Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៦ ធ្នូ

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ គ្មានអ្នកណាអាចនឹងបំរើចៅហ្វាយ២នាក់បានទេ ដ្បិតអ្នកនោះនឹងស្អប់១ ហើយស្រឡាញ់១ ឬស្មោះត្រង់នឹង១ ហើយមើលងាយ១ អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះ និងទ្រព្យសម្បត្តិផងបានទេ។ ម៉ាថាយ ៦:២៤PPKh3 255.1

    ការដួលរលំរបស់អាប់សាឡំមនេះមិនបាននាំមកនូវសន្តិភាពភ្លាមៗទេ។ មានមនុស្សជាច្រើនបានចូលរួមនៅក្នុងការបះបោរនេះ ដែលធ្វើឱ្យស្តេច ដាវីឌមិនទាន់យាងវិលត្រឡប់ទៅកាន់រាជធានីរបស់ទ្រង់វិញ ហើយឡើងគ្រងរាជ្យសម្បត្តិជាថ្មីម្តងទៀត ដោយគ្មានការយាងពីសំណាក់ប្រជារាស្រ្តឡើយ។ មិនមានសកម្មភាពច្បាស់លាស់និងបន្ទាន់ណាដែលត្រូវយាងស្តេចដាវីឌឱ្យត្រឡប់មកវិញទេ ហើយទីបំផុត នៅពេលដែលអំបូរយូដាបានរៀបចំយាងស្តេចដាវីឌត្រឡប់មកវិញ សកម្មភាពនេះបានបង្កឱ្យមានការច្រណែនពីសំណាក់អំបូរផ្សេងៗ។ បដិវត្តន៍ប្រឆាំងមួយបានកើតឡើង ប៉ុន្តែ ត្រូវបានគេបង្រ្កាបបានយ៉ាងឆាប់រហ័ស ហើយសន្តិភាពក៏បានវិលត្រឡប់មកកាន់ប្រទេស អ៊ីស្រាអែលវិញ។ PPKh3 255.2

    គ្រោះថ្នាក់គំរាមកំហែងដល់មនុស្ស ពីសំណាក់ អំណាច ទ្រព្យសម្បត្ដិ និងកិត្ដិយសខាងលោកិយ។ ព្រះបានតាក់តែងជីវិតដំបូងរបស់ស្តេចដាវីឌ ជាមួយនឹងមេរៀនជាច្រើនរបស់អ្នកគង្វាលចៀម ជាការបន្ទាបខ្លួន ការអត់ធ្មត់ និងការថែរក្សាហ្វូងចៀមរបស់គាត់ដោយសុភាព ជាមួយនឹង ទស្សនីយភាពនៃ ធម្មជាតិនៅតាមជើងភ្នំដាច់ឆ្ងាយពីគេឯង ដើម្បីដឹកនាំគំនិតរបស់ទ្រង់ទៅឯព្រះអាទិករ ជាមួយនឹងជីវិតជាសាវកយ៉ាងយូរអង្វែង នៅទីរហោស្ថានដែលនឹងរៀបចំទ្រង់សម្រាប់គ្រងរាជ្យលើសាសន៍អ៊ីស្រាអែល។ តែជោគជ័យនិងកិត្តិយសខាងលោកិយ បានធ្វើឱ្យអត្តចរិតរបស់ដាវីឌចុះខ្សោយជាខ្លាំង រហូតដល់មេល្បួងទទួលបានជ័យជម្នះ។ PPKh3 256.1

    Larger font
    Smaller font
    Copy
    Print
    Contents