Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២០ តុលា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាអួន ដែលគេទំលាក់ទៅក្នុងសមុទ្រ ជាប់បានត្រីគ្រប់មុខ។ ម៉ាថាយ ១៣:៤៧PPKh3 99.1

    ស្តេចបានមកបង្ហាញខ្លួនឱ្យសាំយូអែលឃើញ

    លោកសូលបានជួបជាមួយនឹងហោរាដោយផ្ទាល់នៅច្រកទ្វារនៃទីក្រុង។ ព្រះបានបើកសម្តែងឱ្យលោកសាំយូអែលដឹងថា អ្នកដែលជាស្តេចនៃសាសន៍ អ៊ីស្រាអែល ដែលទ្រង់បានជ្រើសរើសនឹងលេចមកនៅចំពោះមុខគាត់។ ឥឡូវនេះ ខណៈដែលពួកគេកំពុងឈរទល់មុខគ្នា ព្រះជាម្ចាស់បានមានបន្ទូលមកលោកថា “នេះហើយជាមនុស្សដែលអញបានប្រាប់ឯង គឺអ្នកនេះឯង ដែលត្រូវសោយរាជ្យលើរាស្ត្ររបស់អញ”។ PPKh3 99.2

    ដោយបញ្ជាក់ប្រាប់សូលថាសត្វដែលបាត់នោះបានរកឃើញវិញហើយ លោកសាំយូអែលបានឃាត់គាត់ឱ្យនៅចូលរួមក្នុងពិធីជប់លៀងសិន ហើយនៅពេលជាមួយគ្នានោះលោកក៏បានប្រាប់ពីអាថ៌កំបាំងនៃជោគវាសនាដែលនៅចំពោះមុខគាត់មួយចំនួន។ “តើសេចក្តីប៉ងប្រាថ្នារបស់សាសន៍អ៊ីស្រាអែលសម្រេចលើអ្នកណា តើមិនសម្រេចលើអ្នក និងពួកគ្រួឪពុកអ្នកទេឬអី?” តម្រូវការចង់បានស្តេចនេះបានក្លាយទៅជារឿងមួយដែលមនុស្សបានដឹងនៅទូទាំងនគរទាំងមូល តែសូលបានឆ្លើយដោយសមរម្យនិងដោយបន្ទាបខ្លួនថា “តើខ្ញុំមិនមែនជាពួកបេនយ៉ាមីន ជាពូជអំបូរតូចជាងគេក្នុងបណ្តាសាសន៍អ៊ីស្រាអែលទេឬអី ហើយពួកគ្រួខ្ញុំ តើមិនមែនជាតូចទាបជាងអស់ទាំងគ្រួ ក្នុងពូជអំបូរបេនយ៉ាមីនដែរទេឬអី ដូច្នេះ ហេតុអ្វីបានជាលោកមានប្រសាសន៍នឹងខ្ញុំយ៉ាងនេះ?”PPKh3 99.3

    សាំយូអែលបាននាំជនចំឡែកនេះទៅកន្លែងដែលគេមកជួបប្រជុំគ្នា។ តាមការណែនាំរបស់ហោរា គេបានផ្តល់កន្លែងដ៏មានកិត្តិយសដល់សូល ហើយនៅក្នុងពិធីជប់លៀងនោះគេបានប្រគល់ឱ្យគាត់នូវចំណែកអាហារដែលល្អបំផុត។ លុះពិធីខាងជំនឿបានចប់សព្វគ្រប់ហើយ លោកសាំយូអែល បាននាំភ្ញៀវនេះទៅផ្ទះរបស់គាត់ និងបានសំណេះសំណាយជាមួយគាត់នៅទីនោះ ដោយបានពន្យល់ពីគោលការណ៍នៃរដ្ឋាភិបាលអ៊ីស្រាអែលមួយ ដែលនឹងត្រូវបង្កើតឡើង ហើយនៅក្នុងវិធីនេះគាត់បានរៀបចំសូលសម្រាប់តំណែង ដ៏ខ្ពស់នេះ។ PPKh3 100.1

    ពេលសូលបានចាកចេញទៅ នៅពេលព្រឹកស្អែកឡើង ហោរាសាំយូអែល បានទៅជាមួយគាត់។ បន្ទាប់ពីពួកគេបានឆ្លងកាត់ទីក្រុងរួចមក លោកបានបង្គាប់ឱ្យអ្នកបម្រើទៅមុន។ បន្ទាប់មក លោកបានប្រាប់ឱ្យសូលឈរស្ងៀមមួយកន្លែង ចាំទទួលសារដែលនឹងបញ្ជូនមកឱ្យគាត់។ “នោះសាំយូអែលក៏យកដបប្រេង ចាក់ទៅលើក្បាលសូល រួចថើបគាត់ដោយពាក្យថា ឯព្រះយេហូវ៉ាតើទ្រង់មិនបានចាក់ប្រេងតាំងអ្នក ឱ្យធ្វើជាអ្នកគ្រប់គ្រងលើមរតកទ្រង់ទេឬអី?”។ គាត់បានបញ្ជាក់ប្រាប់សូលថាព្រះវិញ្ញាណបរិសុទ្ធ នឹងជួយឱ្យគាត់មានគុណសម្បត្តិអាចនឹងបំពេញតួនាទីដែលកំពុងរង់ចាំនៅពីមុខគាត់នេះ “នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ានឹងមកសណ្ឋិតលើអ្នក បណ្តាលជាខ្លាំង អ្នកនឹងទាយជាមួយនឹងគេដែរ ហើយអ្នកនឹងបានប្រែទៅជាមនុស្សថ្មីវិញ កាលណាទីសម្លាល់ទាំងនេះបានកើតមកដល់អ្នកហើយ នោះត្រូវឱ្យអ្នកធ្វើតាមទំនងនៅឱកាសនោះចុះ ដ្បិតព្រះទ្រង់គង់ជាមួយនឹងអ្នកហើយ”។PPKh3 100.2

    នៅពេលដែលសូលបានធ្វើដំណើរតទៅមុខទៀត អ្វីៗគ្រប់យ៉ាងដែល បានកើតឡើងដូចជាហោរាបាននិយាយមកមែន។ នៅឯគីបៀរ ជាទីក្រុងរបស់គាត់ ហោរាមួយក្រុមបានត្រឡប់មកពី “ទីខ្ពស់” កំពុងច្រៀងសរសើរតម្កើងដល់ព្រះ ដោយសំឡេងខ្លុយនិងពិណ ជាឧបករណ៍មានខ្សែនិងក្រាប់។ នៅពេលសូលបានចូលមកជិតពួកគេ ព្រះវិញ្ញាណនៃព្រះអម្ចាស់ក៏បានមកសណ្ឋិតនៅលើគាត់ដែរ ហើយគាត់បានចូលរួមនៅក្នុងបទចម្រៀងសរសើរតម្កើងនិងទាយទំនាយជាមួយពួកគេ។ គាត់បាននិយាយដោយភាពស្ទាត់ជំនាញនិងប្រាជ្ញាយ៉ាងក្រៃលែង និងបានចូលរួមនៅក្នុងកិច្ចការជាមួយពួកគេដោយស្មោះ។ អស់អ្នកដែលបានស្គាល់គាត់បានលាន់មាត់ដោយភ្ញាក់ផ្អើលថា “តើមានអ្វីដល់កូនគីសនេះ តើសូលជាពួកហោរាដែរឬអី រួចម្នាក់ដែលនៅទីនោះក៏ឆ្លើយឡើងថា តើពួកហោរាមានអ្នកណាជាឪពុក សេចក្តីនោះក៏ ត្រឡប់ទៅជាពាក្យទំនឹមទំនៀមថា តើសូលជាពួកហោរាដែរឬអី?”។PPKh3 100.3

    ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការផ្លាស់ប្តូរយ៉ាងធំនៅក្នុងចិត្តគាត់។ ពន្លឺនៃភាពបរិសុទ្ធរបស់ព្រះ បានភ្លឺចែងចាំងនៅក្នុងភាពងងឹតនៃចិត្តពីកំណើត។ គាត់បានឃើញថាខ្លួនគាត់បាននៅចំពោះព្រះ ហើយគាត់បានឃើញសម្រស់នៃភាពបរិសុទ្ធ។ ព្រះបានត្រាស់ហៅលោកឱ្យចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងនឹងអំពើបាប ហើយឱ្យគាត់ដឹងថានៅក្នុងជម្លោះនេះ កម្លាំងរបស់គាត់ត្រូវតែបានមកពីព្រះទាំងស្រុង។ ផែនការនៃសេចក្ដីសង្គ្រោះ ដែលពីមុននេះហាក់ដូចជាស្រអាប់និងមិនច្បាស់លាស់ ឥឡូវនេះបានបើកឱ្យលោកយល់ច្បាស់។ ព្រះជាម្ចាស់បានប្រទានពរដល់លោកនូវភាពក្លាហាននិងប្រាជ្ញា សម្រាប់បំពេញតួនាទីដ៏ខ្ពង់ខ្ពស់នេះ។ PPKh3 101.1

    Larger font
    Smaller font
    Copy
    Print
    Contents