Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២០ មករា

    កាអ៊ីននិងអេបិលជាកូនរបស់លោកអ័ដាម មានអត្តចរិតខុសគ្នាដាច់ស្រឡះ។ អេបិលបានឃើញសេចក្តីយុត្តិធម៌ និងសេចក្តីមេត្តាករុណា នៅក្នុងដំណោះស្រាយជាមួយនឹងពូជមនុស្សដែលបានធ្លាក់ចុះនេះ ហើយគាត់បានទទួលសេចក្តីសង្ឃឹមនៃការប្រោសលោះដោយការដឹងគុណ។ ប៉ុន្តែ កាអ៊ីនបានបណ្តោយគំនិតខ្លួនឱ្យដើរតាមផ្លូវដែលដឹកនាំឆ្ពោះទៅរកការធ្លាក់ចុះរបស់ សាតាំង ដោយការសង្ស័យទៅលើភាពយុត្តិធម៌និងអំណាចគ្រប់គ្រងរបស់ព្រះ។PPKh1 43.2

    ព្រះបានសាកល្បងបងប្អូនទាំងពីរនាក់នេះមើល ថាតើពួកគេជឿនិងស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ទ្រង់ឬអត់។ ពួកគេបានយល់ពីប្រព័ន្ធតង្វាយ ដែលព្រះបានចេញបញ្ញតិ្តឱ្យគេថ្វាយ។ ពួកគេដឹងថា ពួកគេត្រូវបង្ហាញសេចក្តី ជំនឿរបស់គេចំពោះព្រះអង្គសង្គ្រោះ ដែលមានតង្វាយយញ្ញបូជាជានិមិត្តរូប ហើយនៅពេលជាមួយគ្នានោះ ត្រូវទទួលស្គាល់នូវការទីពឹងទៅលើទ្រង់ទាំង ស្រុងដើម្បីការអត់ឱនទោស។ បើគ្មានការខ្ចាយឈាមទេ នោះនឹងគ្មានការអត់ឱនទោសចំពោះអំពើបាបដែរ។ ពួកគេត្រូវតែបង្ហាញសេចក្តីជំនឿរបស់គេ នៅក្នុងព្រះលោហិតរបស់ព្រះគ្រីស្ទ ជាតង្វាយធួននឹងបាបតាមសេចក្តីសន្យា ដោយតង្វាយយញ្ញបូជានៃកូនសត្វដំបូងចេញពីហ្វូងសត្វរបស់ពួកគេ។PPKh1 43.3

    បងប្អូនប្រុសទាំងពីរនាក់នេះបានសាងអាសនាដូចគ្នា ហើយម្នាក់ៗបាន នាំយកតង្វាយមកថ្វាយ។ អេបិលបាននាំយកតង្វាយពីហ្វូងសត្វរបស់ខ្លួន។ “រួចព្រះយេហូវ៉ាទ្រង់សព្វព្រះហប្ញទ័យចំពោះអេបិល និងតង្វាយរបស់គាត់” លោកុប្បត្តិ ៤:៤។ មានភ្លើងធ្លាក់ពីលើមេឃ មកបញ្ឆេះតង្វាយនោះអស់ទៅ។ ប៉ុន្តែ កាអ៊ីនមិនបានយកចិត្តទុកដាក់ចំពោះការត្រាស់បង្គាប់របស់ព្រះទេ គាត់បានយកតែផ្លែឈើមកថ្វាយជាតង្វាយប៉ុណ្ណោះ។ មិនមានសញ្ញាអ្វីពីលើមេឃមកដែលបញ្ជាក់ថា ព្រះទទួលយកតង្វាយរបស់កាអ៊ីនឡើយ។ អេបិល បានអង្វរបងប្រុសរបស់ខ្លួនឱ្យចូលទៅឯព្រះតាមរបៀបដែលព្រះទ្រង់បានបង្គាប់។ ប៉ុន្តែការអំពាវនាវនេះធ្វើឱ្យកាអ៊ីនរឹតតែធ្វើតាមអំពើចិត្តរបស់ខ្លួនឯងខ្លាំងឡើង។ ក្នុងឋានៈជាបង កាអ៊ីនមិនរវល់នឹងការទូន្មានរបស់ប្អូនឡើយ។PPKh1 44.1

    កាអ៊ីនបានចូលមកឯព្រះដោយការអាក់អន់ចិត្ត។ តង្វាយរបស់គាត់ មិនបានបង្ហាញពីការសោកស្តាយចំពោះព្រះបានឡើយ ហើយថែមទាំងជាភាពកម្សោយក្នុងការដើរតាមផែនការដែលព្រះបានដាក់មក ស្តីពីការទុកចិត្តទាំងស្រុងរបស់គាត់ទៅលើការសង្គ្រោះនៃតង្វាយធួននឹងបាបរបស់ព្រះអង្គសង្គ្រោះ ឱ្យបានត្រឹមត្រូវទៀតផង។ គាត់គួរតែចូលមកឯព្រះជាមួយនឹងអំពើល្អរបស់គាត់។ គាត់មិនបាននាំយកកូនចៀមដែលមានលាយឈាមជាតង្វាយ ទេ ប៉ុន្តែ បែរជាយកផ្លែឈើដែលជាផលនៃការងាររបស់គាត់មកថ្វាយព្រះទៅវិញ។ កាអ៊ីនបានស្តាប់បង្គាប់ដោយសាងអាសនាហើយនាំយកតង្វាយមកថ្វាយ ប៉ុន្តែគាត់បានស្តាប់បង្គាប់តែមួយចំណែកប៉ុណ្ណោះ។ ចំណេះដឹងនៃការទទួលស្គាល់សេចក្តីត្រូវការព្រះដ៏ប្រោសលោះត្រូវបានគាត់បំភ្លេចចោល។PPKh1 44.2

    ទាំងពីរនាក់បងប្អូននេះសុទ្ធតែជាមនុស្សមានបាប ហើយទាំងពីរនាក់ទទួលស្គាល់ការទាមទាររបស់ព្រះ ក្នុងការគោរពនិងថ្វាយបង្គំ។ តាមរយៈការបង្ហាញពីខាងក្រៅ សាសនារបស់គេទាំងពីរមើលទៅហាក់ដូចជាដូចគ្នាត្រង់ចំណុចណាមួយ ប៉ុន្តែ ក្រៅពីនេះ គឺខុសគ្នាដាច់ស្រឡះ។PPKh1 44.3

    Larger font
    Smaller font
    Copy
    Print
    Contents