ហើយ។ ខណៈដែលទ្រង់បានសម្លឹងមើល ជុំវិញ ទៅឯកងទ័ពភីលីស្ទីន “នោះទ្រង់ក៏ភ័យ ហើយមានព្រះទ័យញាប់ញ័រជាខ្លាំង”។PPKh3 175.2

    សូលរំពឹងថាដាវីឌនឹងយកឱកាសនេះដើម្បីសងសឹក ទៅនឹងកំហុសដែលគាត់បានទទួល។ ស្តេចមានទុក្ខព្រួយជាខ្លាំង។ ចិត្តពុះពោរដោយគ្មានពិចារណារបស់ទ្រង់ក្នុងការតាមសម្លាប់មនុស្សដែលព្រះបានជ្រើសរើស បានដាក់ប្រទេសឱ្យធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ។ ខណៈដែលទ្រង់ដេញតាមដាវីឌ ទ្រង់បានភ្លេចការពារនគររបស់ព្រះអង្គ។ កងទ័ពភីលីស្ទីនបានឆក់យកឱកាសនៃស្ថានភាពដែលគ្មានការប្រុងប្រយ័ត្ននេះ វាយលុកចូលទៅក្នុងចំណុចកណ្តាលនៃប្រទេសតែម្តង។ នៅពេលដែល សាតាំងបានជំរុញសូលឱ្យបំផ្លាញដាវីឌ វាក៏បំផុសគំនិតសម្អប់ដូចគ្នាដល់កងទ័ពភីលីស្ទីន ឱ្យព្យាយាមបំផ្លាញសូលដែរ។ សាតាំងបានជំរុញដល់មនុស្សដែលមិនបាននៅជាប់ជាមួយនឹងព្រះខ្លះឱ្យចាប់ផ្ដើមឈ្លោះប្រកែកគ្នា នៅក្នុងពួកជំនុំ ហើយបន្ទាប់មក ទាញយកប្រយោជន៍ពីស្ថានភាពបាក់បែកនៃរាស្ដ្ររបស់ព្រះនេះ វាបានជំរុញឱ្យភ្នាក់ងាររបស់វានាំមកនូវការអន្ដរាយដល់ពួកគេ។ PPKh3 175.3

    ស្អែកឡើង សូលបានប្រយុទ្ធជាមួយនឹងកងទ័ពភីលីស្ទីន។ ស្រមោល អន្ធការនៃសេចក្ដីវិនាសបានធ្លាក់មកលើទ្រង់។ ទ្រង់ចង់សុំការណែនាំពីព្រះ ប៉ុន្តែ ទោះបីជាទ្រង់ស្វែងរកការណែនាំពីព្រះជាម្ចាស់ក៏ “ទ្រង់មិនឆ្លើយតបមកឡើយ ទោះបើដោយការពន្យល់សប្តិឬដោយសារយូរីម ឬដោយពួកហោរាក្តី”។PPKh3 176.1

    ព្រះជាម្ចាស់មិនដែលបែរព្រះភក្ត្រចេញពីអ្នកណាដែលបានចូលទៅឯព្រះអង្គដោយចិត្តស្មោះត្រង់នោះឡើយ។ តើហេតុអ្វីបានជាទ្រង់បែរ ព្រះភក្ត្រចេញពីស្តេចសូលដោយមិនមានចម្លើយបែបនេះ? ព្រោះស្តេចសូលបានបដិសេធដំបូន្មានរបស់ហោរាសាំយូអែល ទ្រង់បាននិរទេសដាវីឌជាមនុស្សដែលព្រះបានរើសតាំងចេញពីនគរ ទ្រង់បានសម្លាប់ពួកសង្ឃរបស់ព្រះជាម្ចាស់។ តើព្រះអាចឆ្លើយតបទៅព្រះអង្គ (ស្តេចសូល) បានដែរឬទេ នៅពេលដែលទ្រង់បានកាត់ផ្តាច់បណ្តាញទំនាក់ទំនងដែលព្រះនៃឋានសួគ៌បានបង្កើតឡើងទៅហើយនោះ? សូលមិនចង់បានការអត់ទោសចំពោះអំពើខុសឆ្គងរបស់ទ្រង់ និងការផ្សះផ្សាជាមួយនឹងព្រះឡើងវិញទេ តែទ្រង់ចង់បានតែការរំដោះឱ្យរួចពីខ្មាំងសត្រូវរបស់ទ្រង់ប៉ុណ្ណោះ។ ដោយការបះបោរ ទ្រង់បានកាត់ផ្តាច់ខ្លួនឯងចេញពីព្រះ។ ទ្រង់អាចវិលត្រឡប់មកវិញបានតាមការលន់តួទោស និងការលះបង់អំពើអាក្រក់របស់ទ្រង់តែប៉ុណ្ណោះ។ PPKh3 176.2

    “ដូច្នេះ សូលទ្រង់មានព្រះបន្ទូលប្រាប់ទៅពួកអ្នកបម្រើទ្រង់ថា ចូរទៅរកស្រីដែលចេះខាបខ្មោចឱ្យអញចុះ ដើម្បីឱ្យអញបានទៅសួរទំនាយពីស្រីនោះ”។ ព្រះជាម្ចាស់បានហាមឃាត់មិនឱ្យមានការប៉ុនប៉ងនិយាយជាមួយមនុស្សដែលស្លាប់ទៅហើយនោះឡើយ ហើយនិងផ្តន្ទាទោសដល់ស្លាប់ ចំពោះអ្នកណាដែលបានប្រព្រឹត្ដអំពើស្មោកគ្រោកបែបនេះ។ សូលបានបញ្ជាឱ្យគេសម្លាប់ពួកគ្រូមន្តអាគមនិងអ្នកណាដែលទាក់ទងជាមួយនឹងវិញ្ញាណមនុស្សស្លាប់ តែឥឡូវនេះ នៅក្នុងគ្រាអស់សង្ឃឹម ទ្រង់បានប្រវារកអ្នកដែលទ្រង់បានចាត់ទុកថា ជាអ្នកដែលគួរឱ្យស្អប់ខ្ពើមនោះទៅវិញ។ PPKh3 176.3

    Larger font
    Smaller font
    Copy
    Print
    Contents