Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២ មករា

    លុយស៊ីហ្វ័របានបណ្តោយឱ្យមានសេចក្តីប៉ងប្រាថ្នានៃការលើកតម្កើងខ្លួនបន្តិចម្តងៗ។ “ចិត្តឯងបានស្ទួយឡើង ដោយព្រោះសេចក្តីលម្អរបស់ឯង ឯងបានបង្ខូចប្រាជ្ញាឯង ដោយពន្លឺរស្មីរបស់ឯង អញបានបោះឯងចុះដល់ដី ព្រមទាំងដាក់ឯងនៅមុខពួកស្តេច ឱ្យគេបានពិចារណាឯង” (អេសេគាល ២៨: ១២-១៥,១៧)។ “ឯងបានគិតក្នុងចិត្តថា ‘. . . អញនឹងតម្កើងបល្ល័ង្កអញ ឱ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ អញនឹងលើកខ្លួនឡើងឱ្យបានដូចជាព្រះដ៏ខ្ពស់បំផុត . . .’” (អេសាយ ១៤:១៣, ១៤)។ ទោះបីជាព្រះបានលើកតម្កើងវាខ្ពស់ជាងទេវតាទាំងអស់នៅឋានសួគ៌ក៏ដោយ ក៏វាហ៊ានលោភលន់ចង់ឱ្យគេថ្វាយបង្គំវា ដែលមានតែព្រះអាទិករមួយអង្គប៉ុណ្ណោះដែលត្រូវទទួលការថ្វាយបង្គំនោះដែរ។ មេលើទេវតាមួយរូបនេះវាចង់បានអំណាចដែលជាសិទ្ធិរបស់ព្រះគ្រីស្ទតែមួយអង្គប៉ុណ្ណោះ។PPKh1 3.1

    ឥឡូវនេះភាពសុខដុមរមនាដ៏គ្រប់លក្ខណ៍នៅឋានសួគ៌ត្រូវប្រេះស្រាំ។ ទេវតានៅឋានសួគ៌បានអង្វរកលុយស៊ីហ្វ័រ។ ព្រះរាជបុត្រារបស់ព្រះបានបង្ហាញដល់លុយស៊ីហ្វ័រនូវអំពើល្អ និងសេចក្តីយុត្តិធម៌នៃព្រះអាទិករ និងនិស្ស័យបរិសុទ្ធនៃក្រឹត្យវិន័យរបស់ទ្រង់។ ក្នុងការងាកចេញពីក្រឹត្យវិន័យនោះ លុយស៊ីហ្វ័រនឹងបង្អាប់កិត្តិយសនៃព្រះអាទិកររបស់ខ្លួន ព្រមទាំងនាំឱ្យមានសេចក្តីអន្តរាយដល់ខ្លួនទៀតផង។ ប៉ុន្តែ ការដាស់តឿននោះ បានត្រឹមតែធ្វើឱ្យមានសេចក្តីរឹងទទឹងកាន់តែខ្លាំឡើងថែមទៀតប៉ុណ្ណោះ។ លុយស៊ីហ្វ័រ បានអនុញ្ញាតឱ្យការច្រណែននឹងព្រះគ្រីស្ទរាលដាលឡើង រហូតដល់ទប់លែងបាន។PPKh1 3.2

    ស្តេចនៃលោកសន្និវាសនេះបានកោះប្រជុំអស់ពួកទេវតានៅឋានសួគ៌ នៅចំពោះព្រះភក្រ្តនៃទ្រង់ ដែលនៅចំពោះវត្តមាននៃទេវតាទាំងអស់ ព្រះអង្គ អាចនឹងបង្ហាញឱ្យឃើញច្បាស់ពីតួនាទីពិតប្រាកដរបស់ព្រះរាជបុត្រា និងពីទំនាក់ទំនងរបស់ទ្រង់ដល់សត្វលោកទាំងអស់ដែលទ្រង់បានបង្កើត។ ព្រះរាជបុត្រាគង់នៅលើបល្ល័ង្កជាមួយព្រះវរបិតា ហើយសិរីល្អនៃភាពអស់-កល្ប ដែលកើតឡើងតាំងពីអស់កល្បរៀងមកបានហ៊ុមព័ទ្ធព្រះអង្គទាំងពីរ អង្គារ។ ពពួកទេវតានៅព័ទ្ធជុំវិញបល័្លង្ក។ “មានទាំងម៉ឺនទាំងសែន ហើយទាំងពាន់ រាប់ជាពាន់” (វិវរណៈ ៥:១១)។ ព្រះបានប្រកាសនៅចំពោះមុខពួកទេវតាថាមានតែព្រះរាជបុត្រាមួយប៉ុណ្ណោះ ដែលអាចជ្រាបពីគោលបំណងរបស់ព្រះអង្គទាំងស្រុង និងអាចចូលរួមគ្រប់ទាំងការប្រជុំទាំងអស់។ មិនយូរប៉ុន្មាន ព្រះគ្រីស្ទក៏បានប្រើអំណាចនេះនៅក្នុងការបង្កើតផែនដី និងអ្នកដែលរស់នៅលើផែនដី។PPKh1 4.1

    សមរភូមិនៅក្នុងចិត្តលុយស៊ីហ្វ័រ

    ពួកទេវតាទទួលស្គាល់ព្រះគ្រីស្ទជាធំបំផុតដោយក្តីអំណរ ហើយពួកលោកក៏បានបញ្ចេញសេចក្តីស្រឡាញ់និងការគោរពចំពោះទ្រង់។ លុយស៊ីហ្វ័រ ក៏ក្រាបជាមួយនឹងពួកទេវតាទាំងអស់នោះដែរ ប៉ុន្តែនៅក្នុងចិត្តវាពោរពេញទៅដោយកំហឹងដ៏ឃោរឃៅយ៉ាងខ្លាំងក្លា។ ភាពស្មោះត្រង់និងភក្តីភាពកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងការច្រណែននិន្ទា។ ឥទ្ធិពលនៃទេវតាបរិសុទ្ធបានអូសទាញវាមករកផ្លូវល្អវិញបានតែមួយភ្លែតប៉ុណ្ណោះ។ ខណៈដែលចម្រៀងសរសើរតម្កើងបន្លឺឡើង វិញ្ញាណនៃអំពើអាក្រក់របស់វាហាក់ដូចជាបានទ្រោមចុះ សេចក្តីស្រឡាញ់ដែលមិនអាចចេញវាចាបាន ពុះពោរពេញទាំងរាងកាយរបស់វា ព្រលឹងរបស់វាបានរួបរួមជាមួយនឹងពួកទេវតាបរិសុទ្ធ ដែលថ្វាយបង្គំដល់ព្រះវរបិតានិងព្រះរាជបុត្រាដោយសេចក្តីស្រឡាញ់។ ប៉ុន្តែ សេចក្តីប្រាថ្នាចង់បានជាធំបណ្តាច់របស់វាបានត្រឡប់មកវិញ ហើយវាក៏បណ្តោយឱ្យមានការច្រណែនជាមួយនឹងព្រះគ្រីស្ទម្តងទៀត។ កិត្តយសដ៏ខ្ពស់ដែលព្រះបានប្រទានដល់លុយស៊ីហ្វ័រនេះ មិនបានធ្វើឱ្យវាដឹងគុណដល់ព្រះអាទិករ របស់វាឡើយ។ វាត្រេកត្រអាលនឹងសិរីល្អរបស់វា ហើយមានបំណងចង់មានឋានៈស្មើជាមួយនឹងព្រះ។ ទេវតាទាំងឡាយរីករាយនឹងអនុវត្តតាមការបង្គាប់របស់វា ហើយវាបានប្រដាប់កាយដោយសិរីរុងរឿង លើសពីពួកទេវតាទាំងឡាយ។ តែពួកទេវតាបានលើកតម្កើងព្រះរាជបុត្រាខ្ពស់ជាងវា។ ទេវតាដ៏ឧត្តមនេះបានសួរថា “ហេតុអ្វីបានជាព្រះគ្រីស្ទមានឧត្តមភាពដូច្នេះ?” ។PPKh1 4.2

    Larger font
    Smaller font
    Copy
    Print
    Contents