Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៨ កុម្ភៈ

    ឪពុកនិងកូនបានធ្វើដំណើរដោយស្ងៀមស្ងាត់ លោកអ័ប្រាហាំកំពុងសញ្ជឹងគិតអំពីអាថ៌កំបាំងដ៏ធ្ងន់ធ្ងរនោះ។ គំនិតរបស់គាត់បានគិតទៅដល់ម្តាយ ដ៏មានអំនួតនិងពោរពេញទៅដោយសេចក្តីស្រឡាញ់ ហើយគិតទៅដល់ថ្ងៃដែលគាត់ត្រូវត្រឡប់ទៅផ្ទះវិញតែម្នាក់ឯង។ គាត់បានដឹងថាកាំបិតនឹងចាក់ទម្លុះចិត្តរបស់គាត់ នៅពេលដែលគាត់សម្លាប់កូនរបស់នាង។PPKh1 123.2

    ថ្ងៃនោះ គឺជាថ្ងៃយ៉ាងយូរបំផុត ដែលលោកអ័ប្រាហាំមិនធ្លាប់ជួបប្រទះនៅក្នុងជីវិត ព្រះអាទិត្យបានរំកិលសន្សឹមៗឆ្ពោះទៅកាន់ទីអស្តង្គត។ គាត់បានចំណាយពេលអធិស្ឋានពេញមួយយប់ ដោយនៅតែសង្ឃឹមថាទេវតារបស់ព្រះនឹងមានបន្ទូលថាយុវជននេះអាចត្រឡប់ទៅផ្ទះ ជួបជុំជាមួយម្តាយរបស់គេវិញ។ តែមិនមានការធូរស្បើយកើតឡើងដល់ចិត្តខ្ទេចខ្ទាំរបស់គាត់សោះឡើយ។PPKh1 123.3

    ថ្ងៃដ៏វែងអន្លាយមួយទៀតបានចូលមកដល់។ យប់នៃការបន្ទាបខ្លួននិងការអធិស្ឋានមួយទៀតក៏បានបន្ត។ សេចក្តីបង្គាប់ឱ្យយកកូនទៅសម្លាប់នៅតែឮជាប់នឹងត្រចៀករបស់គាត់។ សាតាំងក៏នៅក្បែរៗ ខ្សឹបប្រាប់ឱ្យគាត់សង្ស័យនិងមិនមានជំនឿ ប៉ុន្តែ លោកអ័ប្រាហាំប្រឆាំងទប់ទល់នឹងការឱ្យយោបល់ទាំងនេះ។PPKh1 123.4

    ខណៈដែលគាត់រៀបនឹងបន្តដំណើរនៅថ្ងៃទីបី លោកអ័ប្រាហាំក៏បានឃើញសញ្ញានៃសេចក្តីសន្យា គឺពពកនៃសិរីល្អរបស់ព្រះបានអណ្តែតនៅលើភ្នំម៉ូរីយ៉ា។ គាត់បានដឹងថាព្រះសូរសៀងដែលបានមានបន្ទូលមកកាន់គាត់គឺពិតជាមកពីព្រះ។PPKh1 123.5

    រហូតមកដល់ពេលនេះ គាត់មិនបានត្អូញត្អែរទាស់នឹងព្រះឡើយ។ ព្រះបានប្រទានកូននេះមក ហួសពីការរំពឹងទុក តើព្រះដែលជាអ្នកប្រទានអំណោយនេះមកមានសិទ្ធិទាមទារអំណោយរបស់ទ្រង់ ត្រឡប់ទៅវិញមែនទេ? នៅពេលនោះ សេចក្តីជំនឿបានរំឭកឡើងវិញនូវសេចក្តីសន្យារបស់ព្រះថា “ដ្បិតពូជឯងនឹងបានរាប់ដោយសារតែអ៊ីសាកទេ” ជាពូជដែលមានចំនួនច្រើនរាប់មិនអស់ ដូចជាខ្សាច់នៅមាត់សមុទ្រ។ អ៊ីសាកគឺជាកូននៃការអស្ចារ្យ ហើយតើអំណាចដែលនឹងប្រទានជីវិតដល់អ៊ីសាកមិនអាចប្រោសអ៊ីសាកឱ្យរស់ឡើងវិញទេឬអី? លោកអ័ប្រាហាំបានយល់ពីព្រះបន្ទូលរបស់ព្រះ “ព្រះទ្រង់អាចនឹងប្រោសកូន ឱ្យរស់ពីស្លាប់ឡើងវិញបានផង ” ហេព្រើរ ១១:១៩។PPKh1 124.1

    ទោះបីគ្មានអ្នកណាអាចយល់បានក៏ដោយ ក៏ព្រះទ្រង់ជ្រាបនូវការលះបង់របស់ឪពុកដែលសុខចិត្តប្រគល់កូនរបស់ខ្លួនឱ្យស្លាប់នោះដែរ។ លោកអ័ប្រាហាំប្រាថ្នាថាគ្មានអ្នកណាក្រៅពីព្រះទេ ដែលបានឃើញ ទស្សនីយភាពនៃការបែកគ្នានេះ។ គាត់បានប្រាប់អ្នកបម្រើរបស់គាត់ឱ្យចាំនៅទីនោះ ដោយមានប្រសាសន៍ថា “ចូរឯងនៅទីនេះសិនមើលលាផង អញនឹងទៅឯណោះ ថ្វាយបង្គំជាមួយនឹងកូនអញ រួចសឹមមកឯឯងវិញ”។PPKh1 124.2

    ឪពុកបានដាក់ឧសសម្រាប់តង្វាយដុតឱ្យអ៊ីសាកលី រួចឪពុកក៏បានយកកំបិតហើយនិងភ្លើង ហើយទាំងពីរនាក់ក៏បានបណ្តើរគ្នាចេញដេំណើរឆ្ពោះទៅកំពូលភ្នំ។ ទីបំផុត យុវជនអ៊ីសាកបាននិយាយថា “លោកឪពុកអើយ . . . នេះមានភ្លើងនឹងឧសហើយ តែកូនចៀមសម្រាប់តង្វាយដុត តើនៅឯណា?”PPKh1 124.3

    នេះគឺជាការសាកល្បងដ៏ពិបាកបំផុត ពាក្យដ៏ផ្អែមពីរោះថា “លោកឪពុកអើយ!” បានចាក់ទម្លុះបេះដូងលោកអ័ប្រាហាំ! តែគាត់មិនទាន់អាចប្រាប់អ៊ីសាកនៅពេលនេះបានទេ។ “គាត់ឆ្លើយថា “កូនអើយ កូនចៀមដែលសម្រាប់ជាតង្វាយដុត នោះព្រះទ្រង់នឹងផ្គត់ផ្គង់ឱ្យ”។ PPKh1 124.4

    លុះទៅដល់កន្លែងហើយ ពួកគេបានសង់អាសនាហើយដាក់រាយឧសពីលើ។ បន្ទាប់មកលោក អ័ប្រាហាំបានប្រាប់អ៊ីសាកអំពីសាររបស់ព្រះដល់កូន ដោយចិត្តរន្ធត់។PPKh1 125.1

    Larger font
    Smaller font
    Copy
    Print
    Contents