Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣ ឩសភា

    គ្រោះកាចបានវាយប្រហារមកលើប្រទេសអេស៊ីព្ទ

    ព្រះបានបង្គាប់ឱ្យលោកម៉ូសេ និងអើរ៉ុនធ្វើដំណើរទៅកាន់មាត់ទន្លេ នៅព្រឹកថ្ងៃស្អែក។ ដោយសារទន្លេនីលជាប្រភពនៃចំណីអាហារនិងទ្រព្យសម្បត្តិដល់ប្រជារាស្ត្រអេស៊ីព្ទ ទើបពួកគេថ្វាយបង្គំទន្លេនេះ ទុកជាព្រះរបស់គេ ហើយព្រះរាជាតែងតែយាងទៅកាន់ច្រាំងទន្លេនោះដើម្បីថ្វាយបង្គំព្រះ។ បងប្អូនពីរនាក់នោះបានរំឭកពីព្រះរាជសាររបស់ព្រះ ទូលស្តេចម្តងទៀត ហើយពេលនោះពួកគាត់បានលើកដំបងវាយទឹក។ ទឹកទន្លេដ៏ពិសេសនេះបានត្រឡប់ ទៅជាឈាម ត្រីពុលងាប់ពេញទឹក ហើយទឹកទន្លេក៏ត្រឡប់ជាធុំក្លិនស្អុយ។ ទឹកនៅក្នុងផ្ទះនិងនៅក្នុងអុងអាងទាំងឡាយក៏បានត្រឡប់ទៅជាឈាមដែរ។ “ឯពួកគ្រូនៅស្រុកអេស៊ីព្ទក៏ធ្វើដូច្នេះ ដោយចំណោះរបៀនរបស់គេដែរ ហើយ “ផារ៉ោនទ្រង់វិលចូលទៅក្នុងដំណាក់ទ្រង់វិញ មិនបានយកចិត្តទុកដាក់នឹងការទាំងនោះទេ”។ សេចក្តីវេទនានេះបានបន្តរហូតដល់ប្រាំពីរថ្ងៃ តែ ស្តេចផារ៉ោនមិនបានកែប្រែព្រះទ័យឡើយ។ លោកអើរ៉ុនបានលើកដំបងម្តងទៀត ហើយកង្កែបក៏បានចេញមកពីទន្លេ វាររវើកឡើង។ វាលោតចូលទៅក្នុងផ្ទះ គឺនៅក្នុងបន្ទប់ដេក លើគ្រែ ព្រមទាំងនៅក្នុងជើងក្រាន និងស្នាចលាយម្សៅផង។ ពួកសាសន៍អេស៊ីព្ទបានចាត់ទុកសត្វកង្កែបជាសត្វស័ក្តិសិទ្ធិ (ព្រះ) ហេតុដូច្នេះហើយទើបពួកគេមិនហ៊ានសម្លាប់កង្កែបឡើយ ប៉ុន្តែឥឡូវនេះសត្វដែលមានស្បែករអិលទាំងនេះ បានលោតចូលទៅក្នុង ព្រះរាជដំណាក់របស់ស្តេចផារ៉ោនទាំងហ្វូងៗ រហូតដល់ព្រះអង្គអត់ទ្រាំមិនឱ្យគេយកចេញមិនបាន។ ពួកគ្រូមន្តអាគមទាំងឡាយហាក់ដូចជាអាចបង្កើតកង្កែបបានដែរ តែពួកគេមិនអាចដកយកកង្កែបទាំងនោះ ចេញបានឡើយ។ PPKh1 255.1

    នៅពេលបានឃើញដូច្នេះ ស្តេចផារ៉ោនក៏បានបន្ទាបខ្លួន។ “ទ្រង់ហៅម៉ូសេនិងអើរ៉ុនមក មានបន្ទូលថា សូមឱ្យអង្វរដល់ព្រះយេហូវ៉ា ឱ្យទ្រង់បន្ថយកង្កែបចេញពីអញ ហើយពីរាស្ត្រអញទៅ នោះអញនឹងឱ្យពួកឯងចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា”។ លោកទាំងពីរបានទូលសួរស្តេចថា តើព្រះអង្គសព្វព្រះរាជហឫទ័យចង់ឱ្យពួកគាត់ទូលអង្វរដល់ព្រះ សូមឱ្យទ្រង់ដកយកសេចក្តីវេទនានេះចេញនៅពេលណា? ព្រះអង្គបានកំណត់យកថ្ងៃស្អែក ដោយសង្ឃឹមក្នុងចិត្តថាកង្កែបទាំងឡាយនឹងបាត់អស់ទៅវិញ ហើយនិងជួយសង្គ្រោះទ្រង់ឱ្យរួចពីការបន្ទាបខ្លួនយ៉ាងអាម៉ាស់នៅចំពោះព្រះនៃសាសន៍អ៊ីស្រអែល។ ទោះជាយ៉ាងនេះក៏ដោយ ក៏សេចក្តីវេទនានេះនៅតែបន្តរហូតដល់ពេលកំណត់ រួចកង្កែបទាំងអស់ បានងាប់ពាសពេញប្រទេសអេស៊ីព្ទ ហើយសំណល់ខ្មោចរបស់វាបានបំពុលបរិយាកាសនៅពាសពេញប្រទេស។ ព្រះអាចធ្វើឱ្យកង្កែបទាំងនោះក្លាយទៅជាធូលីដីវិញមួយរំពេច តែទ្រង់មិនធ្វើដូច្នេះទេ ដើម្បីកុំឱ្យស្តេចនិងប្រជារាស្ត្ររបស់ទ្រង់អាចប្រកាសថាលទ្ធផលនៃការបង្គាប់ឱ្យកង្កែបចេញទៅវិញនេះគឺជាកិច្ចការរបស់ពួកគ្រូមន្តអាគម។ កង្កែបបានងាប់ ហើយគេបានប្រមូលគរជាគំនរ ជាភស្តុតាងបញ្ជាក់ថាការនេះមិនមែនកើតឡើងដោយស្នាដៃរបស់ពួកគ្រូមន្តអាគមឡើយ ប៉ុន្តែ គឺជាការជំនុំជម្រះរបស់ព្រះនៃឋានសួគ៌ទេ។PPKh1 256.1

    “តែកាលផារ៉ោនឃើញថាបានធូរស្បើយហើយ នោះទ្រង់តាំងព្រះទ័យ រឹងទទឹងទៀត”។ លោកអើរ៉ុនបានលើកដៃដែលមានដំបងរបស់គាត់វាយ ធូលីដី តាមការត្រាស់បង្គាប់របស់ព្រះ នោះក៏កើតមានចៃ នៅពាសពេញប្រទេសអេស៊ីព្ទ។ ស្តេចផារ៉ោនបានឱ្យពួកគ្រូធ្មប់របស់ព្រះអង្គធ្វើឱ្យកើតជាចៃដែរ តែពួកគេធ្វើមិនកើតឡើយ។ ពួកគ្រូមន្តអាគមនទាំងនោះទទួលស្គាល់ថា “នេះគឺជាអង្គុលីព្រះហស្តរបស់ព្រះទេ” តែផារ៉ោននៅតែមានព្រះទ័យរឹងទទឹង ដដែល។ សេចក្តីវេទនាមួយទៀតក៏បានធ្លាក់ចូលមកជាបន្ត បណ្តាផ្ទះនៃពួកសាសន៍អេស៊ីព្ទនឹងមានពេញដោយរុយទាំងអស់ “ព្រមទាំងដីដែលគេអាស្រ័យនៅដែរ” រុយទាំងនោះធំៗ ហើយមានពិសផង កាលណាវាទិចនោះឈឺជាខ្លាំង។ ដូចជាព្រះបន្ទូលរបស់ព្រះបានប្រាប់ឱ្យដឹងជាមុន រុយទាំងនោះមិនមាននៅទឹកដីកូសែនឡើយ។ PPKh1 256.2

    Larger font
    Smaller font
    Copy
    Print
    Contents