Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៤ វិច្ឆិកា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។ ម៉ាថាយ ៦:៣៣PPKh3 134.1

    ហោរាបានហៅក្មេងឃ្វាលចៀមឱ្យចូលរួមនៅក្នុងពិធីជប់លៀង

    អេលាបបានកន្លងផុតពីការត្រួតពិនិត្យរបស់លោកសាំយូអែល ហើយប្អូនៗទាំងប្រាំមួយនាក់ក៏បានចូលខ្លួនជាបន្តបន្ទាប់ ដើម្បីឱ្យហោរានេះសង្កេតពិនិត្យ។ ប៉ុន្តែ ព្រះជាម្ចាស់មិនបានចង្អុលបង្ហាញគាត់ឱ្យជ្រើសរើសអ្នកណាមួយឡើយ។ PPKh3 134.2

    ដោយមានការថប់បារម្ភយ៉ាងឈឺចាប់ សាំយូអែលបានមើលទៅយុវជនចុងក្រោយបង្អស់។ គាត់បានសួរដោយចិត្តអល់អែកនិងងឿងឆ្ងល់ថា “អ្នកមានកូនតែប៉ុណ្ណេះទេឬអី?” ឪពុកឆ្លើយថា “នៅមានកូនពៅមួយទៀត វាកំពុងតែឃ្វាលចៀម”។ លោកសាំយូអែលឱ្យទៅហៅវាមក។ “ដ្បិតបើវាមិនទាន់មកដល់ នោះយើងមិនអង្គុយនៅតុឡើយ”។PPKh3 134.3

    អ្នកគង្វាលដែលកំពុងឯកោនេះភ្ញាក់ផ្អើលជាខ្លាំង ចំពោះការមកដល់របស់អ្នកនាំសារដែលខ្លួនមិនបានរំពឹងទុក ដែលបានប្រាប់ថាលោកហោរាបានមកដល់ភូមិបេថ្លេហិម ហើយបានប្រើគេឱ្យមកហៅគាត់ដូច្នេះ។ ហេតុអ្វីបានជាហោរានិងចៅហ្វាយនៃសាសន៍អ៊ីស្រាអែលចង់ជួបគាត់? ប៉ុន្តែ គាត់បានស្តាប់តាមការហៅឥតបង្អង់។ PPKh3 134.4

    “រីឯកូននោះមានថ្ពាល់ក្រហម ហើយភ្នែកស្រស់ល្អ ក៏មានរូបជាទីពេញចិត្ត”។ កាលលោកសាំយូអែលបានឃើញយុវជនជាអ្នកគង្វាលចៀមដ៏សង្ហា ដែលសមជាមនុស្សប្រុស និងសុភាពរាបសានេះ ព្រះសូរសៀងរបស់ព្រះជាម្ចាស់បានមានបន្ទូលមកថា “ឱ្យចូលទៅចាក់ប្រេងឱ្យចុះ ដ្បិតគឺអ្នកនេះហើយ” លោកដាវីឌបានបង្ហាញខ្លួនឯងថាជាមនុស្សក្លាហាននិងស្មោះត្រង់ ក្នុងតួនាទីជាអ្នកគង្វាលចៀមដ៏សុភាពម្នាក់ ហើយឥឡូវនេះព្រះជាម្ចាស់បានជ្រើសរើសគាត់ឱ្យធ្វើជាប្រមុខនៃរាស្រ្តរបស់ទ្រង់។ “សាំយូអែលក៏យកស្នែងដែលដាក់ប្រេងនោះ ទៅចាក់លើដាវីឌ នៅកណ្តាលពួកបងៗទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃនោះតទៅ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សណ្ឋិតលើ ដាវីឌ”។ រួចហើយហោរាក៏បានវិលត្រឡប់ទៅភូមិរ៉ាម៉ាវិញ ទាំងចិត្តធូរស្បើយ។ PPKh3 135.1

    ពិធីចាក់ប្រេងតែងតាំងឱ្យដាវីឌនេះត្រូវបានប្រារព្ធឡើងជាសម្ងាត់។ ពិធីនេះគឺជាការចង្អុលបង្ហាញប្រាប់គាត់អំពីវាសនាខ្ពស់មួយដែលកំពុងរង់ចាំគាត់ នៅកណ្តាលគ្រោះថ្នាក់ទាំងឡាយដែលនឹងកើតឡើងនាពេលប៉ុន្មានឆ្នាំខាងមុខនេះ ដូច្នេះចំណេះដឹងនេះអាចជំរុញឱ្យគាត់មានចិត្ដស្មោះត្រង់ចំពោះផែនការដែលព្រះជាម្ចាស់ចង់ឱ្យបានសម្រេចតាមរយៈជីវិតរបស់គាត់ជានិច្ច។PPKh3 135.2

    កិត្តិយសដ៏ធំដែលព្រះបានប្រគល់ឱ្យដាវីឌនេះ មិនបានធ្វើឱ្យគាត់មានអំនួតឡើយ។ កំឡោះជាអ្នកគង្វាលចៀមរូបនេះបានវិលត្រឡប់ទៅឃ្វាល ហ្វូងសត្វរបស់គាត់នៅឯជើងភ្នំវិញយ៉ាងសុភាព និងសាមញ្ញដូចកាលមិនទាន់បានចាក់ប្រេងតាំងយ៉ាងដូច្នោះដែរ។ ហើយគាត់បាននិពន្ធបទចម្រៀងនិងដេញពិណរបស់គាត់ ក្រោមការបណ្តាលចិត្តពីព្រះវិញ្ញាណថ្មីនេះ។ PPKh3 135.3

    មានទីវាលដ៏ស្រស់បំព្រងនៅពីមុខគាត់។ គាត់បានឃើញព្រះអាទិត្យ ជះពន្លឺឆ្អិនឆ្អៅនៅលើផ្ទៃមេឃ ដូចជាស្វាមីចេញពីផ្ទះរបស់ខ្លួន ហើយអរសប្បាយ “រត់តាមផ្លូវខ្លួនដូចជាមនុស្ស ខ្លាំងពូកែ”។ មានកំពូលភ្នំខ្ពស់ៗ ឈរជ្រងោរសំដៅទៅឯមេឃា ហើយនៅឯនាយឯណោះគឺព្រះជាម្ចាស់។ ពន្លឺនៅពេលថ្ងៃ ព្រៃឈើនិងភ្នំពណ៌ក្រហមច្រាលដូចមាស វាលស្មៅ និងជ្រោះ បាននាំគំនិតគាត់ឱ្យគិតទៅដល់អ្នកនិពន្ធនៃអំណោយទានល្អនិងគ្រប់លក្ខណ៍ គឺព្រះអាទិករ។ ការបើកសម្តែងពីអត្តចរិតនៃព្រះអាទិកររបស់គាត់ជារៀងរាល់ថ្ងៃ បានបំពេញចិត្តកវីវ័យក្មេងនេះដោយការកោតសរសើរនិងក្តីអំណរ។ អំណាចនៃគំនិតនិងចិត្តរបស់ដាវីឌបានរីកចម្រើននិងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះ។ គំនិតរបស់គាត់បានបន្តចាក់ទម្លុះចូលទៅក្នុងបទចម្រៀងថ្មីនិងសំឡេងពិណរបស់គាត់យ៉ាងជ្រៅ ហើយបាននាំចម្រៀងដ៏ពីរោះចេញពីសំឡងរបស់គាត់ ឮរំពងអាកាស ហាក់បីដូចជាឆ្លើយតបទៅនឹងបទចម្រៀងរបស់ពួកទេវតាដែលច្រៀងចេញពីឋានសួគ៌មក។ PPKh3 135.4

    តើនរណាអាចវាស់វែងលទ្ធផលនៃការត្រាច់ចរឃ្វាលចៀមនៅតាមជើងភ្នំយ៉ាងត្រមង់ត្រមោចជាច្រើនឆ្នាំនេះបាន? បទទំនុកតម្កើងរបស់អ្នកចម្រៀងសាសន៍អ៊ីស្រាអែលនឹងបញ្ឆេះសេចក្ដីស្រឡាញ់និងជំនឿ នៅក្នុងចិត្ត រាស្រ្តរបស់ព្រះតទៅមុខទៀត ដែលនាំពួកគេឱ្យចូលទៅកាន់តែជិតព្រះហឫទ័យ ដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់របស់ទ្រង់ សត្វលោកទាំងអស់ដែលទ្រង់បានបង្កើត នាំគ្នារស់នៅក្នុងទ្រង់។ PPKh3 136.1

    ព្រះបានរៀបចំដាវីឌឱ្យកាន់តំណែងយ៉ាងខ្ពស់ ជាមួយនឹងមនុស្សដ៏ថ្លៃឧត្តមនៅលើផែនដី។ ការយល់ដឹងយ៉ាងច្បាស់អំពីព្រះ បានបើកចំហនៅពីមុខគំនិតរបស់ដាវីឌ។ ភាពស្រពិចស្រពិលត្រូវបានបំភ្លឺឱ្យឃើញច្បាស់ ការលំបាកទាំងឡាយត្រូវបានធ្វើឱ្យរាបស្មើឡើងវិញ ភាពអល់អែកត្រូវបានចុះសម្រុងឡើងវិញ។ រាល់កាំរស្មីនៃពន្លឺថ្មីៗ បានបញ្ចេញនូវបទចម្រៀងនៃការលះបង់ដើម្បីថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ និងជាព្រះដ៏ប្រោសលោះ កាន់តែពីរោះឡើងៗ។ ខណៈដែលគាត់បានឃើញសេចក្ដីស្រឡាញ់នៃព្រះនៅក្នុងព្រឹត្តិការណ៍នៃជីវិតរបស់គាត់ ចិត្តរបស់គាត់បានពុះកញ្រ្ជោលដោយសេចក្តីកោតស្ញប់ស្ញែង និងការដឹងគុណយ៉ាងកក់ក្តៅ។ សំឡេងរបស់គាត់បានបន្លឺឡើងជាបទចម្រៀងយ៉ាងពីរោះរណ្តំដ៏គ្រលួច គាត់បានដេញពិណរបស់គាត់ដោយក្ដីអំណរកាន់តែខ្លាំងឡើងទៀត។ ហើយយុវជនជាអ្នកគង្វាលនេះបានរីកចម្រើនពីកម្លាំងមួយទៅកម្លាំងមួយ ពីចំណេះដឹងមួយ ទៅចំណេះដឹងមួយ ព្រោះព្រះវិញ្ញាណនៃព្រះជាម្ចាស់គង់នៅជាមួយគាត់។ PPKh3 136.2

    ******

    Larger font
    Smaller font
    Copy
    Print
    Contents